សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿងកំប្លែងខ្លីៗ

ជួយ​មិន​បាន​ទេ​ចា
​មាន​ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​ផ្តល់​ព័ត​មាន​ទៅ​ឲ្យ​កាសែត​ក្នុងស្រុក​របស់​គាត់​ដឹង​ថា​គាត់​ទើប​តែ​បាន​បង្កើតកូន​បាន​១៨ នាក់​
​អ្នកកាសែត​នោះ​ប្រហែល​ជា​ស្តាប់​មិនសូវ​បាន ក៏​បាន​និយាយ (​អាច​ម្តងទៀត​បាន​ទេ ?)
​ស្ត្រី​នោះ ឆ្លើយថា : ជួយ​មិន​បាន​ទេ​ចា ..
​ចៅហ្វាយ ៗ មាន​ខ្មោច​
​អ្នកបំរើ​ប្រុស​បាន​រត់​មក​បន្ទប់​ចៅហ្វាយនាយ​ធំ​របស់​គាត់ លោក លោក មាន​ខ្មោច​នៅក្នុង​បន្ទប់​ដាក់​ឥ​វ៉ាន់​ ​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ជាមួយ​និង​វា (​ខ្មោច​) ? ចៅហ្វាយនាយ​ឆ្លើយ ដោយ​មិន​ងើប​មុខ​ពី​ការងារ​របស់​គាត់​ថា (​ប្រាប់​វា​ទៅ ខ្ញុំ​មិន​ឃើញ​វា​ផង​..)
គ្មាន​សំលេង​
​ព្រុ​ញ មាន​ឡាន​ដ៏​កញ្ចាស់​មួយ ហើយ​គាត់​ជា​មនុស្ស​កំណាញ់​ស្វិត​ណាស់​, ពេល​បើក​ម្តងៗ គាត់​តែង​ទុកអោយ​ឡាន​គាត់​លឺ​សំឡេង​ខ្លាំងៗ ។ ឡាន​គាត់​ដល់​ណា គឺ​សំឡេង​រំខាន​ដល់ទី​នោះ ។ ថ្ងៃមួយ​គាត់​សំរេចចិត្ត​យក​ឡាន​គាត់​ទៅ​ចូល​កា​រាស​ដើម្បីអោយ​ជាង​ពិនិត្យ :
​ព្រុ​ញ​: សូម​លោក​ជួយ​ពិនិត្យ​ឡាន​ខ្ញុំ​ផង​, ខ្ញុំ​មិនដឹងថា​ផ្នែក​ណា​ដែល​អត់​លឺ​សំលេង​ទេ​! ម៉ាស៊ីនត្រជាក់​នូវ​ល្អ​ទេ​! ។​
៣-៤ ម៉ោង​ក្រោយមក ជាង​ឡាន​ស្រែក​ខ្លាំងៗ​: ’​ខ្ញុំ​រកឃើញ​ហើយ​, មានតែ​មួយកន្លែង​គត់​ដែល​អត់​លឺ​សំលេង​”!!
ព្រុ​ញ​សួរ​: ស្អី​គេ​ទៅ​បង​?
​ជាង​ឡាន​: គឺ ស៊ី​ភ្លេ​!!
​ព្រុ​ញ​: អុញ​!!!!!!
​លេខ​ទូរស័ព្ទ​ត្រឹមត្រូវ​អត់ ?
​វិសាល បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នាង ស្រី​រដ្ឋ ប៉ុន្តែ​គាត់​មិន​មាន​សេចក្តីក្លាហាន​សួរ​នាង​ទល់មុខ​គ្នា​ឡើយ
​ដូច្នេះ វិសាល​ក៏បាន​សំរេច​ចិត្ត សួរ​នាង​តាមរយៈ​ទូរស័ព្ទ​
​គាត់​ក៏​របូតមាត់ សួរថា អូន​សំលាញ់ ! អូន​និង​រៀបការ​ជាមួយ​បង​ទេ ?
