"អ្នកទិញចំការ"
ម្ចាស់ចំការមួយរូបបានព្យាយាមលក់ចំការរបស់ខ្លួនឲ្យបុរស
ម្នាក់
តែបុរសដែលចង់ទិញចំការនោះក្រឡេកឃើញឃ្មុំមួយសំបុកនៅរបងក្បែរ
ដើមឈើធំមួយ។ អ្នកទិញចំការបាននិយាយទៅម្ចាស់ចំការ:
-ខ្ញុំខ្លាចឃ្មុំ! ខ្ញុំមិនចូលចិត្តឃ្មុំសោះ! ឥឡូវនេះខ្ញុំមានគំនិតមួយ លោកអាចចងខ្ញុំបន្ទាប់ពីខ្ញុំស្រាតខោអាវចេញអស់ ផ្អោបជាមួយដើមឈើធំនេះ បើឃ្មុំទិចខ្ញុំ លោកត្រូវប្រគល់ចំការនេះឲ្យខ្ញុំទទេ តែបើឃ្មុំមិនទិចខ្ញុំពេញមួយយប់នេះ ខ្ញុំនឹងត្រូវឲ្យលោកវិញទ្វេមួយជាពីរនៃថ្លៃចំការ!
បុរសម្ចាស់ចំការយល់ព្រមតាមសំណើរបស់អ្នកទិញ។ បន្ទាប់ពីបុរសអ្នកទិញស្រាតខោអាវចេញអស់ ម្ចាស់ចំការបានចងគាត់ផ្អោបជាមួយដើមឈើ។
ស្អែកឡើងម្ចាស់ចំការបានរូតរះទៅមើលបុរសនោះ គ្រាន់តែដើរទៅជិតដល់ចំការភ័យណាស់ព្រោះឃើញបុរសអ្នកទិញចំការ រូបនោះមានអាការៈស្លេកស្លាំង និងទន់ក្បាលរងាក, ម្ចាស់ចំការព្យាយាមរត់ទៅជួយលើកបុរសនោះឲ្យឈរត្រង់និងស្រាយខ្សែចេញ ហើយសួរទៅអ្នកទិញចំការនោះថា:
-តើឃ្មុំបានទិចលោកច្រើនទេ! ត្រូវការឲ្យខ្ញុំហៅឡានពេទ្យទេ?...... ចំការនេះគឺជារបស់លោកហើយ! សូមលោកទុកចិត្តចុះ!
តែបុរសអ្នកទិញចំការតបមកវិញ
-ខ្ញុំមិនអីទេ! ខ្ញុំទៅវិញទេដែលត្រូវឲ្យថ្លៃចំការលោកទ្វេមួយជាពីរព្រោះឃ្មុំ មិនបានទិចខ្ញុំទេ ពីយប់មិញនេះ! តែអាកូនគោរបស់លោកមួយក្បាលនោះ ម្តាយវាអត់ទឹកដោះឬយ៉ាងណាបានជាវាច្រឡំថាខ្ញុំជាម្តាយរបស់វា ........!
-ម្ចាស់ចំការ.........!!!៕
"រង់ចាំមួយនាទី"
បុរសមួយមានវាសនាបានជួបព្រះដោយផ្ទាល់ មិនឲ្យខាតពេល បុរសរូបនោះបានសួរទៅព្រះ បុរស: ព្រះអង្គតើមួយលានឆ្នាំយូរប៉ុន្មានទៅ នៅឋានរបស់ព្រះអង្គ?
ព្រះ : មាណពអើយ មួយលានឆ្នាំគឺស្មើត្រឹមមួយនាទីប៉ុណ្ណោះនៅឋានព្រះ!
បុរសយើងសួរបន្តទៀត
បុរស: ព្រះអង្គតើមួយលានដុល្លារ ស្មើប៉ុន្មាននៅឋានព្រះ?
ព្រះ : នៅឋានរបស់ព្រះ មួយលានដុល្លារមានតម្លៃស្មើត្រឹមមួយសេនប៉ុណ្ណោះ
ចុងក្រោយបំផុតបុរសយើងសួរសំនួរមួយចុងក្រោយគេ
បុរស: ព្រះអង្គ! តើព្រះអង្គអាចឲ្យខ្ញុំមួយសេនបានទេ?
ព្រះ : បានចៅមាណព! តែសូមចៅមាណពចាំមួយនាទីសិនណា៎!
"អូនអត់ដឹងអ្វីទាំងអស់"
បន្ទាប់ពីពិធីមង្គលការបានប្រព្រឹត្តទៅចប់សព្វគ្រប់រាត្រីក៏ចូល
មកដល់ស្ត្រីជាកូនក្រមុំបានសួរទៅបុរសជាស្វាមីដែលទើបរៀបការរួច : -បង! អូនជាស្ត្រីក្រមុំ! អូនអត់ដឹងអ្វីទាំងអស់ក្នុងរឿងស្នេហា......តើបងអាចពន្យល់ប្រាប់ អូនបានទេ! បុរសជាស្វាមីបានប្រើសម្លេងយ៉ាងស្រទន់ឆ្លើយតបទៅភរិយាថ្មោងថ្មី វិញ :
-ដើម្បីឲ្យងាយយល់បងសូមប្រើពាក្យថា "គុក" តំណាងឲ្យវត្ថុពិសេសរបស់អូន ឯចំណែកកេរ្តិ៍ឪចែករបស់បង.......បងសុំហៅវាថាជា "អ្នកទោស" ហើយអ្វីដែលយើងនឹងធ្វើគឺដាក់អ្នកទោសក្នុងគុក...នោះហើយគឺជា អ្វីដែលយើងត្រូវធ្វើនៅពេលបន្តិចទៀតនេះ......!!!
