សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

មេ​ប៉ិន​ចាំ
    ​កំលោះ ជា​មិត្ត​រួម​ការងារពីរ​នាក់​បាន​ជជែក​គ្នា​។
    ​កំលោះទី១: អា​ពួក​ម៉ាក មេ​យើង​មាន​ខួរក្បាល​ពូកែ​ចាំ​ណាស់​វ៉ី ។ ឯង​ដឹង​ទេ​កាលពី​ឆ្នាំ២០០៨ គ្នា​មាន ​កំហុស​ពីរដង​។ ប៉ុន្តែ ២០១០ ហើយ​គាត់​នៅតែ​ចាំ ម្សិលម៉ិញ​អង្គប្រជុំ​ដែល​ឯង​មក​យឺត គាត់​នៅ​លើ​កមក​និយាយ​  ទៀត ។
    កំលោះទី២: ពូកែអី​ មេ​ចាស់​របស់​គា្នឯណោះ​វិញ ប៉ិន​ចាំ​ជាង​។ ឯង​ដឹង​ទេ​គ្នា​ឈប់​ពី​ក្រុមហ៊ុនគាត់៦ ​ឆ្នាំ​មកហើយ ឯ​កន្លែង​ស្នាក់នៅ​ក៏​ដូរ​៣​ដង​ទៅ​ទៀត​។ ប៉ុន្តែ​កាលពី​ការ​កូន​គាត់ មេ​ចាស់​គ្នា​នៅ​រកគ្នា​ឃើញ ហើយ ​ហុច​ធៀប​ឱ្យ​មួយ​ផង​វើយ។​
មូលហេតុ​
    ​សាស្ត្រ​ចារ្យ​ល្បីៗ​ពីរ​រូប​ជជែក​គ្នា​:
    សាស្ត្រ​ចារ្យទី១ :  អូយ​! ឆ្លងកាត់​ការស្រាវជ្រាវ​ច្រើន​ឆ្នាំ​ណាស់​មក ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិន ​ទាន់​រក​ឃើញ​ពី​មូលហេតុ​ធ្វើ​ឱ្យ​ក្បាលទំពែក​ទៀត​។​
    សាស្ត្រ​ចារ្យទី២:  អូ​! លោក​សាស្ត្រ​ចារ្យ​ច្រឡំ​ទេ​ដឹង​? គេ​រកឃើញ​មូលហេតុ​របស់​វា​តាំងពី​យូរ​មក​ហើយ​។​
    សាស្ត្រ​ចារ្យទី១: ​តាំង​ពី​អង្កាល់​ទៅ​? ហើយ​ហេតុអ្វី​?
     សាស្ត្រ​ចារ្យទី២: បាទ​! តាំង​ពី​ច្រើន​រយ​ឆ្នាំកន្លងមកហើយ​។ ពោល​គឺ ក្រោយពេល​សក់​ចាស់​ជ្រុះ សក់​ថ្មី​ មិន​ដុះ​វិញ​នោះ​អី​!...
ត្រូវ​ផ្គាប់ចិត្ត​ដោយ​របៀប​ណា​?