​ មី​រ៉ា​ឆ្លើយតប :  ប្រាកដ​ណាស់​..... ខ្ញុំ​និង​...... អ្នកឯង​ផ្តេសផ្តាស​មែន​......  នរណា​កំពុងនិយាយ​ហ្នឹង ប្រាប់​ខ្ញុំ​សិន​មក​បាន​ទេ ?
ឯកសណ្ឋាន​ប៉ូលីស ?
​សុ​ផា សួរ​ទៅ​កាន់​បុរស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន តើ​លោក​ជា​ប៉ូលីស​មែន​ទេ ?
​ទេ ! ខ្ញុំ​គឺ​ជា​ប៉ូលីស​សំងាត់ (​គិញ​សំងាត់​)
​សុ​ផា : ចុះ​ហេតុដូម្តេច​បានជា​លោក​ស្លៀកពាក់ឯ​ក​សណ្ឋាន​ប៉ូលីស ?
​បុរស​នោះ​ឆ្លើយថា : ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សំរាក​របស់​ខ្ញុំ .
សំណេរ​តែងសេចក្តី​
​នៅក្នុង​ថ្នាក់​ទី​៤ មួយ ម៉ោង​អ្នកគ្រូ​អក្សរសាស្ត្រ​បានមក​ដល់ ។ អ្នកគ្រូ​បានដាក់​កិច្ច​ការអោយ​សិស្ស សរសេរ​តែងសេចក្តី ក្រោម​ប្រធានបទ​:
’​កូនៗ មាន​លោកតា​ម្នាក់​, ដែល​គាត់​រស់​នៅឯ​ជនបទ ចូរ​កូនៗ​សរសេរ​អំពី​ច​រិ​ក លក្ខណ​:​របស់​លោកតា​កូនៗ​” ។​
​សិស្ស​ទាំងអស់​ខំ​សរសេរ​យ៉ាង​លឿន​, មួយ​ម៉ោង​ក្រោយមក សិស្ស​ម្នាក់​បាន​លើកដៃ ហើយ​សួរ​:
- អ្នកគ្រូ ខ្ញុំ​អត់​ដឹង​ច​រិ​ក លក្ខណ​:​គាត់​ទេ ព្រោះ​ខ្ញុំ​អត់​មាន​តា​រស់នៅ​ជនបទ​ទេ ។​
​សិស្ស​ម្នាក់ទៀត​លើកដៃ​សួរ​:
- ហើយ​តា​របស់ខ្ញុំ គាត់​ស្លាប់​សម័យ​ប៉ុល ពត បាត់​ហើយ !
​អ្នកគ្រូ​: អុញ​!!!
ទន់ នឹង រឹង​
​បុរស​ម្នាក់​បាន​ទៅ​កន្លែង​ទទួលភ្ញៀវ ក្នុង​សណ្ឋាគារ​មួយ ដើម្បី​សួរ​ពត៌មាន​ពី​ស្ត្រី​ទទួលភ្ញៀវ ស្អាត​ម្នាក់​:
​ បុរស​បាន​ឈរ​ពីមុខ​តុ​ស្ត្រី​ទទួលភ្ញៀវ​, ជា​ចៃដន្យ​បុរស​នោះបាន​ដួល​ប៉ះ​ស្ត្រី​ទទួលភ្ញៀវ​ពី​ចំហៀង ដោយ​កែងដៃ​របស់គាត់​បាន​ទៅ​ប៉ះ​ដើមទ្រូង​របស់​នាង ។ ពួកគេ​ទាំងពីរ​ភ្ញាក់​យ៉ាងខ្លាំង ។​
​បុរស​: ’​ប្រសិនបើ​បេះដូង​អ្នកនាង​ទន់​ដូចជា​ដើមទ្រូង​អ្នកនាង​, ខ្ញុំ​ដឹងថា អ្នកនាង​ប្រាកដជា​នឹង​អភ័យទោស​ខ្ញុំ​”
​ស្រី​ស្អាត​: ’​ប្រសិនបើ អីៗ រឹង​ដូចជា​កែងដៃ​របស់លោក​, ខ្ញុំ​គេង​នៅ​បន្ទប់ ១៦៨” ។​
ជីវិត​បន្ទាប់​ពី​អាពាហ៍ពិពាហ៍
តុលា និង ណា​រី គឺជា​គូរ​ស្នេហ៍​ទើបតែ​រៀបការ​ថ្មោងថ្មី ពួកគេ​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​ដំណើរ​ក្រេប​ទឹកឃ្មុំ​នេះ​
​បន្ទាប់​ពី​ត្រឡប់មក​ពី​ក្រេបទឹក​ឃ្នុំ​វិញ ណា​រី បាន​ប្រញាប់ប្រញាល់​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​នាង ពេលនោះ​ម្តាយ​នាង​សួរ​ត្រង់ ៗ ថា
​យ៉ាងម៉េច​ហើយ ដំណើរ​កំសាន្ត​ក្រេបទឹក​ឃ្មុំ​របស់ កូនស្រី​សំឡាញ់ ?
