សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

​ពិនិត្យមើល​បញ្ហា​របស់ Hard Disk Drive

Hard Disk Drive (HDD ឬ HD) ហាដ​ឌី​ស គឺជា​វត្ថុ​ដ៏​សំខាន់បំផុត​មួយ​របស់​កុំព្យូទ័រ ទោះជា​យើង​ប្រើ​វា​នៅផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ ពីព្រោះ​វា​គឺជា​កន្លែង (Space) សម្រាប់​ឲ្យ​យើង​រក្សា​ទុក​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន​និង​ធ្វើ គឺ​នៅ​ក្នុង​នោះ​ទាំងអស់ ។ ជួនកាល​កិច្ចការ​ខ្លះ​យើង​បាន Save ទុក​ទៅក្នុង Media ណាមួយ​ផ្សេង​វិញ ដោយសារ​ហេតុផល​ផ្សេងៗ ។ ការប្រមូលផ្តុំ​រក្សាទុក​ទិន្នន័យ បាន​កើតឡើង​ជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ពេល​មួយ​ទំហំ Space របស់ Hard Disk ដែល​យើង​មាន​លែង​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ប្រើការ​បាន​ទៀត បញ្ហា​នេះ​ជួន​កាល​វា​បាន​បង្កើត​ជា​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ចំពោះ​យើង​ជា​ អ្នក​ប្រើ ។​
​​ក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ទំហំ​របស់ Hard Disk ត្រូវបាន​គេ​បង្កើន​កាន់តែ​ច្រើនឡើងៗ ហើយ​និង​បន្ត​កើនឡើង​ថែម​ទៀត ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​អ្នក​ប្រើ ពីព្រោះ​តម្លៃ​នៃ​ការផលិត​កាន់តែ​មាន​តម្លៃថោក​ទៅៗ ជា​ហេតុ​ធ្វើឲ្យ​គេ​អាច​ផលិត​វា​បាន​កាន់តែ​ធំ​និង​តម្លៃ​កាន់តែ​ទាប​ជាង​ មុន ។​
​​ប៉ុន្តែ Hard Disk មាន​ចំណុចខ្សោយ​របស់​វា​មួយ​គឹ​វា​ជា​គ្រឿង​ឧបករណ៍​មួយបែប​ដែលមាន​ចលនា (​វិល​) ។ ការ​ដំណើរការ​របស់​វា​គឺ​អាស្រ័យ​ដោយ​ប្រព័ន្ធ​មេកានិច តែ​ត្រូវបាន​បញ្ជារ​ដោយ​គ្រឿង​អេឡិចត្រូនិច ។​
​​ថាស​មូល​សំប៉ែត​តិច ឬ​ច្រើន​ត្រូវបាន​គេ​រៀប​ដាក់​ត្រួត​លើ​គ្នា​ឲ្យ​វិល​បាន​នៅ​រាល់ពេល​យើង​ ប្រើ​កុំព្យូទ័រ ដូចនេះ​ពេល​មួយ​, ថ្ងៃមួយ វា​និង​ខូច​ដោយ​ជៀស​ពុំ​រួច​ឡើយ ។​
​​ក្រៅពី Hard Disk គ្រឿង​ដទៃ​ផ្សេងទៀត​គឺ​សុទ្ធសឹង​ជា​គ្រឿង​អេឡិចត្រូនិច មិន​មាន​គ្រឿង​ណាមួយ​ធ្វើ​ចលនា​ដូចជា Hard Disk ឡើយ លើកលែងតែ​កង្ហារ​សម្រាប់​បន្ថយកំដៅ​ចេញ ដូច្នេះ​គ្រឿង​អេឡិចត្រូនិច​ទាំងនោះ​មាន​អាយុ​កាលនៃ​ការប្រើប្រាស់​បានយូរ​ ជាង និង​កម្រ​មាន​ខូច​ណាស់ ។​
