១. Collis Ta'eed

Collis Ta'eed គឺជាស្ថាបនិក និងអ្នកបង្កើតនៃក្រុមហ៊ុន Envato។ គាត់បានបញ្ចប់ផ្នែកPhotoshop ដំបូងគេនៅសាកលវិទ្យាល័យ ហើយគាត់យល់ថា នេះគឺជាអ្វីដែលយើងចង់ធ្វើ។ ចាប់ពីពេលនោះមក គាត់បានបង្កើតឡើងនូវ បណ្តាញ Envato ដែលជាបណ្តុំគំនិត Creative ធំ បំផុតនៅតាម online។
គេហទំព័រ:
www.envato.com
http://tutsplus.com
២. Vitaly Friedman

Vitaly Friedman គឺជាស្ថាបនិកម្នាក់ នៃគេហទំព័រដ៏មានការពេញនិយមគឺ smashingmagazine.com។ smashingmagazin គឺជាគេហទំព័រមានការពេញនិយម ដែលមាន 130 000 RSS subscribers និង ត្រូវបាន host នៅលើ server ចំនួន ៧។
គេហទំព័រ
http://www.smashingmagazine.com
៣. Matt Mickiewicz

Math គឺជាស្ថាបនិក និង អ្នកបង្កើត sitepoint។ Sitepoint គឺជាគេហទំព័រដ៏ធំបំផុតសម្រាប់អ្នក រចនា និង អ្នកកសាងគេហទំព័រ។ Sitepoint មាន forum និង marketplace ដ៏ពេញនិយមពីសម្រាប់ អ្នកទស្សនា។
គេហទំព័រ
http:/www.sitepoint.com
៤. Nick La

Nick La គឺជា freelancer ម្នាក់ដែលមានជំនាញខាង illustration និង រចនាគេហទំព័រ។ Nick រស់នៅ Toronto ប្រទេស កាណាដា។ ការងារដែលគាត់ផ្តោតសំខាន់បំផុតនោះ គឺការរចនា អាយខុន, រចនា គេហទំព័រ CSS ស្រស់ស្អាត និង រចនារូបភាពផ្សេងៗ។
គេហទំព័រ:
www.ndesign-studio.com
bestwebgallery.com
www.webdesignerwall.com
icondock.com
៥. David Loggett

David បានរចនាគេហទំព័ររបស់គាត់ដំបូងនៅពេលដែលគាត់មានអាយុ ១០ ឆ្នាំ។ តាំងពីពេលនោះ មក គាត់បានបង្កើតគេហទំព័រដ៏អស្ចារ្យមួយដែលហៅថា tutorial9 ដែលនៅក្នុងគេហទំព័រនេះ គាត់បានបង្រៀនអំពី photoshop និង design។ UxBoot គឺជាគេហទំព័ររបស់គាត់ផ្សេងទៀត ដែលផ្តល់នូវ web resource សម្រាប់អ្នកទស្សនា។
គេហទំព័រ
www.tutorial9.net
www.uxbooth.com
www.theleggett.com
៦. Jacob Gube

Jacob គឺជាស្ថាបនិកនៃ Six Revisions។ គាត់គឺជារចនាគេហទំព័រ និង កសាងប្លុក ម្នាក់ដ៏ល្បីឈ្មោះបំផុតនៅលើប្រព័ន្ធអ៊ិនធ័រណិត។ អត្ថបទដែលបានផ្សាយនៅលើ six revisions គឺមានលក្ខណៈល្អប្រសើរ និង ផ្តល់ព័ត៌មានចាំបាច់សម្រាប់អ្នករចនា និង កសាងគេហទំព័រ ជុំវិញ ពិភពលោក។
គេហទំព័រ
sixrevisions.com
៧. Jakob Nielsen

Jakob មានគេហទំព័រផ្ទាល់ខ្លួនមួយឈ្មោះថា useit.com ។ គាត់មានឈ្មោះជាច្រើនផ្សេងៗគ្នា ដូចជា ស្តេចនៃ ភាពដែលអាចប្រើបាន ( The king of usability ) និង មនុស្សដែលឆ្លាតជាងគេនៅលើគេហទំព័រ ( The smartest person on the web) ។
គេហទំព័រ
www.useit.com
៨. Jeffre Zeldman