​ណា​រី : អ៊ូ​យ ! ម៉ាក់ ដំណើរ​កំសាន្ត ក្រេបទឹក​ឃ្មុំ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​សែន​រ៉ូ​មែនទិច មែនទែន ម៉ាក់ ! ។​
​ បន្ទាប់មក ណា​រី បាន​ស្រែកយំ​យ៉ាងខ្លាំង  ប៉ុន្តែ​ម៉ាក់ ពេលដែល​ត្រឡប់​មក​ដល់​ផ្ទះ​ភ្លាម តុលា ចាប់ផ្តើម​ប្រើ​ពាក្យ​អាក្រក់ៗ គួរឲ្យខ្លាច​......
​និយាយ​អ្វី​ដែល​ខ្ញុំ​មិនដែល​ធ្លាប់​ឮ​ពីមុន !  ខ្ញុំ​ចង់​មានន័យ​ថា ៤​ពាក្យ ដែល​គាត់​បាន​និយាយ​នោះ​សុទ្ធតែ​អាក្រក់ ! ម៉ាក់​ត្រូវតែ​មក​ទទួល​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​.....​ម៉ាក់​.
​ម្តាយ​ណា​ រី : ធ្វើ​ចិត្ត​ឲ្យ​ត្រជា​ក់សិន​កូនស្រី ប្រាប់​ម៉ា​ក់មក អ្វី​ដែល​អាក្រក់​នោះ ? តើ​ពាក្យ​ទាំង បួន​ដែល​តុលា​និយាយ​នោះ​អ្វីខ្លះ ?
​ ណា​រី នៅតែ​យំ​ហើយ​និយាយ​តិចៗ ទាំង​ក្សឹកក្សួល​ថា អូ​ម៉ាក់ ពាក្យ​ទាំង ៤ នោះ​ដូចជា បូស​ជូត​ធូលី . បោក​ខោ​អាវ​. ធ្វើ​ម្ហូប​. ហើយ​និង អ៊ុត​ខោអាវ ៕
បើក​លុយ​ពី ATM
    ​ធនាគារ​មួយ​បានប្រកាស​ឲ្យ​ដឹងថា គេ​បានដាក់​ឲ្យ​មាន​ម៉ាស៊ីន ATM ដែល​អាច​បើកចូលទៅ​ដក​លុយ​ពី​ម៉ាស៊ីន ATM នោះបាន ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ងាយ​ស្រួយ​ដល់​អ្នកបើក​លុយ ។ ព្រោះ​មិនចាំបាច់​ចុះ​ពី​រថយន្ត​ទៅ​ដក​លុយ​ទេ ។ ជាមួយគ្នា​នោះ ធនាគារ​នោះបាន​កំណត់​វិធីសាស្ត្រ ដក​ប្រាក់​សម្រាប់​បុរស​ផ្សេង និង​សម្រាប់​ស្ត្រី​ផ្សេង​ដូចខាងក្រោម​នេះ :
​    ​សម្រាប់​បុរស :
​    ​១- បើកឡាន​ចូលទៅ​ម៉ាស៊ីន ATM ដក​លុយ​
​    ​២- ទម្លាក់​កញ្ចក់​ឡាន​ចុះ​
​    ​៣- ស៊ក​កាត ATM ចូល រួច​វាយ​លេខ​សម្ងាត់​
​    ​៤- ចុច​បញ្ចូល​ចំនួន​លុយ​ត្រូវ​ដក​
​    ​៥- ដក​កាត​, លុយ​, និង​ក្រដាស​បង្កាន់ដៃ​
