សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Thursday, August 08, 2013

របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី១

បើក​កម្ម​វិធី Fire Fox ចុច​លើ មី​នុយ FireFox -​ >  បន្ទាប់​មក ចុច មីនុយ add on -> Search (FVD) - > Install (Fast       Video Download។
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី២ 

Restart Browser -> មើល Icon ដែល​នៅ​ខាង​ស្តាំ (FVD) -> ជ្រើស​រើស ប្រភេទ Extension ដែល​អ្នក​ចង់​បាន
Ex: .mp4, Flv…
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager

ជំហានទី៣

Save ទៅ​កាន់​កន្លែង​ដែល​អ្នក​ចង់​ទុក - > បន្ទាប់​មក ​វា​និង​លេច​ឡើង Internet Download Manager .
សូម​ចុច​សញ្ញា ខ្វែង​ដែល​យើង​បាន​ដោន​ឡូត​នៅ​លើ Broswer FireFox ពីព្រោះ​យើង​បាន​ដោន​ឡូត​ពី Internet Download Manager រួច​ហើយ .
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
របៀបដោនឡូត Video ពី YouTube ដោយប្រើ Internet Download Manager
ចំណាំ​:": វា​អាចដំ​នើរ​ការ​តែFireFox

Thursday, February 28, 2013

វិធីសាស្ត្រក្នុងការបង្កើនជំនាញគិតពិចារណា



ការចេះគិត ​ពិចារណាគឺជា​សមត្ថភាព​ដែល​មិន​អាច​ខ្វះបាន​នៅ​ក្នុង​ ជីវិតប្រចាំថ្ងៃ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ សិល្បៈច្នៃប្រឌិត និង​នៅក្នុង​កិច្ចការជាច្រើនទៀត។ ការគិតពិចារណា ឬក៏វិភាគ​គឺជា​ដំណើរ​ទាញរក​សេចក្តីសន្និដ្ឋានដោយ​ផ្អែក​លើភាព​ ជាក់ស្តែងណាមួយ ឬក៏ព័ត៌មាន​ណាមួយ ដើម្បីឲ្យ​អ្នក​ធ្វើការ​សម្រេចចិត្តថា​តើ​ត្រូវ ឬគួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មានឡើង​នេះ។ ការគិតពិចារណា​អាច​យក​ទៅ​អនុវត្ត​ទៅលើ​ការ​អាន ​អក្សរ​សិល្ប៍ ដោះស្រាយ​លំហាត់​គណិត ឬ​ក៏សិក្សាប្រវត្តិ​វិទ្យាជា​ដើម។ វា​តម្រូវ​ឲ្យមាន​ការ​ប្រមូល​រាល់​នូវ​ភស្តុតាង​ដែលមាន​តាម​រយៈការ​សង្កេត ដើម្បីអាច​ធ្វើការ​សម្រេច​ចិត្ត​ធ្វើការ​សនិ្នដ្ឋាន​ដ៏​ត្រឹម​ត្រូវ​មួយ។ ការចេះគិតពិចារណា​គឺ​មាន​ប្រយោជន៍ណាស់​សម្រាប់​គ្រប់​ជំហ៊ាន​នៃ​ជីវិត​ទាំង​ អស់ ហើយ​វា​ជា​គំនិត​ល្អ​មួយ​ប្រសិន​បើ​អ្នក​ចង់​បង្កើន​សមត្ថភាព​ផ្នែក​នេះ។ ដូចនេះ ថ្ងៃនេះ «គំនិត»សូម​លើក​យក​នូវ​វិធីសាស្ត្រ​មួយចំនួន​ក្នុង​ចំណោម​វិធីសាស្ត្រ​ ជាច្រើន​មក​ចែក​ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន។
១-ប្រមូល​អារម្មណ៍ឲ្យ ​បាន​មូល
ការ​ដែលមាន​អារម្មណ៍ស្ងប់​ និង​មូលគឺជា​ផ្នែក​មួយ​ដ៏សំខាន់​សម្រាប់​ការគិត​ពិចារណា​នៅក្នុង​គ្រប់​ ស្ថានការណ៍​និង​កាលៈទេសៈ។ អ្ន​ក​អាច​រៀន​ធ្វើ​ឲ្យ ​អារម្មណ៍​ខ្លួន​ឯង​មូល​បាន​តាម​រយៈវិធីជា​ច្រើន។ ក្នុង​នោះមានដូចជា​ជ្រើស​រើស​សៀវ​ភៅ​ប្រលោមលោក​ដែល​ស្មុគស្មាញ​ ឬក៏រឿង​អ្វី​មួយ​ដែល​អ្ន​ក​មិន​សូវ​ចូលចិត្ត។ ប្រសិន​បើអ្នក​អាច​យក​ឈ្នះ ដោយ​ការចង​ចាំថា​តើ​មាន​ហេតុការណ៍​សំខាន់ៗអ្វីខ្លះ​កើតមាននៅក្នុង​សៀវភៅនោះ សមត្ថភាព​ការ​ប្រមូល​អារម្មណ៍​របស់អ្នក​នឹង​មាន​ការ​រីកចម្រើន។ ក្រៅ​ពី​នេះ ដើម្បី​បង្កើនសមត្ថភាព​នេះ​ឲ្យ​កាន់​តែល្អ​នោះ ត្រូវ​អនុវត្ត​វា​ឲ្យបាន​ញឹកញាប់ ដាក់​ចេញ​នៅ​គោល​ដៅ​មួយ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​សម្រេច​តាម​កាល​កំណត់។
២-ផ្អែកទៅលើ​ភាព​ជាក់​ស្តែង
ការគិតពិចារណា​គឺ​ផ្អែក​ទៅលើ​ភាពជាក់ស្តែង​ជាជាង​គំនិត​ផ្ទាល់​ខ្លួន​ របស់អ្នក។ វា​ទាក់ទង​ទៅ​នឹង​ការ​ប្រមូល​ផ្តុំ​ភាពជាក់ស្តែង  ​ភស្តុតាង​ និង​ព័ត៌មានដែលអ្នក​មាន​ ហើយប្រើប្រាស់​វា​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត។ ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ស្ថាន​ការណ៍​ដែល​អ្នក​កំពុងតែ​ស្ថិតនៅ។ កត់ត្រា​រាល់​ស្ថានភាព និង​ភស្តុតាង​ដែលគិតថា​ពាក់ព័ន្ធ ឬ​មិនពាក់ព័ន្ធ។ នៅពេលខ្លះ ហេតុការណ៍ដែល​អ្នកគិត​ថា​មិន​សូវ​ជាសំខាន់អាច​ក្លាយ​ទៅចំនុច​មួយ​ដែល​ ចាំបាច់​ទៅវិញ។
៣-គ្រប់គ្រងអារម្មណ៍
អារម្មណ៍របស់អ្នកមានចំពោះស្ថានការណ៍ណាមួយអាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ យល់ឃើញ​របស់អ្នក។ ហើយ​ទង្វើ​នេះ​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ការគិត​ពិចារណារបស់អ្នកទទួល​រង​នូវ​ ការ​ប៉ះពាល់​ផងដែរ។ ធ្វើការវិភាគ​ទៅលើ​អារម្មណ៍​របស់អ្នកដើម្បីឲ្យ​ដឹង​ថា​ ហេតុអ្វីបានជា​អ្នក​មាន​អារម្មណ៍យ៉ាងនេះ​ទៅលើ​ស្ថាន​ការណ៍​នោះ​ ឬក៏​បញ្ហានោះ? ប្រសិន​បើអ្នក​អាច​ទប់​ស្កាត់​ អារម្មណ៍​ ដោយ​មិន​ឲ្យ ​ប៉ះពាល់​ដល់ការ​សម្រេចចិត្ត​នោះនឹង​ធ្វើឲ្យ​សមត្ថភាពការគិតពិចារណា​របស់​ អ្នក​មានភាព​កាន់តែ​ប្រសើរ។
៤-ធ្វើការវិភាគ​ព័ត៌មាន​ដែលអ្នកទទួលបាន
ប្រភព​ព័ត៌មានគឺមានសារៈសំខាន់ណាស់ក្នុង​ ការសម្រេចចិត្តថាព័ត៌មានដែលអ្នកកំពុងតែអាន​នោះ​មាន​ភាព​ត្រឹមត្រូវ​នោះ។ តើ​ប្រភព​ព័ត៌មាននោះមក​ពីណា? តើស្ថាប័នដែលជាអ្នកបោះពុម្ភនោះគួរឲ្យទុកចិត្តបានដែរឬទេ? តើព័ត៌មាន​នោះបោះពុម្ភផ្សាយយូរហើយឬនៅ? តើអ្នកអាច​រក​ព័ត៌មាននេះពីប្រភពផ្សេងដែរឬទេ? សំណួរទាំង​នេះ​អ្នក​គួរតែ​យក​មក​គិតពិចារណា​មុន​នឹង​ធ្វើការ​វាយ​តម្លៃ​ទៅ​ លើ​ព័ត៌មាន ឬក៏ឯកសារណាមួយ។  ត្រូវ​ស្វែង​រកព័ត៌មាន​ដែលដូចគ្នា ឬស្រដៀងគ្នា​ពីប្រភព​ផ្សេងៗឲ្យបានច្រើន មុននឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិច្ឆ័យ​ទៅលើ​ព័ត៌មានទាំងនោះ។
៥- គួរ​យល់ដឹងខ្លះ​ៗទាក់ទង​នឹង​មូលដ្ឋាន​គ្រឹះស្ថិតិ
ប្រសិនបើអ្នកទទួល​ព័ត៌មាន​ថា​នៅសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន​១០បានកើតឡើង​នៅ​លើ​ផ្លូវជាតិ។ តើ​នេះ​មាន​ន័យ​យ៉ាងម៉េចទៅ? ដើម្បីឲ្យ ​ស្ថិតិនេះមាន​ន័យ វាពិតជាសំខាន់ណាស់​ដែលយើង​ត្រូវដឹង​អំពី​ចំនួនគ្រោះថ្នាក់​នៅលើ​ផ្លូវនេះ​ នៅក្នុងសប្តាហ៍នីមួយៗនៃខែមុន ឬក៏ឆ្នាំមុន ឬក៏ទស្សវត្សមុនដើម្បីឲ្យយើង​ដឹងថាតើ​អត្រា​នៃ​គ្រោះ​ថ្នាក់បាន​ថយ​ចុះ​ ឬក៏អត់។ ក្រៅពី​នោះ នៅ​ពេលខ្លះ តួរលេខ​ទាំងនេះអាចធ្វើឲ្យ​យើង​មាន​ការ​ភ័ន្ត​ច្រឡំផង​ដែរ ឧទាហរណ៍​ក្នុង​កំឡុង​ពេលរដូវ​បុណ្យ​ទៀន អត្រានៃគ្រោះ​ថ្នាក់​អាច​មានចំនួន​កើន​ឡើង ដោយសារ​តែ​មាន​ប្រជាជន​ធ្វើដំណើរ​ច្រើន។ ដូចនេះ​អ្នកត្រូវតែគិត​ពិចារណាអំពីករណីនេះ​ផងដែរដោយ​ធ្វើការ​ប្រៀប​ ហេតុការណ៍មួយទៅ​នឹង​ហេតុការមួយទៀត។
៦- ព្យាយាម​អនុវត្ត
អ្នកនយោបាយចក្រភពអង់គ្លេសមួយរូបបាននិយាយថា “គិត គិត​ គិត! វា​នឹង​ធ្វើឲ្យ​អ្នក​ធុញ​ទ្រាន់​យ៉ាងខ្លាំងនៅពេលចាប់​ផ្តើម ប៉ុន្តែ​អ្នកនឹង​ទម្លាប់​ធ្វើ​ដូចនេះ”។
៧-កុំបារម្មណ៍​ប្រសិនបើការគិតពិចារណាច្រើនធ្វើឲ្យអ្នកមាន​ការ​ភ័ន្តច្រឡំ
ជីវិត​តែង​ជួបបញ្ហា។ អ្នកទស្សនៈវិទូរក្រិចសូក្រាត​បាន​និយាយ​ថា “ការភ័ន្តច្រឡំគឺជា​ចំនុចចាប់ផ្តើម​នៃ​ភាព​ថ្កុំថ្កើន”។
៨-ហេតុអ្វី?
ចូរចាំថា ការគិតពិចារណាគឺបញ្ចប់​ដោយសំណួរ “ហេតុអ្វី?”។ ពាក្យថា”ហេតុអ្វី” គឺជា​ពាក្យដែលមាន​ឥទ្ធិពល​បំផុត។ ត្រូវសួរសំណួរ “ហេតុអ្វី?”គ្រប់ពេលទាំងអស់ ។ ហេតុអ្វីបានជា​គាត់​សរសេររឿងនេះឡើងនៅក្នុង​កាសែតមួយនេះ? ហេតុអ្វីបានជា​អ្នកនយោបាយរូបនេះលើកឡើង​ពីឃ្លានេះ? ហេតុអ្វីបានជា​អ្នកនិពន្ធរូបនេះប្រើប្រាស់ពាក្យស្លោក​មួយនេះ មិន​ប្រើ​ឃ្លាផ្សេង? ហេតុអ្វីបានជាគាត់សម្រេចចិត្តបែបនេះ? ហេតុអ្វីបានជាខ្ញុំ​សួរនូវសំណួរទាំងនេះ?
ឯកសារយោង៖
http://www.rogerdarlington.co.uk/thinking.html
http://www.ntlf.com/html/lib/suppmat/103chap7.pdf
http://www.criticalthinking.org/articles/sts-ct-everyday-life.cfm

