វាជារឿងមួយពិបាកណាស់
បើសិនជាយើងព្យាយាមធ្វើមិនដឹងមិនឮចំពោះពពួក software
ដែលបង្កបញ្ហាចំពោះកុំព្យូទ័ររបស់យើង (ដូចជា Adware, Spyware malware
និងផ្សេងៗទៀត) ពពួក software មេរោគរំខានទាំងនេះមិនត្រឹមតែ
បង្កជាបញ្ហាចំពោះកុំព្យូទ័ររបស់យើងប៉ុណ្ណោះទេ
ប៉ុន្តែវាថែមទាំងលួចយកពត៌មានដទៃទៀតដែលមាននៅក្នុងម៉ាស៊ីនរបស់
យើង ។ ភាគច្រើននៃពួកវាច្រើនតែមកតាមរយៈការប្រើប្រាស់ Internet
នៅពេលដែលកុំព្យូទ័ររបស់យើងមិនបានប្រើប្រាស់អ្វី
ឬវិធីណាមួយសំរាប់ការពារសោះនោះ ។
ភាគច្រើននៃបញ្ហាទាំងនេះច្រើនកើតមានឡើងចំពោះអ្នកទើបចាប់ផ្តើមប្រើ
កុំព្យូទ័រថ្មីៗ
ឬអ្នកធ្លាប់ប្រើហើយក៏ដោយតែពុំសូវបានយកចិត្តទុកដាក់
ឬគ្មានវិធីសំរាប់ការពារមួយដែលមានប្រសិទ្ធិភាពគ្រប់គ្រាន់ ។
ការឆ្លងរបស់មេរោគកុំព្យូទ័រទាំងនោះគឺលឿន
ជាទីបំផុត នៅពេលដែលយើងបើកកុំព្យូទ័រដែលមាន Internet
ប្រើភ្លាមវាក៏អាចឆ្លងបានភ្លាមៗដែរគឺមិនដល់មួយនាទីផងទេជា
ទូទៅ ។ ប្រភពរបស់មេរោគពពួក Malware ទាំងនោះអាចឆ្លងមកតាមរយៈ Website
របស់អ្នកណាមួយដែលយើងបានចូល ទោះដោយចេតនាក្តី អចេតនាក្តី
ឯប្រភពចម្លងមួយទៀតនោះគឺតាមរយៈ email,
ពពួកមេរោគទាំងនោះលួចចូលទៅក្នុង PC របស់យើងតាមរយៈ FREE PROGARM
មួយចំនួនតាមវិធីមួយគឺ
ជាបឋមគេបង្កើតឲ្យមានប្រូក្រាមមួយចូលមកជាមុន
ប្រូក្រាមនេះវាគឺជាអ្នកលួចបើកផ្លូវសំរាប់ឲ្យមេរោគផ្សេងទៀតអាច
ចូលមកបាន ឬដើម្បីបង្កបញ្ហាបាន
ពួកវាទាំងពីរក៏ជាអ្នកបង្កបញ្ហាដល់ Operating System របស់យើង
និងប្រូក្រាម
ប៉ុន្តែមានមេរោគមួយចំនួនវាមិនត្រឹមតែបង្កបញ្ហាត្រឹមប្រព័ន្ធ
កុំព្យូទ័ររបស់យើងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគ្រឿង Hardware
របស់យើងខូចលែងអាចប្រើការបានទាំងស្រុងតែម្តង
នេះគឺជាបញ្ហាមួយធ្ងន់ធ្ងរជាងគេបំផុត ។
បើយើងយកពាក្យ Spyware នោះមកនិយាយឲ្យងាយស្តាប់
និងយល់បាននោះគឺពួកវាតាមដាននូវរាល់សកម្មភាពរបស់យើង ពេលយើងចូល
Internet វាសង្កេតមើលតាំងពីទម្លាប់របស់យើង Website
ណាខ្លះដែលយើងចូលរួចបញ្ជូនពត៌មានទាំងអស់ដែលវាប្រមូលបានបញ្ជូន
ទៅឲ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មណាមួយដែលជាអ្នកទទួលប្រយោជន៍
