សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


ចំនេះដឹងថ្មី

កំហុស ១០​យ៉ាង ពេល​ចូល​សម្ភាសន៍​សុំ​ការងារ​ 

១- ការមកដល់​យឺត​

​ ​ពេល​ត្រូវ​ទៅ​សម្ភាសន៍​វា​មិន​ដូចគ្នា​នឹង​ការ​ទៅ​ជប់លៀង​នោះឡើយ ព្រោះ​បើ​ទៅ​យឺត​ក៏​គ្មាន​អ្នកណា​គេ​ថា​អី​ដែរ តែ​ពេលវេលា​ទៅ​សម្ភាសន៍​វា​ជា​រឿង​មួយ​ដោយឡែក​ខុសពី​ការ​ទៅ​ជប់លៀង និង​ព្យាយាម​ទៅ​ឲ្យ​បាន​មុន​ប្រហែលជា ១០​ទៅ ១៥​នាទី មុនពេល​ម៉ោង​កំណត់ ពេលមកដល់​ភ្លាម​ត្រូវ​ចូលទៅ​ប្រាប់​អ្នកទទួល​ភ្ញៀវ (Receptionist) ភ្លាម​។​
​ ​ការមកដល់​បាន​មុន​បន្តិច​អាច​ឲ្យ​យើង​បាន​ស្វែងយល់​ពី​កន្លែង​ដែល​ត្រូវ​មក​សម្ភាសន៍ ព្រោះ​វា​ជាទី​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់ ម្យ៉ាងទៀត​នោះ វា​អាច​ឲ្យ​យើង​រៀបចំខ្លួន ដើម្បី​សម្រប​តាម​បរិស្ថាន​នៅ​ទីនោះ និង​បាន​ត្រៀមខ្លួន​សម្រាប់​សម្ភា​សន៍​បាន​ខ្លះ​។​
​ ​បើ​សំណាងល្អ​នៅក្នុង​បន្ទប់​រង់ចាំ អាចមាន​ទស្សនា​វ​ដ្តី ឬ​កាសែត​ទុក​សម្រាប់​ឲ្យ​យើង​អាន ដើម្បី​សម្រួល​អារម្មណ៍​ភ័យព្រួយ​របស់​យើង​ឲ្យ​ថមថយ និង​មានឱកាស​បាន​រៀបរយ​ឥរិយាបថ​ស្រម​តាម​ទីកន្លែង​របស់គេ​។​
២- ឥរិយាបថ​រម្យទម​
​ ​ការធ្វើ​ឫកពារ​រម្យទម សុភាពរាបសារ នោះ​គឺជា​រឿង​មួយ​ល្អ​ហើយ តែ​ជួនកាល​វា​មិនបាន​ជួយ​យើង​ឲ្យ​បានការ​ងារ​ធ្វើ​នោះទេ ការសម្ភាសន៍​ឯណោះ​ទើប​ជា​រឿង​សំខាន់​។ ការរៀប​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ធ្វើ​ឫកពារ​មាំមួន និង​រៀប​ឫកពា​យើង​ឲ្យ​ត្រូវ​តាម​ការងារ​ដែល​យើង​បានដាក់​ពាក្យសុំ​។​
​ ​ជួនកាល​អ្នកធ្វើ​សម្ភាសន៍​អាច​ផ្តោត​សំនួរ​របស់គេ​ទៅ​រឿង​អ្វី​ផ្សេង​ផង​ក៏មាន ជាងនេះទៅទៀត​គេ​អាច​យល់ថា យើង​សមរម្យ​ល្មម​សម្រាប់​ការងារ​ទាំងនោះ​រួចជាស្រេច​ផង​ក៏​ថា​បាន តែ​មិនត្រូវ​បង្ហាញ​ឥរិយាបថ​មួយ​ទន់ភ្លន់​ពេក​នោះឡើយ ទាំង​ការនិយាយ និង​ឫកពា គឺ​ត្រូវតែ​រឹងប៉ឹង មាំមួន ច្បាស់លាស់ និង​និយាយ​ច្បាស់ៗ​។​

៣- រន្ថើន​ក្នុង​ចិត្ត ចង់​ឲ្យ​ការសម្ភាសន៍​ចប់​ឆាប់​
​ ​ត្រូវ​ដឹងថា មានតែ​មួយចំនួន​តូច​នៃ​អ្នកដាក់ពាក្យ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ជ្រើស​ឲ្យ​ចូលមក​សម្ភាសន៍ ដូច្នេះ​យើង​គឺជា​ម្នាក់​នៅក្នុង​នោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​មក​សម្ភាសន៍ ដូចនេះ​មិនត្រូវ​ធ្វើ​អាកប្បកិរិយា​អន្ទះសារ​ពេល​កំពុង​សម្ភាសន៍​នោះឡើយ​។ ព្រោះ​ការសម្ភាសន៍​អាច​ប្រើពេល​រហូតដល់​មួយ​ម៉ោង​ក៏មាន ព្យាយាម​កុំ​មើល​ម៉ោង ឬ​សួរថា ការសម្ភាសន៍​នឹង​ចប់​នៅពេលណា ធ្វើ​ចិត្ត​ឲ្យ​នឹង ផ្តោតអារម្មណ៍​ទៅលើ​សំនួរ និង​ព្យាយាម​ឆ្លើយ​ចំពោះ​អ្វីដែល​គេ​សួរ​មិន​ឲ្យ​លើស តែ​ក៏​មិន​ឲ្យ​ខ្វះ​។​
​ ​បើ​យើង​ធ្វើ​អាកប្បកិរិយា​ដូចជា​ចង់​ឲ្យ​ការសម្ភាសន៍​នោះ​ចប់​ឆាប់ សំ​ណា​របស់​យើង​សម្រាប់​ការងារ​នោះ អាច​រលាយ​រលត់​ទៅបាន​ដែរ ព្រោះ​អ្នក​សម្ភាសន៍​អាច​យល់បាន​ពី​អារម្មណ៍​របស់​យើង​នាពេលនោះ​។​

