សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Tuesday, July 03, 2012

តើ​គួ​រទិញ Laptop Computer ឲ្យមាន​អ្វីខ្លះ ?

សព្វថ្ងៃនេះ បច្ចេកវិទ្យា​កាន់តែ​មាន​ការអភិវឌ្ឍន៍​លឿន​ទៅ​មុខ​ច្រើន​និង​មាន​អ្វីៗ​ ប្លែកៗ​ជាច្រើន​ត្រូវបាន​គេ​បង្កើតឡើង ដោយឡែក​កុំព្យូទ័រ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​បែប​ដែល​អ្នក​ធ្វើការ​ផ្នែក​ ការិយាល័យ​ស្ទើរតែ​គ្រប់​គ្នា​ត្រូវ​ការប្រើ និង​សម្រាប់​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវការ​វា​ជា​ចាំបាច់ ។​

​​កុំព្យូទ័រ Laptop បាន​ក្លាយទៅជា​ជម្រើស​មួយ​ថ្មី​ទៀត​សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វីៗ​បាន​ដូច​ជា ពពួក​កុំព្យូទ័រ Desktop ដែរ ប៉ុន្តែ​ដោយ​ឡែក​ត្រង់​ថា​យើង​អាច​យក​វា​តាម​ខ្លួន​យើង​បាន​ខុស​ពី​ពួក Desktop ។​
​​ពួក​កុំព្យូទ័រ Laptop ត្រូវបាន​គេ​ផលិត​ឡើង​ដោយ​បង្រួម​អ្វីៗ​ឲ្យមាន​ទំហំ​តូច ស្រាល និង​រក្សាបាន​នូវ​គុណភាព ហេតុ​នេះ​យើង​ត្រូវ​យល់​ពី​បញ្ហា​មួយចំនួន ថា​តើ Laptop ដែល​យើង​នឹង​ទិញ​ត្រូវការ​ឲ្យមាន​អ្វីខ្លះ​ជា​ចាំបាច់ ។​
​​Feature មួយចំនួន​ដែល​ចាំបាច់ និង​កត្តា​ផ្សេងៗ​មាន​ពន្យល់​នៅ​ខាងក្រោម​នេះ :
​​- ម៉ាក​របស់​កុំព្យូទ័រ គឺជា​ន័យរ​បស់​គុណភាព (Brand Name) ​
​​អ្នក​ខ្លះ​ទិញ​របស់​ប្រើ​ប្រកាន់យក​ម៉ាក​យីហោ​ជាធំ ប៉ុន្តែ​អ្នកខ្លះ​ទៀត​គិតតែ​ចំពោះ​តម្លៃថោក​ជាធំ​ពុំ​សូវ​ជា​គិត​ចំពោះ​ម៉ាក ​យីហោ​ប៉ុន្មាន​ទេ ។ ដោយឡែក​ការទិញ Laptop មក​ប្រើ យើង​មិន​ត្រឹម​គិតតែ​ចំពោះ​គុណភាព និង​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​ផង​ដែរ​ថា តើ Laptop នោះ​វា​មាន​អ្វីខ្លះ នោះ​ទើប​ជា​កត្តា​សំខាន់​ជាងគេ ទោះ​តម្លៃ​វា​ថោក ឬ​ថ្លៃ​យ៉ាងណាក៏ដោយ ។​
​​- ទិញ Laptop ដែល​គេ​ប្រើ​រួច និង​ទិញ​ថ្មី
​​មិន​ថា Laptop នោះ​ថ្មី ឬ​ប្រើ​រួច (Second Hand) នោះ​ទេ​អ្វី​ដែល​វា​មាន​នៅ​តែ​ជា​រឿង​មួយ​សំខាន់​ដដែល ពីព្រោះ​យើង​ចង់​ឲ្យ​វា​អាច​ធ្វើ​កិច្ចការ​បាន​ច្រើនយ៉ាង ហេតុ​នេះ​សូម​ពិនិត្យ​ទៅលើ​អ្វី​ដែល​វា​មាន​សិន​មុនពេល​ទិញ ។​
​​កុំព្យូទ័រ​ថ្មី​តែ​មិនមែន​ថ្មី ?
