សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

សារ​ពេល​ទូរស័ព្ទ​បិទ​
​មីង លុន ជា​ស្រី​មេ​ម៉ាង​យូរ​មកហើយ គាត់​រស់​នៅតែ​ជាមួយ​កូនស្រី​គាត់ ឈ្នោះ​ផល្លា ។ ការរស់នៅ​របស់​អ្នក​ស្រុកស្រែ​ស្ងប់ស្ងាត់ នឹង​ពួកគាត់​ពិបាក​នឹង​ទទួលយក នៅ​បច្ចេកវិទ្យា​ថ្មី នឹង ជីវិត​ហឺ​ហា​ណាស់​!
​មីង​លុន បាន​ទិញ​ទូរស័ព្ទ​មួយ​ទុក​គ្រាន់​ទាក់ទង​ជាមួយ​កូនស្រី​គាត់ ។ ថ្ងៃមួយ​នាង​ផល្លា​បានមក​ធ្វើការ​នៅ​ភ្នំពេញ ពេលនោះ​ទូរស័ព្ទ​របស់​នាង​បាន​បិទ ។ មីង​លុន បាន​ទូរស័ព្ទ​ទៅប្រាប់​កូនស្រី​គាត់​ឲ្យ​ទិញ​ត្រី​ខ្លះ​ឲ្យ​គាត់​ពេល​គាត់​ ទូរស័ព្ទ​គាត់​បានលឺ​មាន​មនុស្ស​ស្រី​ឆ្លើយ​មក​គាត់​វិញ​ថា​:
​សំលេង​ក្នុង​ទូរស័ព្ទ​: ទូរស័ព្ទ​ដែ​លោកអ្នក​កំពុង​ហៅ​មិន​ដំណើរការ​ទេ​នៅពេលនេះ សូម​ហៅ​ម្តងទៀត​នៅពេល​ក្រោយ​!
​មីង​លុន​:(​ឆ្លើយ​កាត់​ភ្លាម​) អើរ​!! មី​នាង​ចាំ​ជួយ​ប្រាប់ ផល្លា កូនស្រី​មីង​ផង​ថា ពេល​វា​មកវិញ​ទិញ​ត្រី​ឲ្យ​មីង ២-៣ គីឡូ​ផង​!
​ពេល​នាង​ផល្លា​ត្រលប់​មកវិញ​គាត់​បាន​សួរ​។​
​មីង​លុន​: ឯណា​ត្រី​ម៉ែ​ឲ្យ​ទិញ​?
​ផល្លា​: ម៉ែ​ប្រាប់​ខ្ញុំ​ពី​ពេលណា​?
​មីង​លុន​: ម៉ែ​ផ្តាំ​តា​មមី​នាង​ដែល​លើក​ទទួល​ស័​ទ្ទ​ឯង​នោះ​អី​!!!
​ផល្លា​:?????
ទុក​ពេល​ឱ្យ​ពិចារណា
បុរស​កំណាញ់​ស្វិត​ម្នាក់​សួរ​ប្រពន្ធ ៖
-នៅ​តែ​២​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ខួប​កំណើត​អូន​ហើយ, អូន​ចង់​ឱ្យ​បង​ជូន​កាដូ​អី?
-ខ្ញុំ​ក៏​មិន​ដឹង​ដែរ ។
-អ៊ីចឹង​បង​ទុក​ពេល​ឱ្យ​អូន​ពិចារណា​មួយ​ឆ្នាំ​ទៀត​ចុះ  ។
ដូរប្រពន្ធយកឡាន
ថ្ងៃមួយ​ប្រពន្ធ​សួរ​ប្តី​ថាៈ
បង​សម្លាញ់ ព្រឹក​មិញ​ខ្ញុំ​អាន​កាសែត​ឃើញ​និយាយថា​នៅ​អឺរ៉ុប​មាន​គេ​ដូរ​ប្រពន្ធ​យក​សេះ។ប្រសិនបើ​បង​វិញ បង​ធ្វើ​អ​ញ្ជឹ​ង​ដែរ​ទេ?
