សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

កំពុង​ដើរ​និង​ទៅ​ដល់​
​    ​មន្ត្រី​ចរាចរណ៍​ដាស់តឿន​អ្នកដំណើរ​ថ្មើរជើង​ម្នាក់​កំពុងតែ​ឆ្លងថ្នល់ តែ​ភ្នែក​ចេះ​តែ​ងើយ​មើល មេឃ​ពោរពេញ​ដោយ​ហ្វូង​តារាៈ​
​    ​-​ជម្រាប​លោក បើ​លោក​នៅតែ​បន្ត​មិន​មើលផ្លូវ​ពេល​កំពុង​ដើរ ប្រាកដ​ណាស់​ដំណើរ​នេះ​នឹង​នាំ លោក​ទៅដល់​កន្លែង​ដែល​លោក​កំពុង​ងើយ​មើល​ជាក់​ជាពុំខាន ។​
ឈឺចាប់​ទ្វេដង
​    ​មិត្តភក្តិ​ស្រីៗ​ពីរ​នាក់​សាសង​គ្នា​តាម​ទូរស័ព្ទ ។​
​    ​-​បុប្ផា​អើយ​! សុខទុក្ខ​ឯង​យ៉ាងណាដែរ វ៉ី​?
​    ​-​ធា​រី​អើយ​! គ្នា​ឈឺចិត្ត​ណាស់​សម្លាញ់ ត្បិត​អី​ប្តី​របស់​គ្នា​ដើរចោល​ផ្ទះ​រហូត​រាល់ៗ​ថ្ងៃ​ដល់​ម៉ោង ១១-១២​អធ្រាត្រ​ទៅ​ហើយ មិន​ទាន់​ចូល​ផ្ទះ​ទៀត ។ មិនដឹងថា គាត់​ទៅ​ដល់​ណា​ទេ​!
​    ​-​បុប្ផា​អើយ​! កុំ​ឈឺចិត្ត​ថ្វី ។ គ្នា​ជឿថា បើ​ឯង​ដឹង​ថា​ប្តី​របស់​ឯង​នៅ​ឯណា​ក្នុង​វេលា​ថ្មើរណេះ​នោះ ឯង​ប្រាកដជា​ឈឺចាប់​ទ្វេដង​មិន​ខាន ។​
ចោរលួច​អស់​ម្តង​
​    ​នាយក​ទីផ្សារ​ទំនើប សួរ​ទៅ​លោក​ប្រធាន​ធនធានមនុស្ស​ឈ្មោះ ឃ្លោក ។​
​    ​នាយកៈ លោក​ឃ្លោក ពួក​យើង​កំពុង​ប្រកាស​រក​បុគ្គលិក​យាម​វេន​យប់​មែន​ទេ ? លទ្ធផល​យ៉ាង ណា​ហើយ​?
​    ​ឃ្លោកៈ ជម្រាប​លោក​នាយក លទ្ធផល​មិន​អាក្រក់​ពេក​ទេ ព្រោះ​ចោរ​ទើបតែ​លួចបាន​ម្តង​ទេ លោក ។​
សំណួរ​និង​ចម្លើយ​
​    ​សំណួរៈ ពេល​ណា​ទៅ​ដែល​មនុស្ស​លោក​ល្ងង់ខ្លៅ​បំផុត​?
​    ​ចម្លើយៈ ពេល​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍ ។​
​    ​សំណួរៈ អ្នក​មាន​អាការៈ​បែបណា ពេល​ដឹង​ថា ឱប​ច្រឡំ​ចំ​លើ​ប្អូនស្រី​ភ្លោះ​របស់​សង្សារ​អ្នក​?
​    ​ចម្លើយៈ អុញ​យក្ស​! មាន​ទៅ​ពិបាក​អី អ្វីៗ​ឱ្យ​ច្រឡំ​តទៅ​ទៀត​ចុះ ។​
​    ​សំណួរៈ បុរស​ងាយ​ឆេះដុំ​បំផុត​នៅវេលា​ណា​?
