សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

​វិធី​រក្សា​កុំព្យូទ័រ​ឲ្យប្រើ​បានយូរ !

​វិធី​រក្សា​កុំព្យូទ័រ​ឲ្យប្រើ​បានយូរ !
​ ​ជាទូទៅ​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើន​យកចិត្តទុកដាក់​ទៅលើ​តែ​ផ្នែក Software នៅ​ក្នុង​កុំព្យូទ័រ​ប៉ុណ្ណោះ គាត់​មិនសូវ​ជា​បាន​ចាប់អារម្មណ៍​ចំពោះ​គ្រឿង Hardware ប៉ុន្មាន​ឡើយ ។ កុំព្យូទ័រ​គឺជា​គ្រឿង​អេឡិចត្រូនិច​វា​ងាយស្រួ​ល​ជាទីបំផុត​បើសិនជា​មាន​លំអងធូលី​ដី​រុំ​នៅលើ​គ្រឿង​របស់​វា​ច្រើន ធ្វើឲ្យ​វា​កើន​កំដៅ​ច្រើន​ជាង​ធម្មតា​បណ្តាល​ឲ្យ​គ្រឿង​ខ្លះ​ខូច​ដោយ​ប្រការ​ណាមួយ ។ ក្រៅពី​នេះ​ម្ចាស់​អ្នក​ប្រើ​កុំព្យូទ័រ​ខ្លះ​មិន​បាន​ជា​ចាប់អារម្មណ៍​ត្រង់​ផ្នែក​ខាងក្រោយ​របស់​កុំព្យូទ័រ​ឡើយ ពេលខ្លះ​យើង​បានដាក់​បន្ថែម​គ្រឿង Hardware ចូល​ជា​បន្ទះ PCI តែ​ក្រោយមក​យើង​បាន​ដក​គ្រឿង Hardware នោះ​ចេញ​វិញ ដោយ​ទុក​ឲ្យ​កន្លែង​នោះ​នៅ​មាន​ចន្លោះប្រហោង​កូន​សត្វ​កណ្តុរ​អាច​ចូល​តាម​នោះ ឬ​ជួន​កាល​វា​នោម​ដាក់​ទៅលើ​គ្រឿង​អេឡិចត្រូនិ​ចនោះ​តែម្តង
មិនយូរប៉ុន្មាន​វា​នឹង​កើត​ច្រេះ ហើយ​បង្ក​ឲ្យ​កុំព្យូទ័​រនោះ​ខូច​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ។​ ​ ​ដើម្បី​ការពារ​បញ្ហា​ទាំងនោះ និង​រក្សា​កុំព្យូទ័រ​ឲ្យ​ចៀស​ផុត​បញ្ហា​ទាំងនេះ​សូម​ធ្វើ​ដូច​ខាងក្រោម​នេះ :
១- សូម​កុំ​ដាក់​កុំព្យូទ័រ​របស់​យើង​នៅ​ផ្ទាល់​កម្រាលក្រោម​ដាច់ខាត ពីព្រោះ​វា​ងាយ​បឺត​ស្រូប​យក​លំអងធូលី​ដី​បាន​យ៉ាង​ឆាប់រហ័ស​ណាស់ ។​
២- ត្រូវ​បិទ​សន្ទះ​ប្រហោង​ផ្នែក​ខាងក្រោម​កុំព្យូទ័រ​ឲ្យ​ជិត​វិញ បើ​មាន​ដក​សន្ទះ​ណាមួយ​ចេញ ហើយ​មិន​បាន​ដាក់បញ្ចូល​វិញ សូម្បី​ប្រហោង​តូច​មួយ ប៉ុន​មួយ​ធ្នាប់​ក៏ដោយ ក៏​កូនកណ្តុរ​តូចៗអាច​ចូល​មក​នៅ ឬ​ធ្វើ​សំបុក​ក្នុងនោះ​បាន​ដែរ ។ បើ​វា​មិន​ចូល​មក​ធ្វើ​សំបុក​ទេ​ក៏​វានិង​នាំ​យក​ចំណី​មក​ពី​ខាងក្រៅ ដើម្បី​ស៊ី​នៅក្នុង​នោះ​ដែរ បើ​កណ្តុរ​វា​ធ្វើ​បែបនេះ​វា​នឹង​បង្ក​បញ្ហា​ឲ្យ​យើង​កាន់តែ​ច្រើន​ថែមទៀត​ជាមិនខាន ។ ក្រៅពី​ធ្វើ​សំបុក និង​នាំ​យក​ចំណី​មក​ស៊ី​នៅក្នុង​នោះ វា​នឹង​ខាំ​កាត់​ខ្សែភ្លើង​ក្នុង​កុំព្យូទ័រ​យើង ធ្វើឲ្យ​ម៉ាស៊ីនខូច​បាន​យ៉ាងងា​យ​បំផុត ។​

