សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

How to install Window XP Pro

​ក្នុង​មេរៀន​នេះ​យើង​និង​ស្វែងយល់​ពី​វិធី​តម្លើង OS (Operating System) Windows XP ។ វិធី​នៃ​ការ​តម្លើង Windows XP គួរ​ត្រូវ​បាន​តម្លើង (Install) ជាមួយ PC ដែល​ត្រូវ​ប្តូរ OS ឬ​ម៉ាស៊ីន​ថ្មី​សុទ្ធ​តែ​ម្តង ។ បើ​សិន​ជា​បច្ចុប្បនេះ​យើង​កំពុង​ប្រើ OS ណាមួយ​ក៏ដោយ ហើយ​មាន​បំណង​មក​ប្រើ Windows XP វិញ​នោះ សូម​ពិចារណា​នូវ​ប្រការ​មួយ​ចំនួន​ដូចខាងក្រោម​នេះ ។​

​​* បើ Upgrade ពី​ប្រព័ន្ធ Windows ចាស់​ណាមួយ 95, 98, Me, 2000 ឬ XP Home យើង​ចាំបាច់​ត្រូវ​ដឹង​ថា​គ្រឿង Hardware របស់​កុំព្យូទ័រ​យើង​វា Compatible (​អាច​ប្រើ​ជាមួយគ្នា​) បាន​ដែរឬទេ ? ជាមួយ​និង​វីន​ដូរ XP Pro ដែរ ឬ​អត់ ?
​​* ក្នុងករណី​ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​ប្រើ MS-2000 Pro នោះ​យើង​អាច upgrade មក Windows XP Pro បាន​ដោយ​មិនសូវ​ជា​មាន​បញ្ហា​ឡើយ​ពីព្រោះ Window 2000 មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​ទៅនឹង Window XP Pro ដែរ​ទាំង​ការតម្រូវ​លើ Hardware ។​
​​* ប្រូ​ក្រា​មមួយចំនួន​ធំ​តែ​ពុំមែន​ទាំងអស់​ឡើយ​អាច​ប្រើ​ជា​មួយ Windows XP បើសិនជា​វា 100% អាច​ប្រើ​ជាមួយ Windows 2000 បាន ។​
​​* Driver របស់ Hardware ក្នុង​កុំព្យូទ័រ​យើង​អាច​នឹង​ពុំ​ធ្វើការ​បាន​ត្រឹមត្រូវ​ដូច​ពី​ពេល​មុន​ ទៀតឡើយ យើង​ចាំបាច់​ត្រូវ​រក Driver សំរាប់​គ្រឿង Hardware ថ្មី​មក​ជំនួស Hardware របស់​យើង​គឺ​នៅ​ដដែល​យើង​ត្រូវការ​តែ driver ថ្មី​របស់​វា​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​វា​អាច​ប្រើ​ជា​មួយ Windows XP Pro បាន ។​
​​* Hardware មួយចំនួន​អាច​ថា​ចាស់​យូរ​ពេក​ត្រូវបាន​គេ​បង្កើត​ឲ្យប្រើ​ត្រឹម Windows 95 ឬ Windows 98-Me តែ​ដល់​ពេល​យើង​យក​វា​មក​ប្រើ​ជា​មួយ MS-Windows XP Pro សឹង​ប្រើ​វា​ពុំ​បាន ឬ​ដំណើរការ​យឺត​ខ្លាំង​ពេក ។​
​​* PC ខ្លះ​ត្រូវបាន​គេ​ដាក់បញ្ចូល​គ្រឿង Hardware ថ្មី​រួចជាស្រេច​ដូចនេះ​យើង​នឹង​ពុំ​សូវ​មាន​បញ្ហា​ច្រើន​ឡើយ ។
​​* ត្រៀម​ប្រូ​ក្រា​មមួយចំនួន​ដែល​យើង​ត្រូវ​ប្រើ​ទុក​នៅ​ក្បែរ​ដៃ​ឲ្យ​ហើយ​ ស្រេច ជាពិសេស Mainboard CD និង Drive សំរាប់ Hardware CD ។​
