សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


កំប្លែងខ្លីៗ

ជួយ​ព្រួយ​ពី​រឿង​លុយ​
​បុរស​ម្នាក់​ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ បានដាក់​ពាក្យសុំ​ចូលធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​តូច​មួយ ដែល​បានប្រកាស​រើស​បុគ្គលិក​តាម​កាសែត​។​
​    ​នៅ​ថ្ងៃ​ចូលទៅ​សម្ភាសន៍​យុវជន​នេះ​បាន​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ដែលជា​អ្នក​សម្ភាសន៍​ផ្ទាល់​តែម្តង :
​    ​ម្ចាស់​ក្រុមហ៊ុន : ខ្ញុំ​ត្រូវការ​អ្នក​ពូកែ​ខាង​គណនេយ្យ​ម្នាក់ ដែល​អាចជួយ​រំលែក​បញ្ហា​លុយកាក់​របស់​ក្រុមហ៊ុន​ខ្ញុំ​។​
​    ​អ្នកដាក់ពាក្យ : បញ្ហា​គណនេយ្យ​! ខ្ញុំ​អាច​ដោះស្រាយបាន​ទាំងស្រុង​។​
​     ​ម្ចាស់​ក្រុមហ៊ុន : ល្អ​! ខ្ញុំ​មានបំណង​ផ្ទេរ​ការព្រួយបារម្ភ​ពី​រឿង​លុយកាក់​នេះ ជូនទៅ​លោក​ជា​អ្នកដោះស្រាយ​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ​! បើ​លោក​អាចធ្វើ​ការ ខ្ញុំ​ជូន​ប្រាក់ខែ​លោក​ក្នុង ១​ខែ ៧៥០០០​ដុល្លារ​!
​    ​អ្នកដាក់ពាក្យ : យី​! លោក​ប្រាក់ខែ​នេះ​ច្រើនណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ក្រុមហ៊ុន​លោក​តូច​មួយ​បែបនេះ​ធ្វើ​ម៉េច​អាច​ផ្តល់​ប្រាក់ខែ​ឲ្យ​ ខ្ញុំ​បាន​ច្រើន​បែបនេះ​ទៅ​កើ​តទៅ​!
​    ​ម្ចាស់​ក្រុមហ៊ុន : នេះហើយ​ជាការ​ព្រួយបារម្ភ ដែល​ខ្ញុំ​ត្រូវ​ផ្ទេរ​ឲ្យ​លោក​ជា​អ្នកដោះស្រាយ​! ព្រោះ​ខ្ញុំ​បារម្ភ​រឿងនេះ​ច្រើនជាងគេ បើ​លោក​ដោះស្រាយ​បានជា​រឿង​ល្អ​ណាស់​!
​    ​អ្នកដាក់ពាក្យ : ....????​
តើ​បង​ជាទី​មួយ​
​ព្រះ​ច័ន្ទ​ចោល​រស្មី​ព្រិចៗ​ឆ្លុះ​ចូលក្នុង​ទឹក​បឹង​គួរ​ឲ្យ​ គយគន់ លាយឡំ​ជាមួយ​ជំនោរ​រាត្រី ដែល​កំពុង​អង្រន់​ទង​ស្មៅ​ឲ្យ​រេ​រាំ​តាម​ខ្យល់ជំនោរ អមដោយ​សម្លេង​សត្វ​បន្ទរ​តាម​ឥត​ដាច់ បង្កើតបានជា​សម្រស់​រា​ត្រី​មួយ​យ៉ាង​ត្រកាល តែ​ទាំងអស់នេះ វា​មិន​ផ្អែមល្ហែម​ជាង​គូស្នេហ៍​ក្មេងខ្ចី​មួយគូ ដែល​កំពុង​ផ្តោះផ្តង​ស្នេហា​គ្នា​នៅក្រោម​ដើមឈើ​ធំ​មួយ​ដើម​ប្រប​មាត់បឹង​ នោះ​។​
​    ​ក​ម្លោះ​យើង​ខំ​ពត់​សម្លេង​ឲ្យ​ទន់​សួរ​ទៅ​ស្រី​ស្នេហ៍​សំណ​ប់​ចិត្ត :
​     ​- បណ្តូលចិត្ត​បង​! បង​ពិតជា​បុរស​ដែលមាន​សំណាង​បំផុត​ក្នុង​លោក​នេះ ដេ​ល​មាន​វាសនា​បាន​រូប​កាយ​អូន​...! ឈប់​បន្តិច ទើប​ក​ម្លោះ​យើង​បន្តទៀត​។​
​    ​- អូន​អាច​ប្រាប់​បង​បានទេ​ថា តើ​បង​នេះ​! ពិតជា​បុរស​កំពូល​ស្នេហ៍​ទីមួយ​របស់​អូន​មែនៗ​ឬ​យ៉ាងណា​?
