សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

មិន​អាច​ទេ​លោក​
​​    ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​។ នគរបាល​ចរាចរណ៍​បាន​ផ្លុំ​កញ្ច្រែ​ច្រេចៗ​ហៅ​ម្ចាស់​រថយន្ត​លេខ​ការ៉េ​ ម្នាក់ មក​ពិន័យ​ពី​បទ​បើក​លើស​ល្បឿន​កំណត់ និង​រេ​ពេញ​ទ្រូងផ្លូវ ។​
​    នគរបាលៈ សូម​លោក​ដក​ដង្ហើមចូល​ឧបករណ៍​នេះ ដើម្បី​យើងខ្ញុំ​ត្រួតពិនិត្យ​កំរិត​អាល់កុល​តាម​ខ្យល់ ដង្ហើម ។​
​    ​បុរស​វ័យ​កណ្តាល​ដែល​បញ្ជារ​ថយ​ន្តៈ ជម្រាប​ប្រសាសន៍​! មិន​អាច​ទេ​លោក ។​
​    ​នគរបាលៈ ហេតុ​អី​ទៅ​?
​    ​បុរសៈ ត្បិត​អី​ខ្ញុំ​កើតរោគ​ហឺត ។ ជម្ងឺ​ខ្ញុំ​រើ​ឡើង​ភ្លាម បើ​ខ្ញុំ​ដកដង្ហើម​ដាក់​ឧបករណ៍​ស្ទង់​ហ្នឹង​។​
​    ​នគរបាលៈ អញ្ចឹង យើងខ្ញុំ​នឹង​ត្រួតពិនិត្យ​លើ​ទឹកមាត់​របស់លោក​ក៏​បាន​ដែរ​។​
​    ​បុរសៈ ជម្រាប​ប្រសាសន៍​! ធើ្វ​អញ្ចឹងក៏​មិន​អាច​ទេ​លោក​។​
​    ​នគរបាលៈ ហេតុ​អ្វី​ទៀត​ហើយ​?
​    ​បុរសៈ បាទ​លោក​ប៉ូលីស​! ខ្ញុំបាទ​កើតរោគ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ ។ បើ​ពិនិត្យ​ឃើញ​ជាតិ​ស្ករ​ក្នុង​ទឹក នោម​កើន​ខ្លាំង ខ្ញុំ​នឹង​សន្លប់​ភ្លាម​។​
​    ​នគរបាលៈ មិន​ថ្វី​ទេ​លោក​។ យើងខ្ញុំ​សុំ​បូម​ឈាម​លោក​ទៅ​ពិនិត្យ​វិញ​ម្តង​។​
​    ​បុរសៈ មិន​អាច​ទេ​លោក​!
​    ​នគរបាលៈ ហេតុ​អ្វី​ទៀត​ហើយ​លោក​ម្ចាស់​ឡាន​លេខ​ការ៉េ​?
​    ​បុរសៈ ជម្រាប​ប្រសាសន៍​លោក​នគរបាល​។ ខ្ញុំ​កើតរោគ​ឈាម​ក្រ​កក បើ​បូម​ឈាម​ខ្ញុំ​នឹង​ហូរឈាម រហូតដល់​ស្លាប់​។​
​    ​នគរបាលៈ អញ្ចឹង​សូម​អញ្ជើញ​លោក​បង​ដើរ​ឱ្យ​ត្រង់​តាម​គំនូស​ស​លើ​ចិញ្ចើម​ផ្លូវ​នេះ​ឱ្យបាន​១៥​ម៉ែត្រ ។​
​    ​បុរសៈ មិន​អាច​ទេ​លោក​ប៉ូលិស​!
​    ​នគរបាលៈ ហេតុផល​អី​ទៀតហើយ​លោក​!
​    ​បុរសៈ ត្បិត​អី​ខ្ញុំ​កំពុងតែ​ស្រវឹង​។ សូម​បើកឡាន​ទៅ​ទៀត​ហើយ​។​
​    ​នគរបាលៈ មិន​អាច​ទេ​លោក ។ ឡានស្ទូច​មក​ដល់​ហើយ​!
