សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Friday, July 06, 2012

រឿង ពស់​កេងកង​

កាលពីព្រេងនាយ​នៅលើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មានតែ​ពស់​កេងកង ។​
​ ​មាន​និទាន​ថា : កាលពីដើម​ឡើយ​មាន​មនុស្ស ២ នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ​នាង​នី មាន​កូនស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្តី​នោះ​ទៅ​ជួញ​អង្គាំ​បាត់​ជា​យូរអង្វែង ។ ថ្ងៃមួយ​អស់​បងប្អូន​ផ្ទះ​ជិត​ខាងគេ​បបួល​គ្នា​ទៅ​រក​អុស ។ ឯ​នាង​នី​ឮ​គេ​បបួលគ្នា ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេតជា​កូន​ទៅ​ជាមួយផ​ង លី​ដឹង​ចូលទៅ​ក្នុង​ព្រៃ​បានឃើញ​អុស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុះ​អុស លុះ​ពុះ​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅក្នុង​រន្ធ​ពស់ ។ នាង​នី​មើលទៅ​ឃើញ​ដឹង​និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុ​ចដឹង​ឲ្យ ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា "​អើ​? បើ​នាង​ឯង​ដោយ​អញ ធ្វើ​ជា​ប្រពន្ធ​អញ​ទើប​អញ​ឲ្យដឹង បើ​នាង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​នោះ អញ​មិន​ឲ្យដឹង​ទេ​" ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុតែ​ជា​ស្រីខូច​ក៏​ទទួលព្រម​ថា "​អើ ​!​លែង​តែ​អ្នកឯង​ឲ្យដឹង​មក​ខ្ញុំ ចាំ​ល្ងាច​ខ្ញុំ​ឲ្យ​មេ​អេ​ត​មក​ហៅ​" ។ ពស់​កេងកង​ឮ​នាង​នីថា​ដូច្នោះ ក៏​ឲ្យដឹង​មក ។ នាង​នី​ផ្តាំ "​ដល់​ល្ងាច​សឹម​ឲ្យ​មេ​អេ​ត​មក​ហៅ​" ហើយ​នាង​នី​ក៏​ទូល​អុស​ទៅ​ផ្ទះ​ជាមួយ​នាង​អេត លុះ​ដល់​ព្រលប់​នាង​នី​ក៏​ប្រើ​នាង​អេតជា​កូន​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេ​ត​ទៅ​ដល់​មាត់រ​ន្ធ​ពស់​ឆ្លើយថា "​ពស់​កេងកង​! ៗ នាង​នី​ឲ្យ​ហៅ​" ។ ឯ​ពស់​កេងកង​ឮ​ហើយ​ចេញមក ។​
​ ​នាង​អេតឃើញ​ពស់ក៏​ភ័យខ្លាច​ព្រឺ​ស្ញើបអ​ស់ទាំងខ្លួន ប៉ុន្តែ​ខ្លាច​ម្តាយ​ព្រោះ​ម្តាយ​ប្រើ​មក ក៏​ខំ​សង្កត់ចិត្ត​នាំ​ពស់​ទៅផ្ទះ ។ ពស់​នោះ​ធំ​ណាស់​លូន​ទៅលើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជាមួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា "​ខ្ញុំ​មានប្តី ឥឡូវនេះ​គាត់​ទៅ​ជួញ​អង្គាំ​ពីរ​បី​ឆ្នាំ​មក​ម្តងៗ​" ។ ពស់​កេងកង​សួរថា "​ប្តី​នាង​ឯង​នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែ​ទៀត​នឹង​មកដល់​?" ។ នាង​នី​ឆ្លើយថា "​មិនដឹង​ជា​ប៉ុន្មាន​ខែ​ប៉ុន្មាន​ថ្ងៃ​ទៀត​មក​ដល់​ទេ​" ពស់​កេងកង​និង​នាង​នី​ក៏​ដេក​លក់​ជាមួយគ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្តាំ​ថា "​បើ​ប្តី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេ​តទៅ​ហៅ​ទេ អ្នក​កុំមក បើ​ប្តី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​បើ​មេ​អេ​ត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក​" ។ ពស់​កេងកង​ក៏​ទៅ​រូង​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យទៅ​ហៅ​ពស់​កេងកង ។ នាង​អេតខ្លាច​ម្តាយក៏​ទៅ​ហៅ​តាម​ពាក្យ​ម្តាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាចពស់​នោះ​ណាស់ ដ្បិត​ពស់​នោះ​ធំ​ហើយ​វែង​ផង ។ មួយទៀត​ខឹង​ក្នុង​ចិត្ត​ដ្បិត​ម្តាយ​សហាយ​នឹង​ពស់ ។ នាង​អេ​ត​ទៅ​ដល់​មាត់រូង​ហៅថា "​ពស់​កេងកង​!​ៗ នាង​នី​ឲ្យ​ហៅ​" ។ ពស់​កេងកង​ឮ​ក៏​លូត​ចេញ​មក​ហើយ​ឆ្លើយថា "​អេ​តអើយ​អេត​! បើ​អញ​ទៅ ឪពុក​អេត​នៅកាប់​កអញ​ដាច់​" ។ នាង​អេតឆ្លើយ​ថា "​ឪពុក​អញ​ទៅ​ជួញ​អ​ង្គាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មកដល់​" ។ ពស់​កេងកង​ឮ​នាង​អេ​តប្រាប់​ដូច្នោះ​ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះតែ​ទៅមកៗ​តែ​សព្វថ្ងៃ ។ នាង​នីសហាយ​ពស់​កេងកង​ទាល់តែ​ផើម ។ ដល់​យូរ​បន្តិច​ទៅ ប្តី​នាង​នី​មកពី​ជួញ​អង្គាំ​វិញ ឃើញ​នាង​នី​ពោះធំ​សង្ស័យ​ក៏​សួរ​នាង​អេតជា​កូន ។ នាង​អេ​តប្រាប់​ឪពុកថា "​ម៉ែ​គាត់​ស​ហាយ​ជាមួយនឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វថ្ងៃ​" ។ ឪពុក​ឮ​នាង​អេ​តប្រា​ប់ដូច្នោះ ក៏​និយាយ​នឹង​នាង​អេតថា "​ដល់​ល្ងាច​នេះ​ឯង​ទៅ​ហៅ​ពស់​កេងកង​នោះ​មក​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់ទ្វារ ហើយ​ហង​ទៅ​កុំ​ឲ្យ​ម្តាយ​ហងឯង​ដឹង​" ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់ក៏​ទៅ​ហៅ​ពស់​កេងកង​ថា "​ពស់​កេងកង​!​ៗ នាង​នី​ឲ្យ​ហៅ​" ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយថា "​អេ​តអើយ​អេត​! បើ​អញ​ទៅ ឪពុក​អេត​នៅកាប់​កអញ​ដាច់​" ។ នាង​អេតឆ្លើយ​ថា "​ឪពុក​អញ​ទៅ​ជួញ​អ​ង្គាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មកដល់​" ។ ពស់​កេងកង​ឮ​នាង​អេ​តប្រា​ប់ដូច្នោះ​ស្មានថា​ឪពុក​មិន​ទាន់​មក​ពី​ជួញ​អង្គាំ​មែន ក៏​ទៅ​សព្វថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច ឪពុក​នាង​អេត​កាត់កដាច់ ហើយ​កាត់​មួយ​កំណាត់ ខាង​កន្ទុយ​យកទៅ​ដាក់​លើ​ស្លាក មួយ​កំណាត់​ខាង​ក្បាល​យកទៅ​ដាក់​លើ​មែក​ពុទ្ទ្រា ឯ​កណ្តាល​ខ្លួន​ឲ្យ​នាង​អេ​ត​យកទៅ​ពន្លះ​ពន្លាត់ស្បែក​ចោល ហើយ​ផ្តាំ​នាង​អេ​ត​ថា "​កុំ​ឲ្យ​ម្តាយ​ហ​ងឯង​ដឹង​តែ​ត្រូវ​ទុក សាច់​ស្ល​ឲ្យ​ម្តាយ​ហងឯង​ស៊ី​" ។ ឪពុក​នាង​អេត​ក៏លាង​ឈាម​ពស់​ជ្រះ​អ​ស់​មិនឲ្យ​មានស​ល់ ។ ឯ​នាង​ពុំ​បានដឹង​ជា​ប្តី​កាប់ព​ស់​ជា​សហាយ​ស្លាប់​ទេ ព្រោះ​ពេលនោះ​នាង​នី​មិន​នៅ​ទៅ​សួរ​បងប្អូន​នៅផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេតយក​សាច់ព​ស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ឆ្ងាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេតថា "​បាន​សាច់​អ្វី​ស្ល​មេ​អេត​!" ។ នាង​អេត​ប្រាប់ថា "​សាច់ជ្រូក​" នាង​នី​គិត​ស្មានថា​សាច់ជ្រូក​មែន​ក៏​ឲ្យ​ដួសសម្ល​យកមក​ស៊ី​បាយ ។​
