សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

វិធី​បញ្ជូន File Computer ទំហំ​ធំៗ​តាមរយៈ Internet

ដើម្បី​បញ្ជូន File ផ្សេងៗ​ពី Computer មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត ជាធម្មតា​យើង​ច្រើន​ធ្វើ​តាមរយៈ E-mail តែ​តាមរយៈ​នេះ យើង​អាច​ត្រឹមតែ​បញ្ជូន file ទំហំ​ត្រឹម 5Mb (​ទៅ 20Mb ប៉ុណ្ណោះ​) បើ​ទំហំ​ធំ​ជាង​នេះ យើង​ចាំបាច់​ត្រូវ​រក​វិធី​ផ្សេងទៀត ។​
​ ​ទោះបីជា​វិធី​បញ្ជូន file អាច​ត្រូវ​ធ្វើឡើង​តាមរយៈ​វិធី​ច្រើន​យ៉ាងណាក្តី ក៏ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​មាន​សុ​វត្ថ​ភាព​ចំពោះ file ដែល​យើង​បាន​បញ្ជូន ឬ​ទទួលយក ឯ​វិធី​ខ្លះ​ទៀត​មិន​មាន​សុ​វត្ថ​ភាព​ឡើយ ។​
​ ​ដើម្បី​ជា​ការឆ្លើយតប​ចំពោះ​បញ្ហា​នេះ យើងខ្ញុំ​បាន​ធ្វើ​ការជ្រើសរើស​រក​មើល File (Program) មួយចំនួន ដែល​យើងខ្ញុំ​សន្មត់​ថា​ល្អ ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​យើង​ប្រើ​ការ​បាន និង​មាន​សុវត្ថិភាព​ល្មម​អាច​ទទួលយកបាន ។​
​ ​បន្ទាប់​ពី​ការជ្រើសរើស​ជា​ច្រើន​ខែ យើងខ្ញុំរ​ក​បាន​ប្រូ​ក្រាម​តែមួយគត់ ដែល​មាន​សមត្ថភាព​ទាំង​ការបញ្ជូន និង​ទទួលយក (Upload និង Download) ក្នុង​ល្បឿន​មួយ​លឿន ងាយស្រួល​ប្រើ អាច Upload និង Download បាន​ច្រើន​ប្រភេទ​នៃ file អ្នក​អាច Download យក file ពី​យើង​មិន​ចាំបាច់​ត្រូវ Install Program អ្វី​ទាំងអស់ គឺ​ងាយស្រួល​បំផុត ។​
​ ​File ដែល​យើង​អាច​បញ្ជូន​បាន អាចមាន​ទំហំ​រហូតដល់​ជាច្រើន​រយ Mb, អាច​រហូតដល់ Gb ឬ​ធំ​ជាង​នេះ ។​
​ ​ប្រូ​ក្រាម​នេះ​មានឈ្មោះ​ថា cc file transfer លោក​អ្នកនាង អាច Download យកបាន (Free) តាមរយៈ Link ខាងក្រោម​នេះ :
​ ​www.cc-file-transfer.com ឬ click (​មាន​រូប​)

​ ​មាន​ទាំង Manual ពន្យល់​ពី​វិធី​ប្រើ​ជា .pdf file នៅ​ទីនោះ​ស្រាប់ ។​
​ ​តើ​អ្នក​ណា​ខ្លះ​ដែល​ត្រូវការប្រូ​ក្រាម​នេះ ?
​ ​- សម្រាប់​បញ្ជូន​ឯកសារ​ផ្សេងៗ​ដែល​មាន​ទំហំ​ធំៗ​
​ ​- សម្រាប់​បញ្ជូន​រូបថត​ច្រើនៗ​ក្នុងពេល​តែមួយ​
​ ​- សម្រាប់​បញ្ជូន File ជា​វី​ឌី​អូ​ធំៗ​
​ ​- សម្រាប់​បញ្ជូន File ចម្រៀង​គ្រប់យ៉ាង​
​ ​- នៅពេល File ដែល​យើង​ត្រូវបញ្ជូន​មិន​អាច​ធ្វើ​តាមរយៈ E-mail បាន​
​ ​- យើង​ចង់​បញ្ជូន ឬ​ចែករំលែក File របស់​យើង​ឲ្យដល់​អ្នកខ្លះ តែ​អ្នក​ខ្លះ​ទៀត​មិន​អនុ​ញ្ញា ដោយ​ការកំណត់​ឈ្មោះ និង​លេខ​សំងាត់​ឲ្យចំ​ពោះ​អ្នក​ដែល​ត្រូវ​ទទួល ។​
​ ​យើងខ្ញុំ​សង្ឃឹមថា ប្រូ​ក្រាម​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​លំបាកៗ​មួយចំនួន​របស់​លោក​អ្នកនាង នា​ពេលកន្លងមក​ក្នុង​ការបញ្ជូន File ឲ្យមាន​ភាពងាយស្រួល​ជាង​មុន ហើយ​ប្រកបដោយ​សុវត្ថិភាព ។​
* សូមបញ្ជាក់​ថា ប្រូ​ក្រាម​នេះ​ត្រូវបាន Test សាកល្បង​រួច​ហើយ និង​អាច​ប្រើការ​បាន ៕​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More