​​* ដក​ខ្សែ ឬ បិទ​ប្រព័ន្ធ Internet ជា​បណ្តោះអាសន្ន​សិន​
​​* ត្រៀម​ប្រូ​ក្រាម​សម្រាប់​ចាប់​មេរោគ​បើសិនជា​មាន​
​​* ជ្រើសរើស​ពេលវេលា​យ៉ាងហោច​ណាស់​ចំនួន ៥​ម៉ោង​ដើម្បី​ធ្វើ​កិច្ចការ​នេះ​
*** សូមបញ្ជាក់​ថា Operating System ដែល​យើង​បាន​ជ្រើសរើស​យក​មក​ប្រើ ក្នុងករណី​នេះ​គឺ Ms-Windows XP Pro គួរ​ត្រូវ​មាន Serial Pack 2 មក​ជាមួយ​រួចជាស្រេច ប៉ុន្តែ​សូម​កុំ​ប្រើ Service Pack3 (​វា​មាន​បញ្ហា​មួយចំនួន​) ។
​ ​យើង​អាច​រកបាន​នៅ​តាម​ហាង​លក់ CD នានា ។ ត្រូវ​ប្រយ័ត្ន​ថា CD Computer ខ្លះ​គឺ​មាន Virus មក​ជាមួយ​នៅ​ក្នុង​នោះ​រួចជាស្រេច ហេតុនេះ​ពេល​យើង Install Os Windows ចូល​គឺ Virus បាន​ចូលទៅ​ក្នុង​នោះ​ជាមួយ​រួចជាស្រេច ដូចនេះ​គួរ​យក CD នេះ​ទៅ​ស៊ក​ក្នុង​ម៉ាស៊ីន​របស់​អ្នកណា​ម្នាក់​ដែល​មានប្រូ​ក្រាម​សំរាប់​ កំចាត់​មេ​រោគរួច Check មើល​សិន​ថា​តើ​មាន​មេរោគ​នៅក្នុង CD នោះ​ដែរ​ឬទេ​?
​​* បើសិនជា Computer ដែល​យើង​បម្រុង Install windows xp pro នេះ​គឺជា​ម៉ាស៊ីន​ថ្មី​នោះ​យើង​ចាំបាច់​ត្រូវ​ដឹង​ថា​វា​មាន Drive ចំនួន ២ គឺ​មួយ C នឹង​មួយទៀត D ឬ E ។​
​​* បើសិនជា HardDisk របស់​យើង​មាន​ពីរ​គឺ មាន HardDisk ចំនួន​ពីរ Install, មិនមែន ២ ដោយ​ប្រូ​ក្រាម​ចែក​វា​នោះទេ ។ វា​ជា​ប្រការ​មួយ​ល្អ​ជាង​ប្រើ HardDisk មួយ​រួច​ចែក​វា​ជា​ពីរ ។​
​ ​* បើសិនជា​កុំព្យូទ័រ​ដែល​យើង​បង្រុង Install Window ថ្មី​ចូល​នោះ​ជា​ម៉ាស៊ីន​មាន Window រួចជាស្រេច​សូម​ចម្លង​យក​អ្វីៗ​របស់​យើង​ដែល​ជា​របស់​សំខាន់​ចេញ​ទៅ​ដាក់​ទី ​ណាមួយ​ផ្សេង​សិន (backup) ពីព្រោះ​អ្វី​ដេល​យើង​នឹង Install នៅ​ពេល​បន្តិចទៀត​នេះ​គឺ​យើង​នឹង Format HardDisk នេះ​ជា​ថ្មី រួច​ទើប​យើង Install Window ។​
​ ​១) បើក computer រួច​ស៊ក CD មាន windows xp ចូលទៅក្នុង CD ឬ DVD Drive ។ ពេលនេះ Computer របស់​យើង​គួរ​អាច detect ដឹងថា CD ដែល​យើង​បាន​ស៊ក​ចូល​ទៅ​នោះ​អាច​ប្រើការ​បាន​រឺ​ក៏អត់ ។ បើ​វា​បាន detect ដឹង​ហើយ​វា​នឹង​ប្រាប់​មក​យើង​វិញ "Press any key to boot from CD" ចុច​ទៅលើ Key ណាមួយ​ក៏បាន​នៅលើ Keyboard របស់​យើង​, ពេលនោះ​យើង​នឹង​បាន​ឃើញ 3 Screen មួយ​បង្ហាញ​ចេញមក​