វត្ថុ​សំខាន់​ក្នុង​ជីវិត!


នៅពេលដែលក្នុង ​មួយជីវិត​របស់អ្នក​មាន​រឿង​ជាច្រើន​​រង់​ចាំ​អ្នកដោះស្រាយ នៅពេលដែល​២៤ម៉ោង​ក្នុយ​មួយថ្ងៃ​មិន​គ្រប់​គ្រាន់​សម្រាប់អ្នក អ្នកគួរ​ចង​ចាំ​រឿងមួយ “ធុង​ម៉ាយូណេសមួយ និង​ស្រាបៀរពីរ​ដប”!
សាស្ត្រាចារ្យ​ម្នាក់​បានមកដល់​ក្នុង​ថ្នាក់មុន​ពេលដែល​ម៉ោង​ ទស្សនៈវិជ្ជា​របស់​គាត់​ចាប់​ផ្តើម ដែល​នៅ​ចំពោះ​មុខគាត់​មាន​វត្ថុ​មួយចំនួន​ដែល​គាត់​ត្រៀម​នឹង​បង្ហាញ​ដល់​ សិស្ស។
នៅពេលចូលរៀន៖
លោកសាស្ត្រាចារ្យ​បាន​លើក​យក​ធុង​ម៉ាយ៉ូណេស​ដ៏ធំមួយ​មក​ដាក់​នៅលើ​តុ ហើយ​ចាក់បំពេញដោយ​គ្រាប់បាល់ ​ហ្គុលហ្វ៍ (Golf balls)។ គាត់​ក៏បាន​សួរ​ទៅសិស្ស​របស់​គាត់​ថា តើ​ធុង​នេះ​ពេញ​ហើយ​ឬនៅ?
កូនសិស្ស​របស់គាត់​ទាំង​អស់​បាន​ឆ្លើយ​ថា​ពេញ​ហើយ!
បន្ទាប់​មក​លោកសាស្ត្រាចារ្យ​បានយក​គ្រាប់​ក្រួស​មួយ​ប្រអប់​ចាក់​ ចូលទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គាត់​រលាក់​ធុង​ម៉ាយ៉ូណេស​តិចៗ​ដើម្បី​ឲ្យ​គ្រាប់​ក្រួស​អាច​ធ្លាក់ចូល​ទៅ​ ក្នុង​ប្រហោង​រវាង​បាល់​ហ្គុលហ្វ៍។
គាត់​ក៏​សួរទៅកាន់​សិស្សរបស់​គាត់​ម្តងទៀត ថា​តើ​ធុង​នេះពេញហើយឬនៅ?
សិស្ស​ទាំង​អស់គ្នា​យល់ស្រប​ថា​ធុង​នោះពេញហើយ។
ក្រោយមកទៀត លោកសាស្ត្រាចារ្យ​បាន​លើក​យក​ប្រអប់​ខ្សាច់​មួយ​ប្រអប់​ហើយ​ចាក់​ចូល​ ទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គ្រាប់​ខ្សាច់​ទាំង​នោះ​បាន​ចូល​ទៅបំពេញចន្លោះប្រហោង​ដែល​មាន​នៅសេសសល់​ ក្នុង​ធុង​ម៉ាយ៉ូណេសនោះ!
លោកសាស្ត្រាចារ្យ​ក៏បាន​លើក​សួរ​ម្តងទៀត​ថាតើ​ធុងនោះពេញឬនៅ?
សិស្ស​ទាំង​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា ធុង​នោះពេញហើយ!
បន្ទាប់​មក​ទៀត​ លោកសាស្ត្រាចារ្យ​បាន​យក​ស្រាបៀរ​ពីដប​ពីក្រោម​តុ​របស់​គាត់​ហើយ​ចាក់​ ស្រាបៀរទាំងពីរដបនោះ​ទៅ​ក្នុង​ធុង​ម៉ាយ៉ូណេសដើម្បី​ទៅបំពេញ​ចន្លោះ​ ដែលមានសេសសល់។
សិស្សក្នុង​ថ្នាក់​ទាំង​អស់​បាន​នាំ​គ្នា​សើច!
ក្រោយ​ពី​សម្លេង​សើច​កង​រំពង​បាន​រំងាប់ទៅ លោកសាស្ត្រាចារ្យ​បាន​និយាយថា “​លោកគ្រូ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាត់​តុ​ធុង​ម៉ាយ៉ូណេស​នេះ​ ប្រៀប​ដូច​ជា​ជីវិត​របស់​ប្អូនៗ​ទាំងអស់គ្នា!”
យើងប្រៀបគ្រាប់​បាល់​ហ្គុលហ្វ៍​ទៅនឹង​វត្ថុ​សំខាន់​ក្នុង​ជីវិត​របស់យើង ដូចជា​គ្រួសារ កូនចៅ សុខភាព មិត្ត​ភក្តិ និង​ចំណង់​ចំណូលចិត្ត​របស់យើង។ ប្រសិន​បើ​អ្វី​ៗ​ទាំងអស់​បាត់​បង់​ទៅ តែ​នៅ​សល់​តែវត្ថុ​សំខាន់​ៗ​ដូចដែលបានរៀបរាប់ខាងលើ ជីវិត​របស់យើង​គឺ​នៅ​តែ​អាច​មាន​ភាព​រីករាយ។
យើង​អាច​ចាត់​ទុកគ្រាប់ក្រួស​គឺជា​​របស់ចាំបាច់​ដូច​ជា​ការងារ ផ្ទះ ឡាន ។ល។ រីឯគ្រាប់ខ្សាច់​គឺជា​វត្ថុ​បន្ទាប់​បន្សំ ដែល​មិន​សំខាន់។
លោកសាស្ត្រាចារ្យ​បាន​បន្តទៀត​ថា “​ប្រសិន​បើប្អូនៗ​ចាក់ខ្សាច់​ចូលទៅក្នុង​ធុង​មុននោះ យើង​នឹង​មិន​មានកន្លែង​សម្រាប់ដាក់​គ្រាប់គ្រួស និង​គ្រាប់​ហ្គុលហ្វ៍នោះទេ!”
ក្នុងជីវិត​ពិត​របស់យើង​ក៏ដូចគ្នា​ផងដែរ! ប្រសិន​បើ​ប្អូន​ៗ​ចំណាយ​ពេលវេលា​ និងថាម​ពល​ទាំងអស់​ជាមួយ​កិច្ច​ការ​ណា​ដែល​មិន​សំខាន់ ប្អូន​នឹង​មិន​មាន​ពេលណាសេសសល់​សម្រាប់កិច្ចការសំខាន់ៗក្នុង​ជីវិត​នោះទេ។ ត្រូវយក​ចិត្ត​ដាក់​និង​ចំណាយ​ពេលឲ្យ​បានច្រើន​ជាមួយ​នឹងកិច្ច​ការ​ ដែលសំខាន់​ដែល​អាច​ជះឥទ្ធិពលដល់​សុភមង្គល​របស់យើងទៅថ្ងៃអនាគត។
ចំណាយពេល​ជាមួយ​នឹង​កូន​របស់ប្អូន!
ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្តាយ​របស់ប្អូន!
សួរសុខទុក្ខ​លោកយាយលោកតារបស់ប្អូន!
នាំក្រុមគ្រួសារទៅ​ញ៉ាំ​អាហារជាមួយ​គ្នា!
យើង​នឹង​មាន​ពេលបោសសម្អាត និង​រៀបចំផ្ទះជានិច្ច។
ធ្វើកិច្ចការ​ណា​ដែល​សំខាន់​មុនគេ និង​ប្រើប្រាស់​ពេលដែលសេសល់​សម្រាប់ធ្វើកិច្ចការ​ផ្សេងៗ។
មានសិស្សម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា ចុះ​ស្រាបៀរ​តំណាងឲ្យ​អ្វីដែរ?
លោកសាស្ត្រាចារ្យ​ញញឹម​ហើយ​តបថា “លោកគ្រូ​ពិតជារីករាយ​ណាស់ ដែលប្អូន​បានសួរ!”
ស្រាប្រៀរ​គឺចង់បង្ហាញថា ទោះ​បីជា​ជីវិត​របស់យើង​រវល់​យ៉ាងណាក៏ដោយ យើង​នៅតែ​មាន​ពេល​ញ៉ាំ​ស្រាបៀរ​ជាមួយ​មិត្ត​ភក្តិ​ជានិច្ច។

