សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

គួរ​ទិញ​កុំព្យូទ័រ​បែប​ណា​សម្រាប់​ប្រើ​

ការទិញ​កុំព្យូទ័រ​មក​ប្រើ មិនមែន​ជា​រឿង​មួយ​ងាយ​ពេក​ទេ តែ​ក៏​មិនមែន​ពិបាក​ពេក​ដែរ ប៉ុន្តែ​បើសិនជា​យើង​ពុំ​បាន​យកចិត្តទុកដាក់​ទេ​នោះ យើង​នឹង​ត្រូវ​ចំណាយលុយ​ចោល​ព្រមទាំង​ខកចិត្ត​ថែម​ទៀត ។​

​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន computer ច្រើន​ម៉ាក​ច្រើ​ប្រភេ​ទដាក់​តាំង​សម្រាប់​លក់​ដល់​សាធារណៈជន កំរិត​សមត្ថភាព​របស់​ម៉ាស៊ីន PC ទាំងនោះ​ក៏​ពុំ​ដូចគ្នា​ដែរ ក្រៅពី​នេះ​យើង​អាច​បញ្ជា​ឲ្យគេ​តម្លើង​ម៉ាស៊ីន​ថ្មី​ទៅ​តាម​ការចង់បាន​របស់ ​យើងក៏​បាន​ដែរ បើសិនជា​សេចក្តីត្រូវការ​របស់​យើង​ខុសប្លែក​ពីអ្វី​ដែល​គេ​មាន​ដាក់តាំង​លក់ ។​