​    ​៦- លើក​កញ្ចក់​ឡាន​វិញ​
​    ​៧- បើកឡាន​ចេញ​

​    ​សម្រាប់​ស្ត្រី :
​    ​១- បើកឡាន​ចូល​កន្លែង​ម៉ាស៊ីន ATM
​    ​២- អា​យែ​រ​ឡាន​ទៅមុខ​ទៅក្រោយ​ឲ្យ​ត្រូវ​ចំណុច​កន្លែង​ស៊ក​កាត​
​    ​៣- ដាក់​ហ្វ្រាំងដៃ​ឡាន​, ទម្លាក់​កញ្ចក់​ឡាន​ចុះ​
​    ​៤- រកមើល​កាបូប​, រួច​ចាក់​ឥ​វ៉ាន់​ក្នុងការ​បូ​ប​លើ​កន្លែង​កៅ​អ៊ី​អង្គុយ​ម្ខាង​ទៀត ដើម្បី​រកមើល​កាត​ATM
​    ​៥- ប្រាប់​អ្នកណាម្នាក់​នៅក្នុង​ទូរស័ព្ទ​ថា អ្នក​និង​ទូរស័ព្ទ​ត្រឡប់​ទៅវិញ​រួច​ដាក់​ទូរ​ស័​ស្ទ​ចុះ​
​    ​៦- ព្យាយាម​ស៊ក​កាត​បញ្ចូល​ក្នុង​ម៉ាស៊ីន​
​    ​៧- បើកទ្វារ​ឡាន​ដើម្បី​ឲ្យ​ងាយស្រួល​ស៊ក​កាត​បញ្ចូល​
​    ​៨- ស៊ក​កាត​ចូល​ម៉ា​ស៊ី ATM
​    ​៩- ស៊ក​កាត​ចូល​ម្តងទៀត ព្រោះ​ស៊ក​ខុស​
​    ​១០- បើ​រកមើល​លេខ​សម្ងាត់​នៅក្នុង​កូនសៀវភៅ diary
​    ​១១- វាយ​លេខ​សម្ងាត់​បញ្ចូល​
​    ​១២- ចុច cancel រួច​វាយ​លេខ​សម្ងាត់​ជាថ្មី​ឲ្យ​ត្រូវ​
​    ​១៣- ចុច​បញ្ចូល​ទឹក​លុយ​ត្រូវ​ដក​
​    ​១៤- សម្លឹង​មើលទៅ​កញ្ចក់​ឡាន ឆែក​មើល​ម៉ាក​យេ​មុខ​ក្រែង​មិន​សមសួន ថែម​ក្រេ​ម​បបូរមាត់​
​    ​១៥- ដកយក​សាច់ប្រាក់ និង​បង្កាន់ដៃ​
​    ​១៦- ឆែក​មើល​កាបូប​ជាថ្មី​ដើម្បី​រក​ការ​បូ​បដា​ក់លុយ​ដក​មក​នោះ​
​    ​១៧- សរសេរ​ចំណាំ​លុយ ដែល​បាន​ដក​នោះ​ដាក់​ក្នុង​សៀវភៅ​សែក ដក​លុយ​រួច​ដាក់​វា​ចូលក្នុង​សៀវភៅ​សែក​
​    ​១៨- ឆែក​មើល​ម៉ាក​យេ​ជាថ្មី​
​    ​១៩- បើកឡាន​ទៅមុខ​ប្រហែល​កន្លះ​ម៉ែត្រ អា​យែ​រ​ត្រឡប់មកវិញ ព្រោះ​ភ្លេច​ដក​កាត ATM ចេញពី​ម៉ាស៊ីន ATM
​    ​២០- ចាក់​ឥ​វ៉ាន់​ចេញពី​កាបូប​ជាថ្មី​ដើម្បី​ស៊ក​កាត​ចូលក្នុង​កាបូប​ដាក់​កាត​