​    ​ស្រី​ស្អាត​រកបាន​គ​គោក​ក្នុង​លោក មិនមែន​មានតែ​មួយ ឆ្លើយ​ដោយ​សម្លេង​ទន់ភ្លន់​តប​វិញ :
​     ​- ពិតណាស់​! បង​សម្លាញ់​! បង​មិន​ត្រឹមតែ​ជា​កំពូល​ដួងចិត្ត​របស់​អូន​ទីមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រុស​ដែល​អូន​ស្រឡាញ់​គ្មាន​ថ្ងៃ​ណា​ភ្លេច​បានឡើយ​! តែ​អូន​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​ប្រុសៗ​ពេល​បាន​នៅក្បែរ​អូន​ចូលចិត្ត​សួរ​សំនួរ​ឆ្កួតៗ​ បែបនេះ​ដាក់​អូន​នោះ​! បង​ដឹង​ទេ​?​
ដាក់​កណ្តឹងគោ​ក្នុង​បាល់​
​លោកគ្រូ​ប្រចាំ​សាលា​ក្មេង​ពិការភ្នែក បាន​រៀបចំ​នាំយក​សិស្ស​ពិការ​ភ្នែក​មួយក្រុម​ដែល​មាន​ជំនាញ​​យ៉ាង​ពិសេស​អាច ​លែង​បាល់ទាត់​បាន​យ៉ាង​ល្អ ទៅ​ប្រកួត​ជាមួយ​សាលារៀន​មួយទៀត នៅ​ក្រៅ​ក្រុង​។
​នៅតាម​ផ្លូវ​ធ្វើ​ដំណើរ​លោកគ្រូ​បាន​ឲ្យ​រថយន្ត​ដឹក​ ក្រុមសិស្ស​ពិការភ្នែក​ឈប់​សម្រាក់​នៅ​ទី​ក្បែរ​ទីវាល​ក្បែរ​ផ្ទះ​អ្នកចំការ ​មួយ​។ នៅ​ខណៈ​ក្មេងៗ​នាំគ្នា​រត់​លេង​បាល់​លោកគ្រូ​រូប​នោះ​ឆ្លៀត​យកពេល​ជជែក លេង​ជាមួយ​អ្នកភូមិ​រស់នៅ​ទីនោះ ។ អ្នក​ភូមិ​ម្នាក់​បាន​សួរ​ទៅ​លោកគ្រូ​៖
- លោកគ្រូ​! ខ្ញុំ​មើល​ទៅ​កូនសិស្ស​ទាំងនោះ ឃើញ​ដូចជា​ពួកគេ​ពិការ​ភ្នែក​រូ​ច​ចុះ​ពួកគេ​អាច លេង​បាល់​បាន​យ៉ាងម៉េច​ទៅ​កើត​!
​លោកគ្រូ​របស់​សិស្សិ​ពិការ​ភ្នែក​ព្យ​យាម​ពន្យល់ៈ​
- ពីដំបូង​ខ្ញុំ​គិតថា​វា​ពិបាក​ដែរ ប៉ុន្តែរ បន្ទាប់​ពី​ស្រាវជ្រាវ​សាកល្បង​អស់​ជា​ច្រើនលើក​ច្រើនសារ យើង​ក៏​បាន​សម្រេចចិត្ត​បង្កប់​កណ្តឹងគោ​នៅក្នុង​បាល់ ដូច្នេះ​ពួកគេ​ដឹង​ថា​បាល់​នៅទីណា ក្រោយមក​​ពួកគេ​ក៏​អាច​លេង​បាល់ និង​ទាត់​បាន​យ៉ាង​ល្អ​!
​អ្នកភូមិ​
- យីរ​! ចំ​ជា​ឆ្លាត់​មែន ចេះ​រក​នឹកឃើញ !
​កំពុងតែ​ជជែក​គ្នា​លេង​ស្រាប់តែ​មាន​អ្នកភូមិ​ម្នាក់​ទៀត​ស្រែក​ចេញ​មក​តាម​បង្អួច​៖
-​លោកគ្រូ ! លោកគ្រូ​! គួរ​ហៅ​ពួកគេ​(​សិស្ស​)​ត្រឡប់​មក​វិញ​ភ្លាម​មក​!
លោកគ្រូ​តប​វិញៈ​
-​ទុក​ឲ្យ​ពួក​គេ​លេង​បន្តិច​សិន​ទៅ !
​អ្នកភូមិ​រូបនោះ ឆ្លើយតប​វិញ​ទាំង​កំហឹងៈ​
-​បើ​លោកគ្រូ​មិនឆាប់​ហៅ​ពួកគេ​ត្រឡប់​មក​វិញ​ទេ មេគោ​ខ្ញុំ​ច្បាស់​ជា​ស្លាប់​មិន​ខាន​!
​ហេតុ​អ្វី​ទៅៈ​
​អ្នកភូមិ​
-​ពួក​សិស្ស​ទាំងនោះ​ឮ​កណ្តឹង​មេគោ​ខ្ញុំ​ទៅ​ដល់​ណា​ពួកគេ​ទៅ​ដល់​នោះដែរ ទាត់​មេគោ​ខ្ញុំ​ឡើង​ទក់​សាច់​ហើយ .....! ។​
តើ​ប្រពន្ធ​ជា​អ្នក​ត្រួត​ប្តី​
​មនុស្ស​គ្រប់គ្នា​នៅ​លើ​ផែនដី​យើង​នេះ កាល​បើ​កើត​មក​ហើយរ​មែន​តែង​ស្លាប់​ទៅ​វិញ​ហើយ​បាន កើត​ជា​ថ្មី​នៅ​ឯ​ឋានសួគ៌ ។ មាន​ថ្ងៃមួយ​នោះ​ព្រះ​មានបំណង​ចងដឹងថា​តើ បុរស​ដែល​ព្រះ​បាន​ជប់ ឲ្យ​កើត​ជា​រូបរាង​ឡើង​នោះ​ត្រូវបាន​ប្រពន្ធ​របស់​ខ្លួន​ប្រព្រឹត្ត​ល្អ​ ជាមួយ​ដែរ ឬ​អត់ !
