សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


កន្លែងកំសាន្ត

WELCOME TO CAMBODIA

Apsara, welcome, cambodia, khmer, empire, travel, Angkor
THE KINGDOM OF WONDER
Geography
Cambodia, a country in Southeast Asia in the Southern part of Indochina, covers an area of 181,035 square kilometers and has a population of 15.124 765 million. The country shape is an almost-quare polygon, with Kampong Thom Province as its central point. The country extends 440 kilometers from from north to south and 560 kilometers from west to east. This shape makes Cambodia easy for tourists to navigate and poses no difficulties for the development of tourism.
Among the 10 member countries of the Association of Southeast Asian Nations (ASEAN), Cambodia ranks eighth in land size and seventh in population. Its geographical location make Cambodia an easily accesible ecotourism destination for travelers in neighboring countries and other parts of the world.

 អង្គរវត្ត

នៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត
ស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២
ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ
កសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម
មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ

កសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម
បរិវេណនៃកំពែង ប្រវែងប្រហែល ៥,៥គ.ម
កំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម

បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២
ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ Henri Mouhot នៅឆ្នាំ១៨៦០
អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមាន​វត្តពុទ្ធសាសនា។
ប្រាសាទ​អង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា "ប្រាសាទ​បរម​វិស្ណុលោក"
តាម​សិលា​ចារិក​នៅ​សតវត្សរ៍​ទី១៦​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​គឺ ព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រត្ថ​​ព្រះ​ពិស្ណុ​លោក ​ ពាក្យ ឥន្ទ្រប្រត្ថ មាន​ន័យ​ថា "ទីក្រុង​របស់​ព្រះឥន្ទ"។
សតវត្យរ៍​ទី១៧​ត្រូវ​បាន​គេ​ហៅ​ថា "ឥន្ទ​​បត្ថម្ភា​​នគរ​​ស្រី​​សុធរវ​​ពិស្ណុ​លោក"
ឈ្មោះថា អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សំរាប់​កំណត់​ប្រាសាទ​ដែល​ជា​បូជនីយដ្ឋាន​នេះ
ចំពោះ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ច្រើន​និយម​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្តតូច
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។
បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទ បរមវិស្ណុលោក។
ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។

ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ ។ អ្នកទស្សនាគួរដើរមើលដោយ ចូលតាមច្រកកណ្តាល ខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និង​ពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។





បក្សីចាំក្រុង៖
ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ម៉ែត្រ
មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌‌ក្រហម
នៅម្តុំប្រាសាទនេះ​ក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ
រាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត
មាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស


ទ្វារបញ្ឆោតបីទិសតែក្បាច់រចនា​សំរាប់បិទពីក្រៅ បាត់បង់អស់ហើយ​នៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) មើលរូបខាងក្រោម

ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក


ប្រាសាទនេះ​ប្រហែលជាចាប់ផ្តើមកសាងឡើងដោយ​ព្រះបាទហសវរ្ម័នទី១ (៩១០ - ៩៤៤) និងបញ្ចប់ការកសាងដោយ​ព្រះបាទរាជេន្រ្ទវរ្ម័ន (៩៤៤ - ៩៦៨) ដែលប្រាសាទនេះ​​ត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយ​ ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា
តាមឯកសារបានបញ្ជាក់ថា​កាលពីជំនាន់កសាងប្រាសាទនេះ​​ពុំមានសិលាចារិក​ អ្វីឡើយលុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំង​នៅអង្គរសាថ្មីវិញនៅ​ គ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេ​ចារិកកាព្យសំស្រ្កឹតនៅលើ​ មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែង​​ព្រោះមាននិទាន​អំពី​បុព្វការីជន​ ដំបូងបង្អស់​​នៃជនជាតិខែ្មរ​ក្នុងលំនាំរឿងព្រេង​​ដែលបាននិយាយថា​ខែ្មរមាន​ តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះ​ទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើ​ស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។
សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។







ប្រាសាទ បន្ទាយក្តី 


ស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង
ខាងកើតមាន ស្រះស្រង់ ដែលមានបណ្ដោយ ៧០០ ម៉ែត្រ ទទឺង ៣០០ ម៉ែត្រ
បរិវិណប្រាសាទមាន បណ្ដោយ ៧០០ ម៉ែត្រ ទទឺង ៣០០ ម៉ែត្រ ដូចនឹង ស្រះស្រង់ ដែរ
ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧
ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ
មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់ រកឃើញសិលាចារិកណាមួយនីឡើយ
ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា Sophia University of Tokyo បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើង នៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញ គ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពី សម័យ ព្រះបាទជ័យវរ្ម័នទី២។




Twitter Delicious Facebook Digg Stumbleupon Favorites More