    ​ពីរ​នាក់​ប្តី​ប្រពន្ធទើប​រៀបការ​ថ្មោង​ថ្មី បាននាំគ្នា​ទៅ​មើលបន្ទប់​ផ្ទះ​ក្នុង​ខុន​ដូកាលី​ប​មួយ​។ ក្រោយពេល​ ពិនិត្យ​ចប់សព្វគ្រប់ ​នាង​ជា​ប្រពន្ធនិយាយ​ទៅកាន់​អ្នកលក់​ថា " អ្វីៗ​ល្អ​ត្រូវចិត្ត​ពួកយើង​។ ប៉ុន្តែ​ទាស់​ត្រង់​ជញ្ជាំង​ទ្រង់ ​ស្តើង​ពេក​។ ពួកយើង​ខ្លាច​អ្នកជិតខាងឮ​ពី​អ្វីៗ​ដែល​ពួក​យើង​និយាយ " អ្នកលក់​តប " មិន​អី​ទេ អ្នកនាង​។ ខ្ញុំ​ឱ្យ​ជាង​ រៀប​ឥដ្ឋ​ជញ្ជាំង​ថែម​មួយ​ជាន់​ទៀត តែ​រក្សា​តម្លៃ​ដដែល​ជូន​បាទ " បុរស​ជា​ប្តី​និយាយ " វិធី​ហ្នឹង​ល្អ​ហើយ​។ ប៉ុន្តែ​ធ្វើ​ អញ្ចឹង​ពួក​ខ្ញុំ​ក៏​មិនអាច​ស្តាប់ឮ​សម្លេង​គ្រប់យ៉ាង​នៅផ្ទះ​អ្នក​ដទៃ​ដែរ មិន​ថា​អញ្ចឹង "​។​

ឯង​ប្រាប់​គេ​ទៅមី​ស្រី​នោះ​និយាយ​អី​ខ្លះ​!
​    ក្បាលព្រលប់​ថ្ងៃសុក្រ​មួយ នារី​មាឌ​ឌាំ​ង និង​កាចអស្ចារ្យ​មា្ន​ក់ ក្រោយ​ពី​ចម្អិន​អាហារ ​រួចមើល​ម៉ោង ​ឃើញថា ម៉ោង៧​យប់​ហើយ ប្តី​ដ៏​សំ​គម​របស់គាត់​មិន​ទាន់​មកដល់​ផ្ទះ ដើម្បី​ហូបបាយ​ជុំ​គ្រួសារ​ឡើយ​។ ក្តៅចិត្ត​ដូច​ភ្លើង ស្ត្រី​នោះ​ប្រើ​កូន​ប្រុស " អា​ក្អូន​រត់ទៅថ្ន​ល់​យក​ទូរស័ព្ទ​សាធារណៈ​តេ​ហៅ​ឪ​ឯង​មក​ហូបបាយ​លឿន ម៉ាក់​ចាំ​ផ្លូវ"​។
    ក្រោយ​ពី​ទៅ​បាត់​មួយ​សន្ទុះ​កូនប្រុស​រត់​ត្រហេបត្រហប​មក​ប្រាប់​ម៉ែ " ម៉ែៗ កូន​តេ​ទៅ៥-៦​ដង តែ​មាន ​ស្រី​ម្នាក់​ឆ្លើយ​រហូត​..." កូន​និយាយ​មិនទាន់​ចប់ ម្តាយ​គំហក " បាន​ហើយ​! ទៅ​មើល​ទូរទស្សន៍​ទៅ "​។ ប្រមាណ​ជា​១៥​នាទី ក្រោយមក​ប្តី​សំគម​មក​ដល់​ទើប​ចុះ​ផុត​ពី​ឡាន​ភ្លាម គាត់​ក៏​ត្រូវ​ប្រពន្ធ​ដាល់​តប់​ផាំងៗ រក​គេច​មិនទាន់​ ដោយ ​មិន​បាន​ត្រៀម​មុន ណាមួយ​មាឌតូច បុរស​នោះ​ក៏​ប្រះ​ខ្លួន​លើ​ទីធ្លា​ស្រែក​ដូច​ក្មេង​ហៅ​គេឯង​ជួយ​។
    ញាតិ​ជិតខាង​ឈូរ​ឆ​មកជួយ ស្ត្រី​ជា​ប្រពន្ធ​ខឹង​ណាស់ ស្រែក​ដាក់​កូន​ថា " អា​ក្អូន ប្រាប់​អ៊ំៗ​ទៅ មី​ស្រី​នោះ​ ថា​ម៉េច​ខ្លះ​! " កូន​តប " ម៉ែៗ ស្រី​នោះ​និយាយថា លេខ​ដែល​លោកអ្នក​ហៅ​មិន​អាច​ទទួល​ការ​ហៅចូល​បានទេ "​។​
ពីរ​នាក់​ដណ្តើម​គ្នា​ដេក​កណ្តាល​
​    ​វេលា​ថ្ងៃ​អាទិត្យ​មួយ បុរស​ជា​ប្តី​ចូល​ចិត្ត​មើល​ការ​ប្រដាល់​គុន​ខ្មែរ​ផ្សាយ​ផ្ទាល់​តាម​ ទូរទស្សន៍ ឯ​នាង ប្រពន្ធ​ក៏​ចង់​មើល​ការប្រគំ​តន្ត្រី​ផ្សាយ​តាម​ទូរទស្សន៍​ដែរ​។ ពួកគេ​ទាស់ទែង​គ្នា ព្រោះ​ដណ្តើម​ទូរទស្សន៍ ហើយ លទ្ធផល​គឺ​មិន​ឈ្នះ​មិន​ចាញ់​។​
​    ​ដល់​យប់​រៀប​ចូល​ដំណេក ប្តី​នឹកឃើញក៏​និយាយ​ទន់ភ្លន់​មកកាន់​នាង​ជា​ប្រពន្ធៈ​
​    ​ប្តីៈ សូមទោស​អូន​! បង​បាន​គិត​ឃើញ​ហើយ​...