ប្តី​ឆ្លើយថាៈ បើ​បង​វិញ​មិន​ធ្វើ​អ​ញ្ជឹ​ង​ទេ វា​មិន​សមសោះ! ព្រោះថា​សេះ​វា​មិនសូវ​ជាមាន​តំលៃ​អ្វី​ទេ បង​មិន​ធ្វើ​អ​ញ្ជឹ​ង​ជាដាច់ខាត ក្រែងតែ​ដូរ​ជាមួយ​ឡាន...ទើប​បង​ព្រម។
សួរព្រះជាម្ចាស់
បុរស : សួរទៅព្រះជាម្ចាស់ថា ព្រះអង្គ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រ្តីមានសម្រសស្រស់ស្អាតម្លេះ ?
ព្រះជាម្ចាស់ : ដូច្នេះ អ្នកនិងស្រលាញ់នាង
បុរស : ប៉ុន្តែព្រះអង្គ ហេតុអ្វីព្រះអង្គ បង្កើតនាងមកមិនចេះនិយាយ
ព្រះជាម្ចាស់ : ដូច្នេះ នាងនិងស្រលាញ់អ្នក
ខ្ញុំ​ចង់​ដូរ​លុយដុំ​យកលុយ​រាយ
បុរស​ពីរ​នាក់​ដើរ​ជួបគ្នា​ត្រង់​កំណាត់​ផ្លូវ​ងងឹត ។
បុរស​ម្នាក់​ហូត​កាំបិត​ស្នៀត​ពី​ចង្កេះ ស្រែក​គំរាម ៖
-យកលុយ​ទាំងអស់​ចេញមក!
បុរស​ម្នាក់ទៀត​ហូត​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​ដែរ ៖
-ឯង​ចង់​ធ្វើ​អី?
-អូ, ខ្ញុំ​ចង់​ដូរ​លុយដុំ​យកលុយ​រាយ បាទ។
​ខ្ញុំ​ចូលចិត្ត​នូវ​អ្វីដែល​អ្នក​កំពុង​គិត
អ្នកគ្រូ​បង្រៀន បាន​សួរ​ទៅ​សិស្ស​នៅក្នុង​ថ្នាក់ (ប្រសិនបើ​មាន​សត្វ​ស្លាប ៥  កំពុង​ឈរលើ​របង ហើយ​អ្នកបាញ់ ១ក្នុងចំណោម​ទាំងនោះ តើ​សត្វ​ស្លាប​ចំនួន​ប៉ុន្មាន​និង​ហើរ​ចេញ ?) អ្នកគ្រូ​ក៏​ហៅ​ក្មេង​តូច សុ​ផា​សួរ
ក្មេង​តូច : (ទេ សត្វ​ទាំងនោះ​និង​ហើរ ជាមួយនិង​សំលេង​បាញ់​ដំបូង​បំផុត)
អ្នកគ្រូ : ឆ្លើយថា ចំលើយ​ដែល​ត្រឹមត្រូវ​នោះ​គឺ ៤ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​នូវ​អ្វីដែល​អ្នក​កំពុង​គិត ក្មេង​តូច : ចឹ​ង​ខ្ញុំ​មាន​សំណួរ​មួយ​សួរ​អ្នកគ្រូ (មាន​ស្ត្រី ៣នាក់​កំពុង​អង្គុយ​លើ​ជើងម៉ា កំពុង​ញុំា​ការ៉េម ១ លិ​ត​ការ៉េម​គ្រប់កន្លែង​ទាំង​អស់យ៉ាង​ផ្ចិតផ្ចង់ ២  បឺទ​ជញ្ជក់​អោនងើបៗ នៅ​ខាងចុង ហើយ​ទី ៣ ញុំា​ខាងចុង​នៃ​ការ៉េម) តើ​ស្ត្រី​មួយណា​ដែល​រៀបការ​ហើយ ? អ្នកគ្រូ​មុខ​ឡើង​ក្រហម​ហើយ​ឆ្លើយថា : អ្នកគ្រូ​គិតថា ស្ត្រី​ទី២
ក្មេង​តូច : ចំលើយ​ដែល​ត្រឹមត្រូវ​គឺ​ស្ត្រី​ដែល​ពាក់​ជញ្ជៀន​រៀបការ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​នូវ​អ្វីដែល​អ្នក​កំពុង​គិត
បុរស​កំលោះ នឹង ចិញ្ចៀន​
​មាន​បុរស​កំលោះ​ម្នាក់​បាន​ទិញ​ចិញ្ចៀន​ពេ​ជ្យ មួយ​វង់​ឲ្យ​សង្សារ​របស់គាត់ ដើម្បី​ជាការ​បញ្ចាំចិត្ត ពេលនោះ​ជាងទង​បាន​សួរ​កំលោះ​:
​ជាងទង​: តើ​លោក​ចង់​ឆ្លាក់ ឈ្នោះ​នាង​លើ​ចិញ្ចៀន​នេះ​ទេ​?