​ដើម្បី​បាន​យល់​ពី​រឿង​នេះ ព្រះ​បាន​បញ្ជា​ទៅ​បុរស​ទាំងអស់​ដែល​បាន​មក​កើត​ជា​ថ្មី​នៅ​ឋាន​សួគ៌ៈ​
​ មើល៎​! អ្នក​ទាំងអស់​គ្នា ខ្ញុំ​ចង់​ឲ្យ​បុរស​ណា​ដែល​ត្រូវ​ប្រពន្ធ​ត្រួតត្រា​បាន ឈរ​មួយ​ជួរ ឯ​អ្នក​ដែល​អាច​ត្រួត​ប្រពន្ធ​បាន ឈរ​មួយ​ជួរ ដូច​បំណង​បុរស​ដែល​ត្រូវ​ប្រពន្ធ​ត្រួត​បាន​ចេញ​មក​ឈរ​មួយ​ជួរ​មាន​ប្រវែង​ រាប់រយ​គីឡូម៉ែត្រ ឯ​ចំណែក​ប៉ែក​ខាង​បុរស ដែល​អាច​ត្រួត​ប្រពន្ធ​បាន​មាន​តែ​បុរស​ម្នាក់​គត់​នៅក្នុង​ជួរ ។ ព្រះ​តូចចិត្ត​ខ្លាំងណាស់ ព្រោះ​បុរស​ភាគច្រើន​នេះ​តំណាង​ឲ្យ​រូប​របស់​ព្រះ​តែ​បែរជា​ត្រូវ​ប្រពន្ធ​ ត្រួតត្រា​បាន​ទៅវិញ ភ្លាម​នោះ​ព្រះ​បាន​និយាយ​ទៅកាន់​បុរស​ដែល​ត្រូវ​ប្រពន្ធ​ត្រួត ៖
​ ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្មាស់​ជាទីបំផុត សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​កំពុង​រស់​ដោយ​ការ ត្រួត ត្រា​របស់​ប្រពន្ធ ខ្ញុំ​សោកស្តាយ​ណាស់​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​ត្រូវអាប់​ មុខ មាត់ ដោយសារតែ​ភាពកម្សោយ​របស់​អ្នកឯង​!
​ព្រោះ​អ្នក​ទាំងអស់​ គ្នា តំណាង​ឲ្យ​ខ្ញុំ​ក្នុង​នាម​ជា​ព្រះ​! ចូរ​អ្នក​មើល​ចុះ នោះ​ទើប​ជា​កូន​ព្រះ​ពិតប្រាកដ (​ព្រះ​ចង្អុល​ទៅ​បុរស​ដែល​កំពុង​ឈរ​ក្នុង​ជួរ​តែម្នាក់ឯង ដែល​មិន​ត្រូវ​ប្រពន្ធ​ត្រួតត្រា​) ព្រោះ​គេ​មិន​បាន​រស់ ដោយ​ការបញ្ជា​ឬ​ត្រួតត្រា​ដោយ​ប្រពន្ធ​របស់​គេ​នោះឡើយ​! នេះ​ទើប​បាន​សមជា​កូន​ព្រះ​ពិតៗ​....! 
​​បន្ទាប់​មក​ព្រះ​ប្រាប់​ទៅ​បុរស​នោះ ៖
​ចូល​ឯង​និយាយ​ប្រាប់​អ្នក​ទាំងនោះ​ចុះ ថា​ហេតុ​យ៉ាងណា​បានជា​ឯង​អាច​ត្រួតត្រា​ប្រពន្ធ​បាន​....​និយាយ​ទៅ​!
​ បុរស​ដែល​មិន​ខ្លាច​ប្រពន្ធ ឆ្លើយតប​ទៅ​ព្រះ​វិញ ខ្ញុំ​អត់​ដឹង​ឆ្លើយ​យ៉ាងណា​ទេ​ព្រះអង្គ​! ខ្ញុំ​គ្រាន់​ទេ​ដឹង​ថា ប្រពន្ធ​ខ្ញុំ​ប្រាប់​ឲ្យមក​ឈរ​ក្នុង​ជួរ​នេះ​!​
​"​ទីប្រឹក្សា​ជម្លោះ​"
​បន្ទាប់ពី​រៀបការ​ហើយ​បាន​ចំនួន​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ ប៉ុណ្ណោះ ប្តី​ប្រពន្ធ​មួយគូរ​បានសម្រេច​ចិត្ត​ថា ត្រូវតែ​រក​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​រវាង​ពួកគេ​ទាំងពីរ​នាក់ ព្រោះតែ​ការនិយាយ​មិន​ចូល​ខ្ទុង​គ្នា ។​
​អត់​ទាន់​ចប់​
"​ផ្លែឈើ​ស្លាប់​រស់​''
​មាន​ថ្ងៃមួយ​បុរស​បីនាក់​បាន​ជួបគ្នា​នៅក្នុង​ព្រៃ អ្នក​ទាំងបី​សឹង​ជា​អ្នក​ចូលចិត្ត​ដើរ​កំសាន្ត​តាម​ព្រៃ ដើម្បី​បានឃើញ​អ្វីៗ​ប្លែក​ពីអ្វី ដែ​ល​មាននៅ​ក្នុង​ក្រុង ។ បន្ទាប់ពី​បាន​ជួបគ្នា បុរស​ទាំងបី​បាន​ព្រមព្រៀង​រួម​ដំណើរ​ជាមួយគ្នា មិនយូរប៉ុន្មាន​ពួកគេ​បាន​ជួប​ជាមួយ​មនុស្ស​រស់នៅក្នុង​ព្រៃ​មួយក្រុម​ធំ ពួក​មនុស្ស​ព្រៃ​ទាំង​នោះបាន​វាយ​ឲ្យ​សន្លប់​បុរស​ទាំងបី​រួច​នាំយក​ទៅកាន់​ មូលដ្ឋាន​របស់​ពួកគេ ។​
​បន្ទាប់ពី​ពួក​បុរស​ទាំងបី​ដឹងខ្លួន​វិញ​ពួកគេ​បាន​ស្ថិត​....​ជាស្រេច​នៅ​ចំពោះមុខ​មេកន្ទ្រាញ​របស់​ពួក​មនុ​ស្សព្រៃ ។​
​ភ្លាមនោះ​មេកន្ទ្រាញ​រូបនោះ​បាន​ប្រាប់បុរស​ទាំងបី​:
- ​បើ​ពួកអ្នកឯង​រៀងៗ​ខ្លួន​អាច​រក​ផ្លែឈើ​បាន​ចំនួន ១០​ផ្លែ រួច​នាំយក​វា​ត្រឡប់មកវិញ​នោះ​ជីវិត​ពួកអ្នកឯង​ប្រហែលជា​អាច​នៅរស់​ទៅមុខទៀត ។​
​បន្ទាប់​ពីមួយ​រយះពេល​កន្លងទៅ បុរស​ទីមួយ​បាន​ត្រឡប់មក​មុនគេ​ជាមួយ​ផ្លែ​ក្រសាំង​ចំនួន ១០​ផ្លែ ភ្លាមនោះ​មេកន្ទ្រាញ​បាន​បញ្ជា​ឲ្យ​បុរស​នោះ​ដាក់​ផ្លែ​ក្រសាំង​ទាំង ១០ ចូល​តាម​រន្ធ​គូថ​ដោយ​មិន​ឲ្យ​បង្ហាញ​ទឹកមុខ​ប្លែក​ពី​ធម្មតា​ឡើយ គឺ​គ្មាន​យំ ស្រែក ឬ​សើច​អ្វី​ទាំងអស់ !