គំនិត​ដូចគ្នា
​    ​ក្រោយ​ពេល​ចូលនិវត្ដន៍ ពូ​សឿន​បានរស់នៅ​នែបនិត្យ​ជិត​កាយ​មិន​ជិនណាយ​នឹង​មីង​សន ជា​ភរិយា រៀង​រាល់​វេលាយប់​ថ្ងៃ​។ សម័យ​ថ្ងៃមួយ​ក្រោយពេល​បរិភោគ​អាហារ​ល្ងាច​រួច អ្នក​ទាំង​ពីរ អង្គុយ​ជជែក​គ្នា​នៅ រានហាល​មុខផ្ទះ​។ ខ្លឹមសារ​ពាក្យពេចន៍​រំ​លេចឡើង​គ្រប់យ៉ាង ពោល​គឺ​ចប់​រឿង​មួយ​ដល់​រឿង​មួយ ស្រាប់តែ ពូ​សឿន​នឹកឃើញ​មិត្ដ​ម្នាក់​របស់គាត់​ស្លាប់​មុន​ប្រពន្ធ ហើយ​ស្ដ្រី​នោះ​ក៏​មាន​ប្ដី​ទៀត​។​
​    ​ពូ​សឿន​សួរ​មីង​សនៈ ម៉ាក់​អូន អ្ហា​! បើ​បង​ស្លាប់​ទៅ​មុន​អូន​។ តើ​អូន​រៀបចំ​ខ្សែ​ជីវិតចុងក្រោយ​របស់​អូន យ៉ាងណាដែរ​?
​    ​មីង​សនៈ ចាស៎ ប៉ា​បង​! អូន​នឹង​រៀបចំ​ទុកដាក់​សព​បង​តាម​ប្រពៃណី ធ្វើបុណ្យ​ជូន​បង​តាំងពី​៧​ថ្ងៃ ៤៩​ថ្ងៃ ១០០​ថ្ងៃ និង​បី​ឆ្នាំ​។​ល​។ ឱ្យ​គ្រប់ៗ​ថ្ងៃ និង​ត្រូវៗ​ថ្ងៃ មិន​កាត់​បង្រួម មិន​កាឡៃ​ដូច​យើង​ឃើញ​គេ​ធ្វើ​សព្វថ្ងៃនេះ​ទេ ។ ក្រោយ​ពេល​ផុត​រយៈពេល​កាន់ទុក្ខ​បង​បី​ឆ្នាំ​រួចហើយ អូន​នឹង​រើ​ទៅ​នៅឯ​ស្រុកកំណើត​ដោយ​រក​នារី​មេម៉ាយ​ក្មេងៗ​ប្ដី ស្លាប់​ពីរ ឬ បី​នាក់​មក​នៅ​ជាមួយ ហើយ​រក​ថែម​ស្រី​ក្រមុំ​បួន​ប្រាំ​នាក់​ទៀត មក​ជួយ​បង្កបង្កើនផល ធ្វើស្រែ​ចំការ ចិញ្ចឹមជីវិត ព្រោះ​មាន​តែ​ពួកគេ​ទេ​ដែល​អាច​យល់ចិត្ដ​អូន ពោល​គឺ​អូន​ប្រាស្រ័យ​ទាក់ទង​តែ​នឹង​ស្រីៗ​ក្មេងៗ​ទេ ដើម្បី​កុំ ឱ្យ​ចាស់​។ ចុះបើ​អូន​ស្លាប់​មុន​បង​វិញ តើ​បង​ធ្វើយ៉ាងណា​?
​    ​ពូ​សឿនៈ បាទ ម៉ាក់​អូន​! បុរាណ​ពោលថា​ប្ដី​ប្រពន្ធ​ចិត្ត​មួយ​ថ្លើម​មួយ គឺ​ពិតជា​មិន​ខុស​មែន​។ បង​នឹងធ្វើ​ដូច អូន​អញ្ជឹង ព្រោះ​អ្វីដែល​អូន​បាន​និយាយ​គឺ​ដូច​អ្វី​ដែល​បង​បាន​គិត​ដែរ​។​
ស្លាប់​ទៅ​គឺ​ស្រួល​
​    ​ត្រឡប់មក​ពី​លេង​ស្រុកកំណើត ។ យប់​ឡើង​ខ្នុយ​ចូល​ភោជនីយដ្ឋាន ចូល​ខារ៉ាអូខេ លុះ​យប់​ជ្រៅ​មិន​ចេញ មក​ផ្ទះ​ដោយ​ទទេ​ទេ ខ្នុយ​ឆ្លៀត​ដឹក​ស្រី​ស្នេហ៍​ប្រណាំង​ឡាន​កាលី​ប និង​ពួកម៉ាក តាមរបៀប​កម្លោះ​ស្ទាវ​អ្នក​មាន​ទៀត​។ ខ្នុយ​រងគ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ស្លាប់ ស្ទើរ​រស់ ខ្នុយ​ខ្លាច​ស្លាប់​ទៅ​ចោល​ស្រី​ស្នេហ៍​សាច់​ស្រស់​ខ្ចី​និង​ទ្រព្យសម្បត្ដិ ​ជា កូន​សេដ្ឋី​របស់ខ្លួន​។ ពេល​ញាតិ​ម្នាក់​មក​មើល​ខ្នុយ​ក្នុង​មន្ទីរពេទ្យ​។ ខ្នុយ​និយាយ​ទៅ​កាន់គេ ។​
​    ​​ខ្នុយៈ ឯង​ជា​គ្រូពេទ្យ ឯង​ដឹង​ទេ ថា​ស្លាប់​ទៅ​ស្រួល ឬ អត់​អ្ហា​?