​​- នៅ​រោងចក្រ​ផលិត​, កុំព្យូទ័រ​ណា​ដែល​មិន​បាន​ឆ្លង​ផុត 100% នៃ​ការត្រួតពិនិត្យ​គុណភាព​នឹងត្រូវ​ចាត់ទុកថា​មិន​មាន​គុណភាព​អាច​ត្រូវ​ ចាត់ទុកថា defective Products មិន​អាច​យកបាន​, ត្រូវ​ត្រឡប់​ចូល​ទៅ​ផ្លាស់ប្តូ​រគ្រឿង​ដែល​មាន​បញ្ហា​ហើយ​ចូល​មក​កន្លែង​ ត្រួតពិនិត្យ​ជាថ្មី​ម្តងទៀត ។​
​ ​ឯ​កុំព្យូទ័រ​មួយចំនួន​ត្រូវ​បាន​លក់​ចេញទៅ​ហើយ​ប៉ុន្តែ​មាន​បញ្ហា​អ្វីមួយ ​ដូចជា ខូច​ផ្នែក​ណាមួយ ខុស​ប្រក្រតី​ផ្នែក​ណាមួយ ត្រូវបាន​អ្នកទិញ​នោះ​បញ្ជូន​ត្រឡប់​មក​វិញ​នោះ​វា​នឹង​ត្រូវ​បាន​គេ​យកមក​ ផ្លាស់ប្តូរ​កែកុន​ជា​ថ្មី​រួច​ដាក់​ចំណាត់​ថ្នាក់​ថា​ជា​ប្រភេទ Refurbish (​វា​នៅ​ថ្មី​មិន​ទាន់​ប្រើ​តែ​មាន​បញ្ហា​អ្វីមួយ​) កុំព្យូទ័រ​ប្រភេទ​នេះ​មាន​តម្លៃថោក​ជាង​កុំព្យូទ័រ​ថ្មី​ប្រមាណ​ជា 30% ទៅ 50% ឯណោះ​ទោះបីថា​វា​មាន​បញ្ហា​និង​ត្រូវបាន​ដោះស្រាយ​ឲ្យ​ល្អ​ត្រឡប់​វិញ​ក៏​ ពិតមែន ប៉ុន្តែ​វា​នៅ​ត្រូវបាន​ធានា​ដូចជា​ម៉ាស៊ីន​ថ្មី​ដែរ ។​
​​ហាង​លក់​កុំព្យូទ័រ​ខ្លះ​បាន​លាក់លៀម​បញ្ហា​នេះ​ដល់​ អ្នក​ទិញ ទោះជា​យ៉ាងណា​ក៏ដោយ​ដរាបណា​វា​នៅ​ត្រូវបាន​គេ​ធានា​នោះ​គឺជា​រឿង​ល្អ​បំផុត ។​
​​- ប្រៀបធៀប​តម្លៃ​ចំពោះ​វត្ថុ​ដូចគ្នា​
​ ​Laptop មិនមែន​អាចធ្វើ​ដោយ​មនុស្ស​ណា​ម្នាក់​បាន​ដូចជា Desktop ឡើយ​គឺ​ចាំបាច់​ត្រូវ​ផលិត​ជាពិសេស​ដោយ​ក្រុមហ៊ុន​ណា​មួយ ហេតុ​នេះ​យើង​អាច​ប្រៀបធៀប​អ្វី​ដែល​ម៉ាក​មួយ​មាន ឯ​ម៉ាក​មួយ​ទៀត​គ្មាន​មក​ធ្វើជា​គោល ជួនកាល​មាន​អ្វីៗ​ខុស​គ្នា​ត្រឹមតែ​ចំនួន​តិច ឬ​ច្រើន​ជាង​គ្នា​ប៉ុណ្ណោះ ដូច​ជា​មួយ​មាន Memory 2GB ឯ​មួយ​ទៀត​មាន 1GB តែ​លក់​តម្លៃ​ដូចគ្នា ដូចនេះ​សូម​សង្កេត​ទៅលើ​អ្វី​ដែល​វា​មាន​ជា​ធំ​ប្រសើរ​ជាង​ការគិត​តែ​ចំពោះ​ តម្លៃ និង​រូបរាង​តែមួយ​មុខ ។​
​​* ស្គាល់​ពី​មុខងារ​នីមួយៗ​របស់ Feature នៅលើ Laptop
​​1) CPU (Central Processing Unit)
​​CPU គឺជា​របស់​សំខាន់​ជាង​គេ​នៃ​កុំព្យូទ័រ វា​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ចំនួន ២​ផ្សេង​គ្នា​គឺ :
​​- Intel
​​- AMD
​​+ CPU របស់ Intel សំរាប់ Laptop មាន (​បច្ចុប្បន្ន​)
​​​- Celeron
​​​- Centrino
​​​- Core 2duo
​​+ CPU របស់ AMD សំរាប់ Laptop មាន (​បច្ចុប្បន្ន​)
​2) RAM (Memory)