​ជាដំបូង​បុរស​ទីមួយ​មានការ​ពិ​ កបាក​ខ្លាំង​ដើម្បី​ដាក់​ក្រសាំង​ចូល​តែ​វា​បាន​ទៅ​ផុត​ដល់​ផ្លែ​ក្រសាំង​ទី ​ពីរ បុរស​ទីមួយ​នេះ​ទ្រាំ​មិនបាន​ក៏​ស្រែក​ចេញ​សំ​សំដែង​នូវ​ការឈឺចាប់ ភ្លាមនោះ​បុរស​នេះ​ត្រូវបាន​គេ​យកទៅ​សម្លាប់ចោល ។​
​បន្ទាប់ពីនោះ​បន្តិច ​បុរស​ទី​ពីរបាន​មកដល់​ជាមួយ​ផ្លែ​ពុទ្រា​ចំនួន ១០​ផ្លែ មេកន្ទ្រាញ​ក៏បាន​បញ្ជារ​ឲ្យ​បុរស​រូបនេះ​ធ្វើ​ដូច​បុរស​ទីមួយ​ដែរ បន្ទាប់ពី​ផ្លែ​ពុទ្រា​ដាក់ចូល​បាន ៩​ផ្លែ​ហើយ​នោះ ស្រាប់តែ​បុរស​នេះ​ផ្ទុះសំណើច​ដោយ​ឯកឯង​ទប់​មិន​ជាប់ បុរស​ទី​ពីរ​ក៏មាន​វាសនា​ដូច​បុរស​ទីមួយ​ដែរ គឺ​ត្រូវគេ​យកទៅ​សម្លាប់ចោល ។​
​បន្ទាប់ពី​ត្រូវស្លាប់​បុរស​ទាំង​ពីររូប​បាន​ជួបគ្នា​នៅឯ​ឋាន​សួ​គ៍​បុរស​ទីមួយ​បាន​សួរ​ទៅ​បុរស​ទី​ពីរ​:
-​ហេតុអ្វី​បានជា​លោក​ឯង​សើច វា​នៅសល់តែ​ផ្លែ​ពុទ្រា​មួយ​គ្រាប់​ទៀត​សោះ លោក​ឯង​នឹង​ត្រូវបាន​គេ​លែង​ទៅហើយ !
​បុរស​ទី​ពីរ​តប​វិញ​
- ​បើ​មិន​ឲ្យ​ខ្ញុំ​សើច​យ៉ាងម៉េច បើ​ពេលដែល​ខ្ញុំ​កំពុងតែ​ហៀ​បដា​ក់​ផ្លែ​ពុទ្រា​ទី​១០​នោះ​ចូល​ទៅហើយ តែ​ជួន​ជា​ក្រឡេកឃើញ​បុរស​ទី​៣ ត្រឡប់មកវិញ​ជាមួយ​ផ្លែ​ម្នាស់ ១០​ផ្លែ​ឯណោះ​នោះ​...!!!
"​រឹង​ដូច​ថ្ម​"
​ឪពុក​របស់​ក្មេងប្រុស​ម្នាក់​ទើប​ត្រឡប់​មកពី​ធ្វើការ​និង​បាន​សួរ​ទៅ​ប្រពន្ធ​របស់គាត់រ​ក កូន​ប្រុស​តាម​ទម្លាប់​របស់គាត់ :
​    ​- ម៉ែ​វា​! កូន​យើង​ទៅណា​បាត់​ហើយ​
​    ​- វា​នៅ​ខាងក្រោយ​ផ្ទះ​ឯណោះ​! ប្រពន្ធ​ឆ្លើយតប​វិញ​
​    ​មិន​បង្អង់​យូរ​គាត់​ក៏​ដើរទៅ​ខាងក្រោយ​ផ្ទះ ពេល​ហៀ​ប​ទៅជិត​ដល់​ក៏​ឮសូរ​សម្លេង​ដំ​ប៉ូ​កៗ​.....
