សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿង ចៅ​សុក្រ និង​ចៅ​សៅរ៍​

កាលពីព្រេងនាយ​មាន​បុរស​ពីរ​នាក់​សំឡាញ់​នឹង​គ្នា មួយ​ឈ្មោះ ចៅ​សុក្រ មួយ​ឈ្មោះ ចៅ​សៅរ៍ បាន​បួស​នៅ​វត្ត​មួយ​ជាមួយ​គ្នា ។ បួស​យូរ​បន្តិច​ក៏​សឹក​មកវិញ ហើយក៏​ជា​សំឡាញ់​នឹង​គ្នា​ទៀត សន្យា​នឹង​គ្នា​ថា "​បើ​អ្នកណា​ក្រ​ត្រូវ​ជួយ​គ្នា​" ហើយ​បុរស​ទាំង​ពីរ​នាក់​ក៏​មាន​ប្រពន្ធ​កូន​នៅ​រកស៊ី​ទីទៃ​ពីគ្នា ។ ចៅ​សុក្រ​រកស៊ី​ទៅ​មាន​ទ្រព្យ​របស់​ច្រើន ។ ឯ​ចៅ​សៅរ៍​ល្ងង់ខ្លៅ​ក្រលំបាក ហើយ​ប្រពន្ធ​ក៏​មាន​សហាយ​ផង ។ ចៅ​សុក្រ​ដឹងថា ប្រពន្ធ​ចៅ​សោរ៍មានស​ហាយ ហើយ​ក្រលំបាក​ដូច្នោះ ទៅ​សួរ​ចៅ​សោរ៍ ទៅ​ដល់​ឃើញ​ចៅ​សោរ៍ ក្រលំបាក​ណាស់​មែន ក៏​បបួល​ចៅ​សៅរ៍​ទៅ​រកស៊ី ហើយ​និយាយ​ថា "​ត្រូវ​ឯង​ធ្វើតាម​ពាក្យ​អញ​" ។ ចៅ​សៅរ៍​ក៏​ព្រម​តាម​ពាក្យ​ចៅ​សុក្រ ។ ចៅ​សុក្រ​បបួល​ចៅ​សៅរ៍​ទៅ​កាប់​ឈើ​ធ្វើ​ក្តារ​មឈូស​លក់ ។ ចៅ​សៅរ៍​តាម​ពាក្យ​ចៅ​សុក្រ ក៏​ព្រម​ទៅ​ជាមួយគ្នា ។ ឯ​កូន​សេដ្ឋី​ដែល​សហាយ​នឹង​នាង​ប៉ិច​ជា​ប្រពន្ធ​ចៅ​សៅរ៍ ឃើញ​ចៅ​សៅរ៍​មិន​នៅផ្ទះ ក៏​ទៅ​ដេក​នឹង​ប្រពន្ធ​ចៅ​សៅរ៍ រួច​ហើយ​វិល​ទៅផ្ទះ​វិញ ។ ចៅ​សុក្រ និង​ចៅ​សៅរ៍​ធ្វើបាន​ក្តារ​មឈូស ១ ក៏​យក​មក​ដាក់​ក្នុងផ្ទះ ហើយ​ទៅ​ធ្វើ​ក្តារ​មឈូស​ទៀត ។ កូន​សេដ្ឋី​ក៏​ទៅ​ដេក​នឹង​នាង​ប៉ិច​ទៀត ។ ដល់​ពាក់កណ្តាល​ផ្លូវ​អាធ្រា​ត្រ ចៅ​សុក្រ និង​ចៅ​សៅរ៍​មក​ផ្ទះ​វិញ ។ ចៅ​សុក្រ​ខំ​ដើរ​ប្រញាប់​មក​មុន ស្រែកហៅ​ប្រពន្ធ​ចៅ​សៅរ៍ឲ្យ​បើកទ្វារ ។ ឯ​កូន​សេដ្ឋី​ក៏​ភិតភ័យ​រត់​ពុំ​រួច ។ នាង​ប៉ិច​ឲ្យ​សហាយ​ចូល​ដេក​ក្នុង​ក្តារ​មឈូស ហើយ​ទៅ​បើកទ្វារ​ឲ្យ​ចៅ​សុក្រ​ចៅ​សៅរ៍ ចូលទៅ​ក្នុង​ផ្ទះ ។ នាង​ប៉ិច​សួរថា "​ដូច​ម្តេច​បាន​ជា​វិល​មក​វិញ​" ។ ចៅ​សៅរ៍​ប្រាប់ថា "​ចៅ​សុក្រ​ឈឺ​ក្បាល​ហៅ​វិល​មក​វិញ​" ។ ហើយ​ចៅ​សៅរ៍​ប្រាប់​ទៅ​នាង​ប៉ិច​ឲ្យ​ដណ្តាំ​បាយស៊ី ស៊ី​បាយ​រួចហើយ ដោយ​ចៅ​សុក្រ​ដឹងថា សហាយ​នាង​ប៉ិច​ដេក​នៅក្នុង​ក្តារ​មឈូស ក៏​ប្រាប់​ទៅ​ចៅ​សៅ​រ៍ថា "​រក​ផ្តៅ​មក​ចង​ក្តារ​មឈូស​ទុក​ក្រែង​ចោរលួច​" ចៅ​សៅរ៍​ក៏​យក​ផ្តៅ​ទៅ​ចង​រួចស្រេច ហើយ​យក​ដែកគោល​បោះ​ថែមទៀត ។ ឯ​ចៅ​សៅរ៍​ពុំ​ដឹង​ថា ប្រពន្ធ​មាន​សហាយ ក៏​ធ្វើ​តាម​ពាក្យ​ចៅ​សុក្រ​បង្គាប់ ។ លុះ​ព្រឹក​ឡើង​ចៅ​សៅរ៍​ប្រើ​ប្រពន្ធ​ឲ្យទៅ​ទិញ​អីវ៉ាន់ ហើយ​នាង​ប៉ិច​ហួស​ទៅប្រាប់​សេដ្ឋី​ថា "​ឲ្យ​ឪពុក​ម្តាយ​ទិញ​មឈូស ដ្បិត​កូន​សេដ្ឋី​នៅ​ដេក​នឹង​ខ្ញុំ ប្តី​ខ្ញុំ​មក​ទាន់​បាន​រត់​ទៅ​ដេក​ក្នុង​មឈូស ឥឡូវ​នេះ​ប្តី​ខ្ញុំ​សែង​យកមក​លក់​ព្រឹក​នេះហើយ​" ។ ប្រាប់​ហើយ នាង​ប៉ិច​ក៏​ត្រឡប់​ទៅផ្ទះ​វិញ ។ លុះ​ចៅ​សុក្រ​និង​ចៅ​សៅរ៍​ស៊ី​បាយ​រួច ក៏​សែង​មឈូស​យកទៅលក់ ។ សេដ្ឋី​ឲ្យ​ខ្ញុំ​មួយ​នាក់​ចាំ​មើល​ផ្លូវ​ផ្តាំ​ថា "​បើ​ឃើញ​អ្នកណា​សែង​មឈូស​មក​លក់​ឲ្យ​រត់​ទៅ​ហៅ​យើង​" ។ ចៅ​សុក្រ និង​ចៅ​សៅរ៍​សែង​ក្តារ​មឈូស​ទៅដល់​ផ្ទះ​សេដ្ឋី ស្រែក​ពពាយនាយ​ថា "​អ្នកណា​ទិញ​ក្តារ​មឈូស​ទេ​?" ។ សេដ្ឋី​ឮ​សួរថា "​លក់​តម្លៃ​ប៉ុន្មាន​?" ។ ចៅ​សុក្រ​ប្រាប់ថា "​ឲ្យ​ចាក់ប្រាក់​ពី​ដីឡើង​ស្មើ​នឹង​មឈូស​" ។ សេដ្ឋី​សុំ​តម្លៃ ចៅ​សុក្រ​មិន​ព្រម ។ សេដ្ឋី​ក៏​ប្រើ​ខ្ញុំកំដរ​ឲ្យទៅ​យកប្រាក់​មក​ចាក់ស្មើ​នឹង​មឈូស ហើយ​ចៅ​សុក្រ​និង​ចៅ​សៅរ៍​យកប្រាក់​ទៅ​ផ្ទះ​ចែកគ្នា ។ សេដ្ឋី​គាស់​មឈូស​យក​កូន​ចេញ ។ ក្រោយមក​ចៅ​សៅរ៍​យក​នាង​ប៉ិច​ដូចដើម​ដដែល​វិញ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More