​ ​កាល​នាង​នី​ដួសសម្ល​យក​មក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្ទ្រា វា​ចង់​ស៊ីសាច់​ពស់​វា​បូល​ថា "​ក៏​ឡូ​វៗ ក្លេម​ក្លម​លបសាច់​ប្តី​ឯង​" ។ នាង​នី​កំពុងតែ​ស៊ី​បាយ ឮ​ក្អែក​បូល​ដូច្នោះ​ក៏​មើល​ទៅ​លើ​ដើម​ពុទ្ទ្រា ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹកភ្នែក តែ​នាង​នី​ពុំ​ហ៊ាន​យំ​ព្រោះ​ខ្លាច​ប្តី​ដែល​អង្គុយ​ស៊ី​បាយ​ជាមួយគ្នា ។ ប្តី​ឃើញ​នាង​នី​ស្រក់​ទឹកភ្នែក​ក៏​សួរ​ថា "​ហេតុ​ដូច​ម្តេច​បាន​ជា​ស្រក់​ទឹកភ្នែក​?" ។ នាង​នី​ឆ្លើយថា "​ស៊ី​បាយ​ក្តៅ សម្លក្តៅ​រឭក​កូនចៅ រលោង​ទឹកភ្នែក​" ។ ឯ​ក្អែក​នោះ​ចេះតែ​បូ​ល "​ក៏​ឡូ​វៗ ក្លេម​ក្លម​លបសាច់​ប្តី​ឯង ក្បាល​ដាក់​លើ​មែក​ពុទ្រា្ទ កន្ទុយ​ដាក់​លើ​ស្លាក​" ។ នាង​នី​មើល​ទៅលើ​ស្លាក ឃើញ​កន្ទុយ​ពស់​កេងកង​នៅ​ទីនោះ ។ ឯ​ប្តី​នាង​នី​ដឹងថា​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិតប្រាកដ ក៏​នឹក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹងខ្លួន ។ ដល់​នាង​នី​ផើម ចាស់​ថ្ងៃ​ជិត​នឹង​សំរាល ប្តី​បបួល​ទៅ​កក់សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង ប្រាប់​ប្រពន្ធ​ថា "​ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់សក់​លេងឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្តង​" ។ នាង​នី​មិនដឹង​ខ្លួន​ជា​ប្តី​គិត​សម្លាប់ខ្លួន ស្មានថា​ប្តី​នាំ​ទៅ​កក់សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុងព្រៃ​ឆ្ងាយ​ទៅ ។ លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត​វាល​ល្អ ប្តី​ប្រាប់​ប្រពន្ធ​ថា "​កំពង់​នេះ​រាប​សប្បាយ​យើង​កក់សក់​នៅ​នេះ​ចុះ​" ។ ឯ​នាង​នី​មិនដឹងថា ប្តី​គិត​សមា្លប់ខ្លួន ក៏​អង្គុយ​កក់សក់​នៅ​មាត់ច្រាំង ។ ប្តី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​ពីក្រោយ​ខ្នង​មិនឲ្យ​ដឹងខ្លួន ដាច់​ពាក់កណ្តាល​ខ្លួន​ស្លាប់ទៅ ។ ពេលនោះ ឃើញ​សុទ្ធតែ​កូន​ពស់​លូន​ចេញ​អំពី​ពោះ​នាង​នី​មក ។ ប្តី​នាង​នី​ក៏​កាត់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិនទាន់ ក៏​លូន​ចូលទៅ​ក្នុង​ក្រហែងដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​លូន​ចូល​ក្នុង​ព្រៃ ។ ព្រោះហេតុនេះ​បានជា​មាន​ពស់​ច្រើនបែប​ច្រើនយ៉ាង​មក​ដល់​ឥឡូវនេះ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More