Wednesday, November 21, 2012

ដំណើរ​វិវត្តន៍​របស់ iOS

iOS ដែល​មុន​ដំបូង​ឡើយ​មាន​ឈ្មោះ​ថា iPhone OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple Inc ។ ដើម​ឡើយiOSបាន​បង្កើត​ឡើង​សម្រាប់​តែ​ទូរស័ព្ទ iPhone ប៉ុណ្ណោះ​បន្ទាប់​មក​បាន​ពង្រីក​ខ្លួន​ឲ្យ​ប្រើ​បាន​ជាមួយ device ផ្សេង​ៗ​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន Apple ដូច​ជា៖ iPod Touch, iPad, និងApple TV។ iOS ខុស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់​ក្រុមហ៊ុន Google ត្រង់​ថា Apple មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ផលិតផល​ផ្សេង​ដំឡើង iOS ឡើយ។
ប្រវត្តិ
ប្រព័ន្ធ ​ប្រតិបត្តិការ​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​នឹង​ទូរស័ព្ទ iPhone នៅ​ក្នុង​សន្និសីទMacworld Conference & Expo នា​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០០៧ និង​ចេញ​ជា​ផ្លូវ​ការណ៍​ខែ​មិថុនា​ឆ្នាំ​ដដែល។ ដំបូង​ឡើយ​ទីផ្សារ​អក្សរសាស្ត្រ​របស់​ក្រុមហ៊ុន Apple មិន​បាន​ចែក​ឈ្មោះ​ជាក់​លាក់​ណា​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ទេ ដោយ​ចាប់​ផ្ដើម​ពី​ឈ្មោះ​ធម្មតា​ថា “iPhone runs OS X” តែ​មិន​អាច​ប្រើ​ជាមួយ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ធំ។
បន្ទាប់ ​មក​លោក Steve Jobs ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​លើក​ឡើង​ថា developer គួរ​តែ​បង្កើត​កម្មវិធី​វិប​ដែល​ដំណើរ​ការ​ដូច​កម្មវិធី​ដើម​នៅ​លើ​ទូរស័ព្ទ iPhone។ នៅ​ថ្ងៃ​ទី ១៧​ខែ​តុលា​ឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​កម្មវិធី​ដើម Software Development Kit (SDK) កំពុង​ស្ថិត​នៅ​ក្រោម​ការ develop ហើយ​ក្រុមហ៊ុន​គ្រោង​ដាក់​ឲ្យ​ក្រុម developer សាក​ល្បង​ប្រើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ២០០៨។
ថ្ងៃ ​ទី៦ ខែ​មិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បាន​ចេញ version beta ដំបូង​ជាមួយ​នឹង​ឈ្មោះ “iPhone OS” រួច​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា “iOS” វិញ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ ២០១០។ សូម​បញ្ជាក់​ថា “iOS” ដំបូង​ឡើយ​ជា​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ក្រុមហ៊ុន Cisco បាន​ប្រើ​នៅ​លើ router អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប្ដឹងផ្ដល់​ក្រុមហ៊ុន Apple បាន​ទិញ​យក​ឈ្មោះ “iOS” ពី Cisco មក​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។
ប្រវត្តិ​ជំនាន់ iOS
បន្ទាប់ ​ពី​បាន​ប្ដូរ​ឈ្មោះ​ពី “iPhone OS” ទៅ​ជា “iOS” រួច​មក​នៅ​ថ្ងៃ​ទី ២១​មិថុនា​ឆ្នាំ​២០១០​ក្រុមហ៊ុន Apple បាន​ចេញ​ជំនាន់​ដំបូង​នៃ iOS និង​ចេញ​កំណែប្រែ​ជំនាន់​ថ្មីៗ​បន្តបន្ទាប់​​ជាច្រើន​ដូច​ជា៖
- iOS 4 ចេញ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ២០១០ ចេញ​មុន iPhone 4 ចំនួន ៣​ថ្ងៃ។
- iOS 4.0.1 ចេញ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០១០ ជា​កំណែប្រែ​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អង់តែន​របស់​ទូរស័ព្ទ iPhone 4។
- iOS 4.1 ចេញ​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​កាន់​បាន​យូរ​ជាង​មុន និង​បន្ថែម feature ជា​ច្រើន​ទៀត​ដូច​ជា៖ Game Center, HDR photography (មាន​លើ iPhone 4 និង 4S), Spell checking និង Ping។
- iOS 4.2.1 ចេញ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដែល​អាច​ដំឡើង​លើ iPad បាន។
- iOS 4.2.5 ចេញ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០១១ ជា​កំណែ​ប្រែ​សាកល្បង​សម្រាប់ iPhone 4 ប្រភេទ CDMA និង​ក្រោយ​មក​ចេញ iOS 4.2.6 ដោយ​បន្ថែម “Personal Hotspot” នៅ​ក្នុង Setting។
- iOS 4.3 ចេញ​ថ្ងៃ​ទី៩ ខែ​មិនា ឆ្នាំ ២០១១ ចេញ​ពីរ​ថ្ងៃ​មុន iPad 2 ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​កំណែ​ប្រែ Nitro JavaScript engine នៅ​ក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើ​ប្រព័ន្ធ GSM។
- iOS 5.0 ចេញ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១១ ជា​កំណែ​ប្រែ​ដ៏​ធំ​ជាង​គេ​បន្ថែម​ពី​លើ iOS ជំនាន់​មុន​ៗ​ដែល​មាន​ដូច​ជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជា​ច្រើន​ទៀត​សរុប​ជាង​២០០។
- iOS 5.1 ចេញ​ថ្ងៃ​ទី៧ ខែ​មិនា ឆ្នាំ​២០១២ ជា​មួយ​នឹង​កំណែ​ប្រែ​បន្ថែម​ភាសា​ជប៉ុន​ឲ្យ Siriនិង​លុប​រូបភាព​ចេញ​ពី Photo Stream។
ឈ្មោះ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ “iPhone OS” និង “iOS”
- Original iPhone (iPhone OS)
- iPhone 3G (iPhone OS)
- iPhone 3GS (iPhone OS)
- iPhone 4 (iOS)
- iPhone 4S (iOS)
- iPod Touch 1st Generation (iPhone OS)
- iPod Touch 2nd Generation (iOS)
- iPod Touch 3rd Generation (iOS)
- iPod Touch 4th Generation (iOS)
- Original iPad (iOS)
- iPad 2 (iOS)
- The new iPad (iOS)
- Apple TV 1st Generation (iPhone OS)
- Apple TV 2nd Generation (iOS)
- Apple TV 3rd Generation (iOS)

ប្រភព៖ wikipedia
រូបភាព៖ hardwareinsight

ធុញThemeហ្នឹង​ណាស់​ ចង់​ប្ដូរ​ថ្មី?

Firefox (Mozilla) ជា​Browser មួយ​ប្រភេទ​ដែល​ពេញនិយម និង​ផ្ដល់​លក្ខណៈ​ពិសេស​ដល់​បណ្ដា​អ្នក​ប្រើប្រាស់​អាច​បន្ថែម​Add-Ons បាន​យ៉ាង​សម្បូរបែប ហើយ​ក្នុង​នោះ​ក៏​មាន​Themes សម្រាប់​​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ស្រលាញ់​ ពេញចិត្ត​ដែរ។ Theme ដដែលៗ មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ណាស់​មែន​ទេ?
.ដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ​Add-Ons ដើម​របស់​Firefox ដែល​មាន​អាសយដ្ឋានhttps://addons.mozilla.org
.ជំហាន ​បន្ទាប់​សូម​ចុច​លើ​ពាក្យ​THEMES។ ក្រោយ​ពី​មក​ដល់​Page THEMES ហើយ មិត្ត​ទាំង​អស់​អាច​ស្វែងរក​THEME ដែល​ខ្លួន​ពេញ​ចិត្ត ឬ​គ្រាន់​តែ​ចុច​លើ​បណ្ដុំ​THEMES ណាមួយ​ដែល​ស្ថិត​នៅ​ខាង​ក្រោម​ពាក្យ​CATEGORIES ផ្នែក​ខាង​ឆ្វេង​ក៏​បាន។
ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ ស្គាល់​ឈ្មោះ ឬ​ចំណង​ជើង​ប្រហាក់ប្រហែល គ្រាន់​តែ​វាយ​ឈ្មោះ​​ក្នុង​ប្រអប់​ស្វែងរក​ជា​ការ​ស្រេច
. ក្រោយ​ពី​ជ្រើសរើស​THEME ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ហើយ សូម​ចុច​លើ​ប៊ូតុង​ពណ៌បៃតង​ដែល​សរសេរ​ថា​​ «Add to Firefox»។
. រង់ចាំ​បន្តិច…បន្ទាប់​ពី​ដំណើរការ​នៃ​ការ​Add Theme រួចរាល់ នោះ​Firefox Broswer នឹង​លោត​ផ្ទាំង​មួយ​ទាមទារ​ឲ្យ​អ្នក​Restart ដើម្បី​Activate Theme ថ្មី​ដែល​អ្នក​ទើប​តែ​បាន​ជ្រើសរើស​មុន​នេះ។
ក្រោយ​ពី​Restart Firefox រួច​ នោះ​អ្នក​នឹង​ទទួល​បាន​Theme ថ្មី​ហើយ។ តោះ​សាក​ល្បង​មើល…
ប្រភពអត្តបទ : http://news.sabay.com.kh

