សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

បញ្ហា ក្រោយពេលរៀបការ
​ស្ត្រី​: ពេលដែល​យើង​រៀបការ អូន​នឹង​ចែករំលែក គ្រប់​ក្តីបារម្ភ គ្រប់​បញ្ហា នឹង​ជួយផ្តល់​កំលាំងចិត្ត​គ្រប់​ភា​រះ​កិច្ចរ​បស់បង ។​
​បុរស​: អូន​ពិតជា​ស្រី​ល្អ​មែន អូន​សំលាញ់​! ប៉ុន្តែ​បងអត់​មាន​ក្តីកង្វល់ រឺ ក៏​បញ្ហា​អ្វី​ទេ អូន​សំលាញ់ ។​
​ស្ត្រី​: ត្រូវ​ហើយ​បង​សំលាញ់ ព្រោះថា ឥឡូវ​យើង​មិនទាន់​រៀបការ​នៅ​ឡើង​ទេ​!​
​ការ​ដេក​គួរ​ឲ្យ​ខ្លាច​
​នាយ ព្រូ​ច បាន​ទៅ​មន្ទី​ពេទ្យ វិកល​ច​រិ​កមួយ គាត់​បាន​និយាយប្រាប់ ពេទ្យ​ថា​:
​ព្រូ​ច​: ខ្ញុំ​មាន​បញ្ហាហើយ​លោកគ្រូ​ពេទ្យ ។ រាល់​ពេលដែល​ខ្ញុំ​ទៅ​ដេក ខ្ញុំ​តែងតែមាន​អារម្មណ៍ ថា​មាន​មនុស្ស​នៅក្រោម​គ្រែ​របស់ខ្ញុំ ។ ពេលដែល​ខ្ញុំ​ទៅ​មើល​ក្រោម​គ្រែ ខ្ញុំ​តែងតែមាន​អារម្មណ៍ ថា​មាន​មនុស្ស​នៅលើ​គ្រែ​របស់ខ្ញុំ​វិញ គឺ​វា​លើ ក្រោម លើ ក្រោម សូម​លោកគ្រូ​ពេទ្យ​ជួយ​ខ្ញុំ​ផង ខ្ញុំ​ប្រហែលជា​ជិត​ឆ្កួត​ហើយ ។​
​គ្រូពេទ្យ​: គ្រាន់តែ​លោក​ដេក​លើ​ដៃខ្ញុំ រយះពេល ២​ឆ្នាំ ហើយ​មក​ព្យាបាល ៣​ដង​ក្នុង​១​អាទិត្យ ខ្ញុំ​នឹង​ព្យាបាល​ជំងឺ​ភ័យខ្លាច​នេះ ។​
​ព្រូ​ច​: គ្រូពេទ្យ គិតថ្លៃ​ប៉ុន្មាន​ដែរ​?
​គ្រូពេទ្យ​: មើល​ម្តង ១០០​ដុល្លា​
​ព្រូ​ច​: ខ្ញុំ​នឹងធ្វើ​ដូច​លោកគ្រូ​ពេទ្យ​ប្រាប់​
​ពីរ​ខែ​ក្រោយមក​គ្រូពេទ្យ បាន​ជួប ព្រូ​ច​តាមផ្លូវ គាត់​សួរ​:
​គ្រូពេទ្យ​: ហេតុ​អី​បានជា​អ្នក​មិន​មកជួប​ខ្ញុំ​ម្តងទៀត​?
​ព្រូ​ច​: ១០០​ដុល្លា​ថ្លៃ​ណាស់ អ្នកលក់​ស្រា ព្យាបាល​ឲ្យ​ខ្ញុំ​យកតែ ១០​ដុល្លា​ទេ​!
​គ្រូពេទ្យ​: វា​ជា​ការពិត​! តើ​គាត់​ព្យាបាល​យ៉ាង​មិច​?
​ព្រូ​ច​: គាត់​អោយ​ខ្ញុំ​កាត់​ជើង​គ្រែ​ចេញ ទៅបាន​ហើយ​!
ជំងឺរ៉ាំរ៉ៃ
​តាម​អ្វីដែល​លោក​ដុក​ទ័​រ​បាន​ប្រាប់​ខ្ញុំ​ព្រឹក​ម៉ិ​ញ​នេះ បង​ឯង​ត្រូវ​វិលត្រឡប់​ទៅ​នៅ ក្រោម​ទម្ងន់​ជើង​
​របស់ខ្ញុំ​ជាថ្មី ! មុនពេល​បង​ឯង​ត្រឡប់មក​ទីនេះ​ម្ដងទៀត !