​    ​ដុកទ័​រខ្នាៈ អា​ខ្នុយអើយ ស្លាប់​ប្រាកដ​ជា​ស្រួល​ហើយ​។​
​    ​ខ្នុយៈ ធ្វើ​ម៉េច​បាន​ឯង​ដឹង​?
​    ​ដុកទ័​រខ្នាៈ អា​ខ្នុយ ឯង​ឃើញ​ទេ អ្នក​រៀបការ​ទៅ​នៅ​អាមេរិក ពលករ​ទៅ​ធ្វើការ​ឯ​បរទេស ភាគច្រើន ត្រឡប់​មក​ខ្មែរ​វិញ តែង​ពោលថា ទី​នោះ​សុទ្ធតែ​មិន​ស្រួល​ដូច​នៅ​ខ្មែរ​។ ប៉ុន្ដែ​ខ្នុយ​ឯង​ឃើញទេ មាន​អ្នកស្លាប់​ណា​ម្នាក់ ត្រឡប់មកវិញ​!... នោះ​មិន​បញ្ជាក់ថា ស្លាប់​គឺ​ស្រួល​ទេ​ឬ ?
​    ​​ខ្នុយៈ ដក​ចង្ការ​មាន់​ឃឹះៗ និយាយថា​បើ​អញ្ចឹង​អញ​ទៅហើយ​អាខ្នា​អើយ ហើយ​ឯង​ទៅតាម​អញ​ផង បើ​អត់​ឃើញ​អញ​មកវិញ​!..
តើអ្វីជាអាថ៌កំបាំង សំរាប់ជីវិតដ៏រីករាយយូរអង្វែង ?
នារីម្នាក់បានដើរទៅកាន់បុរសចំណាស់បន្តិចម្នាក់ ដែលកំពុងយោលកៅអី នៅលើរានហាលផ្ទះរបស់គាត់
នារី : ខ្ញុំកត់សំគាល់ឃើញថា ជីវិតអ្នកពិតជារីករាយមែន
តើអ្វីជាអាថ៌កំបាំង សំរាប់ជីវិតដ៏រីករាយយូរអង្វែង ?
បុរសចំណាស់តបថា : ខ្ញុំជក់បារី មួយថ្ញៃ ៣កញ្ចប់ ផឹកស្រាវីស្គីមួយអាទិត្យ មួយកេស ហើយព្រមទាំងញុំាអាហារដែលមានជាតិខ្លាញ់
និងមិនដែលហាត់ប្រាណទេ ។
នារី : ស្ទើរតែមិនគួរ នាងបន្តសួរ តើអ្នកអាយុប៉ុន្មានហើយ ?
បុរស : ២៦ ឆ្នាំ
គ្មានអ្វីគួរឲ្យរំភើបសោះ
ប៉ូលី ត្រឡប់មកពីសាលារៀន ថ្ញៃដំបូង គាត់ក៏បានប្រាប់ម្តាយរបស់គាត់ថា គ្មានអ្វីគួរឲ្យរំភើបសោះ
លើកលែងតែអ្នកគ្រូ គាត់មិនចេះ ប្រកបពាក្យថា ឆ្មា ដូច្នោះខ្ញុំក៏ប្រាប់គាត់ទៅ ៕
​សិក្សា​ពី​ចិត្តសាស្ត្រ​មនុស្ស​
​បុរស​ដែល​ពូកែ​អៀន​ម្មាក់ បាន​ចូល​នៅក្នុង​ហាង​ផឹកស៊ី ហើយ​បាន​ឃើញ​នារី​ម្នាក់​កំពុង​អង្គុយ​នៅ​កន្លែង​ផឹកស៊ី​នោះ​ដែរ​
​បន្ទាប់ពី​ឃើញ​នាង​អស់​រយៈពេល​ជាង ១ ម៉ោង ធ្វើឲ្យ​គាត់​មាន​កើត​មាន​សេចក្តីក្លាហា​ន​។
​គាត់​ក៏​ដើរ​ទៅ​ក្បែរ ហើយ​សាកល្បង​សួរ​នាង​ថា (​តើ​អ្នកនាង​ប្រកាន់​និង​ខ្ញុំ​ទេ ប្រសិន​ចង់​ជជែក​លេង​ជាមួយ​អ្នកនាង​មួយ​ភ្លេត ?)