Windows Phone 7 ប្រកួត​ជាមួយ ios និង Android


ក្រុមហ៊ុន​នានា​ដែលជា​អ្នកបង្កើត​គ្រឿង Hardware ជាពិ​សេស​គឺ​នៅក្នុង​ចំណោម Computer និង Mobile Phone ត្រូវធ្វើ​អ្វីៗ​ទាំងអស់​ឲ្យ​ស្រប​ត្រូវ​តាម OS ដែល​ចេញលក់ ​ដោយ​ក្រុមហ៊ុន​មួយចំនួន ដូច​តួយ៉ាង MS. Windows ផលិត​ដោយ​ក្រុមហ៊ុន Microsoft ios ផលិត​ដោយ Apple និង Android ដោយ​ក្រុមហ៊ុន google ជាដើម ។ កន្លងទៅនេះ​មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មួយចំនួន​បាន​សាកល្បង​យក Linux open souree មក​ធ្វើជា OS ឲ្យ Laptop និង Mobile Phone ខ្លះៗ​ដែរ តែ​មិនបាន​ទទួលជោគជ័យ​ឡើយ ពីព្រោះ​មិន​ទទួលបាន​ការនិយម​ពី​អ្នកទិញ​តែ google បាន​ឈាន​មួយ​ជំហាន​ទៅ​ឆ្ងាយ​ជាងគេ​គឺ ការយក Linux មក​កែ ​ដោយបាន​រៀបចំ​ជា Feature មួយចំនួន​ដែល​ខ្លួន​ចង់បាន រួច​ប្រកាស​ធ្វើការ​ប្រកួតប្រជែង​រក​បុគ្គល ឬ​ក្រុម​ណាមួយ​ដែល​អាចបង្កើត OS មួយ​ថ្មី​ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Android ។​ ​នៅពេលនេះ Android ទោះបីជា​មិនបាន​ចាប់ផ្តើម​ប្រកួត​ពី​ទី​ដំបូង​ដូច Windows Mobile និង Apple OS ក្តី ប៉ុន្តែ​វា​បាន​ក្លាយទៅជា OS ដ៏​ថ្មី​មួយ​ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើ​ទូរស័ព្ទ​រហូត​បាន​ឈរ​យ៉ាងរឹងមាំ អាច​ប្រកួត​ជាមួយ Apple និង Microsoft ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត ដែលជា​ទីផ្សារ​មួយ​មាន​ចំណូល​យ៉ាងច្រើន​បំផុត ។​
​ ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ល្បីៗ ដូច​តួយ៉ាង HTC (​តៃវ៉ាន់​) ក្រុមហ៊ុន Motorola (​អាមេរិក​) LG (​កូរ៉េ​) Samsung (​កូរ៉េ​) រួមទាំង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ផ្សេងទៀត​បាន​សម្លឹង​ឃើញ Android ថា​ជា​ជំនាន់​មួយ​ថ្មី​ទៀត​នៃ OS សម្រាប់​ទូរស័ព្ទ ​ក្រៅពី Windows Mobile, ចំណែក Apple ios វិញ​គឺ​ពុំបាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​អ្នកដទៃ​ឡើយ ដូច្នេះ Android និង WM គឺជា​គូប្រជែង​គ្នា ។​
​ ​នៅ​ក្នុងនោះ​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​មួយ​ធ្លាប់មាន​កិត្យានុភាព និង​ឧត្តមភាព​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​បាន​កំពុង​ទទួលរង​សម្ពាធ​យ៉ាងច្រើន​ពី Android OS របស់ក្រុមហ៊ុន google នៅក្នុង​រវាង ២​ឆ្នាំ​ចុង​ក្រោយនេះ ។ សូម្បី​ក្រុមហ៊ុន HP ដែល​បានដាក់​បញ្ចូល Windows Mobile 7 សម្រាប់ islate Tablet ដែលជា OS សម្រាប់ Mobile device ថ្មី​បំផុត​នោះ ​ក៏បាន​អល់អែក និង​ងាក​មក​ធ្វើ OS ដោយ​ខ្លួនឯង​វិញ​ដែរ ព្រម​ជាមួយនឹង​ការផ្អាក​ចេញលក់ islate Tablet ដែល​ត្រូវបាន​គេ​យកមក​ប្រកាស​ឲ្យ​ដឹង​នៅក្នុង​ពិ​ពណ៌​អេ​ឡិច​ត្រូ​និ​ចកាលពី​ឆ្នាំ​មុននេះ ។​
​ ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ហាក់​បាន​ងាក​មករក Android ជា​ជំនួស​ឲ្យ​ការប្រើ Mobile OS របស់ Microsoft នៅពេលនេះ​, ម្យ៉ាងវិញទៀត​នោះគេ​នៅ​មិនទាន់​ឃើញ device ណាមួយ​ប្រកាស​លក់​ មាន​បញ្ចូល Windows Mobile 7 នៅឡើយ​ទេ មាន​ក្រុមហ៊ុន​ខ្លះ​បានបង្ហាញ​ការមិន​ពេញចិត្ត​រួចទៅហើយ​ជាមួយ Windows Mobile 7 ទើប​ចេញ​ថ្មី​នេះ ព្រោះ​គេ​បានគិត​ថា​វា​មិនទាន់​សមល្មម​តាម​អ្វីដែល​គេ​ចង់បាន​នៅឡើយ​ទេ យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​មាន device ណាមួយ​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដែល​នឹង​ចេញលក់​មានភ្ជាប់ OS Windows Mobile 7 មកជា​មួយ !
​ ​អ្នក​ប្រើ Notebook Tablet Music Player និង​ទូរស័ព្ទ​ចល័ត​រមែង​សម្លឹង​ទៅលើ​ទាំង​រូបរាង​របស់ Hareware និង software (OS) ព្រមជាមួយ និង Application នានា ដែល​អាច​ឲ្យ​គេ​យកមកប្រើ​ការ​បាន​ជាមួយ​គ្រឿង Hardware ដែលគេទិញមកនោះ ជួនកាលអ្នកប្រើខ្លះបានទិញគ្រឿង Hardware ណាមួយ​មក​ប្រើ ​ដោយសារតែ​ប្រូ​ក្រាម​ណាមួយ ដែល​គេ​ត្រូវការ​បំផុត ឬ​ដោយសារតែ Feature ដ៏​សំខាន់​ណាមួយ​របស់​គ្រឿង Hardware នោះ​ប៉ុ​ណោះ, តែ​ជា​ភាគច្រើន​គឺ​បាន​សម្លឹង​ទៅរក​ភាពងាយស្រួល​នៃ​ការប្រើ និង​មាន​អ្វី​គ្រប់យ៉ាង ដែល​គេ​យល់ថា​គួរ​មាន ។​