នេះ ។
ឬអាចថាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទាំងនោះជាអ្នកធ្វើកិច្ចការដោយ
ផ្ទាល់ដៃ
ប៉ុន្តែមិនស្ថិតនៅក្នុងរង្វង់នៃការគ្រប់គ្រងរបស់ខ្លួនដោយផ្ទាល់
ឡើយ គឺបានធ្វើវាជាប្រយោលចៀសវាងការប្រឈមចំពោះមុខច្បាប់
បើសិនជាគេរកឃើញ ។
ពួក Spyware ទាំងនោះបានដាក់ចេញនូវ Popup
ជារឿយដើម្បីឲ្យយើង click ទៅលើវា នៅពេលនោះដោយការចាប់អារម្មណ៍ចំពោះ
Popup យើងបានបើក GATE របស់ "POPUP BLOCKER"
អនុញ្ញាតឲ្យវាបើកតែវាមិនត្រឹមតែបើក Popup ឲ្យយើងមើលប៉ុណ្ណោះទេ
ប៉ុន្តែក្នុងពេលជាមួយគ្នាគឺវាមានលទ្ធភាពបញ្ជូន Spyware
ចូលទៅក្នុងម៉ាស៊ីនរបស់យើងក្នុងពេលតែមួយព្រមគ្នា
ត្រង់នេះយើងជាអ្នកប្រើមិនចាប់ភ្លឹកឡើយ ។ ក្រៅពីនេះទៀតមាន Spyware
ខ្លះបានគ្រប់គ្រងទាំងស្រុងទៅលើ Browser របស់យើងតែម្តង
បន្ទាប់មកវាប្រើប្រាស់ម៉ាស៊ីនរបស់យើងដើម្បីឲ្យទៅលួចយកអ្វីមួយ
ពីម៉ាស៊ីនរបស់អ្នកណាម្នាក់ទៀត
ឬអាចប្រើប្រាស់ម៉ាស៊ីនរបស់យើងឲ្យបញ្ជូនចេញមេរោគផ្សេងៗទៅអ្នកដទៃ
រាល់ពេលដែលយើងបញ្ជូន email របស់យើងចេញ ។
បញ្ហានេះគឺជារឿងមួយពិបាកសំរាប់គ្រប់គ្រង
និងសំរាប់អ្នកគ្រប់គ្នាពីព្រោះប្រភពនៃអ្នកបង្កពុំអាចរកឃើញ
ឯអ្នកប្រើកុំព្យូទ័រធម្មតាៗសោះបានក្លាយជាអ្នកបញ្ជូនមេរោគចេញដោយ
ពុំបានដឹងខ្លួនសោះ ។
ពពួកមេរោគទាំងនោះមិនមានតែមួយ ឬពីរនោះឡើយ គឺរាប់ម៉ឺនឯណោះ ប៉ុន្តែគោលដៅរបស់ពួកវាគឺពុំដូចគ្នាទាំងអស់ឡើយ ។
ហេតុនេះសូមកុំគិតថាម៉ាស៊ីនរបស់យើងមាន
សុវត្ថិភាពមួយរយភាគរយឲ្យសោះ
ពីព្រោះពួកមេរោគទាំងនោះនៅរង់ចាំតែចន្លោះប្រហោងរបស់យើងតែប៉ុណ្ណោះ
វាអាចសម្ងំនៅក្នុងម៉ាស៊ីនយើងរាប់ខែ ឬឆ្នាំ
ដើម្បីបានឱកាសល្អណាមួយដែលវាត្រូវការដើម្បីធ្វើសកម្មភាពនោះ
ដូចនេះសូមកុំគិតថាគ្មានអ្វីកើតឡើង ប្រហែលជាមិនអីទេ នោះគឺខុសហើយ
។
មានមធ្យោបាយមួយចំនួនដែលយើងអាចប្រើឬធ្វើដើម្បី
ការពារពពួកមេរោគឈ្លានពានទាំងនោះ
ដោយយើងប្រើវិធីការពារផងនិងកំចាត់ផងរួមគ្នា ។
មិនតែប៉ុណ្ណោះសូមចាំថា �មេរោគកើតមានរួចសិន, បង្កបញ្ហារួចសិន
ទើបអាចរកវិធីកំចាត់បានតាមក្រោយ� សូមពិចារណាចំពោះន័យនេះ
នោះយើងអាចយល់បានហើយថា
តើប្រូក្រាមកំចាត់មេរោគអាចការពារយើងបានមួយរយភាគរយដែរឬទេ ?
