នៅពេលអ្នកមានអាយុកាន់តែច្រើនការចងចាំរបស់អ្នកក៏មានការ
ធ្លាក់ចុះទៅតាមនោះដែរ ដូចជាមានការភ្លេចភ្លាំងច្រើនជាងមុន។
ដើម្បីបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាលឲ្យបានល្អប្រសើរ
ការបរិភោគអាហារ និង
ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់បំផុត ។
ខួរក្បាលមានតម្រូវការជាតិខ្លាញ់ជាចាំបាច់ព្រោះថា ៦០ភាគរយ
នៃខួរក្បាលគឺផ្សំឡើងពីសារជាតិខ្លាញ់។ សារជាតិខ្លាញ់ដូចជា DHA
(DecosaHexaenoic Acid) វាជួយក្នុងដំណើរការរបស់ខួរក្បាលឲ្យបានល្អ ។
បន្ថែមពីការបរិភោគអាហារ
ឲ្យបានត្រឹមត្រូវ
ការធ្វើលំហាត់ប្រាណក៏ជួយដល់ការបង្កើនសមត្ថភាពខួរក្បាលផងដែរ ។
ការធ្វើលំហាត់ប្រាណជាប្រចាំជួយឲខួរក្បាលរឹងមាំ
ព្រោះថាការហាត់ប្រាណជម្រុញចលនាអុកស៊ីសែនទៅកាន់ខួរក្បាលបានកាន់តែ
ច្រើន។
ខាងក្រោមនេះជាការណែនាំ ៤ ចំនុចខ្លីៗក្នុងការបង្កើនសមត្ថភាពខួរក្បាល ៖
១ បង្កើនការអានឲ្យបានច្រើនដូចជាការអាន ប្រលោមលោក
រឿងកំប្លែងខ្លីៗ ឬ ពត៍មានផ្សេងៗ ។ល។
ការអានច្រើនវាដូចជាការធ្វើលំហាត់ប្រាណអ៊ីចឹង ។
បើអ្នកមិនចងចាំនូវអ្វីដែលអ្នកបានអានពីមុន
អ្នកគួរយកវាមកអានម្តងហើយម្តងទៀតព្រោះថាការធ្វើដូច្នេះវាជាកា
របង្វឹកខួរក្បាលឲរំលឹករឿងចាស់ឡើងវិញដែលអាចជួយជំរុញផ្នែកចងចាំឲ
បានល្អ ។
២ បង្កើនការបរិភោគខ្លាញ់ត្រីឲបានច្រើន
ព្រោះថាខ្លាញ់ត្រីមានផ្ទុកសារជាតិ Omega-3
ដែលវាជាអាស៊ីតខ្លាញ់មួយប្រភេទជួយខួរក្បាលឲ្យមានដំនើរការបានល្អ ។
អាស៊ីតខ្លាញ់នៃ Omega-3 ក៏មាននូវក្នុងគ្រាប់ធញ្ញាជាតិ ឬ
បន្លែស្លឹកបៃតងផងដែរ ។ បើអ្នកមិនចូលចិត្តបរិភោគត្រី
អ្នកអាចទទួលយក Omega-3 តាមរយៈថ្នាំជំនួយដែលផ្សំពីខ្លាញ់ត្រី ។
៣ អ្នកគួរជ្រើសរើសប្រើប្រេងអូល៊ីវ (Olive oil) ក្នុងការធ្វើម្ហូប
ព្រោះថាប្រេងអូល៊ីវមានសមត្ថភាពក្នុងការបង្កើនការចងចាំនៃខួរក្បាល
បានយ៉ាងល្អ ។
៤ ជៀសវាងក្នុងការបរិភោគគ្រឿងស្រវឹងហួសបរិមាណ
ព្រោះថាការពិសារគ្រឿងស្រវឹងច្រើនពេកវាធ្វើឲដំណើរការខួរក្បាលចុះខ្សោយ
។
ប៉ុន្តែបើអ្នកបរិភោគគ្រឿងស្រវឹងក្នុងកំរិតសមល្មមវាក៏អាចជួយដល់
ខួក្បាលផងដែរ ។ ការស្រាវជ្រាវបានបង្ហាញថាការពិសារគ្រឿងស្រវឹង
ពិសេសស្រាក្រហមក្នុងកំរិតសមល្មមអាចជួយឲ្យខួរក្បាលធ្វើការបានល្អ ៕
ដកស្រង់ និង កែរសំរួលពី http://www.ehow.com/how_5930193_increase-brain_s-memory.html
0 comments:
Post a Comment