​    ​បុរស​ជា​ឪពុក​ក៏​សួរ​ទៅ​កូន​
​    ​- កូន​ឯង​ម៉េច​យក​ដែកគោល​ទៅ​ដំ​លើ​ជញ្ជាំង​អី​ញ្ជឹ​ង​?
​    ​ក្មេងប្រុស​ឆ្លើយ​វិញ​
​     ​- អត់​ទេ​ប៉ា​! តាមពិត​ខ្ញុំ​បាន​យកសារ​ធាតុគីមី​ស្រាវជ្រាវ​ឃើញ​ពីសា​លាមក​ដាក់​លើ​ជន្លេន​ ស្រាប់តែវា​ក្លាយជា​រឹង​ដូច​ថ្ម ខ្ញុំ​ក៏​យក​វា​ទៅ​ដំ​សាកមើល​! គិត​មួយសន្ទុះ​បុរស​ជា​ឪពុក​ប្រាប់​ទៅ​កូនប្រុស​គាត់​វិញ :
​    ​- កូន​ឯង​អាច​ឲ្យ​វា​មក​ប៉ា​បានទេ ចាំ​ប៉ា​ទិញ​ឡាន​វ៉ុល​វ៉ា​ហ្គែ​ន​ថ្មី​ឲ្យ​មួយ​!
​    ​- ខ្ញុំ​អាច​ឲ្យ​ប៉ា​បាន​មិន​អី​ទេ​......!
​     ​ស្អែក​ឡើង​ក្មេងប្រុស​រូតរះ​ទៅ​រោង​ចត​ឡាន​ដើម្បី​រកមើល​ឡាន​ថ្មី​របស់​វា ​តែ​មិនឃើញ បែរជា​ឃើញ​បែរ​ស៊ឺ​ដេ​ស​មួយ​ថ្មី​ទៅវិញ វា​ក៏​សួរ​ទៅ​ឪពុក​របស់​វា :
​    ​កូន   : ប៉ា​! ឯណា​ឡាន​ខ្ញុំ​
​    ​ឪពុក : អូ​!​ឡាន​កូន​ឯង​នៅខាងមុខ​ឡាន​នេះ​
​    ​កូន   : ចុះ​ឡាន​បែរ​ស៊ឺ​ដេ​ស​នេះ​របស់​អ្នកណា​?
​    ​ឪពុក : អា​បែរ​ស៊ឺ​ដេ​ស​នេះ ម៉ាក់​កូន​ឯង​ទើប​ទិញ​ឲ្យ​ប៉ា​ជា​រង្វាន់​ណា៎​!
​    ​    ​(​គិត​មើល​បន្តិច​យល់​ហើយ​)​
​សំណើច "​កម្តៅ​ពី​ធម្មជាតិ​ ក្នុង​រដូវ​ត្រជាក់​"
​នៅ​ប្រទេស​លោកខាងលិច គេ​បាន​ចាត់ទុកថា​រដូវក្តៅ​គឺជា​ពេលវេលា​មួយ​ដ៏​ស្រស់ ស្រាយ​បំផុត​សម្រាប់​ជីវិត ព្រោះ​នៅពេល​រដូវក្តៅ​ចូល​មកដល់​ភ្លាមគ្រប់​សកម្មភាព​ទាំងអស់​ហាក់ដូចជា​រស់ ​រវើក​ជាង​នៅក្នុង​រដូវ​ត្រជាក់​ដែលមាន​ភាពស្ងាត់ជ្រងំ សឹង​គ្មាន​មនុស្ស​ដើរ​នៅតាម​ដងផ្លូវ​។​
​    ​ដោយសារ​ហេតុផល​នៃ​ភាព​ត្រជាក់​ក្នុង​រដូវ​ធ្លាក់​ព្រិល​ធ្វើ​ឲ្យ​ពួកគេ​ ភាគច្រើន​ស្ថិត​នៅ តែ​ក្នុងផ្ទះ អង្គុយ​មើល​ទូរទស្សន៍ ព្រោះ​ពុំ​ដឹងថា​ទៅណា​។ អ្នកមាន​ប្រាក់កាស​គេ​ចេញ ទៅ​កម្សាន្ត​នៅ​ប្រទេសក្រៅ​ដែលមាន​អាកាសធាតុ​ក្តៅ ​ដូចជា​នៅ​អាស៊ី​យើង​ជាដើម ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិនមាន​លុយកាក់ ​ជាប់​នៅតែ​ក្នុងផ្ទះ​ ការមើល​ទូរទស្សន៍​បំបាត់​ភាព​អផ្សុក​បានក្លាយ​ទៅជា​ទម្លាប់​របស់គេ​ទៅហើយ​។​
​     ​ឯ​ក្រុមហ៊ុន​ដែល​ផលិត​កម្មវិធី​សម្រាប់​ទូរទស្សន៍​ក៏​មិន​ភ្លេច​រក​វិធី​ បង្កើត​កម្តៅ​ឲ្យ​អ្នក​ដែល​មិន​បានចេញ​ទៅណា​នោះដែរ មើលចុះ​សូម្បីតែ​អ្នក​ផ្សាយ​ពី​ព័ត៌មាន​អាកាសធាតុ​ប្រចាំថ្ងៃ ក៏​ខំប្រឹង​ឆ្លៀត​ជួយ​បង្កើន​កម្តៅ​ឲ្យ​ដល់​អ្នកមើល​ដែរ បើ​បាន​មើល​យូរ​ប៉ុន្មាន​ក៏​កើន​កម្តៅ​ចេញពី​ក្នុង​ខ្លួន​ច្រើន​ប៉ុន​នោះ ហើយ​បើ​មិន​មើល​ក៏​មិនកើត​ព្រោះ​ជា​កម្មវិធី​សំខាន់ និយាយប្រាប់​ពី​អាកាសធាតុ​ដែល​ពលរដ្ឋ​នៅ​លោកខាងលិច​ចូលចិត្ត​តាមដាន​ជាងគេ ព្រោះ​វា "​សំខាន់​ណាស់​" មិនអាច​រំលង​កម្មវិធី​នេះ​ចោល​បានឡើយ​។​