​ នាង​ឆ្លើយ​ស្រែក​ខ្លាំងៗ  (​ទេ ! យប់​នេះ ខ្ញុំ​មិន​ទៅ​គេង​ជាមួយ​អ្នក​ឯង​ទេ  )  គ្រប់​គ្នា​ដែល​នៅ​កន្លែង​ផឹកស៊ី​នោះ បាន​ចោល​ភ្នែក​សំឡឹង​មក​ពួកគេ​ទាំង​ពីរ​គ្រប់ៗ​គ្នា
​បុរស​នោះ​អស់សង្ឃឹម និង​អាម៉ាស់​យ៉ាងខ្លាំង ហើយ​គាត់​ដើរ​ត្រឡប់​មក​តុ​របស់​គាត់​វិញ ។​
​ មួយសន្ទុះ​ក្រោយមក នារី​នោះ​ដើរ​សំដៅ​មករក​គាត់ ហើយ​សុំ​ទោស ។ នាង​ញញឹម​ដាក់​គាត់ ហើយ​និយាយ​ថា ខ្ញុំ​សុំ​ទោស​ប្រសិនបើ​ធ្វើឲ្យ​អ្នក​ខ្មាស់​គេ​
​អ្នក​ដឹង​ទេ ខ្ញុំ​ជា​អ្នក​យក​ពត៌មាន ហើយ​ខ្ញុំ​មាន​ការងារ សិក្សា​អំពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ក្នុង​ការឆ្លើយតប ពេលដែល​ស្ថិតក្នុង​ស្ថានភាព​អាម៉ាស់​
​គាត់​ឆ្លើយ​ទៅកាន់​នាង​ខ្លាំងៗ (​ថា​ម៉េច​មួយ​យប់ ២០០ ដុល្លារ ?)
លោក Doctor
​អ្នកជំងឺ​: អូរ​! លោក Doctor ខ្ញុំ​មាន​បញ្ហា​ចម្លែក​ណាស់ ។ សូម​លោក Doctor ជួយ​ខ្ញុំ​ផង ។​
​គ្រូពេទ្យ​ផ្នែក​វិកល​ច​រិ​ក​: ឥឡូវ​! សូម​លោក​ស្ងប់​អារម្មណ៍​សិន ហើយ​ទម្រេត​ខ្លួន​លើ​គ្រែ​នេះ​មក នឹង​រៀបរាប់​បញ្ហា​ទាំងអស់ ប្រាប់​ខ្ញុំ ។​
​អ្នកជំងឺ​:​បាទ ​លោក Doctor, ខ្ញុំ​រស់នៅក្នុង Apartment ២ ជាន់ នៅ PP ហើយ ខ្ញុំ​មានផ្ទះ​សំរាប់​រដូវក្តៅ នៅ​ឆ្នេរសមុទ្រ​ខេត្តកោះកុង​មួយទៀត ។ ខ្ញុំ​ជិះ​រថយន្ត Rolls-Royce ហើយ ភរិយា​របស់ខ្ញុំ ជិះ​រថយន្ត ម៉ាក Jaguar ។ កូន​ទាំងពីរ​របស់ខ្ញុំ​រៀន​នៅ សាលា​ឯកជន​ដែល​ថ្លៃ​ជាងគេ ។ យើង​ជា​ម្ចាស់​នៃ ក្លឹប swanky ចំនួន ៣ ហើយ​រាល់​ឆ្នាំ ខ្ញុំ​លៃលក​ចំណាយ​សំរាប់ ១ ខែ​នៅ អឺរ៉ុប ។​
​គ្រូពេទ្យ​ផ្នែក​វិកល​ច​រិ​ក​: ទាំងនេះ​ជា​រឿង​ដែល​អស្ចារ្យ​ណាស់ ប៉ុន្តែ​សូម​លោក​ប្រាប់​ពី​បញ្ហា​លោក​សិន​មក​!