បញ្ហាមួយដែលយើងទាំងអស់គ្នាកំពុងមានគឺយើង
ប្រើប្រាស់ Program សំរាប់ការពារមេរោគប្រភេទ Persional Use "FREE",
ទោះបីជាដូច្នេះក៏ដោយក៏ប្រូក្រាមដែលគេឲ្យយើងប្រើ FREE
ទាំងនោះមិនមានប្រសិទ្ធភាពគ្រប់គ្រាន់សំរាប់ការពារម៉ាស៊ីនយើងបានទេ
ជួនកាលវាអាច scan រកឃើញ ប៉ុន្តែមិនអាចដកមេរោគនោះចេញបាន
ជួនកាលទៀតយើងដឹងថាមានមេរោគ ប៉ុន្តែប្រូក្រាមពុំអាច scan រកឃើញ
ហេតុនេះគួរកុំទុកចិត្តពេកចំពោះប្រូក្រាមដែលគេឲ្យយើងប្រើដោយ
Free (ឥតគិតថ្លៃ) ទាំងនោះ ។
បើសិនយើងចង់បានប្រូក្រាមការពារមេរោគពេញលេញយើងត្រូវបង់លុយឲ្យគេ
ប្រចាំឆ្នាំ ឬត្រូវទិញក្នុងតំលៃមួយ,
រឿងនេះពិបាកបន្តិចពីព្រោះយើងត្រូវមាន Credit Card សំរាប់ទិញ
ពីព្រោះក្រុមហ៊ុនទាំងនោះច្រើនមានមូលដ្ឋាននៅអាមេរិកឯណោះ ។
ដូច្នេះបញ្ហានៅតែមានដដែល រឿងមួយទៀតនោះគឺពេលយើងទិញ CD
មកប្រើដែលមានផ្ទុកប្រូក្រាមនៅក្នុងនោះមេរោគខ្លះមាននៅក្នុងនោះ
រួចជាស្រេចទៅហើយ ដូច្នេះពេលបញ្ចូល (Install)
ប្រូក្រាមថ្មីចូលគឺមានន័យថាយើងបានចម្លងមេរោគចូលផងដែរ
យើងឃើញហើយថាបញ្ហាគឺនៅតែមាន ។
ដំណោះស្រាយចំពោះបញ្ហានេះ ? តើមានទេ ?
ដំបូងយើងត្រូវរកវិធីការពារខ្លួនយើងជាមួយវិធីងាយៗខ្លះសិន :
១- នៅរាល់ពេលយើងចូល Internet
បើសិនជាត្រូវទិញអ្វីមួយ ឬសរសេរសំបុត្រ ឬបញ្ជូនឯកសារក៏ដោយ
សូម្បីវាយ Password Network របស់ក្រុមហ៊ុន គឺត្រូវដកខ្សែ Internet
ចេញសិនទើបវាយ Password Network របស់ Server យើង
បន្ទាប់មកត្រូវស៊កខ្សែ ឬ បើកសេវា Internet ជាក្រោយ ។
២- ខណៈនៅក្នុងពេលចូល Internet
ហើយត្រូវសរសេរអ្វីមួយដែលជាកិច្ចការសំខាន់ត្រូវបិទ Browser
និងដកខ្សែ Internet ចេញដែរ ឬអាច Disable Internet សិន, បិទ Wireless
connection បើសិនចូលតាមរយៈ Wireless សរសេរអ្វីដែលត្រូវសរសេរ save
វារួចរាល់ហើយទើបបើកសេវា Internet ដើម្បីបញ្ជូន
ឬធ្វើការអ្វីផ្សេងជាបន្ត ។
៣-
ឯកសារដែលសំខាន់មិនគួរទុកនៅក្នុងកុំព្យូទ័រឡើយ គួរត្រូវបាន save
ទុកទៅក្នុង Flash Memory ឬ DVD ឬ CD ដែលយើងអាចយកតាមខ្លួនបាន
ក្នុងករណីចាំបាច់យើងអាច save ទៅទុកក្នុង Drive ណាមួយផ្សេងក្រៅពី
Drive C, សូមកុំ save file ទុកនៅក្នុង My Document, សូមកុំ save file
ទៅទុកនៅលើ Desktop សូមកុំ save file ទុកនៅក្នុង Windows Directory
ពីព្រោះវាងាយបាត់បង់, ងាយឆ្លងមេរោគ,