បន្ទាប់ពីពោលរួចគូស្វាមីភរិយាទាំងពីរក៏ធ្វើតាមអ្វីដែលបាននិយាយ គ្នានោះ, បន្ទាប់ពីបំពេញ "កិច្ច" រួចបុរសជាស្វាមីក៏ប្រាសខ្លួនដេកក្បែរភរិយារបស់ខ្លួន ពោរពេញដោយក្តីស្រលាញ់។ តែនាងជាភរិយានៅមិនទាន់អស់ចិត្តនិងបានប្រាប់បុរសជាប្តី :
-បងអ្នកទោសរត់រួចពីគុកហើយ!
បុរសជាប្តីតបវិញ :
-បើអ្នកទោសរត់រួចយើងត្រូវចាប់អ្នកទោសនោះបញ្ចូលគុកវិញ! បន្ទាប់ពីពោលរួចបុរសជាប្តីក៏ងើបឡើងបំពេញ "កិច្ច" សាជាថ្មីម្តងទៀត រួចក៏ប្រាសដេកទៅវិញដូចលើកមុន...
ស្ត្រីជាភរិយាក៏ពោលទៅកាន់បុរសជាស្វាមីម្តងទៀត
-បងប្រាប់អូនថា បើអ្នកទោសរត់រួចត្រូវចាប់បញ្ចូលគុកវិញ តែឥឡូវអ្នកទោសរត់រួចទៀតហើយ បងអាចចាប់អ្នកទោសនោះបញ្ចូលគុកវិញបានទេ?
ដោយទើសទាល់បុរសជាប្តីខំប្រឹងត្រដរងើបឡើងទាំងក្បាលជង្គង់ទាំងពីរ ញ័រទទ្រើករួចក៏បំពេញ "កិច្ច" ម្តងទៀតរួចប្រាសដេកវិញ ទាំងគ្មានសល់កម្លាំងកំហែងនៅក្នុងខ្លួន.......
ស្ត្រីជាភរិយាហាក់ដូចជាបានយល់ពីពាក្យថា "គុក"និង "អ្នកទោស"កាន់តែច្បាស់ហើយនោះ បានពោលទៅស្វាមីរបស់នាងជាថ្មី :
-បងហា៎! អ្នកទោសរត់រួចទៀតហើយ........! ធ្វើម៉េចទៅ!
ម្តងនេះបុរសជាប្តី ងើបអង្គុយឡើងរួចស្រែកទាំងកម្រោលទៅកាន់ភរិយា :
-អូនត្រូវដឹងថានេះមិនមែនជាអ្នកទោសត្រូវជាប់គុកមួយជីវិតឯណា!៕ (សូឡានី)
’អូនក៏អាណិតបងដែរ”
បុរសម្នាក់បានរត់គេចពីគុក
បន្ទាប់ពីនៅក្នុងគុកអស់រយៈពេលជាង ១៥ឆ្នាំ។
បន្ទាប់ពីរត់រួចពីគុកបុរសរូបនេះបានសម្រុកចូលក្នុងផ្ទះមួយដែល
ស្ថិតនៅខាងក្រៅក្រុង ខណៈចូលមកដល់ក្នុងផ្ទះបុរសនោះបានឃើញប្តី
ប្រពន្ធពីរនាក់កំពុងស្ថិតនៅលើគ្រែក្នុងបន្ទប់ដេក
មិនបង្អង់យូរបុរសដែលរត់រួចពីគុកបានចាប់បុរសជាប្តីចងភ្ជាប់
ជាមួយកៅអីនៅក្បែរគ្រែ
រួចទើបចាប់ស្ត្រីជាប្រពន្ធចងភ្ជាប់ទៅនិងគ្រែដេក។ បន្ទាប់ពីចងស្ត្រីជាប្រពន្ធរួច ជនដែលរត់ចេញពីគុកនោះបានចាប់ថើបស្ត្រីជាប្រពន្ធត្រង់ក មួយភ្លែតរួចក៏ងើបដើរទៅបន្ទប់ទឹកបាត់ទៅ។
