សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Monday, July 02, 2012

​ការប្រើប្រាស់​ថ្មកំបោរ (Calcium Carbonate)

ថ្មកំបោរ (​ភាសារ​អង់គ្លេស​ហៅថា Lime, Lime store, aglime) គឺជា​គ្រឿងផ្សំ​សម្រាប់​កែ PH របស់​ដី​។ ថ្មកំបោរ​ត្រូវបាន​គេ​កិន​ឲ្យ​ម៉ដ្ឋ​ច្រក​ដាក់​ថង់​ទម្ងន់ ១០​គីឡូក្រាម លក់​នៅតាម​ដេប៉ូ​លក់​ចំណី​សត្វ និង​កន្លែង​មួយចំនួនទៀត តែ​សូមកុំ​ច្រឡំ​វា​ជាមួយ​ថ្មកំបោរ​ម្យ៉ាងទៀត​សម្រាប់​យកមក​លាប​ផ្ទះ ព្រោះ​ពីរ​នេះ​ត្រូវបាន​យកមកប្រើ​ក្នុងន័យ​ខុសគ្នា និង​ប្រយោជន៍​ផ្សេងគ្នា​។​
​ ​ថ្មកំបោរ​សម្រាប់​កសិក​ម្ម​មាន​ពណ៌​ក្រ​ម៉ៅ ឬ​ពណ៌​ប្រផេះ ឯ​ថ្មកំបោរ​សម្រាប់​បាច​បាត​ស្រះ ឬ​សម្រាប់​លាប​ផ្ទះ​មាន​ពណ៌​ស​។ ក្នុង​ករណីខ្លះ​ថ្មកំបោរ​សម្រាប់​ប្រើ​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​ពណ៌​ស​ដែរ តែ​មិនល្អ​ដូចជា​ថ្មកំបោរ​មាន​ពណ៌​ប្រផេះ​នោះឡើយ​។​
​ ​ហេតុអ្វី​បានជា​យើង​ចាំបាច់​ត្រូវ​ប្រើ​ថ្មកំបោរ​ក្នុង​វិស័យ​កសិកម្ម​?
​ ​គ្រប់​ដី​ទាំងអស់ តែងមាន​កម្រិត PH របស់​វា​មិន​ដូចគ្នា​ទេ ដូច្នេះ​អ្នក​ដាំ​ដំណាំ​ចាំបាច់​ណាស់​ត្រូវ​រក​មធ្យោបាយ​វាស់ PH របស់​ដី ដែល​ត្រៀម​សម្រាប់​ប្រើ ឬក៏​កំពុង​ប្រើ​ជាមុនសិន ដើម្បី​ឲ្យ​ដឹងថា តើ​វា​មាន​កម្រិត PH របស់​វា​ក្នុង​កម្រិត​ប៉ុន្មាន​? ក្រៅពីនេះ​អ្នក​ដាំ​ត្រូវ​ដឹងថា​ដំណាំ​សម្រាប់​យកមក​ដាំ​ឈើ​ដី​នោះ តម្រូវ​ឲ្យ​ដី​ត្រូវមាន​កម្រិត PH របស់​ដី​ក្នុង​កម្រិតណា​ដែរ​? នោះ​ទើប​ដំណាំ​ដែល​យកមក​ដាំ និង​ដី​ដែល​ត្រៀម​សម្រាប់​ដាំ វា​ត្រូវ​គ្នា​។​
​ ​ជាទូទៅ​ដំណាំ​ត្រូវការ​ដី​ដែលមាន​កម្រិត PH ពី ៤-៥ ទៅ 6.5 នេះ គឺជា​កម្រិត​មិនមាន​អាស៊ីដ​ពេក និង​មិន​អាល់​កា​ឡាំង​ពេក គឺ​វា​ស្ថិតក្នុង​កម្រិត​មធ្យម (Neutral)​។​
​ ​មួយវិញទៀត​នោះ យើង​មិនចាំបាច់​ត្រូវ​ដឹងថា ដំណាំ​វា​ត្រូវការ​ដី PH ប៉ុន្មាន​នោះឡើយ តែ​យើង​ត្រូវ​កែ PH របស់​ដី​ឲ្យ​ទៅជា​ណឺ​ត (Neutral) នោះ​ក៏​ចា​ការល្អ​ម្យ៉ាងដែរ ព្រោះ​វា​សមស្រប​សម្រាប់​ដំណាំ​ភាគច្រើន ដូចនេះ​ការដាក់​ថ្មកំបោរ ដើម្បី​កែ​ដី គឺ​អាស្រ័យ​ដោយ​ប្រភេទ​នៃ​ដី​ទាំងស្រុង​។ សូម​មើល​ពី​ចំនួន​ថ្មកំបោរ​ដែល​ត្រូវការ​សម្រាប់​ប្រភេទ​ដី​ដូចខាងក្រោម :