​    ​២១- ក្រឡេកមើល​ក្រោយ អ្នក​ដែល​កំពុង​រង់ចាំ​ដក​ប្រាក​ពី ATM ដែរ ដែល​កំពុង​រង់ចាំ​
​    ​២២- បញ្ឆេះ​ឡាន​, ឆេះ​ស្រាប់​, រួច​បើក​ចេញ​
​    ​២៣- Call អ្នក​ដែល​ទើប​ទូរស័ព្ទ​មក​មុននេះ​ជាថ្មី​
​    ​២៤- បើក​ចេញ​បាន ២-៣ គីឡូ​
​    ​២៥- ដក​ហ្វ្រាំងដៃ​ឡាន​ចេញ ព្រោះ​ភ្លេច​ដកចេញ ៕​
ដាក់​លុយ​ក្នុង​ម្ឈូស​ទៅ​ចាយ​ជាតិ​មុខ​
​បុរស​ម្នាក់​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​រកស៊ី​ពេញ​មួយជីវិត​ គាត់ ដោយ​រក្សាទុក​លុយ​ទាំងអស់​ដែល​គាត់​រកបាន​គ្មាន​បាត់​មួយ​សេន​ណា​ទេ គាត់​ស្រ​ទ្បា​ញ់​លុយ​ណាស់​ស្រ​ទ្បា​ញ់​លើស​អ្វីៗ​ទាំងអស់​
​ថ្ងៃមួយ​បរុស​នោះបាន​ហៅ​ប្រពន្ធ​គាត់​មក​ផ្តាំ​ថា :
​     ​បុរស : ពេល​បង​ស្លាប់ទៅ សូម​អូន​ដាក់​លុយ​ដែល​បង​រកបាន​ទាំង​ប៉ុន្មាន​នៅក្នុង​ម​ឈ្ឈូ​សបង​ផង ព្រោះ​បង​ចង់យក​លុយ​នោះ​ទៅ​ចាយ​នៅ​ជាតិ​ក្រោយ​ទៀត
​គាត់​បាន​ផ្តាំ​ឲ្យ​ ប្រពន្ធ​គាត់​ធ្វើតាម​បណ្តាំ​នេះ​ដាច់ខាត នៅពេល​បុរស​នោះ​ដឹងថា ប្រពន្ធ​គាត់​នឹង​ធ្វើតាម​អ្វីដែល​គាត់​បាន​ផ្តាំ​ហើយ គាត់​ក៏បាន​ស្ងប់ចិត្ត ។​    ​
​    ​ថ្ងៃមួយ​បុរស​នោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទៅ គេ​បាន​លើកសព​របស់គាត់​ដាក់ចូល​ក្នុង​ម្ឈូស តែ​មិនទាន់​គ្រប​គម្រប​ម្ឈូស​ទេ ឯ​ប្រពន្ធ​គាត់​ដែល​ស្លៀកពាក់​ស​អង្គុយ​នៅក្បែរ​ម្ឈូស​ជាមួយ​មិត្ត​ភិ​ត្ត​ ក្បែរ​នោះ ។ នៅពេល​ពិធី​បុណ្យសព​ត្រូវបាន​បញ្ចប់ មុនពេល​គេ​គ្រប​គម្រប​ម្ឈូស រួច​សែង​យកចេញ​ទៅ
​មិត្តភក្តិ​របស់​ប្រពន្ធ​សព​បាន​សួរ​ទៅ​អ្នកស្រី​ជា​ប្រពន្ធ​សព​ថា​
​    ​- តើ​ឯង​ដាក់​លុយ​ទាំងអស់​របស់គាត់​ទៅក្នុង​ម្ឈូស​ឲ្យ​គាត់​មែន ឬ​យ៉ាងណា ?