​ ​២) នៅក្នុង​ខណៈ​នេះ​វា​នឹង​បង្ហាញ​ប្រាប់​យើង​ឲ្យ​ចុច F6 ប្រសិនបើ​យើង​ចង់ Install គ្រឿង Hardware, RAID ឬ SCSI ណាមួយ​របស់​ក្រុមហ៊ុន​ណាមួយ​ផ្សេង ។ បើសិន​ម៉ាស៊ីន​យើង​ប្រើ Hard disk ប្រភេទ IDE ធម្មតាៗ​ទេនោះ យើង​ពុំ​ចាំបាច់​ចុច F6 ដើម្បី​ទៅ Setup Hard Disk នោះឡើយ ។ ប៉ុន្តែ​បើ​យើង​ប្រើ SCSI ឬ SATA វិញ​នោះ​យើង​ត្រូវ​ចុច F6 ដើម្បី Setup ប្រភេទ Hard Disk SCSI និង SATA នេះ បើ​ពុំ​ដូច្នោះ​ទេ Window និង​ពុំ​ស្គាល់ HardDisk របស់​យើង​នោះឡើយ ពេល​វា​ព្យាយាម install windows ចូល ។ សូមបញ្ជាក់​ថា ជាធម្មតា RAID Driver តែង​ត្រូវបាន​គេ​ដាក់​ភ្ជាប់​មក​ជាមួយ​ហើយ​ស្រាប់ បើ​ពុំនោះ​ទេ​យើង​អាច​រក​មើល​ពី​វិធី​ធ្វើ​វា​តាមរយៈ Manual របស់​Mainboard ។​
​​៣) ចុច​អក្សរ "s" បើ​យើង​ចង់ install Hard Disk ណា​ផ្សេង​ក្រៅពី IDE
​​៤) បើ​យើង​ចុច "s" Window នឹង​សុំ​ឲ្យ​យើង​ស៊ក​ឌី​ស​ដែល​មាន Driver របស់ RAID ឬ SCSI Hard Disk នោះ �​បើ​មែន​� សូម​ស៊ក​ឌី​សរួច​ចុច Enter Key ។​
​​៥) យើង​នឹង​បានឃើញ RAID Driver រាយ​ចុះ​ដាក់​ឲ្យ​យើង​ឃើញ សំរាប់ HD របស់​យើង ជ្រើសរើស​យក Driver ណាមួយ​ឲ្យ​ត្រូវ​ជាមួយ HD របស់​យើង​រួច​ចុច "Enter" ។​
​​៦) បន្ទាប់​ពី Driver សំរាប់ HD នេះ​ត្រូវបាន​ធ្វើ​រួចរាល់​ហើយ​ត្រូវ​សង្កេតមើល​ពេលនេះ​គឺ Window ចាប់ផ្តើម​ដំណើរការ install window ចូលក្នុង Hard Disk របស់​យើង​ហើយ ។​
​​៧) ខណៈ​ពេល​នេះ Windows installer និង​បង្ហាញ​ឲ្យ​យើង​ឃើញ​ផ្ទាំង​មួយ​ដែល​មាន​បរិយាយ​ពី​កិច្ចសន្យា​នៃ​ច្បាប់ ​ក្នុង​ការប្រើ window និង​ការទទួល​យល់ព្រម​ប្រើ ចុច F8 ដើម្បី​ទទួល​យល់ព្រម​រួច​បន្ត​ការ install ទៅមុខទៀត ។​
​​៨) ត្រង់​វគ្គ​ជំហាន​ទី ៨ នេះ​គឺ​សំខាន់​ជាងគេ ។ ដោយហេតុ​ថា​ត្រង់​ទីនេះ និង​ពេល​នេះ​គឺ​យើង​នឹង​បង្កើត Partition សំ​រាប់ឲ្យ window ចម្លង files ដែល​ត្រូវ​ការបញ្ចូល​ទៅក្នុង HD របស់​យើង ។ បើសិន HD ដែល​មាន​នៅក្នុង​ម៉ាស៊ីន​របស់​យើង​គឺជា Hard Disk ថ្មី​នោះ​យើង​និង​បានឃើញ​ផ្ទាំង​មួយ​ដូច​ក្នុង​រូប​នេះ ។​