៤- មិនត្រូវ​សួរ​ពី​ការ​ឧបត្ថម​នានា​ពេល​សម្ភាស​ន៍​
​ ​ដូចគ្នា​ពេល​យើង​ជួប​ជាមួយ​ស្រី​ម្នាក់​មិនត្រូវ​សួរ​ពី​អាយុ​របស់គេ​ទេ វា​ជាការ​ពុំគួរ​គប្បី​ឡើយ​។ វា​នឹង​ជា​រឿង​មួយ​អាក្រក់​បំផុត បើ​យើង​ហាមាត់​សួរ​ពី​ប្រាក់ខែ ឬ​ការ​ឧបត្ថម​នានា​ពី​ក្រុមហ៊ុន សំនួរ​ទាំងនេះ​គួរ​ត្រូវបាន​ទុក​សិន រហូត​គេ​ប្រាប់​យើង​ថា យើង​បានទទួល​ការងារ​នោះ​ហើយ ទើប​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សួរ​សំនួរ​នេះ​។​
​ ​កា​លើកយក​សំន​យរ​ពី​ចំនួន​ប្រាក់ខែ និង​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន ចូលមក​ក្នុងពេល​សម្ភា​សន៍ ធ្វើ​ឲ្យ​អ្នក​សួរ​យើង (​អ្នក​សម្ភាសន៍​) គាត់​យល់បាន​ថា យើង​ចាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​តិចតួច​ប៉ុណ្ណោះ តែ​មើលឃើញ​ពី​ប្រយោជន៍​របស់ខ្លួន​ធំ​ជាង​ការគិត​ដល់​ការងារ​របស់​ក្រុមហ៊ុន​។​

៥- ស្វែងយល់​ពី​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​
​ ​មុនពេល​ដាក់ពាក្យ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​ណាមួយ យើង​គួរស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន នេះ​គឺ​បូករួម​ទាំង​ម្ចាស់​របស់​ក្រុមហ៊ុន​នោះ​ផងដែរ​។ ព្រោះ​ក្រុមហ៊ុន​ខ្លះ​អាច​មិនសូវ​ល្អ ល្អ​ឈ្មោះ​ខាងក្រៅ តែ​មិនល្អ​ចំពោះ​បរិស្ថាន​ការងារ អាចមាន​អត្រា​នៃ​អ្នក​ចាក​ចេញពី​ការងារ​ច្រើន ឬ​បុគ្គលិក​ទីនោះ​ធ្វើ​ការមិន​បានយូរ ដោយសារ​ហេតុផល​ណាមួយ​។ វា​ជា​រឿង​មួយ​ដែល​គួរតែ​ដឹង ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​

៦- កុំ​និយាយ​ច្រើនពេក​
​ ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការសម្ភាសន៍​ចូលធ្វើការ គឺ​មិនមែន​ស្តីពី​យើង​នោះទេ តែ​គឺជា​បញ្ហា​របស់​ក្រុមហ៊ុន ដែល​ត្រូវការ​មនុស្ស​សម្រាប់​បំពេញ​កន្លែង​ដែល​ត្រូវការ ដោយ​ការចាកចេញ​របស់​បុគ្គ​លិ​ក​មុន ឬ​ជាការ​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​ថ្មី យើង​មក​សម្ភាសន៍ គឺ​មក​ក្នុង​គោលបំណង​មួ​យមក​ដើម្បី​សុំ​ធ្វើការ ដូច្នេះ​លក្ខណៈសម្បត្តិ​របស់​យើង​អាចមាន​ខ្លះ​រួចទៅហើយ ទើប​គេ​ឲ្យ​យើង​មក​សម្ភាសន៍​។​
​ ​ព្យាយាម​បិទមាត់​នៅ​ស្ងៀម​រហូត​ដល់ពេល​គេ​សួរ ចៀសវៀង​ឆ្លើយ​កាត់​ពេល​គេ​កំពុង​សួរ​ត្រូវ​រង់ចាំ​រហូត​គេ​បញ្ចប់​សំនួរ​សម្រាប់​សួរ​យើង​សិន បើ​ពុំ​នោះទេ យើង​ច្បាស់​ជា​ប្រទាក់​សំដី​ជាមួយ​អ្នក​សួរ​មិន​ខាន​។ មិនត្រូវ​ឆ្លើយ​មុន​សំនួរ​ត្រូវ​បានបញ្ចប់​ជាដាច់ខាត នៅ​ស្ងៀម​រង់ចាំ​បន្តិច​សិន យ៉ាងហោចណាស់​ក៏​ពីរ បី​ដង្ហើម​ដែរ មុនពេល​ឆ្លើយ​ត្រឡប់​ចំពោះ​សំនួរ​ដែល​គេ​សួរ​។​
​ ​ផ្ទៀង​ស្តាប់​សំនួរ​ឲ្យ​បាន​ច្បាស់​មុនពេល​ឆ្លើយ មិនត្រូវ​យក​រឿង​ផ្ទាល់ខ្លួន​មក​បូក​ជាមួយ​ចម្លើយ ឬ​បូក​បន្ថែម​ចម្លើយ​ដែល​ចាក​ពី​សំនួរ តែ​គួរ​ក្សា​ភាពច្បាស់លាស់​សំរាប់​ចម្លើយ​ដែល​ឆ្លើយតប​វិញ​។​