​ប្រភេទ​ដី​ ​ ​ ​ដី​មាន PH 4.5-5.5​ ​ ​ដី​មាន PH 5.5-6.5
​ ​ ​ ​ត្រូវការ​ថ្មកំបោរ​ចំនួន​ ​ ​ត្រូវការ​ថ្មកំបោរ​ចំនួន​
​ដីខ្សាច់ និង ខ្សាច់​ល្បាយ​ ​៥០០ គ​.​ក​/​ហិកតា​ ​ ​៧៥០ គ​.​ក​/​ហិកតា​
​ខ្សាច់​ល្បាយ​ ​ ​១០០០ គ​.​ក​/​ហិកតា​ ​ ​១៥០០ គ​.​ក​/​ហិកតា​
​ដីល្បាយខ្សាច់​តិចៗ​ ​ ​១៥០០ គ​.​ក​/​ហិកតា​ ​ ​២០០០ គ​.​ក​/​ហិកតា​
​ដីកណ្តេង​លាយ​ខ្សាច់​ ​ ​២៥០០ គ​.​ក​/​ហិកតា​ ​ ​៣០០ គ​.​ក​/​ហិកតា​
​ដីឥដ្ឋ​ល្បាយ​កណ្តេង​ ​ ​៣០០០ គ​.​ក​/​ហិកតា​ ​ ​៤០០០ គ​.​ក​/​ហិកតា​
​ ​ការប្រើប្រាស់​ថ្មកំបោរ ដើម្បី​កែ​កម្រិត PH អាចធ្វើ​ម្តង​រៀងរាល់​ពីរ​ទៅ​បី​ឆ្នាំ​ម្តង​ជា​មធ្យម ការផ្លាស់ប្តូរ​កម្រិត PH របស់​ដី​អាច កើតមាន​បន្ទាប់ពី​បានដាក់​ថ្មកំបោរ​បាន​ពីរ​ទៅ​បី​ឆ្នាំ​ដែរ​។ ការផ្លាស់ប្តូរ​កម្រិត PH របស់​ដី​អាច​កើតឡើង​ខ្លះ បន្ទាប់ពី​ថ្មកំបោរ​បាន​ជ្រាបចូល​ក្នុង​ដី ដោយសារ​ភ្លៀង ឬ​ដោយសារ​ការ​ស្រោច​ទឹក​។​
​ ​យើង​អាច​ប្រើ​ថ្មកំបោរ​នៅពេលណា​ក៏បាន ប៉ុន្តែ​ពេលវេលា​ដែល​ល្អ​បំផុត​នោះ គឺ​នៅ​ពេ​មុន​ចាប់ផ្តើម​ភ្ជួរ​។ ថ្មកំបោរ​គួរ​ត្រូវបាន​បាច​នៅ​លើដី​នាពេល​ល្ងាច​ត្រជាក់ ឬ​ពេលព្រឹក ត្រូវ​បាច​ឲ្យ​សព្វ​លើ​ផ្ទៃដី ដែល​ត្រូវ​ប្រើការ បន្ទាប់មក​ទើប​ភ្ជួរ​លុប​វា​ជា​ក្រោយ​។​
​ ​ថ្មកំបោរ​បើ​បាន​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ វា​អាចជួយ​ឲ្យ​ដំណាំ​បង្កើន​ទិន្នផល ការ​ដុះ​លូតលាស់​របស់​ដំណាំ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការដែល​មិនបាន​ប្រើ​។​
​ ​ការផ្លាស់ប្តូរ​ពី​ការធ្វើ​ដោយ​ស្មានៗ មកជា​ការធ្វើ​កសិកម្ម​មួយ​មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ អាច​ធានាបាន​នូវ​និរន្ត​ភាព​នៃ​កសិកម្ម​មួយ ដែល​លូតលាស់​ទៅមុខ ជួយ​ប​ង្កើ​បរិមាណ​កសិផល បង្កើន​ចំណូល​ដល់​អ្នក​ដាំ និង​បង្កើន​ចំណេះដឹង​ដល់​កសិករ​។​
​ ​ការដាំ​ដំណាំ​ដែល​ប្រកាន់​យកតាម​ទម្លាប់ មិនអាច​ជួយ​ឲ្យ​វិស័យ​កសិកម្ម​អភិវឌ្ឍន៍​ទៅមុខ​បានឡើយ ទោះជា​ក្នុង​រូបភាព​បែប​គ្រួសារ​ក្តី បែប​កសិកម្ម​ខ្នាត​ធំក្តី ចាំបាច់​ណាស់​ត្រូវ​មានប​ច្ចេកទេស​មួយ​សមស្រប ដែល​អាចជួយ​បង្កើន​ទិន្នផល និង​រក្សាបាន​នូវ​គុណភាព​ដី​៕​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More