​    ​ប្រពន្ធៈ អូ​! ឈប់​និយាយ​ទៅ អូន​ក៏​បម្រុង​នឹង​សូមទោស​បង​ដែរ​។​
​    ​ប្តីៈ ទេ​! អូន​គ្មាន​កំហុស គ្រប់យ៉ាង​មកពី​បង​ឆេវឆាវ​ពេក​ទេ​។​
​    ​ប្រពន្ធៈ មិន​ពិត​ទេ​! រឿង​កាលពី​ល្ងាច​មក​ពី​អូន​ទេ​!
​    ​ប្តីៈ បង​ថា គឺ​បង​ទេ​ខុស​នោះ​!
​    ​ប្រពន្ធៈ ហេតុ​អី​! បង​នៅតែមានៈ​ទៀត​? រឹង​អី រឹង​យ៉ាងហ្នឹង​នោះ​?
​    ​ប្តីៈ នាង​ឯង​បិទមាត់​បាន ឬ​អត់​!...
អ៊ំ​យកទៅឱ្យ​ខ្លួនឯង​
​    ​ពេល​ព្រលប់​ឮសូរ​គោះទ្វារ​តុ​កៗ ម្ចាស់ផ្ទះ​បើក​ទ្វារ​ឃើញ​កុមារី​វ័យ ៨-៩​ឆ្នាំ ដែល​ជា​កូន​អ្នក​នៅ​ក្បែរ​ខាង​។ ម្ចាស់ផ្ទះ​សួរ​:
​    ​ម្ចាស់ផ្ទះ​: នាង​តូច​! កូន​មក​រក​អី​ដែរ​?
​    ​នាង​តូចៈ ចា​ស លោក​អ៊ំ លោក​ពុក​ឱ្យ​កូន​មក​ខ្ចី​ប្រដាប់​បើក​គម្រប​ដប​ស្រា​បារាំង ។​
​    ​ម្ចាស់ផ្ទះ​: អូ មិន​អី​ទេ​! កូន​ទៅ​វិញ​ប្រាប់​ពុក​ទុក​កន្លែង​មួយ​ផង អ៊ំ​យកទៅឱ្យ​ដោយ​ខ្លួនឯង​។​
ខ្ញុំ​មិន​បង្ខំ​ឯង​ផឹក​ទេ​
​    ​នាយ ធា និង​នាយ រឿន ជា​ក្លើម្រាក់​។ ទាំង​ពីរ​នាក់​នេះ​សុទ្ធតែ​អាចម៍​ក្តាប់​ដូចគ្នា ហើយ​វេលា​ថ្ងៃមួយ គេ​នាំគ្នា​ទៅ​ផឹកស្រា​បៀ​នៅ​ហាង​របស់​នាង​ឃុន​។ ខណៈ​ទៅ​ជិត​ដល់​ហាង នាយ ធា អេះ​អុញ​អត់​ព្រម​ចូល នាយ រឿន​សួរ​:
​    ​នាយ​រឿនៈ អា​ធា​! ចុះ​ថី បានជា​ឯង​អត់​ចង់​ចូល​?
