សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

ទូរស័ព្ទទៅប្រពន្ធ
បុរសម្នាក់នៅឯឋានរក បានសួរទៅ យមបាល :
តើខ្ញុំអាចទូរស័ព្ទទៅប្រពន្ធរបស់ខ្ញុំបានទេ ?
បន្ទាប់ពីទូរស័ព្ទរួចហើយ គាត់សួរថា តើត្រូវបង់លុយប៉ុន្មាន ?
យមបាល : មិនបាច់ទេ . ឋានរកទៅឋានរកគឺ free...
​មេធាវី​
​ថ្ងៃមួយ​អ្នកលក់​សាច់ បានឃើញ មេធាវី​ម្នាក់ឆ្លង​កាត់មុខ​ហាង​របស់គាត់ គាត់​បាន​សួរថា​:
​អ្នកលក់​សាច់​: លោក​មេធាវី​, តើ​លោក​ធ្វើ​យ៉ាង​មេច ប្រសិន​ឆ្កែ​មួយ​បាន លួច​សាច់​របស់លោក​?
​មេធាវី​: ចំពោះ​បញ្ហា​នេះ ខ្ញុំ​និង​ឲ្យ​ម្ចាស់​ឆ្កែ​សង​ថ្លៃ​សាច់​របស់ខ្ញុំ ។​
​អ្នកលក់​សាច់​: បើ​ដូច​ច្នេះ អា​ឡូ​វ លោក​ត្រូវ​សង​ខ្ញុំ ១៥ ដុល្លា ព្រោះ​ឆ្កែ​របស់លោក​បាន​លួច​សាច់​របស់ខ្ញុំ ។​
​មេធាវី​: ល្អ​ណាស់​! លោកត្រូវអោយខ្ញុំវិញ ២៥ ដុល្លា សំរាប់​ការ​ព្រឹក្សា​ច្បាប់​មេញ​, ហើយ​ខ្ញុំ​នឹងយក​លុយ​ដែល​សល់ នៅពេល​ក្រោយ ពេលដែល​ខ្ញុំ​ឆ្លងកាត់​ទីនេះ ។​
(ចេះឯងឲ្យក្រែងចេះគេ)
កាសែត
ប្រពន្ធ : ខ្ញុំចង់ក្លាយជាកាសែត
ដូច្នេះ ខ្ញុំនិងនៅក្នុងដៃរបស់បងរៀងរាល់ថ្ងៃ
ប្តី : បងក៏ចង់ឲ្យអូនក្លាយជាកាសែតដែរ
ដូចេ្នះ បងនិងអាចមានមួយថ្មី ជារៀងរាល់ថ្ងៃ
ទណ្ឌកម្ម
ក្មេងស្រីតូចត្រឡប់មកពីសាលារៀន ហើយគាត់និយាយទៅកាន់មា្តយគាត់ថា
ម៉ាក់ម៉ាក់ ថ្ងៃនេះនៅសាលារៀនខ្ញុំត្រូវបានទទួលទណ្ឌកម្ម សំរាប់កិច្ចការមួយដែលខ្ញុំមិនបានធ្វើ
ម្តាយរបស់គាត់ក៏លាន់មាត់ ប៉ុន្តែនោះគឺជារឿងមួយធ្ងន់ធ្ងរសំបើមណាស់ ម៉ាក់និងទៅនិយាយជាមួយគ្រូរបស់កូនអំពីរឿងនេះ...
រឿងនោះវាយ៉ាងម៉េច តើអ្វីដែលអ្នកមិនបានធ្វើ ? កូនតូចឆ្លើយថា ខ្ញុំមិនបានធ្វើកិច្ចការសាលា
១០០ ពិន្ទុ:
ប៉ា ប៉ា ខ្ញុំទទួលបាន ១០០ ពិន្ទុៈ នៅសាលារៀនថ្ងៃនេះ
ប៉ារបស់នាង : ពិតជាអស្ចារ្យណាស់កូនសំលាញ់
ចូលមកក្នុងផ្ទះមក ហើយប្រាប់ប៉ាអំពីពិន្ទុ: នោះមើល
ចាស ប៉ា វាបូកបញ្ចូលគ្នា (ខ្ញុំបាន ៥០ពិន្ទុ: សំរាប់ការប្រកប ៣០ពិន្ទុ: សំរាប់គណិតវិទ្យា និង ២០ពិន្ទុ: សំរាប់មុខវិជ្ជាវិទ្យាសាស្រ្ត)
​ស្ត្រី ២ នាក់​
​ស្ត្រី ២ នាក់​បាន​ឈ្លោះ​គ្នា​ពី​ឆ្កែ​របស់ខ្លួន​ថា ឆ្កែ​ខ្លួន​ជា​ឆ្កែ​ឆ្លា​តរៀងៗ ខ្លួន​:
​ស្ត្រី​ទី​១: ឆ្លែ​របស់ខ្ញុំ​ជា​ឆ្កែ​ដ៏​សែន​ឆ្លាត ។ រៀង​រាស់​ព្រឹក វា​បាន​រង់ចាំ អ្នក​ដាក់​កាសែត ហើយ​វា​បាន យក​កាសែត​មកអោយ​ខ្ញុំ​ទៀត ។​
​ស្ត្រី​ទី​២: ខ្ញុំ​ក៏​ដឹង​ដែរ ។​
​ស្ត្រី​ទី​១: មេច បានដឹង​? (​និយាយ​ទាំង​ធ្វើ​មុខ​ដឺៗ​ៗ​)