៧- កុំ​ធ្វើខ្លួន​ថា ជា​មនុស្ស​គ្រាន់បើ​ពេក​
​ ​គ្រប់គ្នា​ទាំងអស់​រមែង​ចង់បង្ហាញ​ឲ្យ​អ្នក​សម្ភាសន៍​យល់ថា ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើការ​នោះបាន ឬ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍ តែ​វា​គួរ​ត្រូវបានធ្វើ​ដោយ​សមល្មម​កុំ​ឲ្យ​ហួរ​សហេតុ​ពេក​។​
​ ​ត្រូវ​បង្ហាញ​ការគោរព​ចំពោះ​អ្នក​សម្ភាសន៍​ជានិច្ច ព្រោះ​អ្នក​សម្ភាសន៍​អាចជា​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកតំណាង នឹង​យ៉ាងហោចណាស់​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ​។​
​ ​ការ​សើច​ក្អាកក្អាយ គួរតែ​ចៀស​វៀ តែ​ការ​ផ្ទៀង​ស្តាប់​និង​ចង់ដឹង​ពី​ការងារ​របស់​ក្រុមហ៊ុន អាចជា​ចំណុច​ល្អ​។ ព្យាយាម​បង្ហាញ​ពី​ចំណូល​ចំណង់​ចិត្ត​ចំពោះ​ការងារ​នោះ​ជាជាង​រៀបរាប់​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន �​អំនួត​� សូម​ចៀសវៀង​ឲ្យ​បាន​ចំណុច​នេះ​។​

៨- សូមកុំ​និយាយ​អាក្រក់​ពី​ចៅហ្វាយនាយ​មុន​
​ ​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានបំណង​ជួល​មនុស្ស​មាត់ដាច​មក​ធ្វើការ​នោះឡើយ​។ ហេតុនេះ​ចូរ​គិត​មុន​ឲ្យ​ហើយ​សិន​ថា អ្វី​ទៅ​ដែល​យើង​ត្រូវ​ឆ្លើយ បើសិនជា​ត្រូវ​សួរថា តើ​ចៅហ្វាយនាយ​របស់​យើង​មុន​ជា​មនុស្ស​របៀប​ណា និង​មូល​ហេតុដែល​យើង​ចាក​ចេញពី​ក្រុមហ៊ុន​នោះ​។​
​ ​ការនិយាយ​អាក្រក់​ពី​ក្រុមហ៊ុន​មុន ឬ​ពី​ចៅហ្វាយនាយ​មុន​មក​ប្រាប់​ក្រុមហ៊ុន​នេះ ឬ​ចៅហ្វាយ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​យល់បាន​ថា យើង​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ ដូច្នេះ​អ្នក​រួម​ការងារ​ជាមួយ​យើង​ក៏​ពិបាក​រួមការ​ងារ​ជាមួយ​យើង​ដែរ​។ អាច​ថា ការចាកចេញ​របស់​យើង​ពី​ក្រុមហ៊ុន​មុន បណ្តាលមកពី​យើង​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ឬ​យើង​តែង​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​ផង​ក៏​ថា​បាន​។​
​ ​ឯ​ករណី​មួយទៀត​នោះ អាច​ថា យើង​នេះ​ជា​បុគ្គលិក​ត្រូវ​ក្រុមហ៊ុន​មុន​បញ្ឈប់​ពី​ការងារ ឬ​យើង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​មុន ទើបបានជា​យើង​ចាកចេញ​។ ការនិយាយ​អាក្រក់​ពី​ចៅហ្វាយ​មុន ឬ​ក្រុមហ៊ុន​មុន យើង​នឹង​ត្រូវគេ​ដកចេញ​ពី​ការចង់បាន​របស់​ក្រុមហ៊ុន​ថ្មី​រួចស្រេច​ទៅហើយ​។ ទោះបី​យើង​មាន​ប្រវត្តិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មុន​យ៉ាងណា​ក៏ដោយចុះ តែ​ត្រូវយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ជំនួស​វិញ ឬ​ហេតុផល​ណាមួយ​ដែល​មិន​ប៉ះពាល់ តែ​មិនមែន​ដោយសារ​ឈឺ ឬ​លែងលះគ្នា ឬ​ចាក​ចេញពី​ឪពុកម្តាយ​នោះឡើយ​។​