​អ្នក​គឺជា​សត្វ​មាន់​
​បុរស​ម្នាក់​បាន​រត់ទៅរក​គ្រូពេទ្យ ហើយ​និយាយ​ថា​:
​បុរស​: លោក​គ្រួ​ពេទ្យ ត្រូវ​ជួត​ខ្ញុំ​ផង ព្រោះ​ប្រពន្ធ​របស់​ខ្ញុំ គិត​ថា​ខ្លួន​នាង​ជា សត្វ​មាន់​!
​គ្រូពេទ្យ​: តើ​រយះពេល​ប៉ុន្មាន​ហើយ​ដែល​នាង​គិត​ដូចនេះ​?
​បុរស​: ពីរ​ឆ្នាំ​ហើយ !
​គ្រូពេទ្យ​: យូរហើយ ហេតុ​អី​បាន​ទើប មក​ជួប​ខ្ញុំ​ពេលនេះ​?
​បុរស​ឆ្លើយ​ទាំង​ញាក់ស្មា​ថា​: ព្រោះ​យើង​ត្រូវការ ពងមាន់​ច្រើន​!
គ្រូពេទ្យ​: អុ​ញ​!!!!!!
​បញ្ហា​ធំ
​តាម​ផ្លូវ​ទៅ​សាលា សុខ នឹង សៅ បាន​ជជែក​គ្នា ខណ​:​នោះ​ពួកគេ​កំពុង​និយាយ​អំពី ឡាន ។ សុខ បាន​សួរ សៅ ’​មាន​ឡាន​ទេ​?” ពេលនោះ សៅ​បាន​ឆ្លើយថា ’​អត់​មាន​ទេ​” លឺ សៅ និយាយ​បែប​នេះ សុខ បាន​បើក​វ៉ា​ឡាន​ខាងមុខ​យ៉ាង​លឿន​, ខណ​:​ពេលនោះ​ស្រាប់តែ មាន​ឡាន​យ៉ាង​ធំ​មក​ពី​មុខ​, សុខ​យំ ហើយ​និយាយ​ថា អា​សៅ ហេតុ​អី​បាន​អាឯង​ថា​អត់​មាន​ឡាន​?
’​ស្តាប់​មិន​ច្បាស់​នាំមក​នូវ បញ្ហា​ធំ​”
រីករាយថ្ងៃអាទិត្យ
ប្តី : ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំត្រូវតែរីករាយ
ដូច្នេះ ខ្ញុំត្រូវទិញ សំបុត្រកុន៣
ប្រពន្ធ : ហេតុអ្វីចាំបាច់ទិញ ៣ ?
ប្តី : សំរាប់អូន និងឱពុកម្តាយ
​ដំណឹង​ល្អ នឹង អាក្រក់​
​បុរស​ចំណាស់​ម្នាក់ បាន​ទៅ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ ព្រោះ​គាត់​មាន​បញ្ហា ជាមួយ​ជើង​របស់គាត់ បន្ទាប់ពី​ពិនិត្យ​រួច លោក​គ្រួ​ពេទ្យ​បាន​និយាយ​:
គ្រូពេទ្យ​: លោក​មាន​ដំណឹង​ពីរ គឺ ១ ល្អ នឹង ១ អាក្រក់ តើ​លោក​ចង់ដឹង​ដំណឹង​មួយណា​មុន ?
​បុរស​ចំណាស់​: ខ្ញុំ​ចង់ដឹង​ដំណឹង​អាក្រក់​មុន​ព្រោះ ខ្ញុំ​នៅមាន​ដំណឹង​ល្អ​មួយទៀត ។​
​គ្រូពេទ្យ​: លោក​ត្រូវ​កាត់​ជើង​របស់លោក​ចេញ ព្រោះ​វា​អាច​បង្កបញ្ហា​ដល់​ជើង​លោក​ម្ខាង​ទៀត ។​
​បុរស​ញញឹម ហើយ​សួរ​ទៅ​គ្រូពេទ្យ​ទៀតថា ចុះ​ដំណឹង​ល្អ​វិញ​?