​បុរស​សញ្ជឹងគិត​មួយសន្ទុះ រួច​ក៏​ឆ្លើយ​ទៅវិញ​
​កំលោះ​: មិនបាច់​ឆ្លាក់​ឈ្នោះ​នាង​ក៏បាន​ដែរ ប៉ុន្តែ​គ្រាន់តែ​ឆ្លា​ក់ថា ‹​ដើម្បី​នារី​ដែល​ខ្ញុំ​ស្រលាញ់​តែ​ម្នាក់​គត់​› ដើម្បី​ជាការ​ងាយស្រួល​នៅពេលដែល​នាង​ខឹង​ខ្ញុំ នាង​នឹង​បោះ​ចិញ្ចៀន​នេះ​មក​ឲ្យ​ខ្ញុំ​វិញ ដូច្នេះ​ខ្ញុំ​អាច​ប្រើ​វា​ម្តងទៀត​បាន ។​
​ជាងទង​: លោក​ពិតជា​គិត​បាន​វែង​ឆ្ញា​យ​មែន​!​
​សំណួរចម្លើយខ្លីៗ ៣
​សំណួរ​: តើ​ក្របី នឹង មនុស្ស​ខុសគ្នា​ត្រង់ណា​?
​ចម្លើយ​: ខុសគ្នា​ត្រង់​មនុស្ស​កើតមក​មាន​អាច៍​ក្របី​លើ​ក្បាល តែ​ក្របី​កើតមក​អត់​មាន​អា​ច៍មនុស្ស លើ​ក្បាល ។​
​សំណួរ​: ពី​ទីនេះ​ទៅ​ឋាន​ព្រៈ​ច័ន្ទ និង ពី​ទីនេះ​ទៅ សហរដ្ឋ​អា​មេ​រិច តើ​មួយណា​ឆ្ងាយ​ជាង​?
​ចម្លើយ​: ពី​ទីនេះ​ទៅ​សហរដ្ឋ​អា​មេ​រិច​ឆ្ងាយ​ជាង ព្រោះថា ពី​ទីនេះ​ទៅ​ឋាន​ព្រៈ​ច័ន្ទ យើង​មើលឃើញ​ព្រះ​ច័ន្ទ ប៉ុន្តែ ពី​ទីនេះ​ទៅ សហរដ្ឋ​អា​មេ​រិច យើង​មើលមិនឃើញ​សហរដ្ឋ​អា​មេ​រិច​ទេ ។​
​សំណួរ​: តើ​ចំងាយ​ពី​កំពង់សោម ទៅ​ភ្នំពេញ ស្នើ​ចំងាយ​ពី​ណា​ទៅណា​?
​ចម្លើយ​: គឺ​ស្នើ ពី​ភ្នំពេញ ទៅ កំពង់សោម ។​
មាន​គេ​លួច​តង់​!
