សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Monday, July 02, 2012

​ស្វែងយល់​ពី PH ក្នុង​ខ្លួន​មនុស្ស​យើង !

​ប្រព័ន្ធ​សរី​រាង្គ​របស់​មនុស្ស​យើង​បានធ្វើកា​រយ៉ា​ងល្អ ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​រវាង​អាស៊ីដ និង​អាល់កាលី​ន ។ ខ្លួន​មនុស្ស​យើង​ត្រូវមាន​អាល់កាលី​ន​ច្រើន​បន្តិច ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជម្ងឺ​ផ្សេងៗ បើ​កម្រិត​អាល់កា​លីន​ធ្លាក់ចុះ​ទាប​ជាង​ធម្មតា គឺ​ទាប​ជាង ៧:៣៥ នៃ​កម្រិត PH នោះ​យើង​អាច​កើត​មាន​បញ្ហា​សុខភាព​ជា​ពុំខាន ។ សូម​មើល​រូប​ខាងក្រោម​
​យើង​ចាំបាច់​ត្រូវ​រក្សា​កម្រិត PH ស្ថិតក្នុង​កម្រិត​មួយ​លើស​ពី​ធម្មតា​គឺ ៧:៣៦ ទៅ ៧:៤០ កាលណា​កម្រិត PH របស់​យើង​ទាប​ជាង ៧:៣៥ នោះ​នឹង​ត្រូវ​បាន​សន្មត់​ថា យើង​មាន​អាស៊ីដ​ច្រើន ។ ជាធម្មតា និង​ជា​ភាគច្រើន យើង​កម្រ​ទទួលបាន កម្រិត PH មួយ​លើសពី​មធ្យម​ណាស់ ហើយ​ភាគច្រើន​បំផុត​នោះ​គឺ កម្រិត PH ច្រើន​ស្ថិតក្នុង​កម្រិត​អាស៊ី​ដ យើង​មាន​កង្វះ​អាល់កាលី​ន (ALKALINE) ឬ​មាន​កម្រិត​អាស៊ីដ​ច្រើនជាង​ធម្មតា ។ ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​មួយ​ល្អ​នៃ​កម្រិត PH (​ជា​មធ្យម​) យើង​ចាំបាច់​ត្រូវ​ដឹង​ថា អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​នេះ​មួយណា​មាន​កម្រិត​អាល់កាលី​ន​ច្រើន និង​មួយណា​មាន​កម្រិត​អាស៊ីដ​ច្រើន ។​
​ ​ប្រការ​ដែល​ល្អ​ជាងគេ​បំផុត​នោះ​គឺ ត្រូវ​លៃ​ធ្វើយ៉ាងណា​ឲ្យ​កម្រិត​អាល់កាលី​ន​ក្នុង​ខ្លួន​យើង​មាន​ចំនួន​ច្រើន​គ្រប់គ្រាន់ ឬ​លើស​ពី​កម្រិត​មធ្យម គឺ​ត្រូវ​រក្សា​ក្នុង​កម្រិត ៧:៣៦-៧:៤៥ ។ កម្រិត PH លើសពីនេះ ឬ​តិច​ជាង​នេះ​អាច​បង្ក​បញ្ហា​ដល់​សុខភាព​យើង​បាន ។​
​ ​ជាទូទៅ​យើង​គ្រប់​គ្នា​ច្រើន​ស្ថិតក្នុង​កម្រិត​ក្រោម​មធ្យម​គឺ​ក្រោម ៧:៣៥ ដើម្បី​បង្គ្រប់​ឲ្យ​យើង​ត្រឡប់​មក​រក​កម្រិត​មធ្យម​បាន ឬ​លើស​ពី​មធ្យម ​យើងចាំបាច់​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​សម្បូ​រណ៍​ដោយ​អាល់​​កាលីន ។​
​ ​ការ​មាន​អាល់កាលី​ន​ច្រើន​លើស​ពី​ធម្មតា​អាច​នឹង​ជួយ​ការពារ​យើង​ពី​រោគា​ជាច្រើន មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ជួយ​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​ទៀតផង ។​
​ ​ដើម្បី​បង្គ្រប់​បន្ថែម​អាល់កាលី​ន​ឲ្យបាន​គ្រប់គ្រាន់ ឬ​លើស​បន្តិច​ពី​កម្រិត​មធ្យម យើង​អាច​មាន​វិធី​ច្រើនយ៉ាង :
​ ​* ព្យាយាម​បរិភោគ​អាហារ ផ្លែឈើ ទឹក IONIZED, ទឹក​អាល់កាលី​ន ឲ្យបាន​គ្រប់គ្រាន់​
​ ​* កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើនពេក​