ងាយធ្វើឲ្យម៉ាស៊ីនរបស់យើងដើរយឺត គឺហាមជាដាច់ខាតមិនឲ្យ save file
ទុកក្នុងកន្លែងទាំងនោះឡើយ,
ពីព្រោះក្នុងពេលមានបញ្ហាកើតឡើងយើងមិនអាចដោះស្រាយបាន
ហើយចាំបាច់ត្រូវ Format Hard Disk បញ្ចូល Window សារជាថ្មី
អ្វីៗដែលយើងបាន save
ទុកក្នុងនោះគឺត្រូវបាត់បង់ទាំងស្រុងមិនអាចយកមកវិញបានឡើយ
សូមប្រយ័ត្នឲ្យបានច្រើនចំពោះរឿងនេះ ។
៤- ក្នុងករណីដែលឯកសារយើងមានទំហំធំៗ
ឬក្នុងចំនួនច្រើន ហើយសំខាន់ផងនោះ គួរប្រើ Flash Memory មួយដោយឡែក ឯ
Memory មួយផ្សេងទៀតសំរាប់ប្រើជាទូទៅ
ធ្វើបែបនេះដើម្បីការពារយើងពីបញ្ហាមួយចំនួន
ដូចជាឆ្លងមេរោគពីម៉ាស៊ីនរបស់គេ ឬខូចខាតដោយប្រការណាមួយ ។
ដោយពេលឥឡូវនេះ Flash Memory
មានតម្លៃថោកល្មមដែរទេគួរទិញឲ្យវាមានទំហំធំបន្តិច
ហើយមានគុណភាពខ្ពស់
កុំស្តាយអីឲ្យសោះបើមានបញ្ហាកើតឡើងដោយសារទិញរបស់គ្មានគុណភាពមក
ប្រើ ។
៥-
ក្នុងខណៈដែលយើងត្រូវធ្វើអ្វីមួយផ្សេងសូមកុំបើក Internet Browser
ចោល សូម Disable វាសិន
ពេលត្រូវការប្រើសឹមបើកវាមកវិញពីព្រោះវាក៏អាចទុកលទ្ធភាពឲ្យ
មេរោគធ្វើសកម្មភាពបានដូចគ្នា ។
វិធីការពារដោយប្រើ Software :
- មានប្រូក្រាមមួយដែលយើងគួរគិតដល់មុនគេ
ហើយមានសមត្ថភាពអាចការពារយើងបានសឹង 100 ភាគរយ គឺ "Deepfreeze"
ប្រូក្រាមនេះយើងអាចរកបាននៅតាមកន្លែងបំរើសេវា Internet និងហាងលក់
CD Software មួយចំនួន ឬអាចទិញបានតាមរយៈ Link ខាងក្រោមនេះ
http:\\www.faronics.com/html/deepfreeze.asp
តម្លៃ $ 45/1year (Standard)
ប្រូក្រាម Deepfreeze នេះមានលទ្ធភាពអាចបិទ Drive
ណាមួយ ឬទាំងអស់របស់យើងមិនឲ្យមានការផ្លាស់ប្តូរអ្វីបាន ឬ Install
អ្វីចូលបានឡើយ យើងជាអ្នកប្រើអាចគ្រប់គ្រងការបើក
ឬបិទវានៅពេលណាដែលយើងត្រូវបញ្ចូលអ្វីថ្មីបន្ទាប់មកត្រូវបិទវា
ភ្លាម ហើយ Restart ម៉ាស៊ីនរបស់យើងសារជាថ្មី
កុំទុកចាំរហូតធ្វើកិច្ចការចប់ឲ្យសោះព្រោះវាជាឱកាសមួយអាចឲ្យ
មេរោគឆ្លងចូលបានដែរ ។
Deepfreeze មិនមែនជាប្រូក្រាមសំរាប់កំចាត់មេរោគ
ឬការពារមេរោគនោះឡើយ
វាគឺជាប្រូក្រាមមួយដែលជាអ្នកបិទទ្វារចាក់សោរបង
ចាក់សោផ្ទះកុំឲ្យមានអ្វីអាចចូលបាន
ទោះបីមានអ្វីជ្រៀតចូលបានរួចធ្វើសកម្មភាពក៏គ្មានបញ្ហាអ្វីដែរ
ព្រោះពេលយើងបិទកុំព្យូទ័ររួចបើកវាត្រឡប់មកវិញ
គឺអ្វីៗដែលបានដាក់ដូរផ្លាស់ទាំងប៉ុន្មាននិងត្រូវត្រឡប់ទៅសភាព
ដើមវិញទាំងអស់ ។
ក្រៅពី Deepfreeze គឺនៅមានប្រូក្រាមមួយទៀតឈ្មោះ