​​RAM គឺជា​ប្រភេទ Memory មិន​អាច​ចង​ចាំ​បាន​ឡើយ វា​អាច​ចង​ចាំ​បាន​ត្រឹមតែ​ខណ​:​កុំព្យូទ័រ​នៅ​បើក​ប្រើ​ប៉ុណ្ណោះ ពេល​បិទ​កុំព្យូទ័រ​អ្វីៗ​និង​បាត់អស់​ទៅវិញ យើង​អាច​និយាយបាន​ថា​វា​ជា Memory សំរាប់​រក្សាទុក​កិច្ចការ​បណ្តោះអាសន្ន ។​
​​យើង​ត្រូវការ Memory ច្រើន​សំរាប់ Laptop របស់​យើង​, ដាក់​ឲ្យបាន​ច្រើន​តាម​ដែល​អាច​មាន​លុយ​ដាក់ ឬ​ទិញ​បាន យ៉ាងហោច​បំផុត​ត្រូវមាន 1GB ឡើងទៅ ច្រើន​កាលណា​កាន់តែ​ល្អ ។​
​​3) Hard Drive (Hard Disk Drive) ហាដ​ឌី​ស (HD)
​ ​Hard Drive គឺជា​គ្រឿង​រក្សាទុក​អ្វីៗ​ទាំងអស់​ដែល​យើង​ត្រូវមាន និង​ធ្វើ​ជាមួយ Laptop របស់​យើង ។ គួរ​រកមើល Hard Drive ប្រភេទ Serial, SATA ល្បឿន​ជុំ 7200 RPM (​ជុំ​ក្នុង​១​នាទី​) ទំហំ​របស់ HD គួរ​មាន​ចាប់ពី 120GB ឬ​ច្រើន​ជាង​នេះ​បើសិនជា​យើង​អាច​រក​ទិញ​បាន ។ ល្បឿន 5400 RPM ក៏​បាន​មិន​អី​ទេ ។ ម៉ាក​យីហោ​មិន​ជា​សំខាន់​ប៉ុន្មាន​ទេ ។​
​​4) Video Card (Laptop Graphic Card)
​​Video Card ត្រូវបាន​គេ​ផលិត​ជាពិសេស​គឺ​ជា​ឈីប (Chip) តូច​មួយ​ដាក់​ចាប់​ផ្ទាល់​ទៅលើ Mainboard តែ​ម្តង​មិន​ដូចជា​ប្រភេទ Card ដាក់​នៅ​លើ Desktop ឡើយ ។​
​​Video Card ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ពីរ​ធំៗ​ជា​ចម្បង​គេ​គឺ​
​​- NVidia និង​
​​- AMD / ATI
​​- Intel
​ ​ក្រៅពីនេះ​នៅ​មាន​ក្រុមហ៊ុន​ផ្សេង​ជាច្រើន​ទៀត​ដែល​ផលិត Video Card ដែរ ប៉ុន្តែ​មិន​ធំ​ដល់​ក្រុមហ៊ុន 3 នេះឡើយ ។ មាន​តែ​ក្រុមហ៊ុន 3 នេះ​ប៉ុណ្ណោះ​ដែល​ផលិត Graphic Card សំរាប់ Laptop ក្រៅពីនេះ​មាន​ច្រើន​ទៀត តែ​ភាគច្រើន​ផលិត​សំរាប់តែ Desktop ប៉ុណ្ណោះ គួរ​រក Laptop ណា​មាន Graphic card ផលិត​ដោយ NVidia ប្រសើរ​ជាង​ផលិត​ដោយ ATI ពីព្រោះ NVidia ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អ្នក​ប្រើ​ច្រើនជាង ។ សំរាប់​ចំនួន Memory របស់​វា​វិញ គឺ​ច្រើន​កាន់តែ​ល្អ ចាប់ពី 256Mb - ឡើង ។​
​​5) Monitor
​​ពេល​យើង​ទិញ Laptop យើង​តែង​ចង់បាន​ទំហំ Monitor ធំ វា​ជា​ការប្រសើរ​មែន ប៉ុន្តែ​ក៏​វា​មិន​ល្អ​សម្រាប់​ការយក​តាម​ខ្លួន​ដែរ គួរ​យក​ត្រឹម 14" ឬ 15" បាន​ហើយ សូម​មើល​ពី​ប្រភេទ​របស់ Monitor សិន​ដែរ ។​
​​Laptop Monitor មាន​ពីរ​យ៉ាង​គឺ : ប្រភេទ​ធម្មតា LCD និង​ប្រភេទ Crystal
