សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

វិធី​ច្រើនយ៉ាង​ដែល​អាច​សម្លាប់​កុំព្យូទ័រ​យើង ?

កុំព្យូទ័រ​គឺជា​ឧបករណ៍​អេឡិចត្រូនិច​ម្យ៉ាងដែល​មានភាព​ ចំឡែ​កជាង​គេ​បន្តិច នៅ​ត្រង់​ថា​យើង​ជា​អ្នក​ប្រើ​អាច​ដូរ​ផ្លាស់ ឬ​ថែមថយ​ជួសជុល​អ្វីៗ​បាន​គ្រប់យ៉ាង​សូម្បី​ប្តូរ​វាឲ្យ​ថ្មី​ទាន់សម័យ​រហូត ​ក៏បា​ន​

​​ខុស​ពី​គ្រឿង​អេឡិចត្រូនិច​ផ្សេង​ទៀត​ពេល​ណា​ខូច​ចាំបាច់​ត្រូវ​យក​ទៅឲ្យ​ជាង​ជួសជុល​ទាំងស្រុង ។​
​​ទោះបីជា​ដូច្នេះ​ក៏ដោយ​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ ​ពេក​ណាស់​ដែរ ដោយហេតុ​ថា​វា​ធ្វើ​ឡើង​ពី​គ្រឿង​អេឡិចត្រូនិច ដូច្នេះ​ពេល​ណាមួយ​វា​នឹង​ខូច​ដោយ​ជៀស​មិន​រួច​ឡើយ ម្យ៉ាងវិញទៀត​នោះ​គ្រឿង​ផ្សេងៗ​ដែល​ត្រូវបាន​ផលិត​សម្រាប់​វា​មាន​គុណភាព​ មិន​ដូច​គ្នា​ឡើយ ។​
​​ជីវិត​របស់​កុំព្យូទ័រ​អាច​យូរ​ឬ​ឆាប់​អាស្រ័យ​ដោយ​យើង ​យល់ដឹង​ពី​វា និង​ដឹងថា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អាច​ប្រើ​វា​បាន​យូរ ហើយ​អ្វី​ខ្លះ​ទៅ​ដែល​យើង​ត្រូវ​ជៀសវាង ។ យើង​ក្រឡេកមើល​បញ្ហា​មួយចំនួន​ដែល​មាន :
​​ពាក្យ​នេះ​ខ្លី​មែន​តែ​ជា​សារៈសំខាន់​មួយ​របស់ Computer ពីព្រោះ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​ពឹង​ទៅលើ​វា​ទាំងស្រុង​ដើម្បី​ឲ្យ​កុំព្យូទ័ ​រអាច​ដំណើរការបាន ។ ដុំ​ភ្លើង (Power Supply) គឺជា​កន្លែង​បង្កបញ្ហា​ច្រើនជាងគេ អាចនិយាយបាន​ថា​រហូត ៣០ ភាគរយ​នៃ​ការសម្លាប់​របស់​កុំព្យូទ័រ​យើង ។​
+ Power Supply (PSU)
​​ខ្ញុំ​បាន​ប្រើ​កុំព្យូទ័រ​ចំនួន 23 ឆ្នាំ​ហើយ គឺ​តាំងពី​ឆ្នាំ 1985 មកម្ល៉េះ ហើយ​តាម​ការសង្កេត​ឃើញថា Power Supply បាន​បង្ក​ជា​បញ្ហា​ច្រើនជាងគេ​ដោយហេតុថា​វា​គឺជា​អ្នកបែងចែក​ភ្លើង​ទៅកាន់​ គ្រឿង​ផ្សេង​ទៀត​ជាច្រើន​មុខ គឺ​ខ្សែ​ខ្លះ 12V, 5V, 3.3V DC (Direct Current)