​    ​នៅលើ​អេក្រង់​ទូរទស្សន៍​បាន​បង្ហាញថា ​អាកាសធាតុ​ត្រជាក់​ធ្លាក់​មក​នៅត្រឹម ១៥ ដឺ​ក្រេ តែ​អ្នកមើល​វិញ​អាចមាន​កម្តៅ​ភាយ​ចេញពី​ក្នុង​ខ្លួន​មក​ខ្ពស់ជាង​នេះ ហើយ​សូម​អរគុណ​ផងដែរ​ដល់​កម្មវិធី​ផ្សាយ​ពី​អាកាសធាតុ​ដែល​បាន​ជួយ​រក​វិធី​ បង្កើន​កម្តៅ​ឲ្យ​ដល់​អ្នកមើល ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ម៉ាស៊ីនកម្តៅ​ដាក់​ផ្ទះ​៕​
សំណើច "​បើក​តាម​ល្បឿន​លេខ​ផ្លូវ​"
​ប៉ូលិស​មួយរូប​បាន​បញ្ឈប់រថយន្ត​មួយគ្រឿង​ដែល​បើកបរ​ក្នុង​ ល្បឿន ២០ Km ក្នុង​មួយ​ម៉ោង​នៅលើ Highway លេខ ២០​។ បន្ទាប់ពី​រថយន្ត​ត្រូវបាន​បញ្ឈប់​គាត់​ឃើញ​អ្នក​នៅក្នុង​រថយន្ត​សឹង​ជាម​ នុស្ស​តឿ​ទាំងអស់​។​
​    ​ប៉ូលិស :​         អ្នកស្រី​បើក​ក្នុង​ល្បឿន​ត្រឹមតែ ២០ Km ក្នុង​មួយ​ម៉ោង​នៅលើ​ផ្លូវ Highway.....!
​     ​ស្ត្រី​អ្នកបើកបរ : ខ្ញុំ​បាន​បើក​តាម​ផ្លាកសញ្ញា​យ៉ាង​ត្រឹមត្រូវ​, លោក​មើលទៅ​ចុះ​ន៎ោះ (​ស្ត្រី​អ្នកបើក​ចង្អុល​ទៅ​ផ្លាក​មួយ​) ផ្លាក​នោះ​ហើយ !
​    ​ប៉ូលិស :​         មិនមែន​ទេ​អ្នកស្រី នោះ​គឺជា​លេខ​ផ្លូវ មិនមែន​ផ្លាក​ល្បឿន​ឲ្យ​បើកបរ​ទេ ! អ្នកស្រី​ច្រឡំ​ហើយ !
​     ​បន្ទាប់ពី​បាន​សូមទោស​ភ្នាក់ងារ​ប៉ូលិស​រួច​ស្ត្រី​អ្នកបើក​បរបាន​ ចូលក្នុង​ឡាន​វិញ តែ​ចៃដន្យ​ប៉ូលិស​ក្រឡេក​មើលទៅ​អ្នក​នៅក្នុង​ឡាន​ផ្នែក​ខាងក្រោយ ឃើញ​ពួកគេ​ហាក់ដូចជា​ភិតភ័យ​ខ្លាំង ប៉ូលិស​ក៏​សួរ :
​    ​ប៉ូលិស :​          ហេតុ​ម៉េច ! បានជា​អ្នក​ទាំងនោះ​ភ័យ​ខ្លាំង​ម្ល៉េះ​?
​    ​ស្ត្រី​អ្នកបើកបរ :  ពួកគេ​មិន​អី​ទេ លោក​ប៉ូលិស ! ពួកយើង​ទើប​បើក​ចេញ​មកពី​ផ្លូវ​លេខ ១៥៥ មុននេះ​បន្តិច​.......
​    ​ប៉ូលិស : ...................!!!​
​"​បើ​ថើប​ខ្ញុំ​នឹង​ស្លាប់​ភ្លាម​"
​មាន​ក្មេងប្រុស​មួយរូប​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដែលមាន​វិន័យ​ គ្រួសារ​យ៉ាង​តឹងរឹង​បំផុត ដោយ​មិន​អនុញ្ញាត​ឲ្យ​កូនប្រុស​នេះ​ជួប​ជាមួយ​នារី​ណា​ផ្តេសផ្តាស​ឡើយ លើកលែងតែ​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ​ឬ​បងប្អូន​តែប៉ុណ្ណោះ​។ មាន​ថ្ងៃមួយ​នោះ​ក្មេងប្រុស​នេះ​បានឃើញ មិត្តភក្តិ​ជិតស្និទ្ធ​របស់​វា​ម្នាក់​ថើប​គ្នា​ជាមួយ​ស្ត្រី​ម្នាក់ ឃើញបែបនេះ​វា​បាន​សួរ​ទៅ​ម្តាយ​របស់​វា​ !

​    ​ម្តាយ​របស់​ក្មេងប្រុស​នេះ​បាន​ប្រាប់​មកវា​វិញ​ថា​:
​     ​- ការធ្វើ​បែបនេះ​គេ​ហៅថា "​ថើប​គ្នា​" ហើយ​ក្មេងប្រុស​ណាក៏ដោយ​ឲ្យ​តែ​ធ្វើបែបនេះ​ជាមួយ​មនុស្ស​ស្រី ប្រុស​នោះ​ត្រូវតែ​ស្លាប់​ភ្លាមៗ​........!!!