​​* Monitor របស់ Laptop គឺជា​ប្រភេទ LCD ហេតុ​នេះ​យើង​គួរ​រក​មើល​ឲ្យបាន​សព្វ​ទោះបី​ថ្មី​ក៏​ដោយ​ខ្លាចក្រែង​មាន​ គ្រាប់ Pixel ណាមួយ​ងាប់​គឺ​ត្រូវ​ពិនិត្យ​ឲ្យ​ពេញ​ផ្ទៃ​អេក្រង់​របស់​វា ពេល​គេ​បើក​សាកឲ្យ​យើង​មើល យើង​អាច​មើលឃើញ Pixel ដែល​ងាប់​តែ​នៅពេល​ចូល Window ប៉ុណ្ណោះ ត្រូវ​សុំ​គេ​ឲ្យ​បើក​ចូល Windows ដើម្បី​មើល ។​
​​ប្រភេទ​មួយ​ទៀត​របស់ Monitor គឺ Crystal វា​ជា​បច្ចេកវិជ្ជា​មួយទៀត​ខុសពី LCD ធម្មតា រឿង​នេះ​មិន​ជា​សំខាន់​ប៉ុន្មាន​ទេ យក​ប្រភេទ​ណា​ក៏​បាន​ជ្រើស​តាម​ការ​ចូល​ចិត្ត​ដែល​ភ្នែក​យើង​យល់​ថា​ល្អ​ គឺជា​ការ​ស្រេច ។​
​​ក្នុងករណី Monitor ខូច​មាន​បញ្ហា​យើង​អាចឲ្យ​គេ​ប្តូរ​វា​បានទោះ​នៅ​ភ្នំពេញ​យើង​នេះ​ក៏​ដោយ​គឺ​មាន​កន្លែង​ប្តូរ​ចេញ​បាន​ដែរ ។​
​​6) CD / DVD Drive
​​សូម​ពិនិត្យ Laptop ណា​មាន DVD Drive ជាជាង​ទិញ Laptop ដែល​គ្មាន DVD Drive ពីព្រោះ​ពេលខ្លះ​យើង​ចង់​ចាក់ DVD មើល​តែ​បើ​គ្មាន DVD ទេ​យើង​ត្រូវ Upgrade ដែល​នាំឲ្យ​អស់​លុយ​បន្ថែម ។​
​​បើ​មាន DVD Drive សូម​សួរ​អ្នកលក់​ឲ្យ​ច្បាស់​ថា តើ​វា​អាច Read និង Write ទាំង បូក និង ដក (​បាន​ដែរឬទេ​) បើ​វា​ជា double Layer គឺ​កាន់តែ​ល្អ​ពី​ព្រោះ​វា​អាច​ឲ្យ​យើង​ថត DVD បាន​ទ្វេដង​នៃ​ចំនួន​ទំហំ​ធម្មតា ។​
​​7) Port និង Slot ផ្សេងៗ​
​​បច្ចុប្បន្ននេះ Laptop ភាគច្រើន​មាន​អ្វីៗ​ស្ទើរតែ​ទាំងអស់​ដែល Desktop មាន ។​
​ខាងក្រោម​គឺជា port ដែល​ត្រូវ​មាន :
​- USB ត្រូវមាន Version 2.0
​គួរឲ្យមាន Port របស់ USB 4 ឬ​ច្រើន​ជាង​ជា​ការល្អ (៣ ក៏បាន បើ​ត្រូវ​ការប្រើ​ច្រើន អាច​ទិញ USB HUB ថែម​) ។​
​- Wifi ត្រូវមាន a/b/g/n (Wireless Network)
​- Firewire បើ​មាន​គឺ​ល្អ​បំផុត​សំរាប់​ប្រើ​ជា​មួយ Digital Video Camera
​- Infrared Port ត្រូវតែមាន (​មិន​ជា​សំខាន់​ណាស់ណា​ទេ​)
​- Sound (Audio)
​+ Sound input សំរាប់​ប្រើ​ជាមួយ Microphone ឬ​/​និង Line in Laptop ខ្លះ​មាន jack សំរាប់​ដោត SPDIF
​+ Sound output សំរាប់​ប្រើ​ជាមួយ Headphone ឬ​ទៅ Speaker
​​* Laptop ខ្លះ​មាន Stereo Speaker ឯ​ខ្លះ​ទៀត​មាន Mono Speaker សូម​ជ្រើស​យក Stereo ទោះបី​វា​មាន Speaker ពីរ​សងខាង​ក៏​ដោយ​តែ​ខ្លះ​ជា Mono បំបែកចេញ​ប៉ុណ្ណោះ​, បើ​មាន ។​
​​8) PCMCIA Card Slot ឬ (Express Card/56 Slot)