​អ្នកជំងឺ​: ខ្ញុំ​គ្រាន់តែ​បានធ្វើ​វា​ប៉ុណ្ណោះ​! លោក Doctor ដឹង​អត់​! ខ្ញុំ​អាច​រកលុយ​បាន ១០០​ដុល្លា​ក្នុង ១ អាទិត្យ ។​
​គ្រូពេទ្យ​ផ្នែក​វិកល​ច​រិ​ក​: លោក​ពិត​ជាមាន​បញ្ហា​ចំឡែក​ណាស់ ។​
អ្នកគ្រូ នឹង សិស្ស​
អ្នកគ្រូ​: ប្រសិន​អ្នកគ្រូ​អោយ កូនៗ​ទន្សាយ ២ ហើយ​ថែម ២ នឹង​ថែម ២ ទៀត តើ​កូនៗ​បាន​ទន្សាយ​ទាំងអស់​ប៉ុន្មាន​?
​សិស្ស​: គឺ ៧ អ្នកគ្រូ​
​អ្នកគ្រូ​: ទេ​! ស្តាប់​អ្នកគ្រូ​ម្តងទៀត​! ប្រសិន​អ្នកគ្រូ​អោយ កូនៗ​ទន្សាយ ២ ហើយ​ថែម ២ នឹង​ថែម ២ ទៀត តើ​កូនៗ​បាន​ទន្សាយ​ទាំងអស់​ប៉ុន្មាន​?
​សិស្ស​: គឺ ៧ អ្នកគ្រូ​
​អ្នកគ្រូ​:ឥឡូវ ​! អ្នកគ្រូ ឧ​ទា​ហរ​ណ៏​ផ្សេង​ពីនេះ​! ប្រសិន​អ្នកគ្រូ​អោយ កូនៗ​ផ្លែ​ប៉ម ២ ហើយ​ថែម ២ នឹង​ថែម ២ ទៀត តើ​កូនៗ​បាន​ផ្លែ​ប៉ម ទាំងអស់​ប៉ុន្មាន​?
​សិស្ស​: គឺ ៦ អ្នកគ្រូ​
​អ្នកគ្រូ​: ល្អ​ណាស់​! ឥឡូវ​ប្រសិន​អ្នកគ្រូ​អោយ កូនៗ​ទន្សាយ ២ ហើយ​ថែម ២ នឹង​ថែម ២ ទៀត តើ​កូនៗ​បាន​ទន្សាយ​ទាំងអស់​ប៉ុន្មាន​?
​សិស្ស​: គឺ ៧ អ្នកគ្រូ​
​អ្នកគ្រូ​: (​អ្នកគ្រូ​ឆ្លើយ​ទាំង​ខឹង​) តើ​កូន​ដោះស្រាយ​យ៉ាងម៉េច បានជា​ទន្សាយ ២ ទៅជា ៣ ក្បាល ហើយ​បូក​ទៅ​ចេញ​លទ្ធផល ៧​នោះ​?
​សិស្ស​:  ព្រោះថា​ខ្ញុំ​មាន ទន្សាយ​មួយទៀត​នៅផ្ទះ !
​អ្នកគ្រូ​: .....!
សំណួរ​សាកល្បង​នៅ​បើកបរ​ក្នុង​ល្បឿន​លឿន​
​​អ្នក​កំពុង​បើកបរ​រថយន្ត​ក្នុង​ល្បឿន​មួយ​ដែល​លឿន​
​នៅ​ខាងឆ្វេង​ដៃ​អ្នក​មាន​ជ្រោះ ចំណែក​ខាងស្តាំ​ដៃ​មាន​រថភ្លើង​កំពុងតែ​ធ្វើ​ដំណើរ ក្នុង​ល្បឿន​លឿន​ដូច​រថយន្ត​អ្នក​
​ចំណែក​នៅ​ខាង​មុខ​មាន​សត្វ​ជ្រូក​ហោះ ទំហំ​ប៉ុន​រថយន្ត​របស់​អ្នក កំពុង​បោល​រត់​មក​រក​អ្នក ដែល​រថយន្ត​មិន​អាច​គេច​ទៅ​ណា​បាន​
​ចំណែក​នៅ​ខាងក្រោយ មានអេ​លី​កុប​ទែរ កំពុង​តែ​ហោះហើ ក្នុង​កំរិត​មួយ​ស្មើ​និង​ដី​
​ទាំង​សត្វ​ជ្រូក​យក្ស និង អេ​លី​កុប​ទែរ គឺ​កំពុងតែ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា​និង​អ្នក​ដែរ​
​តើ​អ្នក​ធ្វើ​យ៉ាងម៉េច​ដើម្បី គេច​ឲ្យ​រួចផុត​ពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ ?