​​សម្រាប់ Hard Disk វិញ សូម្បី​តែ​ត្រូវបាន​គេ​ធ្វើឲ្យ​មាន​អាយុកាល​បាន​យូរ​និង​ត្រូវបាន​ដាក់​ ក្នុង​ប្រអប់​ការពារ​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​ពុំ​អាច​ជៀសផុត​ពី​ការខូចខាត​បានដែរ ។ ជារឿយៗ Hard Disk តែង​កើត​ជា​បញ្ហា​ខូច​លែង​ដំណើរការបាន​ក្នុង​រយៈពេល​មួយ ។​
​​ក្រុមហ៊ុន​ផលិត Hard Disk ភាគច្រើន​មាន​ភាពស្មោះត្រង់​ក្នុង​មុខរបរ​របស់​ខ្លួន​ដោយ​ព្រម​ទទួល​ប្តូរ​ ថ្មី​ឲ្យ​បើសិនជា Hard Disk ត្រូវ​ខូច ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្នុង​រយៈពេល​នៃ​ការធានារ៉ាប់រង​របស់​ក្រុមហ៊ុន ។​
​​ទោះបីជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​ការប្រព្រឹត្តទៅ​នៃ​កិច្ចការ​ប្រចាំថ្ងៃ​របស់​យើង​ត្រូវមាន​វិធី​មួយ​ចេះ ​ការពារ​រាល់​អ្វីៗ​ដែល​យើង​បានធ្វើ :
​​+ បើសិនជា​កិច្ចការ​នោះ​មាន​ទំហំ​តូច​គួរ Save ទុក​នៅ​ក្នុង Memory Card, Flash Memory, External Hard Disk, CD or DVD
​ ​+ ក្រៅពី​នេះ​យើង​អាច Save ចូល Drive D:\ ឬ Drive ណាមួយ​ផ្សេង​ទៀត​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង ប៉ុន្តែ​សូម​ជៀសវាង​កុំ Save ទុក​នៅ​ក្នុង Drive C:\ នៅលើ Desktop, នៅក្នុង Mydocument ជាដាច់ខាត​ពីព្រោះ​មិន​ត្រឹមតែ​គ្មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បណ្តាល​ឲ្យ​ម៉ាស៊ីនយើង​ដំណើរការ​យឺត​ផងដែរ ពីព្រោះ​វា​ត្រូវ Load អ្វីៗ​ទាំងអស់​នោះ​ចូល​ទៅក្នុង Memory ត្រៀមចាំ​ការហៅ​ប្រើ​របស់​យើង ។​
​​Hard Disk ភាគច្រើន​ត្រូវបាន​គេ​កំណត់​អាយុកាល​របស់​វា​តាម​ការតម្រូវ​របស់​ស្ថាប័ន​ ត្រួតពិនិត្យ​គុណភាព FCC ហៅថា �MTBF� (Mean Time Between Failure) ចំនួន​ម៉ោង​នៃ​ការប្រើប្រាស់​របស់ Hard Disk គឺ​ពុំ​ដូច​គ្នា​ឡើយ​ពី​ក្រុម​ដែលជា​អ្នក​ផលិត ។
​​Hard Disk ខ្លះ​ត្រូវបាន​គេ​កំណត់ឲ្យ​ចំនួន 300,000 ម៉ោង តែ​តាម​ការពិត​គឺ​វា​ពុំ​គណនា​តាម​រយៈពេល​នៃ​ការប្រើ​គឺ​ច្រើន​គិតពី​ អាយុកាល​ដែល​វា​ត្រូវ​បាន​គេ​ចាប់ផ្តើម​ប្រើ​វា ហេតុ​នេះ​សុំ​កុំ​យល់ច្រឡំ​ឲ្យសោះ ។​
​​តើ​យើង​អាច​ដឹង​ថា Hard Disk របស់​យើង​រកកល​ចង់​ខូច​នៅពេលណា ?