​លោក​បណ្ឌិត​សុក នឹង​លោក​បណ្ឌិត​ព្រូ​ច បាន​ទៅ​លំហែកាយ​នៅ​ខាងក្រៅ ។ ពួកគេ​បាន​បោះតង់​នៅក្រោម ដួងតារា​រយ​លាន ហើយ​បាន​នាំគ្នា​សំរាក​យ៉ាង​ស្កប់ស្កល់ ។ នៅ​វេលា​ពាក់កណ្តាល​អាធ្រា​ត លោក​បណ្ឌិត​សុក​បាន​ដាស់​លោក​បណ្ឌិត​ព្រូ​ច ឲ្យ​ភ្ញាក់ ហើយ​និយាយ​ថា​:
​លោក​បណ្ឌិត​សុក​: លោក​បណ្ឌិត សូម​លោក​មើល​ទៅ​តារា​ទាំងនោះ ហើយ​ប្រាប់​ខ្ញុំ​តើ​លោក​បាន​ឃើញ​អ្វី​ខ្លះ​?
​លោក​បណ្ឌិត​ព្រូ​ច​: ខ្ញុំ​បាន​ឃើញ​ដួងតារា​រាប់រយ​លាន​សែន ពាសពេញ​លំហ​
​លោក​បណ្ឌិត​សុក​:  តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​បាន​ឃើញ​ហ្វូង​តារា​?
​លោក​បណ្ឌិត​ព្រូ​ច​: ប្រសិនបើ​មាន​ដួងតារា​រាប់រយ​លាន ដូច្នេះ​មាន​ន័យ​ប្រហែល​ក្នុង​ចំនោម​នោះ​បាន​ភព​ខ្លះ​ដូច​ភពផែនដី​យើង​ហើយ បើ​ដូច្នេះ​មែន​ក៏​បានន័យថា​ក៏​មាន​ជីវិត​រស់នៅ​លើ​ភព​ទាំងនោះ​ផង​ដែរ ។​
​លោក​បណ្ឌិត​សុក​: លោក​ឯង​ចោលម្សៀត​ណាស់​, គឺ​មានន័យ​ថា​មាន​គេ​លួច​យក​តង់​របស់​យើង​អស់ហើយ​!
លោក​បណ្ឌិត​ព្រូ​ច​: អើ មែន​វី​!!!!!!
​សុំ​ខ្ចី​ឆ្កែ​កាច​
​ថ្ងៃនេះ​ប្រលឹម​ស្រា​ងៗ ពូ​សៀង​ចេញ​មក​ឈរ​មុខផ្ទះ គាត់​បាន​សង្កេតឃើញ ឡាន​ហុងដា​ស្រកា​នាគ (​ឡាន​ដឹក​សព​) ពីរ​បើក​យឺតៗ ជាធម្មតា​គាត់​ឃើញ​មាន​តែ​មួយ​ទេ ដែល​ឡាន​មួយ​បើក​ពីមុខ នឹង​ឡាន​មួយ​ទៀត​បើ​កជាប់​ពីក្រោយ

បន្ទាប់មក​មាន​មនុស្ស​ប្រុស​ ស្លៀកពាក់​សម្នាក់​ដើរ​ពី​ក្រោយ​ដោយ​ដឹក​ឆ្កែ​មួយ ហើយ​នៅ​ពីក្រោយ​នឹង​ទៀត ពូ​សៀង​ឃើញ​សុទ្ធ​តែ​មនុស្ស​ប្រុស​ប្រហែល ២០០​នាក់​ដើរ​តែ​មួយ​ជួរ​យ៉ាង​វែង គាត់​ឆ្ងល់​ណាស់​គាត់​បាន​ដើរ​សរសៀរ​ទៅ​ជិត

​បុរស ដឹក​ឆ្កែ​ហើយ​សួរ​:
​ពូ​សៀង​: តើ​ឡាន​ទីមួយ​ដឹក​សព​អ្នក​ណា​គេ លោក​ប្អូន​?
​បុរស​: គឺ​ប្រពន្ធ​របស់​ខ្ញុំ
​ពូ​សៀង​: ខ្ញុំ​សុំ​ចូលរួម​រំលែក​ទុក្ខ​ផង​, តើ​ហេតុ​អី​បាន​គាត់​ស្លាប់​?