​ ​ក្នុងករណី​នេះ​យើង​ឃើញថា Disk space ដែល​យើង​មាន​គឺ 8190Mb យើង​អាច​ជ្រើសរើស​ដើម្បី install windows ទៅលើ HD នេះ​ផ្ទាល់​តែ​ម្តង​ក៏​បាន គឺ​ពុំ​ចាំបាច់​បែងចែក space វា​ឡើយ ឬ​មួយ​ទៀត​យើង​នឹង​ហែក Hard Disk នេះ​ជា​ពីរ​ផ្នែក​គឺ C និង D (​ឬ E) ។ ប៉ុន្តែ​ក្នុង​ករណី​យើង​នេះ យើង​នឹង​បង្កើត Partition ចំនួន​ពីរ​គឺ C: មាន​ចំនួន 6000Mb ឯ​ចំណែក E: មាន​ចំនួន 2180Mb ។​
​ ​មូលហេតុ​ដែល​យើង​ត្រូវ​ហែក Hard Disk ចេញ​ជា​ពីរ​ផ្នែក​ដូច្នេះ ក៏​ព្រោះតែ​យើង​ចង់​ប្រើ Hard Disk មួយ​សម្រាប់ install windows ឯ​ចំណែក hard disk មួយទៀត​យើង​នឹង​ប្រើ​វា​សម្រាប់ install អ្វីៗ​ផ្សេង​ក្រៅពី​នោះ ។ នៅពេល​ណា​មួយ​ខាងមុខ​បើសិនជា​មាន​អ្វី​កើតឡើង C:\drive វា​ខូច​ដោយ​បញ្ហា​អ្វីមួយ​យើង​នៅ​អាច Reinstall window នោះ​សារជាថ្មី​ដោយ​មិន​មាន​ប៉ះពាល់​ដល់ data របស់​យើង​ឡើយ ។​
​​យើង​អាច​ជ្រើសរើស​ដាក់​ទំហំ​ប៉ុណ្ណា​ក៏​បាន​តែ​ត្រូវ​ គិតថា C: ត្រូវមាន space គ្រប់គ្រាន់​សំរាប់ install window និង​ប្រូ​ក្រាម​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​ការប្រើ ។ ឧទាហរណ៍​ថា​យើង​មាន 500GB Hard disk យើង​អាច​លៃ​ទុក 100G​ប សម្រាប់ C:\ ឯ 400Gb ទៀត​យើង​ទុក​សំរាប់រ​ក្សា​ទិន្នន័យ (files) របស់​យើង ។​
​​សូម​ចុច "c" ដើម្បី​បង្កើត Partition ។​
​ ​ខណៈ​ពេល​នេះ window បង្ហាញ​ឲ្យ​យើង​ឃើញ​ផ្ទាំង​មួយទៀត មាន​បង្ហាញ​ពី​ចំនួន​ទំហំ​របស់ Disk space រួច​សួរ​យើង​ថា​តើ​ចំនួន​ទំហំ​ប៉ុន្មាន​ដែល​យើង​ចង់​បាន​សម្រាប់ C: ក្នុងករណី​នេះ​យើង​នឹងដាក់​ចំនួន 6000Mb បន្ទាប់មក​យើង​ត្រូវ​ចុច Arrow key នៅលើ Keyboard យើង ដើម្បី​ចុះ​មក​កាន់ Unpartition space ដើម្បី​បង្កើត 2180Mb ទៀត​ដែល​នៅសល់​នោះ ចុច "C" ដើម្បី​បង្កើត Partition នេះ ឬ​យើង​អាច​ជ្រើស​ដាក់ space ដែល​នៅសល់​ទាំងអស់​តែ​ម្តង​ក៏​បាន​ដែរ ។​
​​៩) ពេលនេះ​យើង​អាច​មើលឃើញ​ពី​ចំនួន​ទាំងអស់​នៃ Disk space ដែល​យើង​បានកំណត់​ឲ្យ​ទាំង​ពីរ​គឺ C និង E
​​- C មាន 6000Mb
​​- E មាន 2180Mb
​​ប៉ុន្តែ​តាម​ការពិត​គឺ​ចំនួន​ដែល​យើង​មាន​គ្រាន់តេ​ធ្វើ​ជា​ឧទាហរណ៍​មើល​ប៉ុណ្ណោះ ។​
​​ជាធម្មតា Window តែងតែ​លៃ​ទុក Partition ដោយឡែក​ផ្សេងទៀត​ជា​ស្វ័យប្រវត្តិ ម្យ៉ាង​ទៀត​នោះ​គឺ​វីន​ដូរ បានកំណត់ Drive Letter អក្សរ​សំគាល់​ឲ្យដល់ Drive CD Drive ជា "D" Drive ។​