JeffreyZeldman គឺជាអ្នកនិពន្ធអត្ថបទ និង Designer។ ប្លុកផ្ទាល់ខ្លួនរបស់គាត់គឺ zeldman.com ដែលបានបង្កើតឡើងកំលុងឆ្នាំ ១៩៩៥ ហើយវាគឺជាប្លុកដែលចេញផ្សាយមុនដំបូងគេបង្អស់ នៅលើ ប្រព័ន្ធអ៊ិនធ័រណិត។
គេហទំព័រ
www.happycog.com
www.zeldman.com
៩. David Airey

David គឺជាអ្នករចនារូបភាពម្នាក់ ហើយគាត់កំពុងរស់នៅ អៀកឡង់ខាងជើង។ គាត់មានជំនាញខាង រចនា logo ។ ប្លុករបស់គាត់មានអ្នក 14000 RSS subscribers។ គំរោងផ្សេងទៀតរបស់គាត់ គឺ logodesignlove.com ដែលមានអ្នក RSS Subscribers ច្រើនជាង 13000 នាក់។
គេហទំព័រ
www.davidairey.com
www.logodesignlove.com
១០. Fabio Sasso

Fabio មានគេហទំព័រផ្ទាល់ខ្លួន ដែលគាត់បង្ហាញពីស្នាដៃនៃការរចនារបស់គាត់។ abduzeedo គឺប្លុកដែលរចនាដោយ Fabio ហើយនៅក្នុងប្លុកនោះផងដែរ មានអត្ថបទល្អៗ ជាច្រើន។ គាត់ក៏ជាម្ចាស់នៃក្រុមហ៊ុនរចនាគេហទំព័រ ដែលមានឈ្មោះថា Zee។
គេហទំព័រ
abduzeedo.com
fabiosasso.com
zee.com.br
១១. Veerle Pieters

Veerle បានចាប់ផ្តើមមុខរបររបស់គាត់នៅក្នុងឆ្នាំ ១៩៩២។ នៅពេលដែលគាត់បានក្លាយជា freelance designer ក្រោមឈ្មោះ Duoh! គាត់បានរកឃើញឈ្មោះ duoh.com នៅក្នុងឆ្នាំ ២០០០។ ការងាររចនារបស់គាត់ គឺ ផុសនូវគំនិតអស្ចារ្យ និង និងមានគុណភាពល្អឥតខ្ចោះ។
គេហទំព័រ
veerle.duoh.com
duoh.com
១២. Jacob Cass

Jacob គឺជាអ្នកបង្កើត Just Creative Design។ គាត់គឺជាអ្នកដែលមានទេពកោសល្យក្នុងការ Design។ ការងាររបស់គាត់ដែលបាន design មានដូចជា រចនាគេហទំព័រ, រចនា Logo, print និង ជាច្រើនទៀត។
គេហទំព័រ
www.justcreative.com
១៣. Adelle Charles

Adelle គឺជា director ដ៏មានគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុន Fuel Brand Group។ គាត់ជាអ្នកទទួល ខុសត្រូវផ្នែក creative design នៅលើគេហទំព័រ fuel brand ទាំងមូល។ គាត់ក៏ជា Art Director និង អ្នក design សម្រាប់ស្ថានីយ៍ទូរទស្សន៍ផងដែរ។
គេហទំព័រ
fuelyourcreativity.com
adellecharles.com
១៤. Adii Rockstar

Adii Rockstar គឺជាសហគ្រិនដែលមានភាពជោគជ័យនៅលើប្រព័ន្ធអ៊ិនធ័រណិត។ Adii មានប្លុក ផ្ទាល់ខ្លួន និង គឺជាអ្នកបង្កើត woothemes និង Radiiate Web Solutions។
គេហទំព័រ
www.woothemes.com
១៥. Nick Finck

Nick Finck បានបង្កើតគេហទំព័រ និង មានបទពិសោធន៍កសាងគេហទំព័រឲ្យក្រុមហ៊ុនជាង ៥០០។ ក្រុមហ៊ុនទាំងនោះរួមមានដូចជា Adobe, IBM, HP, Microsoft និង នៅមានក្រុមហ៊ុនជាច្រើនទៀត។
គេហទំព័រ
nickfinck.com
១៦. Dennis Hwang