​ ​នៅពេលដែល Power Supply របស់​យើង​ខូច​វា​នឹង​បញ្ជូន​ចេញ​នូវ​ចរន្ត​ភ្លើង​ដែល​មិន​ប្រក្រតី​គឺ​មិន​ ត្រឹមត្រូវ​ទៅកាន់​គ្រឿង​ដែល​ត្រូវការ​ភ្លើង​នានា​ក្នុង​កុំព្យូទ័រ​របស់​ យើង ជួនកាល​អាច​ធ្វើឲ្យ​ផ្នែក​ណាមួយ​ឆេះ​ផង​ក៏​មាន ពីព្រោះ Power Supply មួយ​ចំនួន​ពុំ​ដឹង​ជា​ធ្វើ​ដោយ​ក្រុមហ៊ុន​ណា​មាន​គុណភាព​ល្អ ឬ​អាក្រក់​យើង​អត់​បាន​ដឹង​ទាំងអស់ ពុំ​ដឹង​ថា​តើ Power Supply ទាំងនោះ​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ដែរ ឬ​អត់​នោះទេ !
​ទោះបីជា​វា​មាន​ប្រអប់​សំរាប់​ដាក់​វេច​ខ្ចប់​ ត្រឹមត្រូវ​យ៉ាងណា​ក៏ដោយ​ចុះ​ក៏​គ្មាន​ម៉ាក​គ្មាន​យីហោ ឬ​ឯកសារ​ណាមួយ​បញ្ជាក់​ពី​គុណភាព​របស់​វា​ឲ្យបាន​ច្បាស់លាស់​ដែរ ។​
​ ​ហេតុ​នេះ​យើង​គួរ​គិត​ដល់​គុណភាព​ផងដែរ​ពេល​ទិញ​កុំព្យូទ័រ​យកមកប្រើ​ ជាពិសេស​គឺ Brand Name �​ម៉ាក​� របស់​វា ។ បើ​អាច​ធ្វើទៅបាន​គួ​រទិញ Power Supply ដែល​មាន​ភ្លើង​អាច​ប្រើ​បាន​ពី 110volt-220 ឬ 230volt បន្ទាប់មក​ទៀត​ត្រូវ​ជ្រើស​យក 400W ទៅ 500W បើ​មាន​, យក Power Supply នេះ​មក​ប្តូរ Power Supply របស់​យើង​ចេញ គឺ​អា​មួយ​ចាស់ ឬ​ដែល​ទើប​ទិញ​មក​មាន​ក្នុង​កុំព្យូទ័រ​ស្រាប់ ។ ទោះបីជា​យើង​ត្រូវ​បង់​តម្លៃ​មួយ​ខ្ពស់​ជាង​បន្តិ​ចក្តី ក៏​គួរឲ្យ​គេ​ដាក់ Power Supply ដែល​មាន​គុណភាព​ជាង​ឲ្យ​យើង​ឲ្យ​ហើយ​ពេល​យើង​ទិញ​កុំព្យូទ័រ​ប្រសើរ​ជាង​ទិញ ​យក​មក​ប្តូរ​ដោយ​ខ្លួនឯង ដើម្បី​កុំឲ្យ​ខាត​លុយ​ច្រើន ។​
​​ជាពិសេស​ភ្លើង​នៅក្នុង​ស្រុក​របស់​យើង​ចរន្ត​រត់​ពុំ​ សូវ​ស្មើ​ល្អ​យើង​គួរ​ទិញ​ប្រដាប់​ទប់​ភ្លើង​ឲ្យ​នឹង​គឺ UPS ដូចនេះ​កាលណា​មាន​បញ្ហា​ភ្លើង​ដាច់​យើង​នៅ​អាចមាន​លទ្ធភាព​បិទ​កុំព្យូទ័រ​ តាម​សម្រួល​បាន​ប្រសើរ​ជាង​ឲ្យដាច់​តាម​ភ្លើង​រលត់​នាំ​ឲ្យ​ខូច​ដល់​គ្រឿង​ កុំព្យូទ័រ​របស់​យើង ។​
​​ដុំ​ភ្លើង​មិន​ត្រូវឲ្យមាន​កម្លាំង​តិច​ជាង 400WAT ឡើយ (400​វ៉ាត់​) wat កាន់តែ​ធំ​គឺជា​ប្រការ​ល្អ​ពីព្រោះ​ភ្លើង​ចែកចេញ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More