ឆ្លៀតឱកាសដែលជននោះចូលក្នុងបន្ទប់ទឹកបាត់ទៅបុរសជាប្តីបាននិយាយ ទៅកាន់ប្រពន្ធរបស់ខ្លួនថា: អូនស្តាប់បងណា៎! ជននោះគឺជាអ្នកទោសទើបរត់រួចពីគុកហើយមើលទៅ! អូនមើលទៅសម្លៀកបំពាក់របស់គេដឹងហើយ! មួយទៀតនោះបុរសនេះពិតជាស្រេកឃ្លានចង់រួមរ័កខ្លាំងណាស់ ព្រោះគេអត់មកយូរហើយ, បងបានឃើញរបៀបដែលវាថើបអូនឯងដូចជាអន្ទះសាខ្លាំងណាស់! បងចង់ប្រាប់អូនថាបើវាចង់រួមរ័កជាមួយអូន សុំកុំប្រកែកជាមួយវាឲ្យសោះបើមិនដូច្នោះទេវាអាចសម្លាប់យើង ទាំងពីរនាក់ផងក៏មិនដឹង! ហេតុនេះបើវាឲ្យអូនធ្វើអ្វីចូរអូនកុំប្រកែកត្រូវធ្វើតាមបំណង របស់វាទៅ, បងអាណិតអូនណាស់តែបងជាប់ចំណងមិនអាចជួយអ្វីអូនបានសោះ.....បង ស្រលាញ់អូន! ស្ត្រីជាប្រពន្ធបានតបមកបុរសជាប្តីនោះវិញ:
បង! តាមពិតជននោះមិនបានថើបអូនឯណា! តាមពិតវាប្រាប់អូនថាវាជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយវាប្រាប់ខ្ញុំទៀតថាវាឃើញបងគួរឲ្យស្រលាញ់ណាស់រួចវាសួរខ្ញុំ ថា យើងមាន Vaseline ទេ? អូនប្រាប់វាថាមានគឺនៅក្នុងបន្ទប់ទឹកឯណោះ ហើយវាក៏ងើបទៅយកទៅ........អូនក៏អាណិតបងណាស់ដែរ តើឲ្យអូនធ្វើម៉េចបើដៃអូនក៏ជាប់ចំណងដែរនោះ សូមបងទ្រាំទៅ អូនក៏ស្រលាញ់បងដែរ! អាចថានេះគឺជាកម្មពៀររបស់បងចុះ៕
ចោរប្លន់ធនាគារទឹកកាម
ចោរប្លន់មួយក្រុមទើបបានបង្កើតឡើងបានរៀបចំគម្រោងប្លន់ធនាគាមួយដែលនៅជាយក្រុង។នៅក្នុងចំនោមពួកទាំងនោះមានបុរសម្នាក់ជាមេគេនិងជាអ្នកបញ្ជាទៅលើសកម្មភាពគ្រប់យ៉ាងក្នុងពេលប្លន់។
មេចោរ :
-ធនាគារដែលយើងកំពុងរៀបចំប្លន់នេះមានឈ្មោះថា"Sperm Bank" Sperm គឺជាឈ្មោះធនាគារឯពាក្យថា Bank ប្រែថា ធនាគារ......
ក្រោយពីប្រកាស់ប្រាប់ពីរបៀបចូលទៅក្នុងធនាគារនិងវិធីនៃ ការប្រមូលប្រាក់រួចរាល់ពួកចោរបានគាស់ទ្វាចូលដល់ទីដៅផ្នែក ខាងក្នុងធនាគាដោយគ្មានឃើញសន្ដិសុខយាមកាមដូចធនាគារដទៃឡើយ។
បន្ទាប់ពីគាស់ទ្វាសុវត្តិភាពចូលដល់ប្រអប់រក្សារទុកប្រាក់កូនចោរ បើកមើលពុំឃើញមានប្រាក់ឬមាសប្រាក់សូម្បីបន្តិចឡើយ ផ្ទុយទៅវិញពួកគេបែរជាឃើញកញ្ចប់មួយដែលមានផ្ទុកដោយស្ករសូកូឡាទៅវិញ ។
មេចោរ :
-មានអ្នកណារកឃើញរបស់មានតម្លៃខ្លះទេ ?
កូនចោរ
-អត់ទេទាន! ឃើញតែស្ករសូកូឡា ទាន
មេចោរ
-យកមកឲ្យអញ!កំពុងឃ្លានស្រាប់ អ្ហេ!គ្លាន់បើដែរតើ!រកមិនឃើញមានមាសប្រាក់លុយកាក់តែមានរបស់ សម្រាប់ស៊ីបើពួក អ្ហែងរកឃើញស្ករសូកូឡានេះនាំគ្នាចុះ តែបើឃើញលុយប្រាប់អញភ្លាមឮទេ!
*កូនចោរឆ្លើយព្រមគ្នា
-បាទទាន!