​- Modem ត្រូវតែមាន RJ 11 Port
​- Network Port : សំរាប់ RJ45 Cable (LAN)
​- Monitor Port : សំរាប់​តទៅ External Monitor
​- Card Reader : អាច​បើក​ប្រភេទ Memory ណា​ក៏​បាន​ទើប​ល្អ (​យ៉ាងហោច ៥)
​- HDMI Port បើ​មាន​ជា​ការល្អ សំរាប់​ត​ទៅ​គ្រឿង Stereo មួយចំនួន​ដែល​មាន Port នេះដែរ
​- Super Video Connection : សំរាប់​ត​ភ្ជាប់​ទៅ​ទូរទស្សន៍​ដែល​មាន​កន្លែង​ដោត S-Video នេះដែរ​
​​ថ្ម​អាច​កាន់​ភ្លើង​បានយូរ​, ត្រូវឲ្យមាន​ដុំ​ភ្លើង​ដែល​យើង​អាច​ប្រើ​បាន​ទាំង 110volt ទៅ 220volt ថ្ម​នេះ​ត្រូវ​អាច​ប្រើ​បាន​យ៉ាងហោចណាស់ ២​ម៉ោង​។​
Recommended​ Minimum​ ​ ​ ​Pricing
Main Components
............................................................................................................
​​​- Desktop Replacement​ ​ ​- Desktop Replacement​ ​ ​- AMD laptops
​​Intel Core 2 Duo T9500/T9300​ ​Intel Core 2 Duo T8300​ ​ ​- Celeron laptops
​​- Medium Laptops​ ​ ​ ​- Medium Laptops​ ​ ​ ​- Core 2 Duo laptops
Processor​ ​ ​Intel Core 2 Duo T8300/8100​ ​Intel Core 2 Duo T7500/7300​ ​- Core Duo laptops
​​- Light Laptops​ ​ ​ ​- Light Laptops​ ​ ​ ​- MacBooks
​​Intel Core 2 Duo L7400/7500​ ​ ​Intel Core 2 Duo L7400/7500​ ​ ​- PowerBooks
​​- Ultra-Light Laptops​ ​ ​- Ultra-Light Laptops​ ​ ​- All laptops
​​Intel Core 2 Duo U7600​ ​ ​Intel Core 2 Duo U7600​ ​ ​- CPU prices
.............................................................................................................
Battery​ ​ ​- Lithium Ion battery with max. cells ​- Single Lithium Ion battery with max. ​- Laptop Batteries
​​and additional component battery​ ​cells in base model​ ​
.............................................................................................................
Memory​ ​ ​- 2 GB DDR2 667MHz​​ - 2 GB DDR2 SO-DIMMs ​ ​- 1 GB DDR 533MHz​ ​ ​- 1 GB DDR2 SO-DIMMs

.............................................................................................................