​ ​* កាត់បន្ថយ​ភាព​តប់ប្រមល់​អារម្មណ៍​មិន​ល្អ​ក្នុង​ខ្លួន​ចោល​ចេញ​
​ ​* ព្យាយាម​ពិសារ​ទឹក​ឲ្យបាន​ចំនួន ២​លីត្រ ក្នុង​១​ថ្ងៃ ទោះបី​មិន​ស្រេកទឹក​ក៏ដោយ ក៏​ត្រូវ​ព្យាយាម​ពិសារ​ឲ្យបាន ២​លីត្រ ក្នុង​១​ថ្ងៃដែរ នេះ​គឺជា​កម្រិត​ជាតិ​ទឹក​ដែល​ខ្លួន​មនុស្ស​យើង​ត្រូវការ ។​
​ ​កាលណា​អាហារ ដែល​យើង​បរិភោគ​ទៅ​មាន​សារធាតុ​អាស៊ីដ​ច្រើនពេក ថ្លើម​របស់​យើង​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន និង​ត្រូវមាន​វិធី​មួយ​ចាត់ចែង​បញ្ហា​នេះ វិធី​ដែល​លឿន​បំផុត​គឺ ប្តូរ​អាស៊ីដ​ទាំងនោះ​ឲ្យទៅជា​ខ្លាញ់ (​ទៅនៅ​ជាមួយ​ខ្លាញ់​) ។ ហេតុ​នេះ​យើង​ចាំបាច់​ណាស់​ត្រូវ​បរិភោគ​តែ​អាហារ ដែល​មាន​អាល់កាលី​ន​ច្រើន ដើម្បី​ងាយស្រួល​ឲ្យ​យើង​គ្រប់​គ្រង ។​
1. PH = 9 (​មាន​អាល់កាលី​នខ្លាំង​) : ក្រូចឆ្មា​ខៀវ ក្រូចឆ្មា​លឿង ឪឡឹក​
2. PH = 8.5 : ចា​ហួយ​, cantaloupe, Cayenne, Celery, Dates figs, Karengo, Kelp, Kudzu, Root, Limes, Mango, Melons, papaya, Parsley, Seaweeds, Seedless grape (​ផ្អែម​), water crass (​សាឡា​ដស​), ទំពាំង​បារាំង​, Endive, Kiwi, Passion fruit, Pear (​ផ្អែម​), ម្នា​ស់​, ទំពាំងបាយជូ​ក្រៀម​, ទឹក​, បន្លែ​គ្រប់​យ៉ាង ។​
3. PH = 8 : ផ្លែ​ប៉ោម​, Alfalfa sprout, Apricots, Avocados, ចេក​ទុំ, currants, figs, ​ខ្ទឹម​ស​, ក្រូចថ្លុង​, ត្របែក​, គ្រឿងទេស (​ស្លឹក​) សាឡា​ដ, Nectarine, Peach, ល្ពៅ​, អំបិល (ធ្វើពីទឹកសមុទ្រ)
4. PH = 7.5 : ទំពាំងបាយជូ (ជូ), សណ្តែក (​នៅ​ថ្មីៗ​), Beets, ម្ទេស​ប្លោក, ស្ពៃ​ខ្មៅ (Broccoli), ស្ពៃ​ក្តោប​, ផ្កា​ស្ពៃ ,​ខ្ញី​ស្រស់​, ទំពាំងបាយជូ​រ, សាលា​ដ ​(​ស្លឹក​លឿង​), ក្រូច​ពោធិសាត់​, ដំឡូង​បារាំង​, ល្ពៅ​, Straw berries, ននោង​, ពោត​ផ្អែម (​ស្រស់ៗ​), ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ។ (​បន្លែ​ ផ្លែឈើ​ ដែល​មិនសូវ​មាន​រសជាតិ​ផ្អែម ជូ​អែម ឬ​ជូរច្រើន​សម្បូរណ៍​ដោយ​អាស៊ីដ​) ។​
5- អាហារ​ដែល​មាន​អាស៊ីដ​ក្នុង​កម្រិត​ខ្ពស់ : បារី​មូរ​ដៃ​, ត្រី​, ទឹក​ផ្លែឈើ​លាយ​ជាមួយ​ស្ករ​, ជ្រក់​, នំ​បុ័ង​ធ្វើ​ពី​ម្សៅ​ពោត​, អង្ករ​, ទឹកក្រូច​, សាច់គោ​, បារី​គ្រប់​ប្រភេទ​, ម្សៅ​នំ​, សាច់ជ្រូក​, ប៊ីយែ​រ​, ស្ករ​ក្រហម​, កាហ្វេ​, សូកូឡា​, អំបិល​, តែ​ខ្មៅ ទឹក​ខ្មេះ ។​
​ ​ទោះបីយ៉ាងណា​ក៏ដោយ គ្មាន​អ្នកណា​ម្នាក់​អាច​ទៅ​វាស់​ម្ហូបចំណី មុន​ពេល​បរិភោគបាន​នោះឡើយ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​នឹង​ធ្វើ​ដូ​ច្នេះ​ដែរ ។ វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ព្យាយាម​រក​វិធី​បន្ថែម​អាល់កាលី​ន​ឲ្យដល់​ខ្លួន​យើង​វិញ ដោយ​ព្យាយាម​បរិភោគ​តែ​ផ្លែឈើ ដែល​មាន​រសជាតិ​ផ្អែមៗ បរិភោគ​បន្លែ​ដែល​មាន​អាល់កាលី​ន​ច្រើន និង​ពិសារ​ទឹក IONIZED WATER ឬ​ទឹក ALKALINE ឲ្យបាន​ច្រើន ។​