​ស្ត្រី​ទី​២: ព្រោះ​ឆ្កែ​របស់ខ្ញុំ បាន​ប្រាប់​ខ្ញុំ ។ (​ស្ត្រី​ទី​២ ដើរចេញ​ទាំង​ធ្វើ​មុខ និង រាង​ដឺៗ​ៗ​ដាក់​វិញ​)
​មន្ទី​ពេទ្យ វិកល​ច​រិ​ក​
​បន្ទាប់ពី​បានដឹង ថា​អ្នកជំងឺ​ម្នាក់ បាន​ជួយសង្គ្រោះ អ្នកជំងឺ​ផ្សេងទៀត​ពី​ការព្យាយាម​ធ្វើអត្តឃាត ដោយ​គាត់​បាន​ទាញ​គេ​ពី​អាង​ហែល​ទឹក ។ ទាយិកា​នាយក នៃ​មន្ទី​ពេទ្យ​បាន​ពិនិត្យ​ឯកសារ​គាត់​ម្តងទៀត ហើយ​ហៅ​គាត់​អោយចូល ក្នុង​ការិយាល័យ ។​
​ពេទ្យ​: សុខ​! តាម​ការ​ចំណាំ​របស់ខ្ញុំ និង ឥរិយាបទ ក្លាហាន របស់លោក បាន​បង្ហាញថា លោក​ជាសះស្បើយ​ហើយ និង អាច​ទៅផ្ទះ​បាន ។ ខ្ញុំ​ពិតជា​សោកស្តាយ ចំពោះ​បុរស​ដែល​លោក​ជួយសង្គ្រោះ​អត់​ទាន់ ដោយ​គាត់​បាន​រឹតខ្សែ នឹង ក ស្លាប់​រួចហើយនោះ ។​
​អ្នកជំងឺ​វិកល​ច​រិ​ កតប​: អូ​! ទេ​លោក គាត់​មិនបាន​ស្លាប់​ដោយ​ខ្លួន​គាត់​ទេ​។ ខ្ញុំ​គ្រាន់តែ​រឺត​គាត់​ដើម្បី ទាញ​គាត់មក​កន្លែង​គោក​ទេ​!
​ពេទ្យ​: អូ​! ព្រះ​អើយ​!
លិខិតអាពាហ៍ពិពាហ៍
ប្រពន្ធ: បងសំលាញ់ តើបងកំពុងរកអ្វី ?
ប្តី : មិនមានទេ !
ប្រពន្ធ : មិនមានអីទេ ? បងមើលលិខិតអាពាហ៍ពិពាហ៍យើងជាងមួយម៉ោងហើយ !!
ប្តី : បងគ្រាន់ចង់រកមើលថ្ងៃផុតកំណុត..
ធ្មេញអូនប្រៀបដូចជាផ្កាយ
បុរសម្នាក់បាននិយាយទៅកាន់គូស្នេហ៍របស់គាត់ខណ:ពេលដែលគាត់កំពុងតែកាន់ច្របាច់ដៃនាងថា
ធ្មេញអូនសប្រៀបដូចជាផ្កាយ ។
គាត់និយាយពិត ប្រៀបដូចជាផ្កាយ ធ្មេញរបស់នាងតែងតែចេញមកក្រៅរៀងរាល់យប់ !
​សត្វ​សេក​
​មាន​ស្ត្រី​ម្នាក់ បាន​ដើរ​តាមផ្លូវ ហើយ​បានឃើញ សេក​មួយ​ក្បាល ទុំ​លើ​បង្គង នៅមុខ​កន្លែង​ចិញ្ចឹមសត្វ ។ សត្វ​សេក​និយាយថា​:
​សេក​: ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់ ។​
​ស្ត្រី​នោះ​ខឹង​យ៉ាងខ្លាំង ! នាង​ដើរ​ទាំង​ខឹង​ទៅធ្វើ​ការ ។ នៅតាម​ផ្លូវ នាង​បានឃើញ សត្វ​សេក​ដូចគ្នា ហើយ​វា​បាន​និយាយថា​:
​សេក​: ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់ ។​
​នាង​សំដែង​អារ​ម្មរ​ណ៏ មិនគួរ​អោយ​ជឿ ។ ថ្ងៃ​បន្ទាប់មកទៀត សត្វ​សេក​ដដែល​បាន និយាយ​ទៅរក​នាង​ម្តងទៀត​:
​សេក​: ហាយ អ្នកនាង​, អ្នកនាង​អាក្រក់​ណាស់ ។​
​នាង​ក្តៅក្រហាយ​យ៉ាងខ្លាំង ហើយ​នាង​បាន​ចូលក្នុង​ហាង​លក់​សត្វ ហើយ​និយាយថា នាង​នឹង​ប្តឹង​ហាង​នេះ នឹង​សម្លាប់សត្វ​ចោល ។​
​ម្ចាស់​ហាង​ឆ្លើយថា​: វា​មិនល្អ​ទេ​! ហើយ​ខ្ញុំ​សន្យាថា​វា​មិន​និយាយ​ម្តងទៀត​ទេ ។​
​ពេល​ស្ត្រី​បាន​ដើរ​ដល់​មុខ​ហាង បន្ទាប់ពី​ត្រលប់​ពី​ធ្វើការ​វិញ​សត្វ​សេក​បាន​និយាយ​ទៅ​នាង​ទៀតថា​:
​សេក​: ហាយ​, អ្នកនាង​!
