សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

វិធី Formatting និង Partitioning Hard Drive

Hard Drive (​ហាដ​ដ្រៃ​វ៍​) គឺ​ជា​ទីកន្លែង​មួយ​យ៉ាង​សំខាន់​សំរាប់​ឲ្យ​យើង​រក្សា​ទុក Operating System (Windows ...) ប្រូ​ក្រាម (Softwares) និង​អ្វីៗ​ផ្សេង​ទៀត​ជាច្រើន​ដែល​យើង​ត្រូវការ​ប្រើ​ធ្វើ​កិច្ចការ​របស់​យើង ។ នៅ​ថ្ងៃ​ណាមួយ Hard Drive នោះ​នឹង​ពេញ​ពុំ​ដាក់​អ្វី​ផ្សេងទៀត​បាន ឬ យើង​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​ដែល​យើង​ចាំបាច់​ត្រូវ Format វា​សិន​មុនពេល​ដែល​យើង​អាច​ប្រើ Hard Drive នោះ​បាន ។​

​​មេរៀន​នេះ​គឺជា​ជំនួយ​សំរាប់​អ្នក​ដំបូង (Beginer) ដែល​ទើបតែ​ចេះ​ប្រើ​កុំព្យូទ័រ​ហើយ​មាន​បំណង​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង ។​
​​Hard Drive សព្វថ្ងៃ​មាន​ពីរបែប​គឺ IDE និង SATA (serial) ប្រភេទ Hard Drive ទាំងពីរ​នេះ​ត្រូវបាន​ប្រើ​ជា​ទូទៅ​ជាមួយ​កុំព្យូទ័រ​ស្ទើរតែ​ទាំងអស់​ លើកលែងតែ Hard Disk ប្រភេទ​ប្រើ SCSI Card ដែល​មាន​លក្ខណៈ​ផ្សេង​ពី​គេ​បន្តិច និង​មាន​តម្លៃ​ថ្លៃ ហើយ​ពិបាក​រក​ទិញ​នៅ​ភ្នំពេញ ។​
​​ជាបឋម​នេះ​សូម​លើកយក​ន័យរ​បស់ពាក្យ​មួយចំនួន​មក​អធិប្បាយ​ឲ្យបាន​យល់​ជាមុនសិន :
* Partition, Partitioning : ទីកន្លែង​ទាំងអស់​របស់ Hard Drive ដែល​បាន​ត្រូវ Partition ជាមុនសិន គឺ​យើង​ត្រូវ​ញែក​វា តើ​មួយណា​ជា Logical និង​មួយណា​ជា Volume ។ យើង​អាច​ញែក​វា​ជា​ពីរ​គឺ Hard Disk មួយ​តែ​បំបែក​វា​ធ្វើ​ជា​ពីរ​បាន ។​
* Volume : វ៉ូ​លូ​ម គឺ​ជា​ទី​ដែល Operating System របស់​យើង​ស្គាល់ ជាទី​ណា​ដែល​វា​ត្រូវ​ប្រើ​គឺជា Drive មាន​អក្សរ​សម្គាល់ថា​ជា Drive c: d: e: បែបនេះ Volume ត្រូវបាន​កំណត់​ដោយ Partitioning កន្លែង​ទំនេរ​ទាំងអស់​របស់ Hard Disk ។ Volume ចាំបាច់​ត្រូវ Format ឲ្យ​រួចរាល់​សិន​ដោយ File System ទើប​អាចឲ្យ Data ទាំងឡាយ​អាច​ប្រើប្រាស់​បាន (Write)
Format : គឺជា​វិធី​នៃ​ការបង្កើត file system ទៅលើ volume ដើម្បីឲ្យ Operating System ប្រើការ​វា​បាន ។​
