សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Thursday, February 28, 2013

វត្ថុ​សំខាន់​ក្នុង​ជីវិត!


នៅពេលដែលក្នុង ​មួយជីវិត​របស់អ្នក​មាន​រឿង​ជាច្រើន​​រង់​ចាំ​អ្នកដោះស្រាយ នៅពេលដែល​២៤ម៉ោង​ក្នុយ​មួយថ្ងៃ​មិន​គ្រប់​គ្រាន់​សម្រាប់អ្នក អ្នកគួរ​ចង​ចាំ​រឿងមួយ “ធុង​ម៉ាយូណេសមួយ និង​ស្រាបៀរពីរ​ដប”!
សាស្ត្រាចារ្យ​ម្នាក់​បានមកដល់​ក្នុង​ថ្នាក់មុន​ពេលដែល​ម៉ោង​ ទស្សនៈវិជ្ជា​របស់​គាត់​ចាប់​ផ្តើម ដែល​នៅ​ចំពោះ​មុខគាត់​មាន​វត្ថុ​មួយចំនួន​ដែល​គាត់​ត្រៀម​នឹង​បង្ហាញ​ដល់​ សិស្ស។
នៅពេលចូលរៀន៖
លោកសាស្ត្រាចារ្យ​បាន​លើក​យក​ធុង​ម៉ាយ៉ូណេស​ដ៏ធំមួយ​មក​ដាក់​នៅលើ​តុ ហើយ​ចាក់បំពេញដោយ​គ្រាប់បាល់ ​ហ្គុលហ្វ៍ (Golf balls)។ គាត់​ក៏បាន​សួរ​ទៅសិស្ស​របស់​គាត់​ថា តើ​ធុង​នេះ​ពេញ​ហើយ​ឬនៅ?
កូនសិស្ស​របស់គាត់​ទាំង​អស់​បាន​ឆ្លើយ​ថា​ពេញ​ហើយ!
បន្ទាប់​មក​លោកសាស្ត្រាចារ្យ​បានយក​គ្រាប់​ក្រួស​មួយ​ប្រអប់​ចាក់​ ចូលទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គាត់​រលាក់​ធុង​ម៉ាយ៉ូណេស​តិចៗ​ដើម្បី​ឲ្យ​គ្រាប់​ក្រួស​អាច​ធ្លាក់ចូល​ទៅ​ ក្នុង​ប្រហោង​រវាង​បាល់​ហ្គុលហ្វ៍។
គាត់​ក៏​សួរទៅកាន់​សិស្សរបស់​គាត់​ម្តងទៀត ថា​តើ​ធុង​នេះពេញហើយឬនៅ?
សិស្ស​ទាំង​អស់គ្នា​យល់ស្រប​ថា​ធុង​នោះពេញហើយ។
ក្រោយមកទៀត លោកសាស្ត្រាចារ្យ​បាន​លើក​យក​ប្រអប់​ខ្សាច់​មួយ​ប្រអប់​ហើយ​ចាក់​ចូល​ ទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គ្រាប់​ខ្សាច់​ទាំង​នោះ​បាន​ចូល​ទៅបំពេញចន្លោះប្រហោង​ដែល​មាន​នៅសេសសល់​ ក្នុង​ធុង​ម៉ាយ៉ូណេសនោះ!
លោកសាស្ត្រាចារ្យ​ក៏បាន​លើក​សួរ​ម្តងទៀត​ថាតើ​ធុងនោះពេញឬនៅ?
សិស្ស​ទាំង​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា ធុង​នោះពេញហើយ!
បន្ទាប់​មក​ទៀត​ លោកសាស្ត្រាចារ្យ​បាន​យក​ស្រាបៀរ​ពីដប​ពីក្រោម​តុ​របស់​គាត់​ហើយ​ចាក់​ ស្រាបៀរទាំងពីរដបនោះ​ទៅ​ក្នុង​ធុង​ម៉ាយ៉ូណេសដើម្បី​ទៅបំពេញ​ចន្លោះ​ ដែលមានសេសសល់។
សិស្សក្នុង​ថ្នាក់​ទាំង​អស់​បាន​នាំ​គ្នា​សើច!