​ ​Android ហាក់​បានធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ល្អ អាច​និយាយបានថា គឺជា​អ្នក​ទី​២ បន្ទាប់ពី Apple iPhone ios4 ឯ​ចំណែក​ទី​៣ គឺ​បាន​ទៅលើ WM របស់​ក្រុមហ៊ុន Microsoft ។​
​ ​តាម​ការអង្កេត​ទៅលើ​អ្នក​ប្រើ​នាពេល​កន្លងមកនេះ​គេ​បាន​រកឃើញថា ភាពងាយស្រួល​នៃ​ការប្រើ​គុណភាព និង​ចំនួន​ដ៏​ច្រើន​នៃ software សម្រាប់​ប្រើ​គឺជា​កត្តា​សំខាន់​ជាងគេ ត្រង់​នេះហើយ​ដែល​បានធ្វើ​ឲ្យ iPhone ក្លាយទៅជា​ទូរស័ព្ទ​ចល័ត ដែល​លក់ដាច់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។ តែ ios របស់ Apple បាន​កម្រិត OS របស់ខ្លួន​សម្រាប់តែ Hardware ​ផលិត​ដោយ​ក្រុមហ៊ុន Apple តែប៉ុណ្ណោះ​មិនបាន​ឲ្យ​អ្នកផ្សេង​យកទៅដាក់​នៅ Hardware របស់​អ្នកដទៃ​ឡើយ នេះ​គឺជា​ចំណុច​សំខាន់​មួយ​របស់ Apple ដើម្បី​រក្សា​ទីផ្សារ​ដ៏​ល្អ​របស់ខ្លួន ។​
​ ​តាំងពី​ពេល​ចាប់​ផ្តើមដំបូង, Android បាន​បង្កើត​ប្រូ​ក្រាម​ដែលមាន​ទម្រង់​ជា Multiasking រួចជាស្រេច ​នោះ​គឺ ការ​ដំណើរការ​ប្រូ​ក្រាម​ច្រើន​ក្នុងពេល​តែមួយ​ មិនមែន​មួយ​នៅមុខ​មួយ​នៅក្រោយ​នោះទេ​ គឺប្រូ​ក្រាម​ដែល​ប្រើ អាច​ដំណើរ​ព្រម​គ្នា​ក្នុងពេល​តែមួយ ។ Apple iOS មាន Multiasking service រួចជាស្រេច​ដែរ តែ​វា​ដំណើរ​ការព្រមៗ​គ្នា រហូត​យើង​មិនបាន​ដឹងថា​មាន Program ច្រើន​កំពុងដំណើរការ​ឡើយ ។​
​ ​តែ​ពេលនេះ Android បាន​ឈរ​នៅក្នុង​លំដាប់​មួយ​ដែល​អាចធ្វើ​ឲ្យ Apple និង Microsoft ព្រួយបារម្ភ​ដែរ ឯ​ចំណែក WM7 របស់ Microsoft វិញ​ក៏​ពុំទាន់​មាន​គោលដៅ​ច្បាស់លាស់​ថា​នឹង​ត្រូវបាន​យកទៅ​ធ្វើជា OS សម្រាប់ Smart Phone ឬ​សម្រាប់​គ្រឿង​អ្វី​ផ្សេងទៀត ក៏​គ្មាន​អ្នកណា​ដឹង​នៅឡើយ តែ​ក្នុង​ពេលនេះ Windows Mobite 7 ហាក់​កំពុង​ឈរ​តែឯង​រង់ចាំ​រកមើល​ដៃគូរ​នៅឡើយ​ទេ ពុំ​ដឹងថា HP, LG, Samsung HTC ឬ​ក្រុមហ៊ុន​ណា​ដែល​ព្រម​ទទួលយក Windows Mobite 7 សម្រាប់​បំពាក់​ឲ្យ Hareware របស់ខ្លួន ។​
​ ​ទោះបី​​យ៉ាងណាក៏ដោយ Android 2.2 នឹង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​សម្លឹង​ឃើញថា ជា​រសជាតិ​ថ្មី​មួយទៀត​សម្រាប់​គ្រា​ខាងមុខ និង​អាច​ក្លាយទៅជា​គោលដៅ​សម្រាប់​គ្រឿង Hardware ផ្សេងៗ​ដូចជា Smart Phone, Tablet Portable Music Player ហើយក៏​អាច​ក្លាយ​ទៅជា OS មួយ​ថ្មី​ទៀត​សម្រាប់ Laptop ក៏​ថា​បាន ។ Microsoft ក៏បាន​ដឹង​ពី​អនាគត​របស់ Android ដែរ ប៉ុន្តែ Windows Mobite 7 ដែល​ទើបនឹង​ចេញ​ថ្មីៗ​នេះ ​អាចនិង​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​តែមួយ​ចំនួន​ប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន​ច្រើន​ទៀត​បាន​ងាក​ចេញទៅ Android របស់ google បាត់ទៅហើយ ។​ ​
​ ​ហេតុផល​មួយ​ដែល​ចាស់​ជាងគេ​នោះ​គឺ ​ក្រុមហ៊ុន HP បាន​ផ្អាក​មិន​ចេញលក់ islate (Tablet) របស់ខ្លួន ​ទោះបី​បានប្រកាស​ជា​ផ្លូវការ​ហើយ​ក៏ដោយចុះ នេះ​ក៏​ព្រោះ​តែមាន​ប្រការ​ជាច្រើនដែល HP មិន​ពេញចិត្ត​ជាមួយ WM7 ក្នុងពេល​ជាមួយគ្នានេះដែរ HP បាន​ទិញយក Palm OS ធ្វើជា Core OS ផ្ទាល់ខ្លួន​ អាច​ថា​នេះ​គឺជា​វិធី​មួយ ដើម្បី​ចៀសវាង​ការប្រើ ឬ​ពឹង​ទៅលើ OS បង្កើត​ទាំងស្រុង​ទៅលើ OS Windows Mobite ទាំងស្រុង​សម្រាប់ Device ទាំងឡាយ​របស់ខ្លួន ។​
​ ​អ្នកខ្លះ​បានគិត​ថា WM7 អាចជា​ដំណោះស្រាយ​ជួយ​ឲ្យ Microsoft អាចឈរជើង​ក្នុង​ទីផ្សារ Mobite Device តែ​នេះ​គ្រាន់តែ​ជាការ​យល់ឃើញ​ប៉ុណ្ណោះ ។
​ ​យោងតាម​ការវិភាគ​ជា​ច្រើន​បាន​រកឃើញថា Apple ios4 នឹង​ឈរ​នៅក្នុង​លំដាប់​ទី​១ Android ក្នុង​លំដាប់​ទី​២ ឯ WM7 អាច​នឹង​ស្ថិតក្នុង​លំដាប់​ទី​៣ ។ ពេលនេះ​ការពិត​បានបង្ហាញ​ចេញរួច​ទៅហើយ​គឺ iPhone 4 ដើរ​ដោយ ios4 Apple លក់ដាច់​បំផុត ​បើទោះបី​វា​មាន​បញ្ចូល​អង់​តែ​ន​បន្តិច​ប​ន្តួច​ក្តី Motorola Droid X និង​អាច​ជាទី​ចាប់អារម្មណ៍ និង​កំពុង​ទទួល​បានការ​សារ​ទរ​យ៉ាងច្រើន ហើយក៏​ជា​អ្វីដែល​បង្ហាញថា Android គឺជា​អ្វីដែល​គេ​ចង់បាន​បន្ទាប់ពី Apple ios4, HTC ឯណោះ​ទៅវិញ​ទេ ដែល​បាន​ជួយ​ធ្វើ​ឲ្យ WM6.5 របស់ Microsoft ទទួលបាន​ជោគជ័យ​ជាមួយ​ការកែ UI (User Interface) ឲ្យ​មាន​លក្ខណៈ​យ៉ាង​ពិសេស​ជាមួយ HTC HD2 ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​ពី​អ្នក​ប្រើ ៕