​Storage Devices
Hard Drive​ ​- 160 GB 7200RPM hard drive​ ​- 120 GB 5400RPM hard drive​ ​- 2.5″ Hard Drives
.............................................................................................................
Optical​ ​ ​- DVD+/-RW drive internally​ ​ ​- DVD/CD-RW drive​ ​ ​- USB CD/DVD drives
FireWire CD/DVD drives
.............................................................................................................
​USB Flash​ ​- 2 GB USB flash drive​ ​ ​- 2 GB USB flash drive​ ​ ​- USB Floppy drives
.............................................................................................................
Floppy​ ​ ​- Modular floppy drive​ ​ ​- No floppy​ ​ ​ ​- USB Floppy drives
.............................................................................................................

Graphics & Imaging
Video​ ​ ​- NVIDIA GeForce 8000 series​ ​- NVIDIA or ATI graphics​ ​ ​- Video Cards
- ATI Mobility Radeon 1250​
.............................................................................................................
​- Desktop Replacement/Medium/Light​ ​- Desktop Replacement / Medium/Light​ - LCD monitors
​​17″ LCD screen​ ​ ​ ​15″ LCD screen
Screen​ ​ ​- Medium/Light​ ​ ​ ​- Medium/Light
​​14″ LCD screen​ ​ ​ ​14″ LCD screen
​​- Ultralight​ ​ ​ ​- Ultralight
​​12.1″ LCD screen​ ​ ​ ​12.1″ LCD screen​ ​
.............................................................................................................
Printer​ ​ ​- Color inkjet photo printer​ ​ ​- not required​ ​ ​ ​- Printers
.............................................................................................................
Sound
​Sound​ ​ ​- Built-in sound with microphone, ​- Built-in sound with microphone​ ​- Sound cards
line inputs, and outputs​ ​ ​ ​
.............................................................................................................
Speakers​ ​ ​- Built-in stereo speakers​ ​ ​- Built-in stereo speakers​ ​ ​- Computer Speakers
.............................................................................................................
​Peripherals
Networking​ ​- Built-in 10/100/1000 Ethernet​ ​- Built-in 10/100/1000 Ethernet​ ​- PC Card NICs
​- PC Card Wireless
Wireless​ ​ ​- Built-in 802.11 a/b/g/n and Bluetooth​ ​- Built-in 802.11 a/g​ ​ ​- PC Card NICs
- PC Card Wireless
Modem​ ​ ​- No modem​ ​ ​ ​- Built in 56 Kbps V.92 modem​ ​- External modems​ ​
​- PC Card modems
.............................................................................................................
Pointing Device​ ​- Important - get what you like​ ​- Important - get what you like​ ​- Mice
​- Trackballs​​
.............................................................................................................
Keyboard​ ​ ​- Full size​ ​ ​ ​ ​- Full size​ ​ ​ ​ ​- Keyboards
.............................................................................................................
Docking Station / ​- Get one if you need one​ ​ ​- Not necessary​ ​ ​ ​- Docking Stations
Port Replicator​ ​ ​ ​ ​ ​ ​ ​ ​ ​- Port Replicators
Carrying Case​ ​- Leather case​ ​ ​ ​- Nylon case​ ​ ​ ​- Carrying Cases​ ​
.............................................................................................................
Other
Security​ ​ ​- Security software with two-year ​- not required​ ​ ​ ​- Security Locks
​​subscription and security cable
.............................................................................................................
Operating System​ ​- Windows XP Pro or Vista Ultimate​ ​- Windows XP Home Edition or any Vista - Operating Systems
.............................................................................................................
Productivity Software - Full office suite​ ​ ​ ​- Partial office suite​ ​ ​ ​- Office software
.............................................................................................................
Expansion Ports​ ​- Express Card slot, 6 USB 2.0 ports,​ ​- 3 USB 2.0 ports, DVI, RJ-45, RJ-11,
ports, 1 FireWire port, DVI, VGA, ​Cable Lock Slot​ ​ ​ ​- Cables and adapters
​S-Video RJ-45, RJ-11, Cable Lock Slot,
​​​Docking station slot, media bay
.............................................................................................................
Warranty​ ​ ​- 3-year on-site​ ​ ​ ​- 3-year, first year on-site​ ​ ​- N/A

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More