​បុរស​: គឺ​ឆ្កែ​របស់​ខ្ញុំ​ខាំ នាង​រហូត​ដល់​ស្លាប់​
​ពូ​សៀង​: ចុះ​ឡាន​មួយ​ទៀត​ដឹក​សព​របស់​អ្នក​ណា​ដែរ​?
​បុរស​: គឺ​ម៉ែក្មេក​របស់ខ្ញុំ គាត់​ក៏​ត្រូវ​ឆ្កែ​របស់​ខ្ញុំ​ខាំ​ដែរ​
​ពូ​សៀង មាន​ចំណាប់​អា​រ​ម្មណ៏នឹង​ឆ្កែ ហើយ​គាត់​សួរ​បុរស​នោះ​ទៀត​ថា​:
​ពូ​សៀង​: តើ​ខ្ញុំ​អាច​ខ្ញី​ឆ្កែ​របស់​ប្អូន ពីរ បី ថ្ងៃ​បាន​ដែរ​ទេ​លោក​ប្អូន​?
​បុរស​: មិន​អី​ទេ​បង តែ​បង​ចូល​ឈរ​ក្នុង​ជួរនឹង​គេ​សិន​ទៅ​!
​ពូ​សៀង​: អ៎ៗ​ៗ​ៗ​!!!!!!
លក់​ប្រពន្ធ​
​បុរស​ប្រមឹក​ម្នាក់​បាន​ដើរទៅ​ក្នុង​បារ​មួយ​ទាំង​អាការ​:​យំ​, មាន​បុរស​ម្នាក់ទៀត​នៅក្នុង​ហាង​បាន​សួរ​គាត់​ថា មានរឿង​អី​?
​បុរស​ប្រមឹក​: ខ្ញុំ ​បានធ្វើ​រឿង​គួរ​ឲ្យ​ខ្លា​ចមួយ​! (​គាត់​លើក​ដប​ស្រា​ឡើង​ហើយ​ផឹក​មួយ​ក្អឹ​ក ហើយ​និយាយ​បន្ត​) កាលពី​មុននេះ ខ្ញុំ​បាន​លក់​ប្រពន្ធ​របស់ខ្ញុំ ដូរ​យក​ស្រា Southern Comfort!
​បុរស​ក្នុង​ហាង​: អាក្រក់​ណាស់ ហើយ​ឥឡូវ​នាង ចង់​ឲ្យ​លោក​យក​នាង​ត្រលប់​មកវិញ​មែន​ទេ​?
បុរស​ប្រមឹក​: ត្រូវ​ហើយ (​បុរស​ប្រមឹក​ឆ្លើយ​ទាំង​យំ​)
​បុរស​ក្នុង​ហាង​: អ្នក​សោកស្តាយ ដែល​អ្នក​បាន​លក់​នាង ពីព្រោះថា​អ្នកជា​មនុស្ស​ប្រកដប្រជា​, ហើយ​លោក​នៅតែ​ស្រលាញ់​នាង មែន​ទេ​?
​បុរស​ប្រមឹក​: អូ​! អត់​ទេ​, ខ្ញុំ​ចង់បាន​នាង​មកវិញ ព្រោះថា​ឥឡូវ​ខ្ញុំ​ឃ្លាន​ស្រា​ម្តងទៀត​!
​បុរស​ក្នុង​ហាង​:!!!!!!!!!