​គ្រូពេទ្យ​: ដំណឹង​ល្អ​គឺ មន្ទីរពេទ្យ​មាន​ជួន ជើង​សប្ប​និម្មិត​សំរាប់​លោក Free ។​
ថ្នាំងងុយគេង
គ្រូពេទ្យ : ប្តីរបស់អ្នកត្រូវការសំរាក និងមានសេរីភាព នេះនែថ្នាំងងុយដេក
ប្រពន្ធ : តើពេលណាដែលខ្ញុំត្រូវឲ្យគាត់លេប ?
គ្រូពេទ្យ : ថ្នាំនេះសំរាប់អ្នក មិនមែនសំរាប់ប្តីអ្នកទេ ...
H to O
​អ្នកគ្រូ​: តើ​តាម​រូបមន្ត ទឹក ក្នុង​គីមីវិទ្យា​គឺ​អ្វី​?
​សុក​: គឺ HIJKLMNO អ្នកគ្រូ !
​អ្នកគ្រូ​: តើ​អ្នក​កំពុងនិយាយ​ពីអ្វី សុក ?
​សុក​: អ្នកគ្រូ​និយាយ​ពី​ម្សិលមិញ​ថា​វា គឺ H to O
​អ្នកគ្រូ​:!!!!!!
តើ​មាន​អ្វី​ក្នុង ហោប៉ៅ​របស់លោក​?
​បុរស​ម្នាក់​បាន​ដើរចូល​ក្នុង​បារ​មួយ ហើយ​បាន​ហៅ ស្រា​វី​ស្គី​មួយ​កែវ ។ គាត់​បាន​ផឹកស្រា ហើយ​លួច​សំលឹង​ក្នុង​ហោ​បៅ​អាវ​របស់គាត់ ។ គាត់​បាន​ហៅ​ស្រា​មួយ​កែវ​ទៀត គាត់​បាន​ផឹកស្រា ហើយ​លួច​សំលឹង​ក្នុង​ហោ​បៅ​អាវ​របស់គាត់ ។ គាត់​ធ្វើបែបនេះ​ដដែលៗ គាត់​បាន​ផឹក​អស់​ស្រា​វី​ស្គី ៦ កែវ បន្ទាប់មក​គាត់​បាន​ហៅ​អ្នកបំរើ​ក្នុង​បារ​គិតលុយ ហើយ​បាន​ដើរចេញ​ក្រៅ ។​
​ ដោយមាន​ការងឿងឆ្ងល់ អ្នករត់​តុ​បាន​សួរ​ទៅ​បុរស​នោះ​ថា​: សុំ​អភ័យទោស​លោក ដោយ​ខ្ញុំ​សំ​គាត់​ឃើញ​លោក​រាល់ពេល​ផឹកស្រា លោក​តែងតែ​លួច​សំលឹង​ក្នុង​ហោ​បៅ ។ ខ្ញុំ​ឆ្ងល់ តើ​មាន​អ្វី​ក្នុង​ហោ​បៅ​របស់លោក​?
​បុរស​ឆ្លើយតប​វិញ​: ក្នុង​ហោ​បៅ​របស់ខ្ញុំ​មាន​រូបថត​របស់​ប្រពន្ធ​ខ្ញុំ ។ ខ្ញុំ​ផឹក​រហូតដល់​ខ្ញុំ​សំលឹង​ឃើញ​ប្រពន្ធ​ខ្ញុំ​ស្អាត បាន​ខ្ញុំ​ទៅផ្ទះ ។​
ស្លាបព្រាបាយ
លោកគ្រូពេទ្យ និយាយទៅកាន់អ្នកជំងឺ : អ្នកត្រូវផឹកថ្នាំនេះ ៤ស្លាបព្រា រៀងរាល់មុនពេលបាយ
អ្នកជំងឺ : លោកគ្រូពេទ្យ នៅផ្ទះពួកយើងមានតែស្លាបព្រាបាយ ៣ ប៉ុណ្ណោះ
តើអ្នកមានមេធាវីទេ?
បុរសម្នាក់ បានដើរចូលក្នុងបារមួយ ហើយគាត់បានដឹកសត្វក្រពើមួយក្បាលចូលផងដែរ ។ គាត់បានសួរអ្នកបំរើថា:
បុរស: តើកន្លែងលោកមានបំរើផ្នែកមេធាវីទេ?
អ្នកបំរើ: បាទ មានលោក!
បុរស: ល្អណាស់! សូមលោកអោយស្រាប៊ែរ មួយកែវមក ហើយរកមេធាវីអោយក្រពើរបស់ខ្ញុំម្នាក់ផង!

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More