៣- នៅក្នុង​ប្រអប់ Power Supply មាន​គ្រឿង​អេឡិចត្រូនិចមួយចំនួន​នៅ​ក្នុង​នោះ​ ជារឿយៗវា​មាន​ដី​យ៉ាងច្រើន​កាន់​បៀម​ជាប់​ដោយ​សារ​មាន​កង្ហារ​មួយ ដែលជា​អ្នក​បឺត​ខ្យល់​ចេញចូល​ទី​នោះ​យើង​ត្រូវ​បាញ់​ខ្យល់​សំអាត​ឲ្យបាន ១​ខែ ទៅ ៣​ខែ ម្តង​ជា​និច្ច បើ​ពុំ​ដូច្នោះ​វា​នឹង​ធ្វើឲ្យ Power Supply នោះ​ឆាប់​ខូច​ជា​មិន​ខាន ។​ * មុន​ពេល​សំអាត​កុំព្យូទ័រ​ត្រូវ​ដោះ​ខ្សែភ្លើង ដែល​ភ្ជាប់​ទៅ​ភ្លើង​​ចេញ​សិន បើក​បង្ហូរទឹក​ចេញពី​ធុង​ខ្យល់​ឲ្យអស់​ទឹក​សិន​ដែរ ប្រើ​ក្បាល​បាញ់​ខ្យល់​ឲ្យបាន​ចំងាយ ១០ ទៅ ២០ ស​.​ម ពី​ផ្ទាំង Main Board មិន​ត្រូវ​បាញ់​ជិត​ផ្ទាល់​តែម្តង​ឡើយ ។ នៅ​ត្រង់​កន្លែង​កង្ហា​ររ​បស់ CPU ច្រើន​មាន​កំណក​លំអងធូលី​ដី​ជាប់​នៅ​ទីនោះ​ច្រើន យើង​គួរ​បាញ់​ខ្យល់​ពី​ចំហៀង និង​ពីលើ​រហូត​យើង​លែង​ឃើញ​មាន​ដី​ធូលី​ហុយ​ចេញមកក្រៅ ។​

- តួ​កុំព្យូទ័រ​ដែល​កក្រិច​ប្រឡាក់​ដោយការ​កាន់ពាល់​រាល់ៗ​ថ្ងៃ អាច​ជូត​សំអាត​វា​បាន​គ្រាន់​តែ​ប្រើ​ទឹក​បាញ់​លាង​កញ្ចក់​នៅលើ​តួ​កុំព្យូទ័រ​នោះ​ផ្ទាល់​តែម្តង ។​ - ចំពោះ Monitor វិញ​គួរប្រើ​ទឹក​លាង​កញ្ចក់​បាញ់​ដាក់​លើ​ក្រណាត់ រួច​ជូត​លើ​អេក្រង់​កុំព្យូទ័រ ហើយ​សង្កេតមើល​លើ​ក្រណាត់​របស់​យើង បើ​ឃើញ​មាន​ប្រឡាក់ សូម​ត្រឡប់​ក្រណាត់​មក​ផ្នែក​ផ្សេង រួច​បន្ត​ជូត​រហូត​យើង​លែង​ឃើញ​មាន​ប្រឡាក់​នៅលើ​ក្រណាត់​នោះ​ទៀត ។​
- Mouse គឺជា​របស់​ដែល​យើង​កាន់​ពាល់​ប្រើ​ច្រើនជាងគេ យើង​គួរ​សំអាត​វា​រាល់ ១​សប្តាហ៍​ម្តង ដោយ​ជូត​ជាមួយ​ទឹក​លាង​កញ្ចក់​ដូចគ្នា ជូត​ទាំង​លើ​ទាំង​ក្រោម ។​
- ចំពោះ​តារាង Key board វិញ​យើង​ត្រូវ​ប្រើ​ខ្យល់​បាញ់​សំអាត​ឲ្យបាន​រាល់ ៣​ខែម្តង ឬ​ញឹកញាប់​ជាង​នេះ បើ​កន្លែង​យើង​ដាក់​កុំព្យូទ័រ​មាន​ធូលី​ដី​ច្រើន ។​
- គួរ​បង្កើត​ទម្លាប់​មួយ​គឺ ក្រប​កុំព្យូទ័រ​នៅពេល​យើង​មិន​បាន​ប្រើការ​វា ដោយ​ប្រើ​ត្រឹម​ក្រណាត់​ធម្មតា ឬ​មាន​ទិញ​ស្រោម​ដែល​គេ​ផលិត​សម្រាប់​ក្រប​កុំ​ពូ​ទ័រ​ស្រាប់ៗក៏បាន ។​
- ប្រើ​ជក់​លាបថ្នាំ​ផ្ទះ​ថ្មី​មួយ​ទុក​សម្រាប់​ជូត​សំអាត​តាម​កន្លែង​កន្លុកកន្លៀត​ផ្សេងៗ ដែល​យើង​មិន​អាច​ជូត​តាម​ក្រណាត់​បាន ដូចជា Key board និង​តាម​ប្រហោង​តូចៗ ទាំងមុខ និង​ក្រោយ ។​