​​បន្ទាប់មក​ទៀត​យើង​ចុច Arrow Key ឡើង​សំដៅ​មកកាន់ C drive រួច​ចុច Enter key
​ ​១០) ជ្រើសរើស Partition C: drive ជា NTFS file system យើង​ត្រូវ​ជ្រើសរើស​យក NTFS នេះ ពីព្រោះ​វា​អាច​ចាត់ចែង Disk space បាន​ល្អ​ប្រសើរ​ជាង FAT32 មិនតែប៉ុណ្ណោះ វា​អាច​ឲ្យ​យើង​ប្រើ Hard Disk ទំហំ​ធំៗ​បាន និង​អាច​រក្សា​ឬ​ធ្វើ file ដែល​មាន​ទំហំ​ធំ​បាន​ដោយ​មិន​មាន​បញ្ហា​ដូច​ការប្រើ FAT32 ឡើយ ។​
​​ពេលនេះ Window វា​និង​ចាប់ផ្តើម Format C: drive រួច​ចាប់ផ្តើម Copy files បញ្ចូល​ទៅក្នុង HD របស់​យើង ។​
​ ​១១) បន្ទាប់​ពី setup បានបញ្ចប់ copy files ដែល​វា​ត្រូវការ​ចូលមកក្នុង Hard disk ហើយ​នោះ Window នឹង​បង្ហាញ​ចេញ​ឲ្យ​យើង​ឃើញ​នូវ​ផ្ទាំង​មួយ​ថ្មី​ទៀត​ដែល​មាន​បង្ហាញ​ ព័ត៌មាន​ផ្សេងៗ​ស្តីពី​ការ install window តាម​វគ្គ​នីមួយៗ ប៉ុន្តែ​ត្រូវ​ចាំ​ថា​បន្ទាប់ពី Window setup បញ្ចប់ Format ភ្លាម​ផ្ទាំង Restart computer ជា​ថ្មី​ក៏​បាន​លេច​ចេញ​មក​ជា​ថ្មី​រួច​សួរ​សំនួរ​ដូច​វគ្គ​ទី​១​ដែរ តែ​ពេល​នេះ​យើង​បណ្តោយ​ឲ្យ​វា​រត់​ទៅ​ចូល setup ដោយ​ខ្លួនឯង គឺ​យើង​មិនចាំបាច់​ចុច​អ្វី​ទាំងអស់ ។​
​​១២) ជ្រើសរើស Region (​តំបន់​រស់នៅ​របស់​យើង​) គឺ​ត្រូវ scroll ត្រង់ Combobox ចុះ​មក​យក​ត្រង់ Bangkok, Hanoi, Jakarta
​​១៣) បន្ទាប់មក​មាន​ផ្ទាំង​មួយទៀត​បង្ហាញ​ឲ្យ​យើង​ឃើញ​សំរាប់​ឲ្យ​យើង​ដាក់​ឈ្មោះ និង Organization របស់​យើង យើង​អាច​ជ្រើសរើស​ដាក់​តែ​ឈ្មោះ​មិនបាច់​ដាក់ org ក៏បាន ។​
​​១៤) ផ្ទាំង​មួយទៀត​នឹង​ចេញ​មក​តម្រូវ​ឲ្យ​យើង​ដាក់បញ្ចូល Product key (​វា​មាន​ប្រអប់​ចំនួន ៥) យើង​អាច​រក​លេខ​នេះ​បាន​នៅលើ​ប្រអប់​របស់ Window xp ឬ​នៅ​លើ​សំបក​របស់ CD ។ សំរាប់ CD ដែល​យើង​បាន​ទិញ​តាម​ទី​ផ្សេង​គឺ​មាន​នៅក្នុង CD នោះ​ស្រាប់ ។​
​​១៥) បន្ទាប់ពី​យើង​បាន​វាយ​បញ្ចូល Product Key នេះ​រួច យើង​ចុច​ទៅមុខ​ទៀត​យើង​នឹង ឃើញ​ផ្ទាំង​មួយ​ផ្សេង​ទៀត​ចេញ​មក​តម្រូវ​ឲ្យ​យើង​ដាក់​ឈ្មោះ របស់​កុំព្យូទ័រ​យើង ក្នុង​ប្រអប់​ខាងលើ​គេ​នេះ យើង​ឃើញ​មាន Box មួយ​មាន​កន្ទុយ​ឈ្មោះ រួម​និង​លេខ​បន្ថែម​មួយចំនួន យើង​អាច​រក្សា​វា​ទុក​នៅ​ដូច្នេះ​ដដែល ឬ ប្តូរ​ឈ្មោះ​នេះ​ទៅតាម​ការចង់បាន​របស់​យើងក៏​បាន ។​