Dennis គឺជា Google Doodlist នៅក្នុងក្រុមហ៊ុន Google។ គាត់បានបង្កើតច្រើនជាង ១៥០ doodles សម្រាប់ Google។ ឈ្មោះរបស់គាត់មិនសូវគេស្គាល់ទេ ប៉ុន្តែការងាររបស់គាត់ត្រូវ មនុស្សរាប់កោដ អ្នកបានឃើញនៅលើគេហទំព័រ Google។ គាត់បង្កើត doodles សម្រាប់ Google នៅពេលណាដែល មានព្រឹត្តិការណ៍ណាមួយ ដូចជា Googles Birthday, Halloween, Start of summer និង ជាច្រើនទៀត។
គេហទំព័រ
googleblog.blogspot.com
www.quardian.co.uk
១៧. Derek Herman

Derek គឺជាអ្នកបង្កើត Valen Designs។ Valen មានជំនាញខាងរចនាគេហទំព័រ, Search Engine Optimization, រចនាផ្លាកយឺហោ និង អភិវឌ្ឍកម្មវិធី។ Derek បានធ្វើការនៅលើគេហទំព័រជាច្រើន ក្នុងនោះក៏មានគេហទំព័រ Envato ផងដែរ។
គេហទំព័រ
www.valendesigns.com
១៨. Mike Kus

Mike គឺជាអ្នក design សម្រាប់ Carsonified។ គាត់បានចូលរួមនៅឆ្នាំ ២០០៨ និង គាត់ត្រូវបានចាប់ ផ្នែក design ជាច្រើនឆ្នាំមុននឹងចូល Carsonified។ Mike គឺជាអ្នក design ប្រកបដោយគំនិតច្នៃ ប្រឌិត។ គាត់ក៏មានគេហទំព័រផ្ទាល់ខ្លួនដែរគឺ thethingswemake ដែលមានរូបភាពដែលគាត់បាន design ជាច្រើន។
គេហទំព័រ
thethingswemake.co.uk
១៩. Bill Beachy

Bill គឺជាប្រធាន នៃក្រុមហ៊ុន Go Media។ គាត់ចំណាយពេលពីរបីឆ្នាំមុននឹងគាត់អាចចាប់ផ្តើមជួល បុគ្គលិកមកធ្វើការសម្រាប់ក្រុមហ៊ុនរបស់គាត់ ប៉ុន្តែ ឥឡូវនេះក្រុមហ៊ុនរបស់គាត់មានបុគ្គលិកជាច្រើននាក់។
គេហទំព័រ
gomedia.us
២០. Rob Palmer

Rob គឺជា graphic designer។ ជំនាញរបស់គាត់គឺគ្រប់កម្មវិធី Adobe និង គាត់ចេះភាសាកម្មវិធី ជាច្រើនទៀត។ គាត់ប្រើ Branded07 ដើម្បីប្រកាស អត្ថបទបង្រៀនរបស់គាត់។
គេហទំព័រ
http://www.branded07.com/
២១. Cameron Moll

Cameron Moll គឺជាអ្នករចនាគេហទំព័រ ដ៏មានគំនិតច្នៃប្រឌិត និង មានក្រុមហ៊ុនជាច្រើនដែលចង់ឲ្យ គាត់ទៅបម្រើការឲ្យ។ គាត់មានគេទំព័រផ្ទាល់ខ្លួនមួយ និង ក៏មានគេហទំព័រការងារមួយទៀត ដែលមានឈ្មោះថា Authentic Jobs។
គេហទំព័រ
cameronmoll.com
authenticjobs.com
២២. Jason Santa Maria

Jason គឺជា graphic designer ដែលរបស់នៅ Brooklyn។ នៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់គាត់ គាត់សរសេរនិយាយអំពី បច្ចេកវិទ្យា សេដ្ឋកិច្ច និង អំពីគេហទំព័រ។
គេហទំព័រ
jasonsantamaria.com
២៣. Paul Boag

Paul បានបង្ហោះគេហទំព័រ BoagWorld ជាមួយនឹង Marcus Lillington។ Paul និង Marcus ធ្លាប់បានធ្វើការជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងក្រុមហ៊ុន បង្កើតគេហទំព័រ HeadScape។ BoagWorld គឺជាគេហទំព័រដ៏ចំណាស់មួយ និង មានពេញនិយមនៅលើប្រព័ន្ធអ៊ិនធ័រណិត។
គេហទំព័រ
boagworld.com
២៤. Andrew Maier