​     ​ប្រពន្ធ​សព :  ពិត​ហើយ ! ខ្ញុំ​បានដាក់​លុយ​គាត់​គ្មាន​ឲ្យ​បាត់​មួយ​សេន​ណា​ទេ​គឺ់ បាន​យកលុយ​គាត់​ទៅ​ដាក់​ក្នុង​គណនេយ្យ​ធនាគារ​ទាំងអស់ រួច​សរសេរ​សែក​មួយ​មានទឹក​លុយ​ទាំងអស់​របស់គាត់​ដាក់​ក្នុង​ម្ឈូស​ឲ្យ​គាត់​ ព្រោះ​បាន​សន្យា​និង​គាត់​ថា ដាក់​ប្រាក់​គាត់​ឲ្យ​គាត់​ទាំងអស់ ។
​    ​មិត្ត​ភ័ក្តិ : អុញ !
ធុន​ទ្រាន់​មុខ
​​    ​អ្នក​យាមគុក​បាន​និយាយ​ទៅកាន់​អ្នកទោស​ម្នាក់​ទាំង​អារម្មណ៍​មួហ្មង ។​
​    ​អ្នក​យាមគុកៈ យើង​ប្រាប់​ហើយ​ថា ធុញ​មុខ​ឯង​មក​ជាប់គុក​ដដែលៗ ហើយ​ហេតុអ្វី​មិន​រាងចាល មក​ជាប់គុក​ឱ្យ​យើង​ឃើញ​ទៀត ។​
​    ​អ្នកទោសៈ ខ្ញុំ​ក៏​ព្យាយាម​ប្រាប់​ក្រុម​ប៉ូលិស​ដែរ តែ​ពួកគាត់​មិន​ស្តាប់ នៅតែ​ចាប់​រូបខ្ញុំ​...!!!
លំបាក​ជាង​ម៉ាក់​ទៅទៀត
​    ​ដោយសារតែ​កូនប្រុស​របស់​ខ្លួន​ពុំ​សូវ​ខិតខំ​រៀនសូត្រ និង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​អ្វី​សោះ ម្តាយ​ក៏ ហៅ​កូន​នោះ​មក​ស្តីប្រដៅ ។​
​    ​ម្តាយៈ កូន​ឯង​ដឹង​ទេ ទម្រាំ​ម៉ាក់​បង្កើតកូន​ឯង​មក​បាន ដឹង​ថា​ពិបាក​ប៉ុនណា​ទេ​?... ហើយ​ចុះ គ្រាន់តែ​ឱ្យ​កូន​ឯង​រៀន​ប៉ុណ្ណឹង ម៉េច​ក៏​រៀន​មិនកើត តើ​ទៅ​ធ្វើ​ស្អី​កើត​ទៅ ។​
​    ​កូនប្រុសៈ ប៉ុន្តែ​ខ្ញុំ​ធ្វើ​សំណួរ​ប្រឡង​របស់​អ្នកគ្រូ​ពី​ព្រឹក​មិញ វា​ពិបាក​ជាង​នេះ​ទៅទៀត ។​
​    ​ម្តាយៈ តើ​វា​ពិបាក​ជាង​ម៉ាក់​ត្រង់​ណា​ទៅ​?
​    ​កូនប្រុសៈ គឺ​...! យ៉ាងហោច​ណាស់​ក្នុង​ពោះ​ម៉ាក់​កាល​នោះ​នៅ​មាន​ខ្ញុំ​ដែរ ប៉ុន្តែ​ពេល​ប្រឡង​ព្រឹក មិញ​ក្នុង​ខួរក្បាល​ខ្ញុំ​ពុំបាន​ដឹង​ចម្លើយ​អ្វី​បន្តិច​សោះ​ណា​ម៉ាក់​! វា​ពិបាក​ខ្លាំងណាស់ ។​
​    ​ម្តាយៈ អុ​ញ​!!!

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More