គ្រប់ប្រអប់ទាំងអស់ដែលពួកចោរបើកគ្មានឃើញអ្វីក្រៅពីសូកូឡានោះឡើយ ។
មេចោរក្ដៅក្រហាយណាស់ មិនគួរណាធនាគារប៉ុនណាណីរកមិនឃើញមានលុយបែបនេះសោះ។ ដោយអស់សង្ឃឹមពួកចោនាំ គា្នចេញទៅវិញអស់ បន្ទាប់ពីបានស៊ីស្ករសូកូឡាក្នុងធនាគារអស់ចិត្តរៀងៗខ្លួន ។
ព្រឹកស្អែកឡើងពួកចោរទាំងអស់ក៏នាំគ្នាបើកទូរទស្សន៍មើលដើម្បី ចង់ដឹងពីធនាគារដែលពួកខ្លួនទើបបានចូលប្លន់ក្រែងមានដំណឹង ខ្លះ។
នៅលើកញ្ចក់ទូរទស្សន៍ស្ត្រីអ្នកប្រកាស់ពត៌មានបានផ្សាយឲ្យដឹងថា:
*អស់លោកអ្នកនាងទាំងអស់ជាទីគោរពកាលពីយប់ម៉ិញនេះមានក្រុមចោរ មួយក្រុមចូលប្លន់ធនាគារមួយដែលជាធនាគាររក្សា ទុកទឹកកាម តែគួរឲ្យសោកស្ដាយណាស់ ទឹកកាមទាំងអស់ត្រូវពួកក្រុមចោរប្លន់ទាំងនោះនាំគ្នាស៊ីអស់គ្មានសល់ មួយកញ្ចប់ណាឡើយ។ លោក សាក់សូ ដែលជាប្រធាន ធនាគារបានប្រាប់ទូរទស្សន៍យើងខ្ញុំថា :ទឹកកាមទាំងអស់ដោយរួមទាំងទឹកកាមរបស់មនុស្សល្បីៗមួយចំនួន
ក៏ត្រូវពួកចោរទាំងនោះស៊ីអស់គ្មានសល់ឡើយ នេះគឺជាកាបាត់បង់មួយមិនអាចកាត់ថ្លៃបាន។
-គ្រាន់តែឮដំណឹងនេះភ្លាមមេចោរដួលសម្លប់មុនគេ ព្រោះខ្លួនគឺជាអ្នកដែលស៊ីច្រើនជាងគេ...!!!
សំណើច"អ្នករត់តុនិងស្លាបព្រា"
កាលពីអាទិត្យមុនខ្ញុំបាននាំមិត្តមួយចំនួនទៅហាងបាយធំមួយព្រោះបែកគ្នាយូរហើយ
ណាមួយចង់បាយជំគ្នាឲ្យសប្បាយផង។
នៅពេលកំពុងរងចាំខ្ញុំសង្កេតឃើញអ្នកបំរើក្នុងហាងបាយសឹងមានស្លាបព្រានៅក្នុងហោប៉ៅអាវគ្រប់គ្នា។
ត្រង់រឿងនេះមើលទៅវាហាក់ដូច ជាចម្លែកបន្តិចដែរ ព្រោះវាខុសពីហាងបាយ គេដទៃ
តែខ្ញុំគិតថាវាគ្រាន់តែជារឿងមួយធម្មតាៗ។
មួយសន្ទុះក្រោយមកទើបឃើញអ្នករត់តុម្នាក់ យកទឹកនិងចានមកតម្រៀបលើតុឲ្យ,
អ្នកបំរើនេះដែរក៏មានស្លាបព្រានៅហោប៉ៅអាវដូចគ្នា គឺដូចអ្នកបំរើដទៃទៀតដែរ។ខ្ញុំមិនទាន់ហ៊ានសួរអ្វីភា្លមទេចាំរហូតដល់អ្នកបំរើនោះត្រឡប់មកកាន់តុរបស់ខ្ញុំជាថ្មី ដើម្បីកត់មុខម្ហូបដែលខ្ញុំកុម្មង់,បន្ទាប់ពីកត់មុខម្ហូបកុម្មង់រួចខ្ញុំក៏ប្រថុយសួរទៅអ្នកបំរើនោះ។
-ហេតុម៉េចបានជាអ្នកបំរើនៅក្នុងហាងនេះមានដាក់ស្លាបព្រានៅក្នុងហោប៉ៅគ្រប់គ្នាបែបនេះ?
អ្នកបំរើនោះឆ្លើយមកខ្ញុំវិញ:
-បាទលោក!កាលពីមុននេះបន្ទិចក្រុមហ៊ុនមេធំរបស់ហាងយើងខ្ញុំបានជួលអ្នកផ្ដល់យោបល់មកជួយជាគំនិតថាត្រូវធ្វើយ៉ាងណា ឲ្យការប្រព្រឹត្តទៅនៃការងារបានប្រសើរជាងមុនព្រមទាំងមានអនាម័យល្អជាងមុន បន្ទាប់ពីអ្នកប្រឹក្សាយោបល់នេះសិក្សាទៅលើកិច្ចការប្រចាំថ្ងៃរបស់ហាងយើងខ្ញុំអស់ជាច្រើនខែ ពួកគេបានរកឃើញថាអ្នកបម្រើនៅក្នុងហាងនេះធ្វើឲ្យច្រុះស្លាបព្រាប្រហែលជា៧៣%ច្រើនជាងវត្ថុ ផ្សេងទៀតបើគិតជាមធ្យមគឺជ្រុះស្លាបព្រាក្នុងរយះពេលមួយម៉ោង ដូច្នេះក្រុមអ្នកប្រឹក្សា យោបល់នោះបានតម្រូវឲ្យអ្នកបម្រើទាំងអស់ត្រូវ ដាក់សា្លបព្រានៅតាមខ្លួនគ្រប់គ្នា ដូច្នេះនៅរាល់ពេលដែលមានស្លាបព្រាជ្រុះអ្នកបម្រើអាចជំនួសជាមួយស្លាបព្រាថ្មបានភ្លាម។ដោយមិនចាំ បាច់ ត្រូវទៅយកស្លាបព្រាថ្មីពីក្នុងកន្លែងចុងភៅ ដូច្នេះវាអាចជួយសន្សំសំចៃពេលវេលា បានច្រើនណាស់។ភ្លាមៗនោះស្រាបតែឮសម្លេង ជ្រុះសា្លបព្រាពីតុមួយដែលនៅខាង ក្រោយខ្នងអ្នកបម្រើកំពុងនិយាយជាមួយខ្ញុំ។ភា្លមនោះដែរអ្នកបម្រើរូបនេះបែក្រោយហិចស្លាបព្រាថ្មីមួយ ជាជំនួសភ្លាមរួចទើបបានរើសស្លាបព្រាដែលជ្រុះនោះយកមកវិញដោយទុកវាក្នុងហោប៉ៅផ្សេង។ អ្នកបប្រើរូបនោះងាកមករកខ្ញុំវិញរួចប្រាប់ថា:
-នៅពេលខ្ញុំចូលទៅចង្រ្កានវិញខ្ញុំនឹងយកស្លាបព្រាថ្មីមកជំនួសអាមួយដែលទើបប្រគល់ឲ្យទៅភ្ញៀវអម្បាញនេះ។
ស្ដាប់ដល់ត្រងណេះខ្ញុំហាក់ដូចជាពេញចិត្តណាស់ ព្រោះវាដូចជាម្យ៉ាងដែរនិងបានឲ្យខ្ញុំអស់ចម្ងល់ផង ..!!!