ភាពខុសគ្នា​រវាង​ប្រូ​ក្រាម Boyfriend 5.0 and Husband 1.0
    ​កាលពី​ឆ្នាំមុន នាង​ខ្ញុំ​បាន Upgraded from Boyfriend 5.0 ទៅ​
Husband 1.0 តាំងតែ​ពី​ពេលដែល​នាង​ខ្ញុំ​បាន​ប្ដូរ​មក​ប្រើ​ប្រូ​ក្រាម​ថ្មី​នេះ​មក នាង​ខ្ញុំ​សង្កេតឃើញថា​
​មាន​បញ្ហា​ជាច្រើន​បានកើត​ឡើង ព្រោះ​វា​ប្រើ​មិន​ស្រួល​ដូច​ប្រូ​ក្រាម​មុន​សោះ​, ជាពិសេស​វា​បាន​ប្ដូរ​
​របៀប​គ្រប់គ្រង​គណនេយ្យ​ទាំងស្រុង ដូចជា កំហិត​ទៅលើ​ការទទួលបាន​ផ្កាកូឡាប កំហិត​ទៅលើ​
​ការទទួលបាន​គ្រឿងអលង្កា និង​លុយកាក់​សម្រាប់​ការចាយវាយ ក៏ត្រូវ​បាន​កំហិត​, ជាមួយ​ប្រូ​ក្រាម​
​មុន Boyfriend 5.0 នាង​ខ្ញុំ​មិន​ដែលមាន​បញ្ហា​បែបនេះ​សោះ វា​ដំណើរការ​យ៉ាង​ល្អ​បំផុត ។​
​ជា​បន្ថែម​, ប្រូ​ក្រាម Husband 1.0 វា​បាន​ដកចេញ​ប្រូ​ក្រាម​មួយចំនួន​ផ្សេងទៀត​ដូចជា Romance 9.9
​ រួច​វា​ដាក់​ប្រូ​ក្រាម​ផ្សេង​ដែល​នាង​ខ្ញុំ​មិនត្រូវ​ការ ដូចជា Never Stay Home 5.0 (​មិនដែល​នៅផ្ទះ​) and Never Home At Night 3.0 (​យប់​ឡើង​ដើរ​បាត់ៗ​) សូម្បី​ប្រូ​ក្រាម Conversation 8.0 (​សន្ទនា​គ្នា​) ក៏​លែង​អាច​ប្រើការ​បាន​ដូច​មនុ​ទៀត​ដែរ​, ក្រៅពីនេះ មាន​ប្រូ​ក្រាម​មួយទៀត គឺ​លែង​អាច​
​ប្រើការ​បានតែ​ម្ដង គឺ​ប្រូ​ក្រាម​សំរាប់​សំអាត (Cleaning 2.6) នាង​ខ្ញុំ​បាន​ព្យាយាម​ប្រើ​ប្រូ​ក្រាម​មួយ​
​ឈ្មោះ Nagging 5.3 (​រករឿង​) ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ តែ​គ្មាន​បានការ​អ្វី​ទាំងអស់​...
​សូម​លោក​ខាង Tech Support មេ​ត្ដា​ជួយ​ដោះស្រាយ​បញ្ហា​របស់​នាង​ខ្ញុំ​ដូចខាងលើ​នេះ តាម​
​ការគួរ​...!

    ​ជូន​ចំពោះ​អ្នកនាង​ដែល​អស់សង្ឃឹម​ជាមួយ​ប្រូ​ក្រាម Husband 1.0 ជាទី​រាប់អាន !