​អ្នកឯង​ស្រវឹង​ទេ​អី ! គ្រាន់តែ​ចុះ​មក​ដី​វា​រួច​បាត់​ទៅ​ហើយ​...

ការដាក់ទោស​ដែល​គួរឱ្យ​ភ័យខ្លាច
​បុរស​ប្រមឹក​២​នាក់ ពេលដែល​កំពុង​ផឹក​ជោកជាំ​បាន​និយាយ​ដល់​រឿង​ស្ត្រី​។​
​បុរស​ប្រមឹក​ទី​១៖ ឯង​ចង់ដឹង​ទេ​សម្លាញ់ ថា​ការដាក់ទោស​គួរឱ្យខ្លាច​បំផុត​ដល់​ស្ត្រី គឺ​អ្វី​ទៅ​?
បុរស​ប្រមឹក​ទី​២៖ គ្នា​មិនដឹង​ទេ តើ​ជា​ស្អី​ទៅ​?
​បុរស​ប្រមឹក​ទី​១៖ នែ៎​! គឺ​ការដែល​ឱ្យ​នាង​ស្លៀក​សម្លៀកបំពាក់ ដ៏​ស្អាតៗ​បំផុត ហើយ​មិនឱ្យ​ពួកនាង​ឆ្លុះកញ្ចក់​៕
​លោក​មាន​ផឹកស្រា​ទេ​?
​ប៉ូលិស​ចររាចរណ៍ម្នា​ក់បាន​ចាប់​បុរស​ម្នាក់​ពី​ក្នុង​ឡាន ព្រោះ​គាត់​បាន​បើកបរ​លើស​ល្បឿន​កំណត់ ។ បន្ទាប់មក​បូលិស​ចររាចរណ៍​មើល​បុរស​នោះ ចុះឡើងៗ ទើប​និយាយ​:
​ប៉ូលិស​: ’​លោក​! ខ្ញុំ​អត់​មាន​ឩ​បករ​ណ៏​វាស់​ជាតិ​ស្រា​ទេ ប៉ុន្តែ​សំគាល់​លើ​ភ្នែក​លោក​ឡើង​ក្រហម​ងាំង តើ​លោក​មាន​ផឹង​ស្រា​ទេ​?”
​បុរស​អ្នក​បើកឡាន ឆ្លើយ​ទាំង​ឈឺចិត្ត​ថាៈ​
’​លោក​ប៉ូលិស​! អា​ឡូ​វ​ខ្ញុំ​ក៏​អត់​អី​វាស់​ដែរ ប៉ុន្តែ​ខ្ញុំ​សំគាល់​លើ​ភ្នែក​លោក បើក​ធំៗ​ឡើង​ស​ចឹ​ង តើ​លោក​បាន​ស៊ី នំកង​? ”
​ខ្ញុំ​គឺ​ជា​កូនប្រុស​ជនរងគ្រោះ​
​មាន​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅតាម​ដងផ្លូវ​មួយ ​ដែល​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង គេ​ឃើញ​មាន​ហ្វូងមនុស្ស​យ៉ាង​ច្រើន​បាន​ចោមរោម​មើល​
​អ្នក​យក​ពត៌មាន​ម្នាក់ ដែល​អន្ទះសារ​ដោយ​មិនអាច​ចូល​ទៅ​ជិត​រថយន្ត ដើម្បី​យក​ពត៌មាន​បាន​
​គាត់​បាន​នឹកឃើញ​គំនិត​ឆ្លាត​មួយ គាត់​បាន​ស្រែក​យ៉ាងខ្លាំងៗ ថា (​ឲ្យ​ខ្ញុំ​ចូល​ទៅ​ផង ៗ ខ្ញុំ​ជា​កូនប្រុស​ជនរងគ្រោះ​)
​ហ្វូង​មនុស្ស​ដែល​ចោមរោម​មើល​នោះ បាន​បើកផ្លូវ​ឲ្យ​គាត់​ចូល​ទៅ ....
​ពេល​ដែល​គាត់​ចូល​ទៅ​គឺជា​សត្វ​លា​មួយ​ក្បាល​ដេក​នៅ​ខាង​មុខ​រថយន្ត។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More