៩- និយាយ​កុហក​
​ ​នៅក្នុង​សម័យ Digital នាពេល​សព្វថ្ងៃ វា​ជា​រឿង​មួយ​លំបាក​ណាស់ សំរាប់​ការនិយាយ​កុហក​ទាំង​ក្នុង Resume និង​ការឆ្លើយ​ដោយផ្ទាល់​មាត់​។ ព្យាយាម​និយាយ​ដោយ​ត្រង់ៗ​ប្រសើរ​ជាង​ការនិយាយ​ភូតកុហក ព្រោះ​គេ​អាច​យល់បាន​ចំពោះ​ចម្លើយ​ដែល​យើង​ឆ្លើយ ឬ​ការ​កុហក​សរសេរ​ដាក់​នៅក្នុង Resume​។​
​ ​សូម​ចាំ​ថា ការនិយាយ​កុហក​ពេល​សម្ភាសន៍ គឺជា​ការ​ល្មើស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ និង​ត្រូវបាន​គេ​សន្ម​ត់​ថា ជា​មនុស្ស​មិន​ត្រង់​។​

១០- សម្លៀកបំពាក់​នាពេល​ស​ម្ភា​សន៍​
​ ​សម្លៀកបំពាក់​ពេល​ទៅ​សម្ភាសន៍ គឺជា​រឿង​មួយ​សំខាន់​ណាស់ដែរ ទោះបីជា​វា​មិនមាន​ពិន្ទុ​ខ្ពស់​ក៏ដោយ តែ​វា​បានបង្ហាញ​ពីអ្វី​ដែលជា​យើង បង្ហាញ​នូវ​សម្លៀកបំពាក់​មួយ​ដែលមាន​ភាពថ្លៃថ្នូរ ទោះបី​វា​មិនមែនជា​ស្ទីល​ពិត​របស់​យើង​ក៏ដោយ​។​
​ ​ជួនកាល​សម្លៀកបំពាក់​ដែល​យើង​បាន​ស្លៀក​ទៅ​សម្ភាសន៍​នោះ ត្រូវបាន​គេ​ចាត់ទុកថា យើង​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​មួយ​ល្អ អាច​ឲ្យ​គេ​ទទួលយកបាន​ផង​ក៏មាន​។​
​ ​ដូច្នេះ ចូរ​កុំ​មើលស្រាល​ចំពោះ​រឿងនេះ​ឲ្យ​សោះ ហើយ​ត្រូវ​គិតថា សម្លៀកបំពាក់​គឺជា​ស្រោម​ខាងក្រៅ​របស់​យើង ល្អ​ឬ​អាក្រក់​ក៏​គង់​អាស្រ័យទៅលើ​ស្រោម​ខាងក្រៅ​នេះ​ខ្លះ​ដែរ​៕​




វិទ្យាសាស្ត្រ៖ យកសំបកស៊ុតចេញដោយមិនបាច់បំបែក ឬបក
​ការ​យក​សំបក​ស៊ុតចេញ​ដោយមិន​ធ្វើ​ការ​បំបែក ឬក៏បក​ដោយដៃ​នោះទេ។ តើវាអាចទៅរួចដែរ​ឬទេ? ប្រាកដជា​អាច!ឧបករណ៍ដែលត្រូវការ៖ កែវមួយ ស៊ុតមួយ (ឆៅក៏បាន​ ស្ងោរឆ្អិនក៏បាន) ទឹកខ្មេះ។
វិធី៖
១- ដាក់​ស៊ុត​ទៅ​ក្នុង​កែវ
២- ចាក់​ទឹក​ខ្មេះ​ចូល​ឲ្យ​លិច​ស៊ុត​នោះ (ប្រហែល​២៥០ មីលីលីត្រ)
៣- ធ្វើ​ការ​សង្កេត​មើល។ ជា​ធម្មតា​សំបក​ស៊ុត​នឹង​រលាយ​អស់ក្នុង​រយៈពេល​២៤ម៉ោង តែ​វា​អាច​ប្រែប្រួល​ទៅ​តាម​កម្រិត​អាស៊ីត​របស់​ទឹក​ខ្មេះ​របស់អ្នក។
តើមាន​អ្វីកើត​ឡើង?អ្នកនឹង​ឃើញ​មាន​ពពុះ​នៅ​ជុំវិញ​សំបក​ស៊ុត​ ហើយ​ចំនួន​ពពុះ​នឹងមាន​ការកើនឡើង​ជាលំដាប់។ ពពុះទាំងនោះគឺជា​ឧស្ម័ន​កាបូនឌីអុកស៊ីត ហើយ​សំបក​ស៊ុតនឹង​រលាយបាត់​ក្នុង​រយៈពេល២៤ម៉ោង ដែល​បន្សល់​ទុក​តែ​ភ្នាស​ស៊ុត​ប៉ុណ្ណោះ។ ទឹកខ្មេះ​គឺជាសារធាតុ​គីមី​ម្យ៉ាង​ហៅថា​អាស៊ីត​អាសេទិច ហើយ​ចំណែកឯ​សំបក​ស៊ុតវិញ​គឺផ្សំឡើង​ដោយ​សារធាតុ​កាល់ស្យូមកាបូណាត។ នៅពេលដែល​អ្នកដាក់​ស៊ុត​ចូលទៅក្នុង​ទឹកខ្មេះ​នោះ អ្នក​នឹង​បានឃើញ​ប្រតិកម្មគីមី​កើតឡើង​រវាង​ទឹក​ខ្មេះ​ និង​សំបក​ស៊ុត។ មូលហេតុនេះ​ហើយទើបបង្កឲ្យ​មាន​ពពុះ​លេចឡើង​នៅពេលដែល​ស៊ុត​ប៉ះ​នឹង​ទឹកខ្មេះ ហើយ​ក៏ជា​មូលហេតុដែលធ្វើឲ្យ​សំបកស៊ុត​រលាយ​ផងដែរ។ តើ​អ្នក​មាន​សាក​ល្បង​ធ្វើការ​ពិសោធន៍​ហើយ​ឬនៅ? បើ​អ្នកធ្វើហើយ សូម​កុំភ្លេច​ចែលរំលែកជាមួយ«leak4learn»​ផង​ណា!