​    ​នាយ​ធាៈ អា​រឿន​! គ្នា​យកប្រាក់​មក​មិន​គ្រប់​ទេ​វ៉ី​?
​    ​នាយ​រឿនៈ កុំ​ភ័យ​អា​ពួកម៉ាក រឿង​ប្រាក់​ទុក​គ្នា​ចេញ​ចំណែក​គ្នា ឯ​ឯង​គ្នា​មិន​បង្ខំ​ផឹក​ទេ អញ្ចឹង​មាន អី​ត្រូវ​បង់លុយ​មែន​អត់​?
ពាក្យសម្តី​គ្រូទាយ​
​    ​គ្រូទាយ​បាន​មើល​បាតដៃ​បុរស​ម្នាក់ រួចរាល់​ក៏​និយាយ​ទៅកាន់​បុរស​នោះ :
​    ​គ្រូ​ទាយៈ ពាក់កណ្តាល​ដំបូង​នៃ​ជីវិត​លោក ពិតជា​យ៉ាប់យ៉ឺន​ណាស់​ខ្វះខាត​ប្រាក់កាស ហើយ​ក្រោយមក ទ្រង់​គ្រាន់បើ​បន្តិច​វិញ​។
​    ​បុរសៈ ពិត​ឬ​? គឺ​ដោយសារ​ខ្ញុំរ​ក​បាន​ប្រាក់​ច្រើន​វិញ​មែន​ទេ​?
​    ​គ្រូ​ទាយៈ អូ​! មិន​អញ្ចឹង​ទេ គឺ​មកពី​លោក​ទម្លាប់​ខ្លួន​បាន​នឹង​ភាពខ្វះខាត​នោះ​។​
ពីព្រោះ​ពួកគេ​រត់​ចោល​អស់​
​    ​ពេទ្យធ្មេញ​និយាយ​ទៅកាន់​ម្តាយ​របស់​ក្មេងប្រុស​ម្នាក់ៈ​
​    ​គ្រូពេទ្យៈ អ្នកស្រី​ខ្ញុំ​មិន​ចង់​និយាយ​ទេ​! តែ​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​សុំ​ថ្លៃ​ដកឆ្មេញ​អ្នកប្រុ​សតូច​របស់អ្នក​ស្រី​ គឺ ៥០​ដុល្លារ​។​
​    ស្រី​ជា​ម្តាយៈ ស្អី​គេ​! អង្កាល់​ចូល​មក​ដក​ធ្មេញ​ឱ្យ​វា ខ្ញុំ​សួរ​លោក​ថា ដក​ធ្មេញ​មួយ​តែ​១០​ដុ​លា្ល​រ​ទេតើ​?
​    ​គ្រូពេទ្យៈ បាទ​ត្រូវ​ហើយ គឺ​ដក​ធ្មេញ​មួយ​១០​ដុល្លារ​។ តែ​ដោយសារ​អ្នក​ប្រុស​ស្រែក​សម្បើម​ពេក អ្នក​ជម្ងឺ​៤​នាក់ ដែល​នៅក្នុង​បន្ទប់​ភ្ញៀវ​ចាំ​ខ្ញុំ​រត់​អស់​ហើយ​បាទ ។​
ត្រូវ​ទៅ​មុន​
​    ​អ្នកសរសេរ​កម្មវិធី Computer ពីរ​រូប​ជជែក​គ្នា​ពី​នេះ ពី​នោះ ពាក់ព័ន្ធ​មុខរបរ​តាម​សម្មាអាជីវោ ។​
​    ​បុរស​ទីមួយៈ  អា​ពួកម៉ាក​ដឹង​ទេ គ្នា​ចង់​តែ​ស្លាប់​មុន​ប្រពន្ធ​គ្នា​ទេ​វើយ​!