-អរគុណ!ដែលប្អូនព្យាយាមពន្យល់បា្រប់បង
-មិនឥទេលោក.និយាយរួចអ្នកបម្រើនោះក៏ដើរចេញទៅបាត់ទៅដោយត្រូវអង្គុយរងចាំម្ហូបដែលកុម្មង់ខ្ញុំព្យាយាមក្រឡេកមើល ទៅទិដ្ឋភាពនៃភ្ញៀវកំពុងទទួលទានអាហាព្រមជាមួយសម្លេងអ៊ូរអរឥតដាច់ រំពេចនោះ ខ្ញុំក្រឡេកទៅឃើញនៅត្រង់ចង្កេះឈ្វេងខាមុខរបស់ អ្នកបម្រើមានដូចជាខ្សែព៌ណខ្មៅ មួយសសៃលៀនចេញមកក្រៅជាថ្មី ខ្ញុំកើតមានចម្ងល់ទៀតហើយ ព្រោះបើពិនិត្តបន្តិច ទើបដឹងថាអ្នកបម្រើ ប្រុសៗទាំងអស់សឹងមានខ្សែនេះគ្រប់គ្នា។ តែខ្ញុំមិនទាន់បានសួរអ្វីភ្លាមទេ។ ពួកយើងបាននាំគ្នាទទួលទានអាហាររហូតចប់សព្វគ្រប់ទើបខ្ញុំ សួរទៅអ្នកបម្រើម្នាក់:
-សូមទោសប្អូន!ហេតុអីបានជាអ្នកបម្រើប្រុសៗនៅក្នុងហាងនេះសុទ្ធតែចងខ្សែបែបនេះ? អ្នកបម្រើនោះ មើលមុខខ្ញុំបន្តិចទើប ឆ្លើយមកវិញ.
មិនមានភ្ញៀវណាផ្សែងគេចាប់អារម្មណ៍ចំពោះខ្សែនេះដូចលោកឡើយ តាមពិត...ខ្សែ នេះត្រូវបានតម្រូវដោយក្រុមប្រឹក្សាយោបល់ មួយដោយតម្រូវឲ្យអ្នកបម្រើប្រុសៗត្រូវចង វាភ្ជាប់ទៅនឹង.....លោកដឹងហើយគឺ....អ្វីសម្រាប់យើងនោមនោះអី!ដោយការធ្វើដូច្នេះយើងមិន បាច់យកដៃទៅកាន់ប្រដាប់នោមនោះទេ គឺគ្រាន់តែទាញខ្សែតែបន្តិចនោះវានឹង ចេញ មកបន្ទាប់ពីនោមរួចយើងមិនចាំបាច់ត្រូលាដៃទេដូច្នេះវា ជួយកាត់បន្ថយពេលវេលា បានមួយចំណែកតូចដែរ ។ ខ្ញុំឆ្លើយទៅវិញ:
-ធ្វើបែបនេះដូចជាម្យ៉ាងដែរព្រោះវាមានអានាម័យផង។ តែខ្ញុំនៅមិនទាន់អស់សង្ស័យសោះ ខ្ញុំសួរទៅអ្នកបម្រើនោះជាថ្មី:
-ទាញវាចេញយកមកនោះដោយគ្រាន់តែទាញខ្សែវាបានម៉ែន ចុះពេលដាក់វាចូលវិញធ្វើយ៉ាងម៉េចទៅ?
អ្នកបម្រើរូបនេះធ្វើអេះអុញបន្តិចទើបឆ្លើយមកវិញក្នុងសម្លេងមួយតូចជាងមុន:
-សម្រាប់អ្នកធ្វើការនៅទីនេះផ្សេងទៀតខ្ញុំមិនដឹងទេ!តែសម្រាប់ខ្ញុំ...ខ្ញុំប្រើស្លាបព្រា.....!!!