​    ​មាន​ថ្ងៃមួយ​នៅក្នុង​ថ្ងៃបុណ្យ​ខួបកំណើត​ចូល​អាយុ ២១ឆ្នាំ របស់​ក្មេងប្រុស​នោះ មិត្តភក្តិ​របស់​វា​បាន​ណែនាំ​ឲ្យ​ស្គាល់​មិត្តស្រី​ម្នាក់​របស់គេ​ដែលមាន​ រូបឆោម​យ៉ាង​ស្រស់​សោភា​មកពី​ទីក្រុង​មួយ​នៅ​ជិត​នោះដែរ​។ អ្វីដែល​គួរ​ឲ្យ​អស់សំណើច​សម្រាប់​ក្មេងស្រី​រូប​ស្អាត​នោះ​គឺ​នាង​បានដឹងថា ក្មេងប្រុស​ក​ម្លោះ​យើង​មិនដែល​បាន​ថើប​នារី​ណា​បាន​ម្តង​ឡើយ​។​
    មានពេលមួយនាងជាក្មេងស្រីមានឱកាសបាននៅក្បែរក្មេងប្រុសកម្លោះយើងតែពីរនាក់ នាងបានព្យាយាមថើបប្រុសកម្លោះរូបនេះ តែគេបានគេចមុខចេញមិនឲ្យនាងថើបបានឡើយ
​    ​ក្មេងស្រី​ស្អាត​សួរ :
​    ​- ហេតុ​អី​បានជា​មិន​ឲ្យ​ខ្ញុំ​ថើប ! វា​មាន​ឈឺ​ឯណា ! បង​ឯង​ខ្លាច​មែន​ទេ​?
​    ​- ម៉ាក់​របស់ខ្ញុំ​ប្រាប់ថា បើ​ខ្ញុំ​ថើប​ខ្ញុំ​នឹង​ស្លាប់​ភ្លាម​មួយ​រំពេច ! ក្មេងស្រី​និយាយ​មក​ក​ម្លោះ​យើង​វិញ​
​     ​- កុំ​ធ្វើ​ដូច​កូនក្មេង​ឥ​ចឹ​ង ! ឥឡូវ​បង​មក​ថើប​ខ្ញុំ​មក ! ថា​មិនទាន់​ផុតពី​មាត់​ផង​ក្មេងស្រី​នោះ​ងាក​យ៉ាង​រហ័ស​មក​ថើប​ប្រុស​ក​ ម្លោះ​យើង​ដោយ​មិន​ឲ្យ​គេច​រួច​ដូច​លើក​មុន​ឡើយ​។ តែ​ក្មេងប្រុស​បែរជា​ភិតភ័យ និយាយ​ទាំង​ញ័រ​មាត់​
​    ​- ខ្ញុំ​ពិតជា​ស្លាប់​ហើយ ពុទ្ធោ​អើយ ខ្ញុំ​ពិតជា​ស្លាប់ !
​    ​- ហេតុ​អី​បង​ឯង​ត្រូវស្លាប់ ខ្ញុំ​មិន​យល់​សោះ​នេ៎ !
​     ​- នាង​ដឹង​ទេ​គ្រាន់តែ​នាង​ថើប​ខ្ញុំ​អម្បាញ់មិញ កន្លែង​មួយ​នោះ​របស់ខ្ញុំ​វា​ឡើង​រឹង​បាត់ទៅហើយ​........​ដូច​នាង​ដឹង​ ស្រាប់​មនុស្ស​ស្លាប់​តែង​រឹង​មែន​ទេ​?  "​សូ​ឡា​នី​"​
​" នៅតែ​មិន​ចេញ​! "
​លោកតា​ចំណាស់​មួយរូប​អាយុ ៧៥​ឆ្នាំ បាន​មកជួប​លោកគ្រូ​ពេទ្យ​ដើម្បី​សុំ​ឲ្យ​គ្រូពេទ្យ​ជួយ​រាប់​មេជី​វិត​ របស់គាត់​, បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​ទូទៅ​ជារួម​មួយ​ត្រួស​រួចមក​លោកគ្រូ​ពេទ្យ​ បានប្រគល់​កូន​កែវ​មួយ​ឲ្យ​លោកតា​យើង​ដោយ​ប្រាប់ថា :

​    ​- សូម​តា​យក​កែវ​នេះ​ទៅផ្ទះ​រួច​យក​គំរូ​ទឹកកាម​លោកតា​ដាក់​ក្នុង​នេះហើយ​ឲ្យ​ខ្ញុំ​វិញ​នៅវេលា​ស្អែក !
​     ​ថ្ងៃស្អែក​ឡើង​លោកតា​យើង​បាន​ត្រឡប់​មកជួប​លោកគ្រូ​ពេទ្យ​វិញ​រួច​ប្រគល់​ កូន​កែវ​នោះ​ឲ្យ​ទៅ​គ្រូពេទ្យ តែ​នៅក្នុង​កែវ​នោះ គ្មានអ្វី​ទាំងអស់​គឺ​ទទេ​ដូច​កាល​ពេល​យកទៅ​ដែរ​។ លោកគ្រូ​ពេទ្យ​សួរ​លោកតា​យើង :
​    ​- ហេតុ​អី​គ្មាន​អី​នៅក្នុង​នេះ​សោះ​អីចឹង !