Andrew គឺជា web/graphic design freelancer។ គាត់សព្វថ្ងៃរស់នៅ Atlanta, GA។ គាត់សរសេរ អត្ថបទសម្រាប់គេហទំព័រ uxbooth.com។ គាត់មានចំណាប់អារម្មណទៅលើ គេហទំព័រស្តង់ដា, ភាពដែលអាចប្រើបាន និង ភាពទាក់ទាញ។
គេហទំព័រ
www.designerandrew.com
www.uxbooth.com
២៥. Jeff Croft

Jeff បានធ្វើការនៅលើ Online រយៈពេល ១២ ឆ្នាំមកហើយ។ គាត់ធ្វើការសម្រាប់ក្រុមហ៊ុន ឌីស្សាញ ដែលមានឈ្មោះថា blueflavor ប៉ុន្តែគាត់ក៏ជាធ្វើការដោយខ្លួនឯង និង មានគេហទំព័រផ្ទាល់ខ្លួនមួយ គឺ jeffcroft.com។
គេហទំព័រ
jeffcroft.com
២៦. Dave Shea

Dave មាន studio design ផ្ទាល់ខ្លួនដែលមានឈ្មោះថា Bright Creative ។ គាត់ចូលចិត្តរចនា icon ណាស់។ គាត់មានគំរោងជាច្រើរួមបញ្ចូលទាំង Zen Garden, និង ប្លុកផ្ទាល់ខ្លួនរបស់គាត់ mezzblue.com។
គេហទំព័រ
www.brightcreative.com
www.csszengarden.com
២៧. Dan Cederholm

Dan គឺជាស្ថាបនិកនៃ simplebits ដែលជាស្ទូឌីយូរចនាគេហទំព័រ។ គាត់ក៏បានធ្វើការជាមួយនឹង គំរោងជាច្រើនផងដែរ ដូចជា iconshoppe និង foamee។ Dan បានសរសេរសៀវភៅ ដែលមានឈ្មោះថា HandCrafted CSS។
គេហទំព័រ
simplebits.com
www.iconshoppe.com
handcraftedcss.com
foamee.com
២៨. Dan Rechard

Dan គឺជាស្ថាបនិកនៃ pixel2life.com ដែលជាគេហទំព័របង្រៀនដ៏ធំ។ Pixel2life មានមេរៀនបង្រៀនជាច្រើន ដែលមានជាង ៨០ ប្រភេទ។ វាអនុញ្ញាតឲ្យយើងទាំងអស់គ្នាអាច ផ្ញើមេរៀនបង្រៀនដើម្បីផ្សាយផងដែរ។ គាត់ក៏មានប្លុកផ្ទាល់ខ្លួនមួយដែរ គឺ danrichard.com ដែលនៅក្នុងនោះមាន មេរៀនបង្រៀនអំពី ការរចនាគេហទំព័រ។
គេហទំព័រ
www.pixel2life.com
www.danrichard.com
២៩. Daniel Mall

Dan គឺជាអ្នករចនាគេហទំព័រដ៏មានការទាក់ទាញ ហើយជំនាញរបស់គាត់ មានដូចជា Flash, XHTML និង CSS។ គាត់ធ្វើការនៅ Happy Cog Studio។ គាត់បានបង្កើតគេហទំព័រដ៏ស្រស់ស្អាតមួយ និង បានផ្សាយវាដោយ ប្រកាសអត្ថបទនិយាយអំពីគំនិតល្អៗរបស់គាត់។
គេហទំព័រ
danielmall.com
៣០. Andy Clarke

Andy បានធ្វើការនៅលើ online អស់រយៈពេល ១០ ឆ្នាំមកហើយ។ គាត់មានគេហទំព័រជំនួញមួយ គឺ stuffandnonsense។ Andy គាត់មានគេហទំព័រមួយ ដែលបានបង្រៀនមនុស្សអំពីការបង្កើតគេហទំព័រ គឺ forabeautifulweb.com។
គេហទំព័រ
www.stuffandnonsense.co.uk
0 comments:
Post a Comment