Artificial Dynamic Safe Space
ប្រូក្រាមនេះវាមានសមត្ថភាពមួយស្រដៀងគ្នាទៅនឹង Deepfreeze ដែរ
គឺវាបានបង្កើតប្រព័ន្ធបញ្ឆោតមួយ អ្វីៗដែលមិនប្រក្រតី
មិនត្រូវបានអនុញ្ញាតឲ្យដោយអ្នកប្រើនិងត្រូវដកចោលជា
ស្វ័យប្រវត្តិ ហេតុនេះគ្មានអ្វីអាចចម្លងចូលម៉ាស៊ីនយើងបានដូចគ្នា
ប៉ុន្តែប្រូក្រាមនេះតម្រូវឲ្យយើង setup
និងបញ្ជាក់ប្រាប់អ្វីៗច្រើនគួរសមប៉ុន្តែវាមានលទ្ធភាពបំពេញការងារ
ច្រើនជាង Deepfreeze ។
Link ទៅកាន់ Website គឺ :
http:\\www.artificialdynamics.com/
- ប្រូក្រាមនេះមាន Personal Edition "FREE"
សំរាប់ប្រើការដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែយើងត្រូវ install
dotnet framework 2.0 សិនទើបអាចប្រើប្រូក្រាមនេះបាន ។
ប្រូក្រាមទាំងពីរខាងលើនេះ
អាចឲ្យយើងការពារម៉ាស៊ីនរបស់យើងសឹងបាន 100 ភាគរយ
ក្រៅពីនេះយើងអាចប្រើ FREE AVG, Spybot S&D, Ad-Aware
ក្នុងករណីដែលយើងមិនប្រាកដថា
តើម៉ាស៊ីនរបស់យើងមាន Malware ឬអត់នោះ យើងអាចប្រើ Ad-Aware និង
Spybot S&D សម្រាប់ឲ្យវារកនិងកំចាត់មេរោគប្រភេទ Spyware
(Malware) ទាំងនោះចោលបានខ្លះ តែមិនទាំងអស់ឡើយ ។
ប្រូក្រាមទាំងពីរនេះ Free អាច download យកមកប្រើការបានតាមរយៈ Link
ខាងក្រោម ។
សូមបញ្ជាក់ថាបញ្ហាមួយចំនួនធ្ងន់ធ្ងរប្រូក្រាមទាំងពីរនេះពុំអាច
ជួយបានឡើយ ពីព្រោះមាន Spyware ខ្លះក៏ខ្លាំងរហូតធ្វើពុំបែកផងដែរ ។
1- Ad-aware Link http:\\www.lavasoft.com/
2- Spybot Link http:\\www.safer-networking.org/en/spybotsd/index.html
3- AVG Link http:\\www.Grisoft
សំរាប់មេរោគ ឬបញ្ហាធំធ្ងន់ធ្ងរនោះយើងចាំបាច់អាចត្រូវប្រើវិធីមួយចំនួនដូចខាងក្រោមនេះ ។
ក្នុងករណីដែល Ad-aware និង Spybot S&D
មិនអាចដោះស្រាយបញ្ហា ឬការពារយើងបាន
ហើយកុំព្យូទ័ររបស់យើងដំណើរការមិនប្រក្រតី ឬយើងសង្កេតឃើញមាន Popup
ច្រើនកើតឡើងពេលយើងចូល Internet នោះមានន័យថាយើងបានឆ្លងឬទទួលយក
Malware ណាមួយរួចជាស្រេចទៅហើយ,
ហើយប្រភេទនៃអានុភាពរបស់វាអាចនិយាយបានថា �ខ្លាំង� ក៏ថាបាន
ប៉ុន្តែយើងនៅអាចមានវិធីដោះស្រាយបាននៅឡើយទេ ។
ដំបូងគេគឺយើងត្រូវទិញប្រូក្រាមសំរាប់ Scan
Virus (ពេញសិទ្ធ) ណាមួយសិនដូចជា Bitdefender, AVG, Microtrend, Trend
Micro ដើម្បី scan បន្ទាប់មកសូមប្រើ cwshredder, Tool