- មុន​យកដៃ​ប៉ះ​លើ​គ្រឿង​កុំព្យូទ័រ​ត្រូវ​ពាក់​ស្បែកជើង​សិន ​យក​ដៃ​ទាំង​ពីរ​ពាល់​លើ​ដុំ​ភ្លើង​ឲ្យបាន ២-៣ វិនាទី ដើម្បី​កុំឲ្យ​មាន Static ចម្លង​តាម​ដៃ​យើង​ទៅ​គ្រឿង​អេឡិចត្រួនិច​នៅក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ។​ - ក្នុងករណី​ដែល​យើង​គ្មាន​ខ្យល់​សំរាប់​បាញ់​សំអាត យើង​អាច​យក PC របស់​យើង​ទៅ​កន្លែង​ជាង​ឲ្យគេ​បាញ់​សំ​អាតឲ្យ​ក៏បាន ។​
- ត្រូវដាក់​កុំព្យូទ័រ​នៅត្រង់​ទីមួយ​ដែល​មាន​សី​តុ​ណ្ណ​ភាពត្រជាក់ មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់​គ្មាន​ពន្លឺព្រះអាទិត្យ​ចាំង​ត្រូវ​កុំព្យូទ័រ ត្រូវមាន​កង្ហារ​បឺត​ធូលី​ដី​ចេញពី​បន្ទប់ ។​
- ចំពោះ​កុំព្យូទ័រ Laptop យើង​អាច​ប្រើ​ជក់​លាបថ្នាំ (​ទិញ​ថ្មី​) មក​បោស​ជូត​សំអាត​តាម​តារាង Key board និង​ទី​ចង្អៀត​ផ្សេងៗដែល​មាន​ចន្លោះ​តូចៗ ។​
- ក្រដាស ឬ​ក្រណាត់​ដែល​យើង​យកមកប្រើ​សម្រាប់​ជូត​សំអាត សូម​កុំឲ្យ​មាន​ព្រុយ បើ​អាច​ធ្វើទៅបាន​គួរ​ទិញ​ក្រដាសសម្រាប់​ជូត​គ្រឿង​អេឡិចត្រូនិច​មក​ប្រើ​ទើប​ជា​ការល្អ ។​
- សូម​កុំ​ដាក់​កែវ​ទឹក បំពង់​ទឹក​នៅ​ក្បែរ​កុំព្យូទ័រ ពីព្រោះ​យើង​អាច​ធ្វើឲ្យ​វា​កំ​ពប់​ទៅលើ​កុំព្យូទ័​របាន ។​
- យើង​ក៏​អាច​ប្រើ​ម៉ាស៊ីន​បូម​ធូលី​ដី បូម​យក​ធូលី​ដី​ពី​កុំព្យូទ័រយើង​បាន​ដែរ ។​
- ក្នុងករណី​ដែល​មានភាព​កក្រិច​ខ្លាំង យើង​អាច​ចាក់​ទឹកខ្មេះ​លាយ​ចំនួនមួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ចំហុយ (Distill Water) ច្របល់​ឲ្យ​សព្វ រួច​យកមក​ជូត​ត្រង់​ទី​ដែល​ក​ក្រិច​ខ្លាំង​ក៏បាន ។​
- យើង​គួរ​មាន​ជក់​មួយ​ទុក​សម្រាប់​ជូត​បោ​ស​ធូលី​ដី លើ Key board និង​ប្រដាប់​ផ្លុំ​សំអាត (​ធុង​ខ្យល់​) បើ​មាន​ខ្នាត​តូច​មួយ​ក៏​បាន ។​
- មាន​ទឹក​លាង​សំអាត​កញ្ចក់​មួយ​ដប ទុក​សម្រាប់​លាង​សំអាត​កញ្ចក់ Monitor និង​តួ​កុំព្យូទ័រ ។​
* ​គួរ​ធ្វើ​:
​ ​- Defragment Hard Disk ជា​រៀងរាល់​ខែ​
​ ​- Cheek for error ជា​រៀងរាល់ ១​សប្តាហ៍​ម្តង​
​ ​- មិន​ត្រូវ​រក្សាទុក​ឯក​សារ​នៅលើ Desktop ឡើយ​
​ ​- មិន​ត្រូវ​បង្កើត folder រក្សាទុក file លើ Desktop ពីព្រោះ​វា​ងាយ​មាន​បញ្ហា និង​ងាយ​បាត់បង់ ម្យ៉ាងទៀត​ធ្វើឲ្យ Desktop មាន file ច្រើន​ពិបាក​រក ។​
​ ​- នៅពេល​កុំព្យូទ័រ​ខូច​ប្រើ​ការលែង​បាន យើង​អាច​ប្រើ​វា​ធ្វើ​ជា​ចង្ក្រាន​អាំង​សាច់​បាន​មួយ​រយៈ​ទៀត​ដែរ មុន​ពេល​យើង​សម្រេចចិត្ត​បោះ​វា​ចោល ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More