សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

​​រឿង​ ​អណ្តើក និង ស្វា

មាន​និទាន​មួយ​ថា អណ្តើក និង​ស្វា វា​សុំ​ធ្វើ​ដន្លង​នឹង​គ្នា តែ​គ្មាន​កូនចៅ​ទៅ​ចង​ព័ន្ធ​អ្វី​ទេ គ្រាន់តែ​និយាយថា សុំ​គ្នា​ធ្វើ​ដន្លង ហើយ​ស្រលាញ់​រាប់អាន​គ្នា​ដូច​ដន្លង​អ្នក​ទាំងពួង​នោះដែរ ។ លុះ​ចំណេរ​យូរ​ទៅ ដន្លង​ខាង​ស្វា​នោះគេ​មាន​កូន​ត្រូវ​រៀបការ គេ​ហៅភ្ញៀវ​ពួក​ស្វា​ស​ន្ម​ត់​ថ្ងៃ​នឹង​ស៊ីការ ទើប​នឹកឃើញ​អណ្តើក​ជា​ដន្លង​ថា "​យើង​ការកូន​នេះ​ហៅភ្ញៀវ​អស់ហើយ នៅតែ​អណ្តើក​ជា​ដន្លង​មិនទាន់បាន​ទៅប្រាប់ ឥឡូវ​ថ្ងៃ​ការ​ជិត​​ណាស់​មកហើយ បើ​ដូច្នេះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង បំណាច់​យើង​រាប់អាន​គ្នា​យូរណាស់​មកហើយ​" ។ ក៏​ចាត់​បំរើ​ឲ្យទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ីការ​នោះ អណ្តើក​ក៏​ទៅ​ដល់​ដែរ តែ​នឹង​ទៅ​ស៊ីផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ក៏​ប្រាប់​ទៅ​ដន្លង​ស្វា​ថា "​ត្បិត​ដន្លង​អណ្តើក​មក​ដល់​ហើយ​នៅឯ​ក្រោម​ដើមឈើ​" ។ ដន្លង​ស្វា​ចុះ​មក​ឃើញ​អណ្តើក​ក៏​ប្រាប់ថា "​ដន្លង​ឯង​ឡើង​មិន​រួច​នឹង​គេ មានតែ​ដន្លង​ឯង​ខាំ​វល្លិ៍​នេះ​ចុះ យើង​នឹង​ស្រាវ​ឡើង ប៉ុន្តែ​បើ​មិនទាន់​ទៅ​ដល់​កន្លែង​ដែល​យើង​ឲ្យ​អង្គុយ​ទេ ដន្លង​ឯង​កុំ​និយាយ​ឲ្យសោះ ទោះបី​ឃើញ​អ្វី​ឬ​គេ​ថា​អ្វី​ក៏ដោយ​តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ​" ។ អណ្តើក​ទទួលបណ្តាំ​ដន្លង​នោះ​សព្វគ្រប់​ហើយ ក៏​ទទួល​ខាំ​វ​ល្លិ៍ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន​ក៏​ស្រាវ​វល្លិ៍​នោះ​ឡើង​នាំ​អណ្តើក​ទៅ​ឯ​ថ្នាក់លើ ។​
​ ​លុះ​ទៅ​ជិត​ដល់​កន្លែង​ដែល​គេ​នឹង​ដាក់​នោះ ជួន​ជា​ដន្លងស្រី​ស្វា​ឃើញ​អណ្តើក​ក៏​សួរ​ដោយ​រាប់អាន​ថា "​ដន្លង​សុខ​សប្បាយ​ទេ​ឬ ?" អណ្តើក​ភ្លេច​ពាក្យ​បណ្តាំ ហាមាត់​ស្តីទៅនឹង​ដន្លង ក៏​របូតមាត់​ធ្លាក់ខ្លួន​ខ្ពោក​ដល់​ដី បែក​ស្នូក​ដូច​ចិញ្ច្រាំ​នឹង​កាំបិត ស្លាប់​នៅ​វេលា​នោះ​ខាន​ស៊ីការ​នោះ​ទៅ ៕​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More