​ចំណែក​នៅ​ខាងក្រោម​វិញ យើង​មាន​ប្រអប់​ចំនួន ២​ទៀត​តម្រូវ​ឲ្យ​យើង​វាយ​បញ្ចូល Password ចំនួន ២​ដែរ Password ដែល​យើង​បាន​ដាក់​នោះ​យើង​ត្រូវ​ចងចាំ ឬក៏​ចម្លង​វា​ទុក​នៅ​ក្នុង​ទី​ណាមួយ ។ ចូល​ទៅ​ផ្ទាំង​ថ្មី​ទៀត ។​
​​១៦) ផ្ទាំង​មួយ​នេះ​ត្រូវបាន​គេ​កំណត់​ឲ្យ​យើង​ដាក់​ថ្ងៃ ខែ ម៉ោង និង​ម៉ោង​តំបន់​យើង​រស់នៅ ។ សូម​ចុច​ត្រង់​កន្លែង down arrow របស់​ប្រអប់​មួយ​វែង​ខាងក្រោម​គេ​រួច scroll ចុះក្រោម ហើយ​ជ្រើស​យក Bangkok Hanoi Jakarta (time zone) ។​
​​១៧) ផ្ទាំង​ថ្មី​នេះ window តម្រូវ​ឲ្យ​យើង​ជ្រើសរើស​ការ setup network យើង​ជ្រើស​យក Typical រួច​ចុច Next
​​១៨) ក្នុង​ផ្ទាំង​នេះ Window តម្រូវ​ឲ្យ​យើង setup network group ឬ domain បើសិនជា​ម៉ាស៊ីន​របស់​យើង​ឥតមាន​តទៅ Network ទេ សូម​កុំ​ធ្វើ​អ្វី​ទាំងអស់ ប៉ុន្តែ​បើសិនជា​ម៉ាស៊ីន​របស់​យើង​មាន​ត​ភ្ជាប់​ទៅ Network យើង​ត្រូវ​ដាក់​ឈ្មោះ workgroup ឬ domain នោះ​ឲ្យ​ត្រូវតាម​នោះ ។​
​​១៩) ជា​ចុងក្រោយ​នេះ window setup បង្ហាញ​ឲ្យ​យើង​ឃើញ​ផ្ទាំង​មួយ​ថ្មី​ផ្សេង​ទៀត​ជាមួយ​ពាក្យ Welcome to Microsoft Windows ចុច Next ដើម្បី​ទៅ​មុខ​ទៀត ។​
​​២០) ក្នុង​ផ្ទាំង​ថ្មី​នេះ សូម​ចុច​យក "Help protect my PC by turning on automatic update now" រួច​ចុច Next ។​
​ ​២១) ផ្ទាំង​នេះ​វា​ឲ្យ​យើង​ជ្រើសរើស​យក​ថា​តើ​យើង​ភ្ជាប់​ទៅ​កាន់ internet directly ឬ​តាមរយៈ network, បើសិនជា​ម៉ាស៊ីន​របស់​យើង​មាន​ភ្ជាប់​ទៅកាន់ Router box ឬ LAN តាមរយៈ HUB នោះ​យើង​ត្រូវ​ជ្រើស​យក "Yes" ។ ប៉ុន្តែ​បើសិនជា​ម៉ាស៊ីន​របស់​យើង​នេះ​ភ្ជាប់​ទៅកាន់ Internet តាមរយៈ​ទូរស័ព្ទ (dial up) សូម​ជ្រើស​យក "No" បន្ទាប់​មក​ចុច Next ។​
​​២២) ក្នុង​ផ្ទាំង​ថ្មី​នេះ​គេ​សួរ​ថា "Ready to activate windows ?" ជ្រើស​យក "Yes" បើសិនជា​យើង​ចង់ activate window នាពេល​នេះ​តាមរយៈ internet ឬ​ជ្រើស​យក "No" បើ​យើង​មិន​មាន​ប្រើ internet ឬ​ជ្រើស​យក​ការ activate windows នៅពេល​ក្រោយ​ទៀត ។​
​​២៣) វាយ​បញ្ចូល​ឈ្មោះ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​នេះ​ទៅតាម​ការចង់បាន អាច​ជា​ឈ្មោះ​ពិត ឬ​ឈ្មោះ​ប្រឌិត រួច​ចុច Next ។​