​ខ្ញុំ​សូម​ជំរាបជូន​អ្នកនាង​ថា ប្រូ​ក្រាម Boyfriend 5.0 គឺជា​ប្រូ​ក្រាម សម្រាប់​ការកំសាន្ដ​អារម្មណ៍​
​ ឬ​សម្រាប់​ការសប្បាយ​ប៉ុណ្ណោះ ឯ​ចំណែក​ប្រូ​ក្រាម Husband 1.0 វិញ​វា​ជា​ប្រភេទ Operating System ត្រូវតែ​ទ្រាំ​ប្រើ​មិនអាច​ខ្វះ​បានឡើយ ព្រោះ​វា​ជា​មូលដ្ឋាន​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ដ៏​ចាំបាច់​បំផុត ។​
​សូមអ្នក​នាង​សាកល្បង​ប្រើ command : C:/I THOUGHT YOU LOVED ME រួច​ដាក់​
​ប្រូ​ក្រាម ទឹកភ្នែក វឺរ​ស្សុន ៦.២ (Tears 6.2) ចូល បន្ទាប់ពី​បានដាក់​ប្រូ​ក្រាម​ទឹកភ្នែក​ចូល​ហើយ​នោះ​
​ ប្រូ​ក្រាម Husband 1.0 វា​នឹង​ចាប់ដំណើរការ​ប្រូ​ក្រាម​មួយទៀត​ឈ្មោះ Guilty 3.0 (​ស្គាល​កំហុស​ខ្លួនឯង​) ប្រូ​ក្រាម ផ្កាកូឡាប​ក៏​ប្រហែលជា​អាច​នឹង​ដំណើរការ​មកជា​ធម្មតា​វិញ តែ​សូម​
​អ្នកនាង​ចាំ​ថា ការប្រើ​ប្រូ​ក្រាម​ទឹកភ្នែក​ច្រើនពេក អាច​បណ្ដាលឱ្យ​ប្រូ​ក្រាម Husband 1.0 ប្ដូរ​ប្រូ​ក្រាម​
​ មួយចំនួន​ឱ្យទៅជា​ប្រូ​ក្រាម​ដើរ​ជា​អចិន្ដ្រៃយ៍​បាន ដូចជា GrumpySilence 2.5 (​មួម៉ៅ​), Happyhour 7.0 (​លែង​សូវ​នៅផ្ទះ ) ឬ​ប្រូ​ក្រាម Beer 6.1 (​ផឹកស្រា​បៀរ​) សូមអ្នក​នាង​ចាំ​ថា​ប្រូ​ក្រាម Beer 6.1 ជា​
​ប្រូ​ក្រាម​មួយ​មិនល្អ​ទេ ព្រោះ​វា​បញ្ចេញ សម្លេង​ស្រមុក​ដ៏​ខ្លាំងៗ​មួយ ។ សូមកុំ​ព្យាយាម ដាក់​ប្រូ​ក្រាម​
MotherInLaw 1.0 (​ម៉ែក្មេក ១.០)​ឬ Boyfriend program (​ប្រុស​ថ្មី​ឬ​សង្សា​ថ្មី​) ណាមួយ​ផ្សេងទៀត​
​ចូល​ឱ្យសោះ​, ព្រោះ​ប្រូ​ក្រាម​ទាំងនោះ ក្រុមហ៊ុន​យើងខ្ញុំ អត់​មានលទ្ធភាព​ជួយ​បានឡើយ មួយវិញទៀត​
​វា​ថែមទាំង​អាចធ្វើឱ្យ​ប្រូ​ក្រាម Husband 1.0 ឈប់​គាំង​លែង​ដំណើរការ​សោះតែ​ម្ដង ។
​ ជា​ការពិតទៅ​, ប្រូ​ក្រាម Husband 1.0 នេះ​គឺជា​ប្រូ​ក្រាម​មួយ​ល្អ​ណាស់ ភាពកំសោយ​របស់​វា​គឺ​នៅត្រង់ វា​មានកំណត់​ទៅលើ​មេម៉ូរី និង​មិនអាច​ប្រើ​ជាមួយ​ប្រូ​ក្រាម​ផ្សេងៗ​ស្រួល​ឡើយ​, ដោយសារ​ហេតុនេះ សូមអ្នក​
​នាង​រក​ជាវ​ប្រូ​ក្រាម​ផ្សេងទៀត​មក​ដោះស្រាយ​បញ្ហា​នេះ ដូចជា​ប្រូ​ក្រាម HotFood 3.0 (​ម្ហូប​ក្ដៅ​) and Lingerie 5.3 (​ប្រូ​ក្រាម​បញ្ចេញរាង​), ប្រូ​ក្រាម​ទាំងពីរ​នេះ​អាច​ប្រហែល​ដោះស្រាយ​បញ្ហា​បាន​ខ្លះ​មិន​
​ខាន​ឡើយ ។​
Tech Support: (​ក្រុម​ផ្នែក​ដោះស្រាយ​បញ្ហា​បច្ចេកទេស​)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More