​​មាន​កត្តា​មួយចំនួន​ដែល​យើង​អាច​សង្កេត​ដឹងថា Hard Disk របស់​យើង​និង​លែង​ប្រើការ​បាន​អាស្រ័យ​ដោយ​ការបង្ហាញ​ឲ្យដឹង​មួយ​ចំនួន​ ដូចខាងក្រោ​ម​នេះ :
- កើតឡើង​នូវ​ការមិន​ដំណើរការ​ដូចជា​ពិបាក Boot, ពេលខ្លះ Boot បាន តែ​ពេល​ខ្លះ​ទៀត Boot ពុំ​បាន​សោះ បញ្ហា​នេះ​ទៀតសោត​កើតមានឡើង​ពុំ​ទៀងទាត់ រក​ស​ន្ម​ត់​ឲ្យ​ច្បាស់លាស់​ពុំបាន ។​
- ពេល​យើង​កំពុង​ធ្វើ​កិច្ចការ​ច្រើន​កើត​មាន​ការចេញ​ផ្ទាំង Dialog មក​បង្ហាញ​ពី​បញ្ហា​មួយចំនួន​ដូចជា​ពេល​ដែល​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ​ធំ ឬ Copy File ធំៗ វា​បង្ហាញឲ្យឃើញ Error ខ្លះ​ដែល​ពុំ​សមគួរ​
- ឈ្មោះ​របស់ Folder ឬ File ខ្លះ​ក៏​បាត់​ទៅ​ព្រមជាមួយ​ដែរ​
- ត្រូវការ​ពេល​យ៉ាង​យូរ​ដើម្បី​បើក File ឬ Folder
- Hard Disk ពុំ​បាន​បង្ហាញ​សញ្ញាណ​មួយ​សោះ​ដូចជា​ចេញ​ភ្លើង​ភ្លឺ​បង្ហាញ​ជាដើម ពេល​យើង Copy ឬ Move File
- File ខ្លះ​ដែល​យើង​បាន​ធ្វើ​មាន​លក្ខណៈ​ត្រឹមត្រូវ​ធម្មតា ប៉ុន្តែ​បែរជា​ខូច​មើល​ពុំបាន ពេល​បើក​យក​មក​ប្រើការ​ជាថ្មី​
- ចាប់ផ្តើម​ឮ​សំឡេង​ចម្លែក​ដដែលៗ ឬ​លាន់ឮ​សម្លេង​ខ្លាំង ឬ​ស្ងាត់ឈឹង​គ្មាន​សកម្មភាព​អ្វី​សោះ ។​
​ ​ទាំងអស់នេះ​គឺជា​សញ្ញា​ប្រាប់​យើង​ថា Hard Disk នេះ​កំពុង​មាន​បញ្ហា​ហើយ យើង​គួរ​ចាប់ផ្តើម Backup អ្វី​ដែល​យើង​មាន​ជាសំខាន់​ចេញពី​ទីនោះ ។ បើ​មាន Hard Disk តែ​មួយ​តែ​ហែក​ជា​ពីរ C:\ និង D:\ ក៏​គួរតែ Backup File ចេញ D:\ ផងដែរ ពីព្រោះ​វា​ជា Hard Disk តែ​មួយ​ទេ ។ គួរ​បង្ការ​ជាមុន​ដោយ​ប្រើប្រាស់ Hard Disk ចំនួន 2 ឬ ច្រើន​ជាង​នេះ​ជាជាង​ប្រើ Hard Disk តែ​មួយ​តែ​ហែក​ជា​ពីរ ។​
* Smart (​ស្មា​ត​) SelfMonitoring Analysis and Reporting Technology
​ ​បច្ចេកទេស​មួយ​នៃ​ការស្វែងយល់​ពី​សកម្មភាព​និង​ស្ថានភាព​របស់ HD ម្យ៉ាង​ត្រូវ​បាន​គេ​បង្កើតឲ្យមាន​នៅគ្រប់ Hard Disk ទាំងអស់ វា​អាច​ដំណើរការ និង​ផ្តល់​ព័ត៌មាន​ឲ្យ​យើង​ដឹង​បាន​គឺ​តាមរយៈ​ប្រូ​ក្រាម​តូច​មួយ​ដែល​ច្រើន ​ភ្ជាប់​មក​ជាមួយ Mainboard ។ វា​អាច​គណនា​ពី​ស្ថានភាព​ទូទៅ​របស់ Hard Disk រួច​បញ្ចូន​ព័ត៌មាន​នោះ​ទៅ​ឲ្យ​ប្រូ​ក្រាម Smart មួយ​របស់ MB ដើម្បី​ពញ្ញាក់​ស្មារតី​យើង​ដែល​ជា​អ្នក​ប្រើ​ឲ្យដឹង​ពី​អ្វីៗ​ដែល​កើតឡើង​ ចំពោះ Hard Disk ។​
​ ​យើង​អាច​ដាក់ឲ្យ Smart-Active (Enable) បាន​ដោយ​យើង​ត្រូវ​ចូល​ទៅ​កាន់ System Bios របស់ Mainboard រួច Enable វា​គឺជា​ការ​ស្រេច ។ Mainboard ខ្លះ​អាច​ឲ្យ​យើង​ចូល System Bios តាមរយៈ​ការ​ចុច F2 ខ្លះ​ចុច F10 ខ្លះ​ចុច Del ។ សូម​សង្កេតមើល​ពេល​យើង​បើក​កុំព្យូទ័រ​ប្រើ​តើ​យើង​ត្រូវ​ចុច​អ្វី​វា និង​ប្រាប់​តាម​នោះ​ឲ្យ​យើង​ដឹង ។​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More