​    ​ចម្លើយៈ អី​យ៉ា គឺ​ពេល​មក​ពី​ធ្វើការ នឿយហត់ ហើយ​មិន​ទាន់​បាន​បាយ​ហូប ឯ​លោក​ស្រី​ជា ភរិយា បែរ​ជា​អ្នក​ប្រាប់​ពី​សំពត់​ថ្មី​ស្អាត​របស់​គាត់​ទៅ​វិញ ។​
ដំបូន្មាន​របស់​វិចិត្រករ​ជើងចាស់
​    ​វិចិត្រករ​ជើង​ថ្មី​ថ្ងូចថ្ងូរ ដាក់​វិចិត្រករ​ជើងចាស់​
​   -​ខ្ញុំ​មាន​ភាពងាយស្រួល​ណាស់​ក្នុង​ការ​គូររូប​អង្គរវត្ត ពោល​គឺ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ទេ ។ តែ​ខ្ញុំ​ពិបាក នឹង​លក់​វា​ណាស់ ខ្ញុំ​ត្រូវ​ប្រើ​ពេល​មួយ​ឆ្នាំ​ឯណោះ ។​
   +
ចុំ​! មាន​ពិបាក​អី​អា​ប្អូន ។ ឯង​ត្រឡប់​វា​វិញ​ទៅ​គឺ​ល្អ​ស្រេច ។ ដោយ​ឃើញ​សិស្ស​ប្អូន​បង្ហាញ ភាព​ងីងើ​មិន​យល់ ។ វិចិត្រករ​ជើង​ចាស់​បន្តៈ
   ​+ ឯង​ត្រូវ​ចំណាយ​ពេល​រហូត​មួយឆ្នាំ ដើម្បី​គូររូប​អង្គរវត្ត​មួយ​ផ្ទាំង​នោះឯង នឹង​លក់ដាច់​វា​ក្នុង ពេល​តែ​មួយ​ថ្ងៃ​ទេ ។​
និយាយ​ដៀមដាម
     ​ស្វាមីភរិយា​មួយគូ ឡើង​ជិះ​រថយន្តក្រុង​ទៅ​កំពង់សោម ។ ក្រោយពេល​អង្គុយ​បាន​មួយ​សំទុះ ស្ត្រី ជា​ប្រពន្ធ​ស្តាប់​ឮ​អ្នក​ខាងក្រោយ​ដៀមដាម​ដាក់​គាត់​ថា គាត់​ហ្នឹង​ចាស់​មិន​សម​នឹង​ប្តី គាត់​សមជា​បង​របស់ ប្តី​គាត់​ទើប​ត្រូវ ។ ស្តាប់​ឮ​អ៊ីចឹង​គាត់​ខឹង​ណាស់ រហូត​ស្ទើរ​ខ្យល់គរ ដកដង្ហើម​ដង្ហក់ៗ ឃើញ​ដូច្នេះ​អ្នកស្រី ខាង​មុខ​គាត់​ងាក​មក​សួរ “​បងស្រី បង​មានរឿង​អី​?” ។ ស្ត្រី​ជា​ប្រពន្ធ​តប​“​ខ្ញុំ​ឈឺចិត្ត​ណាស់​! អ្នក​ខាង ក្រោយ​ដៀមដាម​ខ្ញុំ​” ។ ឮ​ដូច្នេះ​អ្នកស្រី​នោះ​ងាក​ទៅ​បុរស​ជា​ប្តី ហើយ​និយាយ​ថា​“​នែ​!​អ្នក​កំលោះ​!​ហេតុ អ្វី​ទុក​ឱ្យ​គេ​ដៀមដាម​ម្តាយ​ឯង​អ៊ីចឹង​” នែអ្នក​កំលោះ​! ហេតុ​អ្វី​ទុក​ឱ្យ​គេ​ដៀមដាម​ម្តាយ​ឯង​អ៊ីចឹង​? នាម ជា​កូនប្រុស​ត្រូវ​ចេះ​ការពារ​ម្តាយ​ទើបត្រូវ​... ។​
កូន​អ្នក​ណា​?
​    ​ប្តីរ​អ៊ូ​ដាក់​ប្រពន្ធៈ ទូរទស្សន៍​លេង​រឿង​ហ្នឹង​ដូច​ឆ្កួត​អ៊ីចឹង​! ដែល​ឯណា​ឪពុក​ម្តាយ​ស្អាតបាត ឯ​កូន នោះ​ខ្មៅក្រងេះ ដូច​ធ្យូង ។ វា​មិន​ដែល​មាន​! មិន​ថា​អ៊ីចឹង​?
​    ​ប្រពន្ធៈ ប៉ា​អើយ​! ឪ​និង​ម៉ែ​បង្កើត​របស់​វា​មាន​លេង​ក្នុង​រឿង​ហ្នឹង​ឯណា ធ្វើ​ម៉េច​យើង​ដឹង​ថា​កូន អ្នក​ណាស ឬ​ខ្មៅ​នោះ ។​
ឈ្នះ​និង​ស្មើ​
​    ​ប្រពន្ធៈ ប៉ា​វា​អើយ អា​ខឿន​កូនប្រុស​យើង ទើត​តែ​រៀន​គួរ​បាន​ពីរ​បី​អាទិត្យ​ប៉ុណ្ណោះ ។ ថ្ងៃនេះ​វា អួត​ប្រាប់​អូន​ថា​“​ឈ្នះ​អក្សរសាស្ត្រ ស្មើ​គណិតវិទ្យា​” អូន​សប្បាយចិត្ត​ណាស់​ប៉ា​វា​អើយ​!