ក្រោយ​ពី​សម្លេង​សើច​កង​រំពង​បាន​រំងាប់ទៅ លោកសាស្ត្រាចារ្យ​បាន​និយាយថា “​លោកគ្រូ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាត់​តុ​ធុង​ម៉ាយ៉ូណេស​នេះ​ ប្រៀប​ដូច​ជា​ជីវិត​របស់​ប្អូនៗ​ទាំងអស់គ្នា!”
យើងប្រៀបគ្រាប់​បាល់​ហ្គុលហ្វ៍​ទៅនឹង​វត្ថុ​សំខាន់​ក្នុង​ជីវិត​របស់យើង ដូចជា​គ្រួសារ កូនចៅ សុខភាព មិត្ត​ភក្តិ និង​ចំណង់​ចំណូលចិត្ត​របស់យើង។ ប្រសិន​បើ​អ្វី​ៗ​ទាំងអស់​បាត់​បង់​ទៅ តែ​នៅ​សល់​តែវត្ថុ​សំខាន់​ៗ​ដូចដែលបានរៀបរាប់ខាងលើ ជីវិត​របស់យើង​គឺ​នៅ​តែ​អាច​មាន​ភាព​រីករាយ។
យើង​អាច​ចាត់​ទុកគ្រាប់ក្រួស​គឺជា​​របស់ចាំបាច់​ដូច​ជា​ការងារ ផ្ទះ ឡាន ។ល។ រីឯគ្រាប់ខ្សាច់​គឺជា​វត្ថុ​បន្ទាប់​បន្សំ ដែល​មិន​សំខាន់។
លោកសាស្ត្រាចារ្យ​បាន​បន្តទៀត​ថា “​ប្រសិន​បើប្អូនៗ​ចាក់ខ្សាច់​ចូលទៅក្នុង​ធុង​មុននោះ យើង​នឹង​មិន​មានកន្លែង​សម្រាប់ដាក់​គ្រាប់គ្រួស និង​គ្រាប់​ហ្គុលហ្វ៍នោះទេ!”
ក្នុងជីវិត​ពិត​របស់យើង​ក៏ដូចគ្នា​ផងដែរ! ប្រសិន​បើ​ប្អូន​ៗ​ចំណាយ​ពេលវេលា​ និងថាម​ពល​ទាំងអស់​ជាមួយ​កិច្ច​ការ​ណា​ដែល​មិន​សំខាន់ ប្អូន​នឹង​មិន​មាន​ពេលណាសេសសល់​សម្រាប់កិច្ចការសំខាន់ៗក្នុង​ជីវិត​នោះទេ។ ត្រូវយក​ចិត្ត​ដាក់​និង​ចំណាយ​ពេលឲ្យ​បានច្រើន​ជាមួយ​នឹងកិច្ច​ការ​ ដែលសំខាន់​ដែល​អាច​ជះឥទ្ធិពលដល់​សុភមង្គល​របស់យើងទៅថ្ងៃអនាគត។
ចំណាយពេល​ជាមួយ​នឹង​កូន​របស់ប្អូន!
ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្តាយ​របស់ប្អូន!
សួរសុខទុក្ខ​លោកយាយលោកតារបស់ប្អូន!
នាំក្រុមគ្រួសារទៅ​ញ៉ាំ​អាហារជាមួយ​គ្នា!
យើង​នឹង​មាន​ពេលបោសសម្អាត និង​រៀបចំផ្ទះជានិច្ច។
ធ្វើកិច្ចការ​ណា​ដែល​សំខាន់​មុនគេ និង​ប្រើប្រាស់​ពេលដែលសេសល់​សម្រាប់ធ្វើកិច្ចការ​ផ្សេងៗ។
មានសិស្សម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា ចុះ​ស្រាបៀរ​តំណាងឲ្យ​អ្វីដែរ?
លោកសាស្ត្រាចារ្យ​ញញឹម​ហើយ​តបថា “លោកគ្រូ​ពិតជារីករាយ​ណាស់ ដែលប្អូន​បានសួរ!”
ស្រាប្រៀរ​គឺចង់បង្ហាញថា ទោះ​បីជា​ជីវិត​របស់យើង​រវល់​យ៉ាងណាក៏ដោយ យើង​នៅតែ​មាន​ពេល​ញ៉ាំ​ស្រាបៀរ​ជាមួយ​មិត្ត​ភក្តិ​ជានិច្ច។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More