ខ្ញុំអត់មានឥសម្រាប់សួរទៀតទេព្រោះចម្ងល់របស់ខ្ញុំអ្នកបម្រើនោះបានឆ្លើយអស់ហើយ! ៕
មិនមែនអូនទេគឺបង
សង្សារមួយគូ កំពុងធ្វើដំណើរជាមួយគ្នា នៅតាមដងផ្លូវឆ្ពោះទៅកាន់ទីរួមខេត្ត ដោយម៉ូតូមួយគ្រឿង ។ នៅខណៈពេលកំពុងធ្វើដំណើរ នារីជាសង្សារបានប្រាប់ទៅប្រុសកំពូលស្នេហ៍របស់នាងថា :
ស្រី : បង ! បង្អង់ល្បឿនបន្តិចទៅអូនខ្លាចណាស់ កុំបើកលឿនពេក !
ប្រុស : មិនអីទេអូន ! កុំភ័យអីទុកចិត្តបងចុះ !
នៅពេលដែលអ្នកទាំងពីរកំពុងនិយាយគ្នា ពួកគេបានមកដល់ត្រង់ផ្លូវចំណោតចុះពីភ្នំ រីឯម៉ូតូក៏កាន់តែមានល្បឿន លឿនឡើងថែមទៀត
ស្រី : បង ! បន្ថយល្បឿនទៅ ! អូនខ្លាចណាស់់់ !
ប្រុស : អូនឱបបងសិនមកទើបបងព្រម
ស្រី : ឱប......... !!! នារីជាសង្សារលូកដៃឱបប្រុសស្នេហ៍យ៉ាងណែនទាំងដោយការស្រលាញ់ទាំង ដោយការភ័យព្រួយលាយឡំជាមួយផង ។
ប្រុស : បងសុំអ្វីពីអូនម្យ៉ាងបានទេ !
ស្រី : ចា៎ ! បានបង !
ប្រុស : អូនស្រលាញ់បងទេ !
ស្រី : អូន ! ស្រលាញ់បង.....! តែបងបង្អង់ល្បឿនសិនទៅ ។
ប្រុស : អូន ដោះយកមួកបងទៅពាក់សិនទៅ ព្រោះបងពិបាកមើលផ្លូវពេលពាក់មួកនេះ !
នារីជាសង្សារដោះយកមួកមកពាក់.........ថ្ងៃស្អែកឡើងកាសែតបានចេញ ផ្សាយពីដំណឹងគ្រោះថ្នាក់ចរាចរមួយដែលបានកើតឡើងនៅត្រង់ចំណោតភ្នំ មួយ ជាមួយម៉ូតូមួយគ្រឿងដែលមានប្រុសម្នាក់ស្រីម្នាក់ក្នុងចំណោមនោះហើយ មានតែម្នាក់ប៉ុណ្ណោះដែលនៅមានជីវិតដោយសារនាងមានពាក់មួយសុវត្ថិភាព ឯចំណែកបុរសវិញបានស្លាប់បាត់បង់ជីវិតដោយសារ មានរថយន្តមួយគ្រឿងថយគូថចេញមកលើផ្លូវដោយគ្មាន ចន្លោះណាអាចឲ្យជិះគេចបានសោះ ។ តាមពិតទៅបុរសជាសង្សារបានឃើញនឹងដឹងពីអ្វីដែលនិងកើតឡើងរួចទៅហើយ តែបានស្តីបន្លប់នារីជាសង្សារកុំឲ្យចាប់អារម្មណ៍ ព្រោះមិនចង់ឲ្យនាងភ័យ ។
តាមពិតទៅម៉ូតូបានដាច់ហ្វ្រាំងតាំងពីមុនចុះចំណោតនោះម្ល៉េះ ដូច្នេះដើម្បីទុកជីវិតឲ្យសង្សារខ្លួន បុរសជាសង្សារសុខចិត្តប្រគល់មួកឲ្យទៅនារីជាសង្សារ តែមិនបានតាំងចិត្តថា មានអ្វីអាក្រក់កើតឡើងទេ តែអ្វីដែលនឹងកើតឡើង គឺវាបានកើតឡើងរួចទៅហើយ ។
ក្រោយនោះបន្តិចទើបភ្នាក់ងារមានសមត្ថកិច្ចបានប្រាប់នាងឲ្យដឹងថា ម៉ូតូនេះគ្មានហ្វ្រាំង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង រំពេចនោះទើបនារីជាសង្សារដឹងខ្លួនថា បុរសជាសង្សារបានដឹងពីអ្វីដែលនឹងកើតឡើងទើបបានជាគេប្រគល់មួកមក ឲ្យនាង និងសុំឲ្យនាងឆ្លើយប្រាប់ពីការស្រឡាញ់របស់នាងចំពោះគេ....!!!
