សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Wednesday, July 18, 2012

ការពិត ១០​យ៉ាង​អំពី​ធាតុ​កាបូន

ការផ្លាស់ប្តូរពីក្រាហ្វីតទៅជាពេជ្រ
១ កាបូន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សរីរាង្គ​គីមី​ដោយសារ​តែ​វា​កើតមាន​នៅក្នុង​គ្រប់​ភាវៈរស់ ។
២ កាបូន​ជា​អលោហៈ​ដែល​អាច​តភ្ជាប់​ជាមួយ​កាបូន​គ្នាឯង​បាន និង ភ្ជាប់​ជា មួយ​ធាតុផ្សេងៗ​ជា​ច្រើន​ទៀតដែល​បង្កើត​បានជាង ១០ លាន​សមាសធាតុ ។

៣ ធាតុកាបូន​អាច​មាន​ទម្រង់​ជា​វត្ថុធាតុ​ដ៏​រឹង​អស្ចារ្យមួយ (ពេជ្រ)​ ឬ ក៏ជា​វត្ថុធាតុ​ដ៏​ទន់មួយ (ក្រាហ្វីតធ្វើជា​បណ្តូលខ្មៅដៃ) ។
៤ កាបូន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ស្នូល​របស់​ផ្កាយ ទោះបីយ៉ាងណាក៏ដោយ​វា​មិន​ត្រូវ​បានបង្កើត​នៅពេល​ចក្រវាឡក​កើតឡើង​ឡើយ (Big Bang) ។
៥ កាបូន​មាន​ចំនុច​រលាយ​ខ្ពស់ជាង​ធាតុនានា​ទាំងអស់​គឺ​ចំនុចរលាយ​របស់ពេជ្រ​នៅ​សីតុណ្ហភាព​ប្រហែល ៣៥៥០ អង្សាសេល្យូស ។
៦ កាបូនសុទ្ធមាននៅក្នុងធម្មជាតិ ហើយត្រូវបានគេដឹងតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។
៧ ប្រវត្តិ​ឈ្មោះ​កាបូន (Carbon) ចេញពី​ភាសាឡាតាំង​គឺ កាបូ ​(Carbo) មាន​ន័យថា ធ្យូង (Charcoal) ។ ពាក្យថា ធ្យូង (Charcoal) មាន​ន័យ​ដូច​គ្នា​ក្នុង​ភាសាបារាំង និង ភាសាអង់គ្លេស ។
៨ កាបូនសុទ្ធ​ត្រូវបាន​គេ​ចាត់ទុក​ថា​គ្មាន​ជាតិពុល​ឡើយ ប៉ុន្តែ​កាស្រូប​យកកំទេចកាបូន (លំអងផ្សែង) តាមរយៈ​ការ​ដកដង្ហើម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​ខូចខាត​ជាលិកា​សួត ។
៩ កាបូន​ជាសារធាតុ​ដែល​សំបូរជាង​គេ​លំដាប់​លេខ ៤ នៅក្នុងចក្រវាឡ ។ នៅក្នុង​ចក្រវាឡមានតែធាតុ អ៊ីដ្រូសែន​ ហេល្យូម និង អុកស៊ីសែន ដែលមាន​ចំនួន​ទម្ងន់​ច្រើនជាង​ធាតុកាបូន ។
១០​ ធាតុកាបូន​អាចយក​មកប្រើប្រាស់​បាន​ជា​ច្រើនយ៉ាង​ដូចជា គេអាច​ច្នៃ​ពេជ្រ​ធ្វើ​ជា​ឧបករណ៍​កាត់ ឬ ខួង ចំនែកឯ​ក្រាហ្វីត​អាច​ធ្វើជា​បណ្តូលខ្មៅដៃ ឬ ប្រើសំរាប់ការពារ​ច្រេះ ។ គេ​អាចយក​ធ្យូង​ធើ្វជា​ឧបករណ៍សំរាប់​ច្រោះ​ជាតិពុល ក្លិន និង រស់ជាតិ។ មិនតែប៉ុណ្ណោះ​អាយសូតូប (Isotope)​​ ​របស់​កាបូន​១៤​​​​​​​​ អាច​ប្រើ​សំរាប់​កំណត់អាយុកាល​វត្ថុសរីរាង្គ ។

ដកស្រង់ និង កែសម្រួលពី http://chemistry.about.com/od/elementfacts/a/carbonfacts.htm

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More