​​២៤) បន្ទាប់មក​យើង​នឹង​ឃើញ​ផ្ទាំង​មួយទៀត​ថ្លែង​ពាក្យ "Thank you !" សូម​ចុច Finish ដើម្បី​បញ្ចប់​ការ setup windows
​​២៥) Log ចូលទៅ window យើង​ជា​លើកដំបូង សូម​ចុច​យក CD ចេញ​ផង​នៅពេលនេះ ។​
​​២៦) បន្ទាប់​ពី window បាន setup រួចរាល់​ហើយ​សូម​ចុច Start យក Setting ជ្រើសរើស Control Panel ពេល​ផ្ទាំង Control Panel បើក​ចេញ​មក​ជ្រើស​យក Icon ឈ្មោះ System រកមើល Tag មួយ​ឈ្មោះ "Device Manager"
​​​1- បង្ហាញ​ផ្ទាំង Control Panel
​​​2- បង្ហាញ​ផ្ទាំង System
​​3- បង្ហាញ​ផ្ទាំង Device Manager
​ ​នៅក្នុង​ផ្ទាំង​របស់ Device Manager នេះ​យើង​ត្រូវ​សម្លឹង​រកមើល​ត្រង់​ផ្នែក​ណាមួយ​ដែល​មាន​ចេញ​រូប​ត្រីកោណ​ពណ៌ ​លឿង បើសិនជា​មាន​នោះ​មានន័យ​ថា​វា​ត្រូវការ​ឲ្យ​យើង install driver ឲ្យ​វា​ជា​ថ្មី​អាច​ថា​ជា VGA Card ឬ Sound Card ឬ​អាច​ថា​ជា​អ្វី​ផ្សេង​ទៀត​ក៏បាន ប៉ុន្តែ​នៅ​ខណៈ​នេះ​យើង​នៅ​មិនទាន់បាន install Mainboard Utilities និង driver នៅឡើយ​ទេ ។​
​ ​២៧) សូម​យក CD របស់ Mainboard មក​ស៊ក​ចូលក្នុង CD Drive រួច​ចាប់ផ្តើម install Mainboard driver (​សូម​មើល​ពី​អ្វី​ដែល​យើង​ត្រូវការ​និង​អ្វី​ដែល​យើង​មិន​ត្រូវការ​) គឺ​សូម install តែ Mainboard System Disk បាន​ហើយ ប្រូ​ក្រាម​ផ្សេងទៀត​ដូចជា Antivirus CD Tools ឬ​អ្វី​ទៀត​ក៏​ដោយ​ដែល​ពុំមែន​ជា Tool របស់ Mainboard មិនត្រូវ install បញ្ចូល​ឡើយ ពីព្រោះ​មិន​មាន​ប្រយោជន៍​ហើយក៏​ប្រើការ​ពុំ​កើត​ដែរ ។​
​ ​២៨) បន្ទាប់ពី​យើង​បាន Restart ជា​ថ្មី​ត្រូវ​ចាប់ផ្តើម Install ប្រូ​ក្រាម ឬ Driver របស់ CD ឬ DVD Drive, Sound Card Drive យើង​ប្រើ sound card ផ្សេង​ពី sound card ដែល​មាន​ភ្ជាប់​មក​ជាមួយ Mainboard រួម​និង Driver ណាមួយ​ផ្សេង​ទៀត​ដែល​ចាំបាច់​ទាក់ទង​ដល់​គ្រឿង Hardware បន្ថែម​ដែល​យើង​មាន Printer, Scanner, PC Suite សំរាប់ Mobile ៘​
​​២៩) ជា​ចុងក្រោយ​គេ​បំផុត​ទើប​យើង​ចាប់ផ្តើម install ប្រូ​ក្រាម​ដែល​យើង​ត្រូវ​ការប្រើ​ចូល​ជា​ចុងក្រោយ​គេ​ប៉ុន្តែ​សូម install ប្រូ​ក្រាម Antivirus សិន​មុន install ប្រូ​ក្រាម​ដទៃ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More