រូបភាពដាក់ស៊ុតចូលភ្លាម

 សមីកាបញ្ជាក់ពីប្រតិកម្មខាងលើ

2 CH3COOH + CaCO3 =​​ Ca(CH3COO)2 + H2O + CO2

អាតូម (Atom)

រូបទី១៖តើខ្ញុំមានរូបរាងចឹងមែនអី?អត់ដែលឆ្លុះកញ្ចក់ផង!
អាតូម​ពាក្យថា​ «អាតូម» ជាពាក្យ​ខ្ចីមក​ពីភាសា​ក្រិចដែលជា​ភាសាកំណើត​នៃអ្នកប្រាជ្ញ​ក្រិចម្នាក់​ ឈ្មោះ ឌីមូក្រីធូស (Democritus)។
នាពេលនោះមានតែលោកទេ ដែលគិតថា​ចុះបើយើង​ពុះច្រៀក​អ្វីទាំងអស់​នៅក្នុង​ពិភពលោក​យើងនេះ​ឲ្យទាល់តែ​ ដល់ទីបំផុតមួយ​ដែល​វាមិនអាច​បំបែកត​ទៅទៀត​បាន​តើយើង​ទទួលបាន​អ្វីទៅដែរ?​ គាត់បានឆ្លើយ​ចម្លើយនេះ​ដោយខ្លួនឯង​ដោយឲ្យឈ្មោះទៅ​បំណែក​ទាំងនោះ​ថា អាតូម (Atom ជាភាសា​ក្រិចបាន​ន័យថា​មិនអាច​បំបែក​បន្តទៀត​បាន)។ «គំនិត» សូមសង្ខេបចំនុចនេះត្រឹមនេះសិន ព្រោះប្រវត្តិ​នៃអាតូម​បើសរសេរវិញ​គឺ អាចវែង​ជាង ៥សៀវភៅទៅ​ទៀត។ ក៏ប៉ុន្តែថ្ងៃនេះ «គំនិត» នឹងលើក​យកចំណុច​សំខាន់ខ្លះៗ​ទាក់ទងនឹង​អាតូម​ដូចនេះសូម​រីករាយ និង សួរ​សំណួរ​នៅខាងក្រោម​បើមាន​ចម្ងល់។
បរមាណូ
តើពាក្យថា​អាតូម​នៃភាសា​ក្រិចមាន​ទំនាក់ទំនង​អ្វីនឹង​ពាក្យ​បរមាណូ​ដែរឬ​ទេ?
រូបទី២៖ និមិត្តសញ្ញា​​អាតូមដែលគេ​និ​យម​ប្រើ
នៅក្នុង​ភាសាខ្មែរ​យើង​ពាក្យថា «បរមាណូ» មានន័យថា​ផង់ដែល​មាន​ទំហំតូចល្អិត​ក្រៃលែង ​បើបកស្រាយ​តាមវចនានុក្រម​ដែលរៀបរៀង​ដោយ​សម្តេចសង្ឃ​ជួនណាត។ ហើយបើ​យើង​វិភាគ​ពាក្យ​នេះឲ្យ​បានដិតដល់​មែនទែន​អត្ថន័យ​នេះពាក្យនេះ​ ប្រហាក់ប្រហែល​ទៅនឹង និយមន័យ​នៃពាក្យ​អាតូម​​នាសម័យ​បុរាណ​របស់
លោក ឌីមូក្រីធូស (Democritus) ដែរ។ ចំណុច​នេះទាមទារ​ការស្រាវជ្រាវ​ដែលទាក់ទង​នឹងវិស័យ​គីមីវិទ្យា អក្សរសាស្រ្ត និង វិទ្យាសាស្រ្ត ជាច្រើនទៀត។ ទោះជាបច្ចុប្បន្ននេះ​អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​នៅបំណែក​ដែល​​តូចជាង​អាតូម ​​​ដែលគេឲ្យ​ឈ្មោះថា គ្វក (Quark)* ក៏ដោយក៏ទ្រឹស្តីនៃលោកឌីមូក្រីធូស (Democritus) ត្រូវបានគេឲ្យ​តម្លៃព្រោះ​គំនិត​លោក ជាអ្វី​ដែលដឹកនាំ​អ្នកវិទ្យាសាស្រ្ត​ឲ្យបន្តសិក្សា​រហូតសម្រេច​បាននូវ​ របកគំហើញ​សព្វថ្ងៃ។
*«គំនិត»​នឹងលើក​យកអត្ថបទ​ទាក់ទង​នឹង គ្វក មកចែករំលែក​នាពេលក្រោយ។
ទម្រង់នៃអាតូម
តើអាតូមមានរូបរាងយ៉ាងដូចម្តេចទៅ? តើវាមានព៌ណដែរឬទេ?