- ​សូម​មើល​អ្វី​ដែល​ជា​ឧទាហរណ៍​ខាងក្រោម​នេះ :
ទោះ​នៅតាម​ទស្សនា​វ​ដ្តី ឬ​តាម​សន្លឹក​ប្រកាស​លក់ យើង​តែង​សង្កេតឃើញ​មាន​រូប​គំរូ​របស់​កុំព្យូទ័រ និង​មាន​រៀបរាប់​ពី​អ្វី​ដែល​កុំព្យូទ័រ​នោះ​មាន ពេលនេះ​យើង​នឹង​ស្វែងយល់​ពីអ្វី​ដែល​ត្រូវ​ដឹង​ពី​គ្រឿង​ក្នុង​របស់ PC ទាំងនោះ ៕
* CPU :
​ សព្វថ្ងៃ​នេះ​សម្រាប់ PC ថ្មី យើង​កម្រ​ឃើញ​មាន Intel P4 ទៀត​ណាស់ គឺ​ច្រើន​មាន​តែ​ជាមួយ PC ប្រភេទ​ជជុះ​ប៉ុណ្ណោះ ភាគច្រើន​នៃ CPU របស់​ម៉ាស៊ីន PC ថ្មី​គឺ​ច្រើន​ជា :
+ Intel dual core : (1.6 - 1.7Ghz)
​+ Intel dual core 2 duo
​ចំពោះ​រឿង CPU នេះ​គឺ​វា​សំខាន់​ណាស់ បើ​យើង​ធៀប​ទៅ​ឡាន​វិញ​គឺ​វា​ជា​កម្លាំង​សេះ​របស់​ឡាន ឯ​ល្បឿន​របស់​វា​វិញ​យើង​អាច​ធៀប​វា​ទៅ​និង​សូ​ប៉ាប់​របស់​ឡាន​ដូចជា V6, V8 ជាធម្មតា V8 វា​ខ្លាំង​ជាង V6 កម្លាំង​ម៉ាស៊ីន​ក៏​ខ្លាំង​ជាង​ដែរ ...​។​
CPU ដែល​មាន​ត្រឹមតែ dual core ពុំ​មាន​កំលាំង និង​សមត្ថភាព​ស្មើ dual core 2 duo ឡើយ ពីព្រោះ dual core 2 duo មាន CPU របស់​វា​រហូតដល់​ទៅ 2 ដាក់​នៅក្នុង Chip តែមួយ ប្រៀប​បី​ដូចជា​រថយន្ត​មាន​ម៉ាស៊ីន​ពីរ​ដែរ ហេតុនេះ​ពេល​ទិញ PC សូម​ពិនិត្យ​ត្រង់​កន្លែង​នេះ​ផង ។ ទោះបី​ថា​វា​មាន chip ជា CPU របស់​វា​ជា​ប្រភេទ dual core 2 duo យ៉ាង​ដូច្នេះ​ក៏ដោយ​ក៏​វា​នៅ​មាន​សេរី​របស់​វា​ទៀត គឺ​គេ​សម្គាល់​វា​តាមរយៈ​អក្សរ T នៅ​ពីមុខ​លេខ ។ ឧ​. T3200, T5700, T8100, T8200 ... ជ្រើសរើស​យក CPU dual core 2 duo ណាមួយ​ដែល​មាន​ប្រភេទ​ជា centrino គឺ​ពពួក​សេរី​អក្សរ T5xxx ឡើង​លើ លេខ​បន្ទាប់ពី​អក្សរ T នេះ​កាន់តែ​ខ្ពស់​គឺ​កាន់តែ​ល្អ ឯ​ល្បឿន​របស់​វា​វិញ​គិត​ជា Ghz ដូច្នេះ​បើ​សិន​គេ​ដាក់​ថា 2.0Ghz វា​និង​មិន​ស្មើ 2.1Ghz ឬ 2.2Ghz ឬ 2.4Ghz ឡើយ តែ​ត្រូវ​សម្គាល់់ថា ល្បឿន​នេះ​ខ្ពស់​តម្លៃ​របស់​វា​ក៏​ខ្ពស់​ដែរ ដូច្នេះ​យ៉ាងហោចណាស់​យើង​គួរ​រក PC មាន CPU ចាប់ពី dual core 2 duo 2.1Ghz ឬ​ខ្ពស់ជាង​នេះ​ឡើង​ទៅ នោះ​ទើប​យើង​អាច​ប្រើ XP 64-bit, Vista ឬ window 7 ដែល​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ (2010?) ។ ឯ​ចំណែក CPU ដែល​ជា​ប្រភេទ celeron វិញ​សូមកុំ​ប្រើ​ឲ្យសោះ​វា​ពុំ​ល្អ​ទេ (​ខ្សោយ​) ។​
* Memory
​ ចំពោះ​រឿង Memory វិញ​មិន​ថា​វា​ប្រភេទ DDR2 ឬ DDR3 ទេ សូម​ដាក់​វា​ឲ្យបាន 2GB ឬ 3GB ឬ 4GB ច្រើន​កាលណា​ល្អ​កាលនោះ បើសិន​យើង​ធ្វើ​កិច្ចការ​ច្រើន​ទាក់ទង​រូបភាព video 3D ...​៘​