​    ​បុរស​ទី​ពីរៈ ស្អី​គេ​អា​នេះ ឯង​ស្រឡាញ់​ប្រពន្ធ​ដល់​ថ្នាក់​មិន​អាច​រស់នៅ​ដោយ​គ្មាន​នាង​បាន​ឬ​? បានជា ចង់​ស្លាប់​មុន​នាង​។
​    ​បុរស​ទីមួយៈ ទេ​! តែ​បើ​នាង​ឡើង​ឋាន​លើ​មុន ក្រែង​នាង​បូ​បាច់​អ្វីៗ​របស់​គ្នា​ចំពោះ​មុខ​ព្រះ ។ គ្នា​ត្រូវ ទៅ​មុន​នាង នឹង​អាល​លុប​ឱ្យអស់ Data ផ្សេងៗ​ពាក់ព័ន្ធ​ដល់​គ្នា​ចោល​ឱ្យអស់​ ។​

សុបិន​ល្អ​
បុរស​ពីរ​នាក់​កំពុង​ជជែក​គ្នា​លេង​នៅ​បៀរហ្គាដិន​មួយ ។ កុសល​បាន​រៀបរាប់​ពី​សុបិន​ល្អ​របស់​ខ្លួន ឱ្យ​ដា​រា​រ័ត្ន​ស្តាប់ៈ​
​    ​កុសលៈ គ្នា​យល់សប្តិ​ឃើញ​ថា បាន​ទៅ​ស្ទូចត្រី​នៅ​បឹង​ដ៏​ធំ និង​ស្អាត​មួយ ។ អូ ទិដ្ឋភាព​ក្នុង​សុបិន នោះ​ល្អ​ស្អាត​ណាស់ ។​
​    ​ដា​រារ័​ត្នៈ យប់មិញ​ខ្ញុំ​ក៏​មាន​សុបិន​ល្អ​មួយ​ដែរ ។ ខ្ញុំ​យល់សប្តិ​ឃើញថា ខ្ញុំ​បាន​រួមស្នេហា​នឹង​នារី​រូប ល្អ​ពីរ​នាក់​ក្នុងពេល​តែមួយ ។​
​    ​កុសល​បើកភ្នែក​ធំៗ​សួរ​វិញៈ​
​    ​កុសលៈ រួម​ស្នេហា​នឹង​ស្រី​ពីរ​នាក់​ក្នុងពេល​តែមួយ​? ហេតុ​អី​ឯង​មិន​ហៅ​ខ្ញុំ ចែក​ខ្ញុំ​ម្នាក់​ផង​?
​    ​ដា​រារ័​ត្នៈ មាន​ហៅ​ឯង​ដែរ​តើ​! តែ​សង្សា​រឯង​ប្រាប់​ខ្ញុំ​ថា ឯង​ចេញទៅ​ស្ទូចត្រី​បាត់​ហើយ ។​
ចំណុច​ចាប់ចិត្ត​
​    ​ក្នុង​សវនាការ​ជម្រះ​ក្តី​សុំ​លែងលះ​គ្នា​មួយ ។ ចៅក្រម​សួរ​ទៅ​ស្ត្រី​ដើមបណ្តឹងៈ​
​    ​-​គ្រា​មុន ពេល​អ្នកស្រី​ឯកភាព​រៀបការ​នឹង​បុរស​នោះ ប្រាកដ​ណាស់​បុរស​នោះ​មាន​ចំណុច​ចាប់ ចិត្ត​ណាមួយ​ជាពុំខាន​មែន​ទេ​?
​    ​-​ចា៎ស​! ជម្រាប​ប្រសាសន៍​តុលាការ ពិត​ជា​ចំណុច​ចាប់ចិត្ត​មែន ។ ប៉ុន្តែ​ចំណុច​នោះ ត្រូវបាន​យើង ចាយ​វា​ដល់​សន្លឹក​ចុងក្រោយ​ហើយ ។​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More