​ ​ទឹក​ដែល​មាន ALKALINE គឺ​ទឹក​សូ​ដា​, ច្របាច់​ក្រូចឆ្មា​ចូល​ជា​បន្ថែម អាច​បង្កើន​ចំនួន អាល់កាលី​ន​បាន​យ៉ាងខ្ពស់ ។ ទឹក​ពិសារ​ប្រភេទ ION WATER ក៏​អាច​ជួយ​បង្កើន ALKALINE បានដែរ ។​
​ ​ក្រៅពី​នេះ​យើង​អាច​ទិញ​ឧបករណ៍​ផលិត​ទឹក​ប្រភេទ IONIZED WATER មក​ប្រើ​ក៏បាន តែ​ឧបករណ៍​ប្រភេទ​នេះ​មានតម្លៃ​យ៉ាង​ថ្លៃ​បំផុត គឺ​ចាប់ពី ១៣៥ ដល់​រាប់ពាន់​ដុល្លារ មួយ​វិញ​ទៀត​នោះ​នៅ​ប្រទេស​យើង​មិន​មាន​លក់​ទេ អាច​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី, SINGAPORE ឬ​ពី​ប្រទេស​ផ្សេងៗទៀត​បាន ។​
​ ​ទឹក​ដែល​ផលិត​ចេញពី​ឧបករណ៍​ទាំងនេះ​មាន​មូលី​គុល​តូច​ជាង​មូលី​គុល​ទឹក​ធម្មតា ធ្វើឲ្យ​វា​អាច​ជ្រាប​ចូលក្នុង​សាច់​យើង​បាន​សព្វ​គ្រប់​ទីកន្លែង ជាពិសេស​គឺ​វា​អាច​នាំ​យក​អុកស៊ីហ្សែន ទៅ​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ​យើង ។​
** បើសិន​យើង​មិន​អាច​ទិញ​ឧបករណ៍​នេះ​មក​ប្រើ យើង​អាច​ច្របាច់​ក្រូចឆ្មា​ចូល​ក្នុង​ទឹក​ពិសារ ក៏​អាច​ជួយ​បង្កើត​អាល់កាលី​ន​បាន​ដូចគ្នា ទោះបី​ក្រូចឆ្មា​សម្បូរណ៍​អាស៊ីដ​មែនពិត ប៉ុន្តែ​វា​មាន​ផ្ទុក​ដោយ ALKALINE យ៉ាងច្រើន​បំផុត​ដែរ ។​
* ក្រូច​ផ្អែម​គ្រប់យ៉ាង​សុទ្ធតែ​មាន​ផ្ទុក​អាល់កាលី​ន​យ៉ាងច្រើន
* ក្រៅពី​នេះ​យើង​អាច​ប្រើ​ម្សៅ​សូ​ដា ដាក់​លាយ​ជាមួយ​ទឹក​ងូត​ក៏បាន (​ដាក់​លាយ​ក្នុង​អាង​ងូតទឹក ​(​បាញ់​ញ័រ​) ចំនួន ២​ស្លាបព្រា​បាយ រាល់ពេល​យើង​ងូតទឹក​ក្នុង​អាង​ដោយ​ត្រាំ​រយៈពេល ១០-២០​នាទី អាច​ជួយ​បង្កើន ALKALINE បាន​ដូចគ្នា ។​

​ ​យើង​អាច​វាស់​កម្រិត PH របស់​យើង​បាន​តាមរយៈឧ​បរក​ណ៍​វាស់ PH គឺ​ត្រូវ​យក​ទឹកនោម​របស់​យើង​មក​វាស់ ។ ឧបករណ៍​វាស់​កម្រិត PH នេះ​មាន​លក់​នៅ​ម្តុំ​វត្ត​មហាមន្ត្រី ប៉ែក​ខាងលិច វា​ជា​ឧបករណ៍​មួយ​តូច ស្រដៀង​ឧបករណ៍​វាស់​កំដៅ​ដែរ តែ​មាន​រូបរាង​ធំ​ជាង ចំពោះ​តម្លៃ​វិញ​សូម​សាកសួរ​ផ្ទាល់​តាម​កន្លែង​ដែល​គេ​លក់​ចុះ ។​ ​ ​ការ​ដែល​យើង​អាច​វាស់​ដឹង​ពី​កម្រិត PH វា​មាន​ភាពងាយស្រួល​ឲ្យ​យើង​សម្រួលកម្រិត PH របស់​យើង​បាន ។​
​ ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​បញ្ហា ALKALINE នេះ​សូម​វាយ​ពាក្យ ALKALINE, IONIZED WATER ឬ​ពាក្យ ALKALINE PH នៅក្នុង google នោះ​លោក​អ្នកនាង និង​បាន​ជ្រាប​ព័ត៌មាន​បន្ថែម​ជា​ពុំខាន​ឡើយ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More