​    ​ប្តីៈ សប្បាយ​អី​ទៅ​ម៉ា​ក់វា​! អា​កូន​កំហូច​នោះ វា​និយាយ​ដូច​ការ​ឱ្យ​ពិន្ទុ​បាល់ទាត់​ហ្នឹង​ណា ។ ឈ្នះ គឺ​បាន​៣​ពិន្ទុ ឯ​ស្មើ​គឺ​បាន​១​ពិន្ទុ​នោះឯង ។
គ្រាន់តែ​សួរ​ឈ្មោះ
​    ​ក្នុង​ក្រុមហ៊ុន​មួយកន្លែង ។ នាយ គើក ជា​ប្រធាន​ផ្នែក​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ប្រើ ភរិយា​ឱ្យ​យក​លិខិត​សុំ​ច្បាប់​មក​ប្រគល់ឱ្យ​ចៅហ្វាយនាយ​ដល់​ទីស្នាក់ការ​ ធ្វើ​ការងា​រ ។​
​    ​នៅ​ពេល​មកដល់​ក្រុមហ៊ុន ប្រពន្ធ​នាយ គើក បាន​បើកទ្វារ​ចូលជួប​លេខា​នាយ គើក ដ៏​ស្រស់​ស្អាត​ម្នាក់ៈ
​    ​ប្រពន្ធ​នាយ​គើកៈ (​សួរ​ច្រឡំ​ស្មានថា​ចៅហ្វាយ​ធំ​) អ្នកស្រី​ជា​ចៅហ្វាយ​ធំ​ពិតមែន​ទេ​?
​    ​លេខា​ស្រី​ដឹង​ច្បាស់​ថា ជា​ប្រពន្ធ​នាយ គើក ក៏​ឆ្លើយ​ទៅ​វិញ​ទាំង​អារម្មណ៍​ប្រចែប្រច័ណ្ឌ និង​ក្តៅក្រហាយ​ឡើងថាៈ​
​    ​លេខាៈ ខ្ញុំ​នេះ​ធំ​ប៉ុនណាៗ សុំ​អញ្ជើញ​ទៅ​សួរ​លោក​ប្រធាន គើក មើល​ទៅ​ដឹង​ច្បាស់ ហើយ​។​
​    ​ប្រពន្ធ​នាយ​គើកៈ អុ​ញ​! ស្អី​អ​ញ្ចោះ​!
ទិញ​តែ​របស់​ថ្លៃ​ឱ្យ​អ្នកដទៃ​ប្រើ​
​    ​ពេជ្រ ជា​កូនប្រុស​មហា​គ្រួសារ​មួយ ក្រោយ​ពេល​សុំ​ប្រាក់​ពី​ម្តាយ​បាន​មិន​ដូច​បំណង គេ​ចាប់ផ្តើម​រអ៊ូរទាំ ។​
​    ​ពេជ្រ​: ផ្ទះ​យើង​សព្វថ្ងៃ​ហ្នឹង​ទិញ​សុទ្ធតែ​របស់​ថ្លៃៗ ឱ្យ​អ្នកដទៃ​ប្រើ ។ ប៉ុន្តែ​ចំពោះ​កូន​វិញ គ្រាន់តែ​សុំ​លុយ​មួយ​រយ​ពីរ​រយ​ដុល្លារ ក៏​ត្រូវ​រង​ការសួរនាំ​មូលហេតុ​ពីមុខ​ពីក្រោយ​ដែរ ។​
​    ​ម្តាយ​: សំអាង​អី​កូន​ឯង​និយាយ​អ៊ីចឹង ?