តើមានមនុស្សប៉ុន្មាននាក់ដែលបានលះបង់សម្រាប់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន
នេះជាឧទាហរណ៍ នៃសេចក្តីស្រលាញ់និងជា ឧទាហរណ៍មួយនៃការគិតដល់សុវត្ថិភាពរបស់អ្នកដែលជាទីស្រលាញ់....!!! ៕
បុរសពិការម្នាក់ ប្រើជើងសិប្បនិមិត្ដ សំពងចោរ ព្រោះមិនអាចរកអ្វីទាន់
បុរសពិការជើងម្នាក់រស់នៅក្នុងរដ្ឋម៉ាសាជូសេត
សហរដ្ឋអាមេរិក
បានប្រើជើងសិប្បនិមិត្ដរបស់គាត់ដើម្បីប្រយុទ្ធជាមួយចោរប្លន់ ។ បុរសពិការជើងម្នាក់បានអង្គុយបណ្ដែតអារម្មណ៍តាមមាត់បង្អួចខ្លួន ចៃដន្យសម្លឹងទៅហាងតូចមួយរបស់អ្នកជិតខាងម្នាក់ ក៏ឃើញចោរប្លន់មួយរូបកំពុងភ្ជង់កាំភ្លើងទៅម្ចាស់ហាងនោះ, គាត់បានស្ទុះចេញទៅជួយ តែចៃដន្យជើងសិប្បនិមិត្ដរបស់គាត់បានរបូតចេញពេលស្ទុះចូលទៅជួយ ម្ចាស់ហាង មិនដឹងរកអ្វីមកវាយចោរនោះបាន គាត់ក៏សម្រេចចិត្ដប្រើជើងនោះវាយទៅលើចោរដែលព្យាយាមរត់ចេញ បណ្ដាលឱ្យចោរនោះរបូតកាំភ្លើងពីដៃ ភ្លាមៗនោះគាត់ និងម្ចាស់ហាងបានក្រៀកកចោរនោះចូលមកក្នុងហាងវិញ ដាក់ឱ្យក្រាបចុះ និងទូរស័ព្ទហៅប៉ូលិសមកអន្ដរាគមន៍ ។
នៅទីបំផុតទើបគាត់និងម្ចាស់ហាងភ្ញាក់ខ្លួន បន្ទាប់ពីបានដឹងថា កាំភ្លើងរបស់ចោរនោះ គឺជាកាំភ្លើងខ្យល់ បើសិនវាជាកាំភ្លើងមែនទែនប្រហែលជាចោរនោះបាញ់គាត់ និងម្ចាស់ហាងបាត់ទៅហើយ ។
លោកខូណែលដែលជាជូនពិការដ៏ក្លាហាននោះ មានអាយុ៥៥ឆ្នាំហើយ គាត់បានធ្លាក់ខ្លួនពិការ តាំងតែពីពេលគាត់មានអាយុ១២ឆ្នាំ, ចំណែកចោរនោះវិញមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ ឈ្មោះ អេរិកហូមិនបានបដិសេធមិនព្រមទទួលកំហុសរបស់ខ្លួនទៅគ្រប់ ការចោទប្រកាន់ទាំងអស់ តែត្រូវជាប់ទោសដដែលព្រោះចាប់បានជាក់ស្ដែង ៕
ចោរលួចកាបូបគេ ជាប់ទោសដោយសារការបាត់កាបូបខ្លួនឯង
មានរឿងគួឱ្យចង់សើចមួយកើតឡើងនៅរដ្ឋអៃដាហូ, សហរដ្ឋអាមេរិក ។ បុរសម្នាក់ជាជនកំពូលខាងលួចកូនកាបូប ធ្លាប់លួចចៅហ្វាយខ្លួនឯង និងតាមទីសាធារណៈនានាធ្លាប់ត្រូវបានកត់ត្រាឈ្មោះចូលក្នុងបញ្ជីខ្មៅ របស់ប៉ូលិសក្នុងការតាមដាន ។ បានភ្លាត់ស្នៀតរាយការណ៍ប្រាប់ប៉ូលិសពីការបាត់កាបូបរបស់ខ្លួន មិនដឹងបាត់នៅកន្លែងណា ។
យោងតាមការឱ្យដឹងរបស់ប៉ូលិសក្រុងប័ស៍ក្នុងរដ្ឋអៃដាហូ បានឱ្យដឹងថា បុរសនេះស្ថិតក្នុងការតាមដានជាយូរមកហើយពីអំពើរបស់គេ តែមិនអាចចាប់ភ័ស្ដុតាងថ្មីធ្វើជាសំអាងសម្រាប់ចោទប្រកាន់បាន តែជននេះបានភ្លាត់ស្នៀតខ្លួនឯងរាយការណ៍មកប៉ូលិស ជាហេតុធ្វើឱ្យប៉ូលិសមានលេសចោទសួរបុរសនេះពីសកម្មភាពកន្លងមកជា ជំនួសវិញ ។