* Video Card :
Video Card គឺជា​បញ្ហា​មួយ​ដែរ បើសិនជា​យើង​មិនបាន​ចាប់អារម្មណ៍​ទេនោះ វា​នឹង​ធ្វើឲ្យ​យើង​ខកចិត្ត​ដែរ សូម​ទិញយក PC ណា​ដែល​មាន video card ដាច់ដោយឡែក​ពី Mainboard កុំ​ទិញ Mainboard ដែលមាន video card build-in ។ សព្វថ្ងៃ video card (VGA Card) មាន​មេម៉ូរី (Memory) ប្រហែល 256Mb បើ​អាច​ទិញ​បាន card មាន memory ច្រើន​រិត​តែ​ល្អ 512Mb ... ឡើងទៅ ?
តែ​វា​មាន​តម្លៃ​ថ្លៃ​ដែរ​សម្រាប់ Laptop មានតែ 256Mb-512Mb ។​
* Hard Disk (HD) :
​ HD លែង​ជា​រឿង​មួយ​សំខាន់​ទៀតហើយ យើង​អាច​ទិញ PC មាន Hard Disk ត្រឹម 120Gb ឬ 250Gb នោះ​ក៏​គ្រប់គ្រាន់​ហើយ កុំ​ហែក Hard Disk នេះ​ជា ២ (C: និង D:) តែ​ត្រូវ​ទិញ Hard disk មួយ​ផ្សេង​ទៀត​ដែល​មាន​ទំហំ​ធំ​ជាង Hard Disk ទី​១ អាច 500Gb ចំនួន​១ ឬ ២​ទៀត (​បើ​កិច្ចការ​ច្រើន​) ។​
​ ​បើសិន​មាន​លុយ​សម្រាប់​ទិញ​គួរ​រកមើល HD SATA2 ឬ SATA ដែរ តែ​មាន​ល្បឿន 7200RPM បើ​អាច​រកបាន 5400RPM វា​យឺត​ជាង 7200RPM ព្រម​ទាំង​ពុំ​អាច​ប្រើ​ធ្វើ​កិច្ចការ​ខាង​ភ្លេង​និង video បានល្អ​ឡើយ SATA2 ទើប​ល្អ​ជាង (​សំរាប់​អ្នក​កិច្ច​ការ​ខាង video និង​ភ្លេង​គួរ​នាំគ្នា​ប្រើ SCSI Hard Disk វិញ ព្រោះ​ល្បឿន​របស់​វា​អាច​ដល់ 10000 ជុំ ឬ​លើស​នេះ តែ​វា​មាន​តម្លៃ​ថ្លៃ​ណាស់​)
* Optical
ក្រៅពី​ប៉ុន្មាន​មុខ​ខាងលើនេះ យើង​ត្រូវការ​របស់​មួយទៀត​សំខាន់​ដែរ​គឺ DVD សំរាប់ Read/Write (​មាន double layer) ត្រូវតែ​មាន​ពុំ​អាច​ខាន​បានឡើយ ចំពោះ​ម៉ាក​វិញ គួរ​ជ្រើសរើស​យក​ម៉ាក​ណា​ល្បី​ជាងគេ "SONY?"
* Port និង Slot
USB មាន​៤​ឡើង (​ច្រើន​ល្អ​)
WIFI (Wireless Network)
Bluetooth ត្រូវមាន​ដាច់ខាត​
Infrared (​មិន​មាន​ទៀត​ទេ​)
FireWire គួរ​មាន បើ​ធ្វើ video
Head Phone (​នៅ sound card)
Microphone (​នៅ sound card)
HDMI គួរ​មាន​ទើប​ល្អ​
Modem ត្រូវមាន​ដាច់ខាត​
RJ 45 Network (​គួរ​មាន​)
Express Card (​បើ​មាន​)
Memory Card Reader ត្រូវតែមាន ឬ​ទិញ​ដាក់​បន្ថែម​ជា Internal​
Monitor គួរប្រើ LCD វា​ស៊ី​ភ្លើង​តិចជាង CRT​ ​
Keyboard និង Mouse​ ​អាច​ជ្រើសរើស​តាម​ចូលចិត្ត​
Printer និង Scaner #6036;ើ​ត្រូវ​ការគួរ​ជ្រើសរើស​យក Printer របស់ Samsung ជាប់ មាំ ធន់ ការប្រើ Scaner បើ​ត្រូវមាន គួរ​ជ្រើសរើស​យក Microtek ឬ Epson គុណភាព​ល្អ រូប scan បានល្អ ធន់​នឹង​ការប្រើប្រាស់​បានយូរ ។​
* តែ​កុំ​ភ្លេច​ទិញ UPS មួយ​ផង បើ​ចង់​ប្រើ PC របស់​យើង​ឲ្យបាន​យូរ ។​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More