​    ​លោកតា​យើង​ព្យាយាម​ពន្យល់​លោកគ្រូ​ពេទ្យ :
​     ​- តាមពិតទៅ ! លោកគ្រូ​ពេទ្យ​រឿង​គឺ​វា​យ៉ាងនេះ ! ដំបូង​ខ្ញុំ​សាកល្បង​ជាមួយ​ដៃ​ខាងស្តាំ​តែ​គ្មាន​បានការ​អី​ទេ រួចមក​ខ្ញុំ​សាក​ជាមួយ​ដៃ​ខាងឆ្វេង​ទៀត​ក៏​នៅតែ​មិនបានការ​ដដែល បន្ទាប់មក​ខ្ញុំ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ជួយ​.......​ប្រពន្ធ​ខ្ញុំ​ប្រើ​ដៃ​ ខាងឆ្វេង​ផង​ដៃ​ខាងស្តាំ​ផង​ក៏​នៅតែ​គ្មាន​បានការ​ដដែល អស់ត​ម្រេះ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ក៏​សុំ​ឲ្យ​អ្នកជិតខាង​គេ​ជួយ​.....! ព្រោះ​វា​មិន​ព្រម​ចេញ​សោះ​?
​    ​លោកគ្រូ​ពេទ្យ​ស្រឡាំងកាំង​សួរ​វិញ​ភ្លាម​
​    ​- លោកតា​ឲ្យ​អ្នកជិតខាង​ជួយ​? ស្លាប់​ហើយ​......!!!
​     ​- បាទ ! លោកគ្រូ​ពេទ្យ ! ទោះបី​ពួកយើង​ទាំងអស់គ្នា​ព្យាយាម​យ៉ាងណាក៏ដោយ​ក៏​វា​នៅតែ​មិន​ចេញ​ដដែល គឺ​បើក​អា​គម្រប​កូន​ដប​នេះ​អត់​បាន​សោះ​!៕​  "​សូ​ឡា​នី​"​
​"​មកជួប​គ្រូពេទ្យ​"
​បុរស​ស្ត្រី​វ័យ​ចំណាស់​មួយគូ​បាន​មកជួប​លោកគ្រូ​ពេទ្យ​!
​    ​លោកគ្រូ​ពេទ្យ​បាន​សួរ​អ្នក​ទាំងពីរ​:
​    ​-​តើ​មានការ​អី​ត្រូវ​ឲ្យ​ខ្ញុំ​ពិនិត្យ​ទេ​?
​    ​បុរស​ចំណាស់​ឆ្លើយ​ទៅ​គ្រូពេទ្យ​វិញ​
​     ​-​ទេ​! ខ្ញុំ​ទាំងពីរ​នាក់​គ្មានអ្វី​ត្រូវ​ពិនិត្យ​ទេ តែ​ពួក​ខ្ញុំ​ចង់​ឲ្យ​លោកគ្រូ​ពេទ្យ​ជួយ​ពិនិត្យមើល​ពេល​ពួក​ខ្ញុំ​ទាំងពីរ​ រួម​រក្ស​គ្នា​ផង​តើ​បានទេ​!
​    ​ជាដំបូង​លោកគ្រូ​ពេទ្យ​ហាក់​រួញរា​ដែរ តែ​ទីបំផុត​ក៏​យល់ព្រម​ឲ្យ​គូស្នេហ៍​វ័យ​ចំណាស់​ទាំងពីរ​រួម​រក្ស​គ្នា​។ បន្ទាប់​ពីអ្វីៗ​បាន​ចប់សព្វគ្រប់ លោក​គ្រូពេទ្យបាន​សុំ​ថ្លៃ​សេវា​ពិនិត្យ​ការរួម​រក្ស​នោះ​ចំនួន 20 ​ដុល្លារ​។​
​    ​ក្រោយៗ​មកទៀត​គូ​សេ្ន​ហ៍​វ័យ​ចំណាស់​តែងតែ​មក​ធ្វើបែបនេះ​ជារឿយៗ ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជាខ្លាំង​ក៏​ដាច់ចិត្ត​សួរ​:
​    ​-​តើ​លោ​កមក​ធ្វើបែបនេះ ចង់​ឲ្យ​ខ្ញុំ​ពិនិត្យ​តាមដាន​រឿង​អី​ទៅ​!
​    ​បុរស​ចំណាស់​តប​វិញ​:
​     ​-​លោក​ដឹង​ទេ​! ស្ត្រី​ខាង​ណេះ​នាង​រៀបការ​មាន​ប្តី​ហើយ ​ខ្ញុំ​មិនអាច​ទៅធ្វើ​បែបនេះ​នៅផ្ទះ​របស់​នាង​បានទេ ឯខ្ញុំ​វិញ​ក៏មាន​ប្រពន្ធ​ដែរ​! លោក​គិត​ទៅ​មើល​តើ​ខ្ញុំ​អាច​នាំ​នាង​ទៅផ្ទះ​ខ្ញុំ​បានទេ​? គឺ​មិន​បានទេ​! ដូច្នេះ​មានតែ​ទីនេះ​ប៉ុណ្ណោះ​.....! បើ​ទៅ Sheraton មួយ​យប់​ត្រូវការ 52 ដុល្លារ ហើយ​បើ​ទៅ Hilton មួយ​យប់​គេ​យក 37​ ដុល្លារ​, ទីនេះ​លោក​យកតែ 20 ​ដុល្លារ មួយវិញទៀត​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​គេ​ឲ្យ​ខ្ញុំ​វិញ 18 ​ដុល្លារ​ រាល់ពេល​ខ្ញុំ​មករក​គ្រូពេទ្យ​ឲ្យ​ពិនិត្យ​! ខ្ញុំ​បាន​ចំណេញ លោក​ក៏បាន​ប្រាក់​........!!!​មានអី​ខាត​!​៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More