តើមួយណាជាទម្រង់អាតូមឲ្យប្រាកដ?
រូបទី៣៖ តើមួយណាជាទម្រង់អាតូមឲ្យប្រាកដ?
បើអ្នកទាំងអស់​គ្នា​ធ្លាប់រៀន​ ឬ ចងចាំខ្លះៗ​នូវអ្វី​ដែលោកអ្នក​បានរៀន​នៅក្នុងមុខវិជ្ជា​គីមីវិទ្យា​អ្នកនឹង​ ឆ្លើយថា អាតូម​មានរាងមូល​ដូចបាល់​ឬ​យើងហៅថា​ស្វ៊ែរ (Sphere)​។  អ្នកប្រហែល​ជាបន្ថែមទៀត​ថាអាតូម​ទាំងអស់​សុទ្ធតែ​មានព៌ណ​ទៅតាម​ប្រភេទ​អាតូម ​ដូចជា អុកស៊ីសែន(ខៀវផ្ទៃមេឃ) អាស៊ូត (ក្រហម) ជាដើម​ទៅតាមការ​បង្ហាញរបស់​សៀវភៅផ្សេងៗ។ តាមការពិត​អាតូម​ទាំងនោះ​មិនប្រាកដ​ថាមាន​រាងជាស៊្វែរ​ទេ​ហើយវា​ក៏គ្មា ព៌ណអ្វីដែរ​ព្រោះ​អ្នកប្រាជ្ញមិនអាច​ទាន់អាច​កំណត់នូវលក្ខណៈទាំងនោះ​បាន​នៅ​ ឡើយ​ទេ​ដោយហេតុ​ថា អាតូម ជាភាល្អិត​មួយដែល​អ្នកប្រាជ្ញ​ពឹងផ្អែក​លើ យុទ្ធវិធី​ប្រយោល​មួយចំនួន​ដោយប្រើប្រាស់​ឧបរណ៍ផ្សេងៗ​ដើម្បីសិក្សា​ពួកវា។ ការកំណត់​អាតូម​ឲ្យមាន​រាងជាស្វ៊ែរនេះ​ដើម្បីសម្រួល​ដល់ការសិក្សា​ វាតែប៉ុណ្ណោះ។ ដូចបាន​ពន្យល់ខាងលើ​ទោះជា​និយមន័យ​នៃពាក្យអាតូមមាន​ន័យថាបំណែក​តូចបំផុត​ ដែលមិនអាចពុះ​ច្រៀក​បន្តនោះ​ក៏ដោយ​បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ ថា​នៅក្នុង​អាតូម​គេអាច​ចែកវា​ ជា​បំណែក​តូចជាង​នេះដែល​គេឲ្យឈ្មោះថា​ «អេឡិចត្រុង» (electron) ដែលមាន​បន្ទុក ដក «ប្រូតុង» (proton)​ដែលមាន​បន្ទុក បូក និង «ណឺត្រុង» (neutron) ដែលគ្មាន​បន្ទុក (ណឺត)។ តាមការ​បកស្រាយ​និងការរក​ឃើញរបស់​អ្នកវិទ្យាសាស្រ្ត​ទម្រង់នៃអាតូម​ ត្រូវទទួល​កំណែប្រែ​ជាច្រើនលើក​ច្រើនសា​មកហើយ។ ហើយទម្រង់​និមួយៗ​ដែលពន្យល់​ដោយទ្រឹស្តី​ទាំងនោះ​អាចផ្លាស់ប្តូរ​បានទៅតាម​ ទិន្នន័យថ្មីដែល​ទ្រឹស្តីចាស់មិនអាច​ពន្យល់បាន។ សូម្បីតែ​ទម្រង់អាតូម​បច្ចុប្បន្នដែលរក​ឃើញដោយ លោក អែរវីន ស្ឆ្រែតឌីងហ្គឺរ (Erwin Schrödinger) ដែលត្រូវបាន​គេគាំទ្រ​ហើយ​ជាទម្រង់​ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​ទិន្នន័យ​ និង​មានភាព​ជាក់ស្តែង​បំផុង​ក៏អាចនឹង​ទទួល​កំណែប្រែបាន​ដែរនៅពេល​ ដែលទ្រឹស្តីនេះមិនអាច​ពន្យល់នូវ ទិន្នន័យ​ថ្មីដែល​អាចនឹង​ត្រូវបាន​រកឃើញ​នាពេល​អនាគត​។
«គំនិត»សូមស្លេះអត្ថបទនេះត្រឹមប៉ុណ្ណេះសិន។បើមានចម្ងល់អ្វីសូមសរសរវានៅក្នុង «ខមមិន» ខាងក្រោមអត្ថបទ។
ឯកសារយោង
ដកស្រង់ចេញពី សៀវភៅ Basic Chemistry by Zumdahl, 4th Edition, 2000.
ដកស្រង់ចេញពី http://en.wikipedia.org/wiki/Atom
ដកស្រង់ចេញពីhttp://nobeliefs.com/atom.htm
រូបភាពទី2៖ http://www.clker.com/search/atom/1
រូបភាពទី១៖ ​ http://www.nrc.gov/reading-rm/basic-ref/students/images/ask.gif

វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុ

ប្លែកទៀត​ហើយ! គេហទំព័រ​គំនិត​ថ្ងៃ​នេះ​នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​វិធី​មួយ​ដើម្បី​ជា​ការកំសាន្ត​ គឺ​ល្បិច​ដុត​លុយ​មិន​ឲ្យ​ឆេះ​លុយ។ ល្បែង​នេះ ប្រិយ​មិត្ត​អាច​យក​ទៅ​សាក​ល្បង​លេង​ជាមួយ​មិត្ត​ភ័ក្ត​បាន​ដើម្បីជា​ការ​ ល្បង​ប្រាជ្ញា និង​បង្កើន​ចំណេះដឹង​ផ្នែក​គីមីវិទ្យា​ទៀត​ផង។ តើយើង​ត្រូវ​ការ​អ្វី​ខ្លះសម្រាប់​អនុវត្ត​ការពិសោធន៍​នេះ?
ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណ​ដុល្លា​កាន់តែល្អ)  ដង្កៀប ឈើគូសឬដែក​កេះ អំបិល(ប្រសិនបើអ្នក​ចង់​បានភ្លើងពណ៌​ក្រហម) ទឹក និង ​អាល់កុល។
តើអ្នកមាន​របស់​របរ​ដែលត្រូវការខាង​លើ​ហើយឬ​នៅ? បើ​មាន​ហើយ តោះ​យើង​ចាប់​ផ្តើម​ប្រតិបត្តិ​ការរបស់​យើង!
វិធី៖
១- ធ្វើ​ការ​រៀបចំសូលុយស្យុងរវាង​ទឹក​ និង​អាល់កុល។ យើង​ត្រូវ​លាយទឹក​៥០​មីលីលីត្រ និង​អាល់​កុល​ ៥០មីលីលីត្របញ្ចូល​គ្នានៅក្នុង​ចាន​មួយ (អ្នក​អាច​លាយច្រើនជាង​នេះ​បាន​ដោយ​ក្នុង​កម្រិត​ទឹក​៥០% និង​អាល់​កុល​ ៥០%)។
២- ប្រសិន​បើ​អ្នក​ចង់​បាន​ភ្លើង​ឆេះ​ពណ៌​ក្រហម ​អ្នក​ត្រូវ​បន្ថែម​អំបិល​បន្តិច​ទៅ​ក្នុង​សូលុយស្យុង​ខាង​លើ។ ចំហេះ​ដែល​ឆេះ​ដោយ​អាល់កុល​សុទ្ធ​នោះ​នឹង​មាន​ភ្លើង​ពណ៌​ខៀវ ដូចនេះ​ប្រសិន​បើ​យើង​បន្ថែម​ជាតិ​អំបិលនោះ យើង​នឹង​ទទួល​បាន​ពណ៌​ភ្លើង​ដូចនឹង​ចំហេះ​ធម្មតា។
៣- ជ្រលក់​ក្រដាសប្រាក់ចូលក្នុង​សូលុយ​ស្យុង​ខាងលើ។ ចូរចាំ​ថា អ្នក​ត្រូវ​ជ្រលក់​ប្រាក់​ឲ្យ​សោម​ជោគ​គ្រប់ទី​កន្លែង​ទាំង​អស់។
៤- ប្រើប្រាស់​ដង្កៀប​ដើម្បី​គាប​ក្រដាស​ប្រាក់​ចេញ​ពីសូលុយស្យុង​ និង​ទុក​សម្រាប់​ចាប់​ក្រដាស​ប្រាក់​នៅ​ពេល​ដុត។ ការ​ប្រើប្រាស់​ដង្កៀប​មិនមែនជាការចាំបាច់ប៉ុន្មាន​នោះទេ អ្នកអាច​ប្រើប្រាស់​ដៃ​ផ្ទាល់​ក៏បានដែរ។ ប្រសិន​បើអ្នកប្រើដៃ​ផ្ទាល់ ហើយ​មាន​ភ្លើង​ឆេះ​ដៃ​នោះ សូម​កុំ​មាន​ការ​ស្លន់​ស្លោ អ្នក​គ្រាន់​តែ​រលាស់​ដៃ​ចោល​នោះ ភ្លើង​នឹង​រលត់​ភ្លាម។
៥- ពេល​នេះ​គឺជា​ពេលដុត​លុយ​ហើយ ប្រើ​ប្រាស់​ដែក​កេះ ឬឈើគូសដើម្បី​ដុត​ក្រដាស​ប្រាក់។ នៅពេល​ដែលអ្នក​ដុត អ្នក​នឹងឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធរសន្ធៅ បីដូចជា​ការ​ឆេះលុយ​ពិត​ប្រាកដ​យ៉ាង​ដូចច្នេះ​ដែរ។ ប៉ុន្តែ​ការ​ឆេះ​នេះ គឺ​មិន​ប៉ះ​ពាល់​អ្វី​ដល់​ក្រដាស​ប្រាក់​នោះទេ។