Saturday, September 08, 2012

ការស្ទាបស្ទង់ៈ មហាកំផែងចិន មានប្រវែងរហូត ដល់២១១៩៦ គីឡូម៉ែត្រ

sd
ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃអង្គារ ទី០៥ ខែ មិថុនា ឆ្នាំ២០១២ នេះថា មហាកំផែង ដ៏អស្ចារ្យរបស់ប្រទេសចិន ដែលមានអាយុកាល តាំងពី ២២០០ឆ្នាំមុននោះ គឺមានប្រវែង រហូតទៅដល់ ២១១៦៩ គីឡូម៉ែតឯណោះ ។ នេះបើតាមលទ្ធ ផលនៃការ ស្ទាបស្ទង់ចុងក្រោយ ដែលចេញដោយ រដ្ឋបាលផ្នែក បេតិកភណ្ឌវប្បធម៌ SACH នៅថ្ងៃអង្គារនេះ ។
ការស្ទាបស្ទង់ផ្នែកបូរាណវត្ថុវិទ្យាមួយ ត្រូវបានចូលរួមដោយ SACH ជាមួយនឹងអតីត ស្ថាប័ន រដ្ឋចិនមួយដែល ស្រាវជ្រាវលើ ផ្នែក ផែនទី តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយគេបានរក ឃើញថា មហាកំពែងចិន បានអូសបន្លាយ លើខេត្តប្រមាណជា ១៥, តំបន់ស្វយ័ត្រមួយចំនួន និងទីក្រុង ជា ច្រើនផងដែរ ។ ដោយឡែក វត្ថុបូរាណ ប្រមាណជា ៤៣៧២១ ក៏ត្រូវបានគេរកឃើញ អំឡុង ពេលនៃការស្រាវជ្រាវ នោះដែរ ដូចជា ប្រដាប់ប្រដារការពារ ពេលធ្វើការ, ឧបករណ៍ សម្រួល ដល់ការងារផ្សេងៗ នៅ ក្នុងកំផែង, ព្រមទាំងឧបករណ៍បែកបាក់ មួយចំនួនទៀត ផងដែរ ។ នេះ បើតាមការអះអាង របស់អនុប្រធាន SACH នៅថ្ងៃអង្គារ នេះ ។
គួរបញ្ជាក់ផងដែរថា នេះជាលទ្ធផលចុងក្រោយហើយ ក្រោយពីការសិក្សារយៈពេល ជាង៥ ឆ្នាំមកនេះ ដែលកាលពី ឆ្នាំ២០០៨ គេអាចត្រឹមតែដឹងថា មហាកំផែងនេះ ត្រូវបានកសាង បន្ថែមនៅសម័យកាល របស់រាជការមីង ឆ្នាំ១៣៦៨ ដល់ ១៦៤៤ ដោយ បន្ថែមប្រវែង ប្រមាណ ជា៨៨៥០ គីឡូម៉ែត្រទៀត ។ ចំពោះមហាកំផែង នេះដែរ បានកសាង រួចរាល់រយៈពេល ជាង២២០០ឆ្នាំ មកហើយ ដោយវាត្រូវបានប្រទេស ចិនតាំងពីសម័យនោះ មកប្រើប្រាស់ជាកំផែង ការពារពីការ វាយប្រហាររបស់សត្រូវ ហើយវាត្រូវបានរាជវង្ស ជំនាន់ក្រោយ កសាងបន្ថែម ៕
Photo by DAP-News
Photo by DAP-News