File System : គឺជា​វិធី​រៀបចំ​ដំណើរ​នៃ file ទាំងអស់​ថា​ត្រូវ​សរសេរ​ត្រង់​កន្លែង​ណា ហើយ file ដែល​ត្រូវការ​ត្រូវ​រក​នៅ​កន្លែង​ណា វាបី​ដូចជា​អ្នក​កាន់​ឃ្លាំង​ដូច្នោះ​ដែរ ។ File System ត្រូវបាន​បង្កើត​នៅ​ពេល​សម្រាប់ volume នី​មួយៗ​ពេល​វា Format ។ File System មាន ២ សព្វថ្ងៃនេះ​គឺ FAT32 (File Allocation Table 32) និង NTFS (NT File System)
​សំគាល់ : ដោយហេតុ​ថា​យើង​នឹង Format Hard Drive ជា​ថ្មី​ហេតុនេះ​កំហុស​អាច​កើតមានឡើង​គ្រប់ពេល បើសិន Hard Drive នោះ​ថ្មី​វា​មិន​អី​ទេ ប៉ុន្តែ​បើ Hard Drive នេះ​គឺជា Hard Drive ដែល​យើង​កំពុង​ប្រើការ​តែ​មាន​បញ្ហា​ត្រូវ Format សារជាថ្មី​, សូម​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​យើង​អាច​ច្រឡំ format hard drive មួយ​ណា​មួយ​ដែល​មាន data សំខាន់​នៅក្នុង​នោះ នាំឲ្យ​មាន​ការបាត់បង់ ដូច្នេះ​បើ​យក​ល្អ​គួរ Backup file សំខាន់​ទុកជា​មុន​សិន​មុនពេល​ចាប់ផ្តើម​កិច្ចការ​នេះ ហើយ​សូម​ធ្វើ​វា​តាម​សម្រួល​មិនចាំបាច់​បង្ខំ​ឡើយ ដើម្បី​កុំឲ្យ​មាន​កំហុស ។​
​​មុន​ដំបូង​គេ​នេះ យើង​គួរ​ត្រូវ​យល់​ពី​ប្រភេទ​នៃ Hard Drive ទាំង​ពីរ​យ៉ាង​សិន :
​​- IDE
​​- SERIAL SATA
​ ​IDE : គឺជា​ប្រភេទ Hard Disk ធម្មតា​ត្រូវបាន​គេ​ប្រើ​វា​ស្ទើរ​គ្រប់​ទីកន្លែង ជាពិសេស​គឺ​ប្រភេទ​កុំព្យូទ័រ​ប្រើ​តាម​ផ្ទះ សព្វថ្ងៃនេះ Hard Disk ប្រភេទ​នេះ​នៅ​មាន​ប្រើ​ច្រើន​នៅឡើយ​ទេ ឯ​ចំណែក Hard Disk ប្រភេទ​នេះ​ក៏​នៅ​មាន​លក់​រហូត​សព្វ​ថ្ងៃនេះ​ដែរ ។ ចាប់តាំងពី Hard Disk ប្រភេទ SATA ត្រូវបាន​គេ​បញ្ចេញ​លក់​មក​ក្នុង​ទីផ្សារ​នា​រវាង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ មក Hard Disk ប្រភេទ IDE ពុំ​សូវ​ទទួលបាន​ការនិយម​ច្រើន​ដូច​ពី​ពេល​មុនៗ​ទៀតឡើយ ។ គេ​អាច​ត​ភ្ជាប់ Hard Disk ប្រភេទ IDE នេះ​ទៅ​តួ​ផ្ទាំង​របស់ Mainboard តាមរយៈ​ខ្សែ Cable សំប៉ែត​ម្យ៉ាង។​
​ ​សព្វថ្ងៃ​នេះ​គេ​និយម​ប្រើ Hard Disk ប្រភេទ SATA ច្រើន ហេតុ​នេះ​បើសិនជា​យើង​ចាំបាច់​ត្រូវ​ទិញ Hard Disk សំរាប់​ប្រើ​សូម​ពិនិត្យ​មើល Mainboard របស់​យើង​សិន​ថា​តើ​វា​អាច​ឲ្យ​យើង​ប្រើ Hard Disk ប្រភេទ SATA បានដែរ ឬទេ ? បើសិនជា​អាច​ប្រើ​បាន​គួរប្រើ Hard Disk ប្រភេទ SATA វិញ ពីព្រោះ​វា​មាន​ល្បឿន​លឿន​ជាង​ប្រភេទ IDE ។​