តើវិទ្យាសាស្ត្រ​បកស្រាយ​យ៉ាង​ម៉េចចំពោះ​ការ​ដុត​លុយ​នេះ?
ប្រិតិកម្មចំហេះ​ខាង​លើគឺកើត​ឡើង​រវាង​អាល់កុល និង​អុកស៊ីសែន ដែល​បង្កើត​បានជា​ចំហេះ និង​ពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និង​ទឹក។
C2H5OH(អាល់កុល) + 4 O2 -> 2 CO2 + 3 H2O +​ថាមពល
ដោយសារ​តែ​អាល់កុល​មាន​សំពាធ​ចំហាយ​ខ្ពស់(Vapor Pressure) ធ្វើឲ្យ​អាល់កុលស្ថិត​បរិវេណ​ជុំ​វិញ​ក្រដាសប្រាក់ និង​ទឹក។ នៅពេល​ដែល​ក្រដាស់​ប្រាក់​នោះ​ត្រូវ​បាន​ដុត គឺមានតែអាល់កុល​ប៉ុណ្ណោះ​ដែល​ឆេះ។ សីតុណ្ហភាព​នៃ​ចំហេះ​អាល់កុល គឺ​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ទឹក​ហួត​នោះ​ទេ ហេតុនេះ​ហើយ ក្រដាស​ប្រាក់​នឹង​នៅ​តែ​សើមជោគ​ដដែល ដែល​ជួយ​ការពារ​ក្រដាសប្រាក់​នោះ​គេចផុត​ពី​ចំហេះនេះបាន។ ក្រោយ​ពេល​អាល់កុល​ឆេះ​អស់​ហើយនោះ ភ្លើង​នឹង​រលត់ ដោយ​បន្សល់​ទុកនូវ​ក្រដាសប្រាក់របស់​អ្នក​ឲ្យ​នៅ​ដដែល។
សង្ឃឹមថា​ប្រិយមិត្ត​នឹងចូលចិត្ត​ការពិសោធន៍​មួយនេះ។ ការពិសោធន៍ខាងលើនេះ​មិនត្រឹមតែជា​ការ​កម្សាន្ត​នោះទេ វា​ថែម​ទាំង​ផ្តល់​នូវចំណេះដឹង​វិទ្យាសាស្ត្រ​ទៀត​ផង។​ សូមកុំភ្លេច​ឧស្សាហ៍​ចូលមក​គេហទំព័រគំនិត​ដើម្បី​ទទួល​បានចំណេះដឹង​ល្អៗ​ បន្ថែមទៀត។
សំគាល់៖
- ហាម​មិន​ឲ្យយក​មេតាណុល​មកជំនួស​អាល់​កុល​ជា​ដាច់​ខាត​ ព្រោះ​វា​អាច​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់។
-ប្រសិន​បើអ្នក​នៅ​ក្មេងមិន​ទាន់​ពេញវ័យ​នោះ អ្នក​ត្រូវ​មាន​មនុស្ស​ពេញវ័យ​ម្នាក់​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​នៅ​ពេល​ អនុវត្ត​ការ​ពិសោធន៍​ខាង​លើ​នេះ។ ត្រូវ​អនុវត្ត​ការពិសោធន៍​នេះនៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​​អោយ​ឆ្ងាយ​ពី​កន្លែងដែលងាយ​ឆាបឆេះ និង​ផ្ទុះ។ ការពិសោធន៍នេះគឺ​មិន​មាន​គ្រោះថ្នាក់​អ្វីនោះទេ ប៉ុន្តែ​ប្រសិន​បើមាន​អ្វី​កើត​ឡើង​ជាយថាហេតុ​ដោយសារ​ការពិសោធន៍​នេះ គេហទំព័រ​គំនិត​នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ឬខូចខាត​ឡើយ។

ឯកសារ៖ www.about.com


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More