ដកស្រង់ចេញពី : http://www.dap-news.com/morokatmagazine.html?start=476

Google ដាក់រូប ឧបករណ៍តន្ត្រី អបអរខួបកំណើត ស្ថាបនិកបង្កើត ឧបកណ៍តន្ត្រី អេឡិចត្រូនិច មុនគេបង្អស់

នៅថ្ងៃនេះ លោកអ្នកប្រាកដ ប្លែកភ្នែកជាមួយនឹង គេហទំព័រ Google ដែល មានដាក់រូបភាព ឧបករណ៍ ភ្យាណូ និងឧបករណ៍ថត សម្លេង ដែលពី មុនមក លោកអ្នកមិនដែល បានឃើញរូបភាព ទាំងនេះនោះទេ នៅគេហទំព័រ Google ។
ជាមួយនឹងការដាក់រូបភាពនេះ គឺធ្វើឡើងដើម្បីអបអរសារទខួបកំណើត របស់តន្ត្រីករដ៏ ល្បីល្បាញ លោក Robert Moog ដែលឈានចូលវ័យ ៧៨ឆ្នាំ ដើម្បីរំលឹកដល់កេរ្ត៍ឈ្មោះ របស់លោក ដែលជា វិស្វករជំនាញ ក្នុងការបង្កើត ឧបកណ៍តន្ត្រីអេឡិចត្រូនិច មុនគេបង្អស់ ។
រូបភាពឧបករណ៍ព្យាណូ និងឧបករណ៍ថតសម្លេងនោះ ត្រូវបានគេដាក់នៅ ថ្ងៃពុធ ទី២៣ ខែឧសភា នេះ ។
នៅពេលលោកអ្នកឃើញនូវរូបភាពឧបករណ៍តន្រ្តីភ្យាណូនេះ លោកអាចយក Mouse កុំព្យូទ័រ ឬក៏ប្រើប្រាស់នូវ Keyboad របស់លោកអ្នក ដើម្បីចុច ឧបករណ៍នោះ ឲ្យចេញ ជាសម្លេង ភ្លេងបាន ហើយលោកអ្នកអាច ចុចបើក បិទឧបករណ៍នោះ បានដោយសេរីដូច មានឧបករណ៍ភ្លេងពិតៗ នៅពី មុខលោកអ្នកអីច៊ឹងដែរ ។ ជាមួយគ្នានេះ លោកអ្នក អាចថតសម្លេង និងស្តាប់ សម្លេងដែលលោកអ្នកថតទៀត ។
សូមបញ្ជាក់ថា លោក Robert Moog កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៣៤ លោកបានទទួល មរណៈភាពនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៥ ពោលគឺលោកមានអាយុត្រឹមតែ ៧១ឆ្នាំប៉ុណ្ណោះ។ គិតមកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១២ នេះ គឺជាខួបកំណើតរបស់លោក គម្រប់ ៧៨ឆ្នាំ៕
Photo by DAP-News 


ដកស្រង់ពី : http://www.dap-news.com/morokatmagazine.html?start=560

ក្រុមហ៊ុន Qool រៀបចំសិក្ខាសាលា ស្ដីពី បច្ចេកវិទ្យាថ្មី របស់ HTC One Series នៅBBU

ភ្នំពេញៈ ក្រុមហ៊ុន Qool ដែលជាក្រុមហ៊ុន នាំចូល និងចែកចាយទូរស័ព្ទ HTC នៅក្នុងទីផ្សារកម្ពុជា កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១២  បានសហការជាមួយ សាកលវិទ្យាល័យបៀលប្រាយ (BBU) រៀបចំ សិក្ខាសាលាមួយ ស្ដីពីបច្ចេកវិទ្យាថ្មី របស់ទូរស័ព្ទ HTC One Series រួមមាន HTC One S និង HTC One V ជាដើម។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយ លោក មាស រ៉េនរិទ្ធ សកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ លោក ខ្លូត ពិសិដ្ឋ ប្រធានផ្នែកលក់ក្រុមហ៊ុន Qool ព្រមទាំងនិស្សិត និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យនេះ ប្រមាណ១០០នាក់។
តំណាងក្រុមហ៊ុន Qool បានបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើង ដើម្បីចែក រំលែកនូវចំណេះដឹង បទពិសោធន៍ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅ ក្នុងទូរស័ព្ទ HTC One Series ជូន ដល់និស្សិត និងសាស្ដ្រាចារ្យ BBU ទាំងអស់  បានស្វែងយល់កាន់ តែច្បាស់ និងធ្វើតេស្ដិ៍ ដោយផ្ទាល់ មុននឹងសម្រេច ជ្រើសរើសប្រើប្រាស់ ផលិតផលនីមួយៗ ពីព្រោះថា សព្វថ្ងៃនេះ ទូរស័ព្ទដៃ HTC One Series គឺមិនត្រឹមតែ មានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ជាច្រើន នៅប្រទេសកម្ពុជា នោះទេ ។
តំណាងក្រុមហ៊ុន Qool បានឱ្យដឹងទៀតថា បន្ទាប់ពីសិក្ខាសាលានេះ នៅពេលថ្ងៃត្រង់ ទី២១  សីហា ឆ្នាំ ២០១២នេះ ក្រុមហ៊ុន បានរៀបចំឡើង នូវកម្មវិធីពិសេសៗ ជាច្រើនសំរាប់និស្សិត និងសាស្ដ្រាចារ្យ BBU រហូតដល់ថ្ងៃទី ១៥ សីហា ឆ្នាំ ២០១២ ពេញមួយថ្ងៃតែម្ដង នៅក្នុងនោះ រួមមានដូចជា កម្មវិធីលក់ជាកញ្ចប់ ទៅលើទូរស័ព្ទដៃ HTC One Series ដែលជាមួយនឹង ការជាវទូរស័ព្ទមួយគ្រឿង នៅក្នុង ចំណោមម៉ូដែល ទាំងនេះ នឹងទទួលបាននូវការបន្ថែម កាសស្ដាប់ត្រចៀក Beat Solo (Original)  ដ៏ស្រស់ស្អាតមួយ ដែលកម្មវិធីនេះ គឺផ្ដល់ជូនសម្រាប់តែ និស្សិត និងសាស្ដ្រាចារ្យ សាកលវិទ្យាល័យបៀលប្រាយ តែប៉ុណ្ណោះ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ដកស្រង់ចែញពី គេហៈទំព័រ : dap-news.comhttp://www.dap-news.com/2011-06-14-02-43-39.html?start=21

Thursday, September 06, 2012

ទ្រឹស្តីដែលត្រូវតែអាន!

ទ្រឹស្តីដែលត្រូវតែអាន!
ខាងក្រោមនេះគឺជាទ្រឹស្តី របស់ស្រ្តីខ្លាំងទាំង១០ ក្នុងពិភពពាណិជ្ជកម្ម។ អ្នកទាំងអស់គ្នា ត្រូវតែអាន:


















Saturday, August 18, 2012

២៥​ ហេតុផលចំបងដើមប្បី WordPress​ សម្រាប់ វិបសាយ និង ប្លក់ របស់អ្នក

Top 25 Reasons To Use WordPress For Your Website-Business & Blog

Versatility Supports Creativity

Top 25 Reasons To Use WordPress For Your Business Website Or BlogAlthough WordPress was designed for blogging, it can be used for business websites as well because it is built on PHP/MySQL. To help make sense of the concept, PHP originally was the acronym for “Personal Home Page,” but now stands for “PHP: Hypertext Preprocessor“. PHP is a processing language that is embedded into HTML and interpreted by a web server. MySQL (Structured Query Language) is a relational database management system that runs as a server.
Although PHP and MySQL can be used independently of one another, together than can do what neither can do alone. By combining PHP and MySQL, your website will be able to

Friday, August 10, 2012

អត្ថប្រយោជន៍ទាំង១០នែទឹកក្រូចឆ្មារ

មនុស្សមួយចំនួនបានមើលរំលង នូវគុណប្រយោជន៍របស់តូចតាច ដែលអ្នកទាំងអស់គ្នា ប្រើប្រាស់រៀងរាល់ថ្ងៃ ដូចជាក្រូចឆ្ឆារជាដើម។
តើប្រិយមិត្តទាំងអស់គ្នា មានដឹងអំពីអត្ថប្រយោជន៍ របស់ក្រូចឆ្មារដែររឺទេ?
ថ្ងៃនេះ​ប្រិយមិត្តនឹងបានជ្រាបច្បាស់ពីគុណប្រយោជន៍របស់វា
  1. វាអាច ជួយសំរួល ដល់ការរំលាយអាហារ នៅពេលដែល យើងលាយវាជាមួយនឹងទឹកក្ដៅ