​ ​SATA : Hard Disk ប្រភេទ SATA គឺជា​ប្រភេទ Hard Disk ដែល​ប្រើ​វិធី​បញ្ជូន data តាម​វិធី​មួយ​ផ្សេង​ពី Hard Disk ប្រភេទ IDE ឯ​ល្បឿន​នៃ data អាច​បញ្ជូន​បាន​គឺ​ប្រហែល​ក្នុង​១​វិនាទី ។ ដោយហេតុនេះ​ហើយ​ទើប​ធ្វើឲ្យ​វា​ទទួលបាន​នូវ​ការនិ​យ​មចូលចិត្ត​យ៉ាង​ ឆាប់រហ័ស​បំផុត កុំព្យូទ័រ​ប្រភេទ Desktop និង កុំព្យូទ័រ​ប្រភេទ Laptop បាន​ព្យាយាម​ប្រើប្រាស់ Hard Disk ថ្មី​នេះ​កាន់តែ​ច្រើនឡើងៗ​ជា​លំដាប់ ។ ល្បឿន​ដែល SATA Hard Disk បញ្ជូន ឬ​ទទួល data ប្រមាណ​ជា​ពី 115Mb ទៅ 150Mb ចំពោះ SATA11 ។ ល្បឿន​នេះ​អាច​ពុំ​ដូចគ្នា​ទាំងអស់​ឡើយ​ដោយ​យោង​ទៅលើ​កត្តា​ផ្សេងៗ​ជាច្រើន ។​
​ ​មាន​វិធី​ច្រើន​យ៉ាង​សម្រាប់​ឲ្យ​យើង Format Hard Disk យើង​អាច​ប្រើ Utilities របស់​ក្រុមហ៊ុន​ផលិត Hard Disk មក Formart Hard Disk ក៏បាន (Utilities នេះ​យើង​អាច download យក​បាន​ពី Website របស់​ក្រុមហ៊ុន​) យើង​អាច​ប្រើ​វិធី​មួយទៀត​គឺ​ប្រើ program : Partitioning Magic ឬ ប្រូ​ក្រាម​ផ្សេងទៀត​ដើម្បី​បង្កើត Partitioning និង Format ។​
​​ឯ​វិធី​មួយទៀត​នោះ​គឺ​យើង​ប្រើ CD របស់ Window XP Pro សំរាប់ Format តែម្តង ។ (​វិធី​នេះ​គឺ​ផ្លូវ​កាត់​)យើង​ប្រើ Window XP CD, ដោយ​យើង​ត្រូវ install window xp តាម​បែប​ធម្មតា ប៉ុន្តែ​នៅពេល​វា​បញ្ចប់ Format Hard Disk, ដែល​យើង​ឲ្យ Format នោះ​ភ្លាម​, យើង​ត្រូវ​ចុច​បិទ​កុំព្យូទ័រ ឬ​ចុច Restart ប៊ូ​តុង​ក៏បាន ដក CD ចេញ ពេលនេះ Windows setup បានបញ្ចប់​ការ Format Hard Disk រួច​ត្រូវ install windows តែ​យើង​មិន​ឲ្យ​វា install windows ទេ​គឺ​យើង​ចុច​ឲ្យ​វា restart វិញ​ធ្វើ​បែប​នេះ setup មិនអាច install window លើ hard disk ដែល​យើង​បានឲ្យ Foramt នោះឡើយ ។​
​បញ្ជាក់ : ត្រូវ​ចេះ​ពី​វិធី​ត​ភ្ជាប់ Hard Disk ផង​ដែរ​មុន​ប្រើ​វិធី​នេះ ។ ប៉ុន្តែ​ការធ្វើ​បែប​នេះ​សម្រាប់​តែ​អ្នកដឹង​ពី​ការប្រើ Computer ច្រើន និង​យល់​ពី​របៀប​ចាប់​ភ្ជាប់ Hardware ខ្លះៗ ។ សូម​អាន​អត្ថបទ �​តម្លើង​កុំព្យូទ័រ​ដោយ​ខ្លួនឯង​� ដែល​មាន​ពន្យល់​លំអិត​ស្តីពី​ការ​តម្លើង​កុំព្យូទ័រ និង setup OS (Operating System) ។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More