នេះមានលក្ខណៈពិសេសត្រង់ថាវាអាចស្វែងរកនិងដកយកបញ្ហាផ្សេងៗ
បង្កដោយ Malware ទាំងនោះ វាអាចដក nasty code web search browser hijacker
បានល្អគួរសម អាចដោះស្រាយបញ្ហាបានប្រហែល 80-100% ។
ក្រៅពីនេះយើងគួរប្រើប្រូក្រាម (Tool)
ផ្សេងទៀតឲ្យជួយការពារនៅមាត់ច្រកចូលតែម្តងគឺ Zonalarm និង Sygate
Personal Firewall
ប្រូក្រាមទាំងពីរនេះគឺឆ្មាំយាមការពារម៉ាស៊ីនរបស់យើង
និងតាមដានមើលនូវរាល់សកម្មភាពផ្សេងៗជាពិសេសវាពិនិត្យមើលរាល់
ទិន្នន័យដែលត្រូវបានបញ្ជូនចេញពីម៉ាស៊ីនរបស់យើង
ពីព្រោះពពួកកមេរោគបង្កបញ្ហាច្រើនទាក់ទិនជាមួយការបញ្ជូនទិន្នន័យ
ចេញ
ហើយសមត្ថភាពរបស់ប្រូក្រាមទាំងពីរនេះអាចត្រួតពិនិត្យដឹងនិងប្រាប់
យើងពីសកម្មភាពទាំងនោះបានភ្លាមៗទាន់ពេលវេលា ។
ជាចុងក្រោយគេបំផុតមានការតម្រូវខ្លះដែលយើង
ចាំបាច់ត្រូវធ្វើជាទៀងទាត់រាល់ចុងសប្តាហ៍ (ជាការល្អ)
ដើម្បីថែទាំម៉ាស៊ីនយើងពីបញ្ហាមេរោគ (ឈ្លើងសម័យ digital) :
- ត្រូវ scan ម៉ាស៊ីនរបស់យើងឲ្យបានរាល់សប្តាហ៍
ប៉ុន្តែត្រូវធ្វើវានៅក្នុង Safemode (ពេលបើក PC ត្រូវចុច F8 Key
ដើម្បីចូល Safemode) ទើបជាការល្អ ។
- បើក Firewall របស់យើង on
- Update ប្រូក្រាមនិង Windows របស់យើងឲ្យបានញឹកញាប់បើសិនជាអាចធ្វើទៅបាន
- ជៀសវាងចម្លងយក file ពីគេដែលមិនអាចទុកចិត្តបាន
- ប្រើប្រាស់ម៉ាស៊ីនមួយបំពាក់ដោយប្រូក្រាមការពារ
និងដកមេរោគសំរាប់ឆែកមើល ឬបើក file មកពីប្រភពមិនច្បាស់
បើមានបញ្ហាត្រូវដោះស្រាយឲ្យរួចរាល់សិនទើបយក file
ដែលបានពិនិត្យរួចនោះមកប្រើការ ។
* យើងត្រូវមានប្រូក្រាមមួយចំនួនដូចខាងក្រោមនៅក្នុងដៃដើម្បីជួយការពារយើង :
- Deepfreeze
- Ad-aware 2008
- Spybot S&D
- AVG
- Cwshredder
- Sygate
- X-Ray PC
- LimeWare (ជាប្រូក្រាមសំរាប់ Share file online)
- Avira Antivir Personal (Free)
- Avast Home Edition
ប្រូក្រាមទាំងប៉ុន្មានខាងលើនេះយើងមិនចាំបាច់ទិញ
ឡើយ ប៉ុន្តែអាចជួយយើងបានច្រើនស្ទើរតែ 100%
វិធីផ្សេងក្រៅពីបានរៀបរាប់ខាងលើហាក់មិនសូវមានប្រសិទ្ធិភាពឡើយ ។
ចំពោះប្រូក្រាមដែលមិនបានដាក់ Link ឲ្យសូម search រកវាក្នុង google.com គឺអាចរកឃើញ និង download បាន ។
បញ្ជាក់ : ប្រូក្រាមទាំងនេះមានទំហំមិនធំទេ គឺល្មមអាច download ទោះបីមាន Internet ល្បឿនយឺតក៏មិនអីដែរ ។
0 comments:
Post a Comment