បុរសនេះមានអាយុត្រឹមតែប្រហែលជា២៥ឆ្នាំ ឈ្មោះ ដានីញ៉ែល ដាមីកូ ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យគេច្រើនករណី ។ របៀបដែលបុរសនេះធ្វើ គឺលួចកាបូបគេបានហើយ រើយកតែក្រេឌីតកាត និងលុយរួចបោះកាបូបនោះចោល ។ លុយដែលលួចបានគេយកទៅទិញថ្នាំជក់ ក្នុងហាងចំនួនពីរហាងចុងក្រោយដែលបុរសនេះទិញថ្នាំជក់រួចនោះ បានភ្លេចឬជ្រុះកាបូបខ្លួនឯងឬអាចច្រឡំស្មានថាជាកាបូបលួច រួចបោះវាចោល តែមិននឹកស្មានថា វាជាកាបូបខ្លួនឯង បន្ទាប់ពីបាត់កាបូប បុរសនេះបានរាយការណ៍ទៅប៉ូលិសភ្លាមនោះ ប៉ូលិសបានផ្ទៀងផ្ទាត់ឈ្មោះរបស់គាត់ជាមួយឈ្មោះចោរផ្សេងទៀត និងបានដឹងថា បុរសនោះជាចោរដ៏ឆ្នើមមួយរូបដែលប៉ូលិសកំពុងរកបំផុត ត្រូវចូលស៊ងរបស់ប៉ូលិស ដោយសារតែកាបូបដែរ ។
បន្ទាប់ពីចាប់បាន បុរសនោះ ប៉ូលិសបានរកឃើញក្រេឌីតកាតជាច្រើនដែលបុរសនេះបានលួច រួមទាំងកាបូបមួយចំនួនផងដែរ តែកាបូបរបស់ចោរនេះប៉ូលិសមិនបានរកឃើញនោះទេ ។ នេះទើបពិតជាឈាមស្រែកស្បែកហៅពិតប្រាកដមែន លួចកាបូបគេ ត្រូវជាប់ទោសវិញដោយសារកាបូបឯងវិញ ៕
ចោរជើងឆើតលួចទូបើកលុយ អេធីអឹម ATM
ចោរម្នាក់បានបើកម៉ូតូកង់បួនមួយគ្រឿងចូលមកវាយបំបែក
ផ្នែកខាងលើនៃទូដាក់លុយ អេធីអឹម មួយ
រួចសែងវាដាក់លើម៉ូតរបស់ខ្លួន
តែស៊ីរែនប្រកាសអាស្នូររបស់អគារនោះបានស្រែក
ធ្វើឱ្យបុរសជាចោរប្លន់នោះស្លន់ស្លោ ទុកម៉ូតូកង់បួននោះចោល
រួចលួចឡានហ្កូហ្វមួយនៅទីនោះដើម្បីធ្វើជាមធ្យោបាយគេចខ្លួនចេញ
តែមានរត់រួចឯណា ត្រូវប៉ូលិសព័ទ្ធជាប់ និងចាប់បាន
ព្រោះឡានហ្កូហ្វនោះយឺតជាងឡានប៉ូលិសឆ្ងាយពេក ។
រឿងនេះបានកើតឡើងនៅក្នុងក្រុងហ្វ្រែស្នូ សហរដ្ឋអាមេរិក
ជាតំបន់ដែលមានខ្មែរយើងរស់នៅយ៉ាងច្រើនកុះករ ៕
ពេជ្រមែនទែន
ខ្ញុំតែងសង្កេតឃើញថានារីៗជាច្រើនតែងតែចូលចិត្តពាក់
គ្រឿង អលង្កាមានតំលៃ, ពេជ្រ, បើមិនចឹងទេក៏គ្រឿងកាឡៃនឹងគេដែរ ។
ពេលណាក៏ដោយនៅពេលពួកគេ ជួបជុំគ្នា ពួកគេតែងតែពាក់សំញែង បង្អួតគ្នា
។ខ្ញុំបានឃើញនារីម្នាក់ដើរចូលទៅក្នុងហាងមួយ ។ ម្ចាស់ហាងបានឃើញនារីនោះពាក់ជញ្ជៀនពេជ្រមួយវង់ ឃើញដូចនេះម្ចាស់ហាងក៏សួរ :
ម្ចាស់ហាង: តើអ្នកនាងទើបទិញ?
នារី: ចា៎ស! ប្តីខ្ញុំទើបនឹងទិញឲ្យខ្ញុំ!
ម្ចាស់ហាង: ជញ្ជៀនពេជ្រនេះពិតជារបស់ពិត ១០០ភាគរយហើយ!
នារី: ចា៎ស! មិញបានលោកស្រីដឹង?
ម្ចាស់ហាង: ជាធម្មតាមិនដែល ជញ្ជៀនពេជ្រកាឡៃណា តូចចឹងទេ!
អត់បញ្ហាទេ
បុរសម្នាក់ទិញរថយន្តមួយគ្រឿង តែដោយផ្ទះចង្អៀតពេក
យប់ឡើងចតចោលនៅខាងក្រៅ ។ ដោយដឹងមុនថា
ពួកចោរចូលចិត្តវាយបំបែកកញ្ចក់ទ្វាររថយន្តចូលលួចដោះយកវិទ្យុ
ហេតុនេះបន្ទាប់ពីចតរថយន្តរួច
បុរសនោះសរសេរលើក្រដាសមួយសន្លឹកបិទភ្ជាប់កញ្ចក់មុខដាក់ថា
“រថយន្តនេះអត់មានវិទ្យុទេ” ។ព្រឹកថ្ងៃបន្ទាប់រថយន្តត្រូវ ចោរយកទៅបាត់ ។ ពួកចោរប្រើដីសសរសេរលើទ្រូងថ្នល់ត្រង់កន្លែងចតរថយន្តដាក់ថា “អត់បញ្ហាទេ, អាចទិញវិទ្យុថ្មីដាក់ចូលបាន!” ។
0 comments:
Post a Comment