Thursday, July 19, 2012

គន្លឹះដើម្បីបង្កើន​សមត្ថភាព​ខួរក្បាល

នៅពេល​អ្នក​មាន​អាយុ​កាន់តែ​ច្រើន​ការ​ចងចាំ​របស់​អ្នក​ក៏​មាន​ការ​ ធ្លាក់ចុះ​ទៅ​តាមនោះ​ដែរ​ ដូចជា​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ជាងមុន។ ដើម្បី​បង្កើន​សមត្ថភាព​ចងចាំ​របស់​ខួរក្បាល​ឲ្យ​បាន​ល្អប្រសើ​រ ការ​បរិភោគ​អាហារ និង ធ្វើ​លំហាត់ប្រាណ​ឲ្យបានត្រឹមត្រូវ​គឺ​ជា​កត្តា​សំខាន់​បំផុត ។ ខួរក្បាល​មាន​តម្រូវ​ការ​ជាតិខ្លាញ់​ជា​ចាំបាច់​ព្រោះថា​ ៦០​ភាគរយ ​នៃ​ខួរក្បាល​គឺ​ផ្សំ​ឡើង​ពី​សារជាតិខ្លាញ់។ សារជាតិ​ខ្លាញ់​ដូចជា DHA​ (DecosaHexaenoic Acid) វា​ជួយ​ក្នុង​ដំណើរការរបស់​ខួរក្បាល​ឲ្យ​បាន​ល្អ ។ បន្ថែម​ពី​ការ​បរិភោគ​អាហារ​

តើរៀនភាសាបរទេសយ៉ាងម៉េចឲ្យ​ឆាប់​ចេះ?

ការសិក្សាភាសាបរទេស ពិតជា​ពេញនិយមយ៉ាងខ្លាំង​មិនថា​តែនៅប្រទេស​កម្ពុជា​ ឬក៏បណ្តាប្រទេស​នៅជុំវិញពិភព​លោក។ ទាំងក្មេងទាំងចាស់ នាំគ្នាសង្វាត​ទៅសិក្សាភាសាទីពីរ ឬទីបីណាដែលខ្លួនគិត​ថា​ចាំបាច់ ដើម្បីឲ្យទាន់​សម័យកាល និងសម្រប​តាមតម្រូវការសង្គម។ ការរៀន​ភាសា​ ក៏ដូចជារៀន​មុខវិជ្ជា​ផ្សេងៗទៀត​ផងដែរ គឺទាមទារ​ឲ្យយើង​ខំប្រឹង​យកចិត្តទុកដាក់ និង​អនុវត្ត​

Wednesday, July 18, 2012

ការពិត ១០​យ៉ាង​អំពី​ធាតុ​កាបូន

ការផ្លាស់ប្តូរពីក្រាហ្វីតទៅជាពេជ្រ
១ កាបូន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សរីរាង្គ​គីមី​ដោយសារ​តែ​វា​កើតមាន​នៅក្នុង​គ្រប់​ភាវៈរស់ ។
២ កាបូន​ជា​អលោហៈ​ដែល​អាច​តភ្ជាប់​ជាមួយ​កាបូន​គ្នាឯង​បាន និង ភ្ជាប់​ជា មួយ​ធាតុផ្សេងៗ​ជា​ច្រើន​ទៀតដែល​បង្កើត​បានជាង ១០ លាន​សមាសធាតុ ។

តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

EP003ស៊ុត​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ ដែលមាន​ទឹក​សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ យើង នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។  វិធី​ធ្វើ ​គឺពិត​ជាងាយស្រួល ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធ​

ហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?

Reason to sleepតើ​អ្នកមាន​​ដែលធ្លាប់​ងងុយគេង រឺ​គេង​តែម្តង​នៅ​ពេលដែល​អ្នកកំពុង​តែរៀន​នៅក្នុង​ថ្នាក់ ឬក៏​កំពុង​តែ​ប្រជុំដែរឬទេ? មាន​មនុស្ស​មិន​តិច​ទេ​ដែលមាន​បញ្ហា​នេះ។ មាន​ការសិក្សា​ស្រាវជ្រាវជា​ច្រើន​បាន​តភ្ជាប់​ដំណេក​មិន​គ្រប់គ្រាន់ទៅ​ នឹងជម្ងឺនានា ដូចជា​ការ​បាត់​បង់​ការ​ចងចាំ និង​ជម្ងឺលើស​ទម្ងន់ជាដើម។ តើ​មាន​មូលហេតុចំបង​អ្វីខ្លះ​ដែល​ យើង​គួរ​ទទួល​ទាន​ដំណេក​ឲ្យបាន​គ្រប់គ្រាន់​នោះ?

Tuesday, July 17, 2012

រឿង​រ៉ាវ ១៨​ យ៉ាង​ដែល​ខ្ញុំ​សង្ឃឹម​ថា​មាន​គេ​ប្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ

ព្រឹក​មិញ​ នៅ ពេល​ដែល​ខ្ញុំ​កំពុង​តែ​អាន​សៀវ​ភៅនៅ​ហាង​កាហ្វេ​មួយ​ មាន​ក្មេង​ម្នាក់​អាយុ​១៨​ឆ្នាំ​បាន​មក​អង្គុយ​ជិត​ខ្ញុំ​ហើយ​សួរ​ខ្ញុំ​ថា “​សៀវ​ភៅនេះ​វា​ពិត​ជា​ល្អ​អាន​ណាស់​មែន​ទេបង?” បន្ទាប់​មក​ពួក​យើង​ទាំង​ពីរ​នាក់​ក៏ចាប់​ផ្តើម​នូវការ​សន្ទនារជាមួយ​គ្នា។
ក្មេង​នោះ​បាន​ប្រាប់​ខ្ញុំ​ថា គេ​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ ទុតិយភូមិ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ហើយ​គេ​នឹង​ចាប់​ផ្តើម​ជីវិត​របស់​គេ​ក្នុង​សាកលវិទ្យាល័យ​នៅ​រដូវស្លឹក​ឈើ​

កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ

ក្នុងការសិក្សា ឬ ការធ្វើការ​គឺចៀស​មិន​ផុត​ឡើយ​ពីការ​ធ្វើ​បទបង្ហាញ។ ដើម្បី​ធ្វើ​បទបង្ហាញ​មួយ​ឲ្យបានល្អ គឺវាទាមទារការ​រៀបចំ និង ការបង្ហាញ​យ៉ាង​ម៉ត់ចត់​ហើយ​ទាក់ទាញ។ ហើយ​កត្តា​មួយ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹកញាប់នោះគឺ​ភាពភ័យខ្លាច​នៅលើ​វេទិកា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយ ឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖

តើផ្លែដូងមានសារៈប្រយោជន៍អ្វីខ្លះនៅក្នុងវេជ្ជសាស្ត្រ?

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែដូង​ ហើយ​យើង​​សង្កេត​ឃើញ​ផ្លែ​ប្រភេទ​នេះ​មាន​ស្ទើ​រតែ​គ្រប់​ទី​កន្លែង​ពាសពេញ​ ផ្ទៃប្រទេស។ ទឹក​ដូង សាច់​ដូងក៏​ជាភេសជ្ជៈនិង​អាហារដែល​ទទួល​ការ​ពេញ​និយម​ផង​ដែរ​ពី​សំណាក់​ ប្រជាជន​ខ្មែរ។ អ្នកប្រាកដជា​ដឹង​ខ្លះៗ​ ហើយ​ ពីសារៈប្រយោជន៍​របស់វា តែសម្រាប់​វិទ្យាសាស្ត្រ​វិញ តើ​គេ​គិត​យ៉ាង​ណា​ចំពោះ​ផ្លែ​ដូង​នេះ? ថ្ងៃនេះ យើង​សូមលើកយក​អត្ថ​បទ​ស្តី​ពី​សារៈប្រយោជន៍​របស់​ដូង​

Twitter Delicious Facebook Digg Stumbleupon Favorites More