​ស្ត្រី​នោះបាន​ផ្អាក​ដំណើរ ហើយ​និយាយថា​: ចា​!!!
សេក​: នាង​ដឹង​អត់​? នាង ........!
​ស្ត្រី​ជេរ​សេក​វិញ​: អា​សេក​ឈ្លើយ​!
​អ្នកបើក​ឡានក្រុង​
​ក្មេងប្រុស​ម្នាក់​បាន​ឡើង​ឡានក្រុង​មួយ ហើយ​បាន​អង្គុយ ពី​ខាងក្រោយ អ្នក​បើកឡាន ហើយ​និយាយថា​:
​ក្មេងប្រុស​: បើ​ខ្ញុំ ប៉ា​ប៉ា ជា​គោ​ឈ្មោល ហើយ ម៉ាក់​ម៉ាក់ ខ្ញុំ​ជា​គោ​ញី ខ្ញុំ​ជា​កូន​គោ​ឈ្មោល ។​
​អ្នក​បើកឡាន ធ្វើ​មុខ​ក្រ​ញ៉ូ​វ ហើយ​ប្រាប់​ក្មេងប្រុស​អោយ ឈប់​និយាយ ។​
​ប៉ុន្តែ​ក្មេងប្រុស​នៅតែ​និយាយ​ទៀត​:
​ក្មេងប្រុស​:​បើ ប៉ា​ប៉ា ខ្ញុំ​ជា​ដំរី​ឈ្មោល ហើយ ម៉ាក់​ម៉ាក់ ខ្ញុំ​ជា​ដំរី​ញី ខ្ញុំ​ជា​កូនដំរី​ឈ្មោល ។​
​ អ្នកបើក​ឡានក្រុង ចាប់ផ្តើម​ខឹង​ជាខ្លាំង ប៉ុន្តែ​ក្មេងប្រុស​នៅតែ​និយាយ ដដែលៗ ចំពោះ​សត្វ​ផ្សេងៗ ទៀត រហូតដល់​ចំណង​ក្មេងប្រុស​ត្រូវ​ចុះ ពេលនោះ​អ្នក​បើកឡាន​សួរ​ក្មេងប្រុស​ថា​:
​ប្រសិនបើ  ប៉ា​ប៉ា ឯង​ជា​អ្នកប្រមឹក ហើយ ម៉ាក់​ម៉ាក់ ឯង​ជា​ស្រីពេស្យា តើ​ឯង​ជា​អី ?
​ក្មេងប្រុស​ឆ្លើយ​: ងាយ​ណាស់ ខ្ញុំ​គឺជា​អ្នកបើក​ឡានក្រុង ។​
​អ្នកបើក​ឡានក្រុង​: ........!
​វិលវល់​រក​កន្លែង​ដើម​
​    ​បុរស​ម្នាក់​ជជែក​រំលែក​ក្តី​ហ្មងសៅ និង​សំលាញ់​របស់គាត់ ចាប់តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ចេះ​ផឹកស្រា ។ សុខភាព​ខ្ញុំ​ចាប់​ស្រកស្រុត បាត់បង់​ការងារ ប្រពន្ធ​រត់ចោល​។ ខ្ញុំ​បាន​សម្រេចចិត្ត​កែ​ខ្លួន​ជា​ថ្មី លះបង់​ការ​ផឹកស្រា ជក់​បារី​ដោយ​ជោគជ័យ​។ សុខភាព​ចាប់ផ្តើម​ល្អ​ឡើង​វិញ និង​រក​បាន​ការងារ​ថ្មី រួច​ស្រីៗ​ក៏​គេ​ត្រឡប់មកវិញ​។ អញ្ចឹង​ល្អ​ហើយ​។ នៅ​រក​អ្វី​ទៀត​?
​    ​បុរស​នោះ​និយាយ​បន្តៈ ពិត​ហើយ ខណៈពេល​នោះ​ល្អ​មែនទែន ហើយ​ចាប់ពីពេលនោះ​មក​ខ្ញុំ​រីករាយ​ចិត្ត ក៏​ផឹកស្រា​ដើម្បី​អបអរសាទរ ហើយ​ញៀន​ស្រា រួច​ក៏​បាត់បង់​ការងារ ភរិយា​រត់​ចោល​ទៀត ណ៎​...
​អូយ​!​ចំ​ជា​វិលវល់​រក​កន្លែង​ដើម​ហើយ​។​

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More