​    ​ពេជ្រ​: អ្នក​ម៉ាក់​គិត​មើល រាប់​តាំងពី​ចង្ក្រាន​ឈុត​ទំនើប​រាប់​ម៉ឺន​ដុល្លារ នាឡិកា​ប៉ោល រាប់ពាន់​ដុល្លារ កង្ហារ​ធុន​ថ្លៃ​មកពី​អឺ​រុ់​ប ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​មី​តស៊ូ​ប៊ីស៊ី ហើយ​រហូត​ដល់ ឡាន​មែក​សឺ​ដេស​២០១០​ទៀតសោត​នោះ មិន​សុទ្ធតែ​នាង​បុប្ផា អ្នកបម្រើ និង​អន្ទិត​សេង ជា​តៃកុង ឡាន​ជា​អ្នក​ប្រើ លោកប៉ា​អ្នក​ម៉ាក់​មាន​ដែល​ប៉ះ​ដោយ​ខ្លួនឯង​ពី​អ​ង្កាល់​...! ។​
“​ចេក​...!​ៗ​ៗ​ៗ​”
​    ​និ​កាជា​ឈ្មោះ​នារី​ដែល តារា ស្រ​ឡា​ញ្់ ហើយ​តារា​តែងតែ​ទៅ​លេង​ផ្ទះ​នាង​ជាប្រចាំ ។ ថ្ងៃ​មួយ​ពេល តារា ទៅដល់​ផ្ទះ​នាងៗ​ទទួល​រាក់ទាក់​ដូច​ធម្មតា ប៉ុន្តែ​មាន​ប្រុស​ម្នាក់​ទៀត​មក​ផ្ទះ​នាង ដែរ ។ និ​កា និង​បុរស​ម្នាក់​នោះ និយាយ​គ្នា​យ៉ាង​ត្រូវមាត់​ត្រូវ​ក ។ ឃើញ​ដូច​នោះ តារា ខឹង​ណាស់ ប៉ុន្តែ​មិនដឹង​ធ្វើយ៉ាងណា គ្រាន់តែ​ឃើញ​ចេក​ដែល​គេ​ដាក់​ទទួល​នឹង​មុខ​ក៏​បក​ហូបៗ​ទាល់តែ​អស់ ។ ពេល និ​កា បែរ​មក​មើល​គាត់ និ​កាក៏​លាន់​មាត់ថា “​ចុម​!​ពូ តារា​ចូលចិត្ត​ចេក​ម្ល៉េះ​?” ។ តាំងតែ​ពី​ដើម មក តារា ពុំ​ដែល​ចូលចិត្ត​ចេក​ឡើយ ។ តារា​តប​“​បាទ​!​ព្រោះ​ពេល​បាន​ហូប​ចេក​ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ ដល់​អនុស្សាវរីយ៍​កាល​នៅ​កុមារភាព​” ។​
​    ​ចាប់ពីពេលនោះ​មក និ​កា ហាក់​បែរមក​ចាប់អារម្មណ៍​លើ តារា ហើយ​អ្នក​ទាំង​ពីរ​ក៏​បន្ត ទំនាក់ទំនង​នឹង​គ្នា​រហូត​បាន​រៀបការ ។ និ​កា ដោយ​ដឹង​ថា​ប្តី​ចូល​ចិត្តចេក​ក៏​ទិញ​ចេក​ឱ្យ​ហូប​ព្រឹក ល្ងាចៗ​រៀងរាល់ថ្ងៃ ។ តារា មិន​ចូល​ចិត្ត​ហូប​ចេក​ទេ តែ​ខ្លាច​ប្រពន្ធ​អន់ចិត្ត​ក៏​ទ្រាំ​ហូប​ចេក​ព្រឹកល្ងាចៗ ដល់​ថ្នាក់​យប់​ឡើង​ដេក​យល់សប្តិ​“​ជួយ​ផង​...!​ចេកៗ​ៗ​ៗ​...!” ប្រពន្ធ​ដឹងខ្លួន​ឡើង​ឮ​តែ​ពាក្យ​ថា “​ចេកៗ​ៗ​ៗ​...!”  ក៏​លាន់មាត់​“​ចុម​! ប្តី​ខ្ញុំ​អី​ក៏​ចូលចិត្ត​ចេក​ម៉េះ​!” ហើយ​ក៏​បន្ត​ទិញ​ចេក​ឱ្យ​ប្តី​ហូប​យ៉ាង យកចិត្តទុកដាក់​រាល់​ថ្ងៃ​ពុំដែល​ខាន ។​
​    ​៥០​ឆ្នាំ​ក្រោយមក ជរាភាព​បានធ្វើឱ្យ តារា ធ្លាក់ខ្លួន​ឈឺ ដោយ​ដឹង​ខ្លួន​ថា ជិត​ដល់​ពេល ចុងក្រោយ តារា បាន​ហៅ និ​កា មក​សារភាព​ពាក្យ​ចុងក្រោយ និ​កា ក៏​ប្រញាប់​ចូល​យ៉ាង​កៀក​ផ្ទៀង ត្រចៀក​ស្តាប់ ។ តារា ពោល​ទាំង​ត្រដរខ្យល់ “​អូន​...! ពេល​ចុង​ក្រោយ​...​បង​មាន​ពាក្យ​មួយ​ចង់ សារភាព​ប្រាប់​អូន​!”​។ និកា​សួរ​“​អ្វី​ទៅ​?” ។ តារា​ឆ្លើយ​“​គឺ​ចេក​...!”​។ ប្រពន្ធ​ដាក់​ចេក​ដល់​មាត់​ប្តី ហើយ​ប្តី​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ ។ អូន​ពាក្យ​ចុងក្រោយ​“​ចេកៗ​ៗ​ៗ​...! និង​បង​មិន​ត្រូវ​ធាតុ​គ្នា​ទេ​” ។​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More