សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Sunday, July 08, 2012

កា​ព្យាបាល​ជំងឺ​រលាក​ទងសួត​

ករណី​រលាក​ទងសួត​ដោយសារ​ឥទ្ធិពល​ផ្សេងៗ​ក្នុង​អា​ការកើតមាន​ជាយថាហេតុ :
​ការប្រើប្រាស​ថ្នាំ​ប្រភេទ​អង់​ទី​ប៊ីយ៉ូ​ទិក ( Des antebiotiques ) ត្រូវបាន​កំណត់​ជា​មូលដ្ឋាន​នៃ​ការព្យាបាល​តែ​ក្នុងករណី រលាក​ទងសួត​នោះ កើតមានឡើង​ដោយសារ​បាក់តេរី ។
​ចំពោះ​ករណី​រលាក​ទងសួត​ហើយ​ថែមទាំង​មាន​អាការ​គ្រុនក្តៅ​ផង​នោះ មានតែ​ថ្នាំ​ប្រភេទ​ស្ពឹក​ដូច​ជា​ថ្នាំ​នៃ​ក្រុម​ឱសថ Analgesique តែ​ប៉ុណ្ណោះ​មិន​ចាំបាច់​មាន​វេជ្ជបណ្ឌិត​ទេ សម្រាប​ការកាត់បន្ថយ​សីតុណ្ហភាព​នៃ​រូបរាងកាយ​របស់​អ្នកជំងឺ ពិសេស​ករណីរ​លាកទ​ង​សួត ដែល​បណ្តាល​មក​ពី​ប្រភេទ​វីរុស ( Virus ) ។​

ហាម​ដាច់ខាត​ការប្រើ​ថ្នាំ​ប្រភេទ Aspirine ចំពោះ​កុមារ​ក្នុង​ប្រភេទ​ករណី​រលាក​ទងសួត​ដោយសារ​វីរុស ។ នោះ​ក៏​ដោយសារ​តែ​ថ្នាំ Aspririne អាច​បណ្តាល​ឲ្យ​លេចចេញ​នូវ​រោគលក្ខណៈ​ឈ្មោះ​ហៅថា Reye  ដែល​ជា​អាការ​រោលរាល​ម្យ៉ាង ប៉ុន្តែ​កម្រ​កើតមាន​។ នៅ​មាន​ករណី ផ្សេងទៀត ដែល​ការប្រើ​ថ្នាំ Aspririne សម្រាប់​ព្យាបាល​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​ខួរក្បាល របស់​កុមារ ។​



ដោយឡែក​អ្នក​រលាក​ទងសួត​ក៏​ត្រូវបាន​ផ្តល់​ការប្រើប្រាស់​ថ្នាំ​កំចាត់​អាការ​ក្អក​ផងដែរ គឺ​ប្រភេទ​ឱសថ Desantitussifs (​សម្រាប់ បំបាត់​ក្អក ) និង​ប្រភេទ​ឱសថ  Des brochdilateurs ជា​ប្រភេទ​ឱសថ​ប្រើ​សម្រាប់​ជួយ​ពង្រីក​ប្រពន្ធ័​ផ្លូវដង្ហើម ។

​ប្រភេទ​ឱសថ​ដែល​និង​ត្រូវ​យកមកប្រើ សម្រាប់​ព្យាបាល​ករណី​កើត​អាការ​រលាក​ទងសួត​រុំ​ា​រ៉ៃ មាន​ដូចជា​ប្រភេទ​ឱសថ ជួយ​ពង្រីក​ប្រពន្ធ័​ផ្លូវដង្ហើម ( Des bronchodilatateurs ) សម្រាប់​ការជួយ​ធ្វើឲ្យ​ផ្លូវដង្ហើម​ទទួលបានភាព​ធួរស្រាល ។

ប្រភេត​ឱសថ​គរ័​ទីកូ​ស្តេ​រ៉ូ​អ៊ីដ ( Des conticosteroideo ) មាន​ឱសថ​ឈ្មោះ Prednisone ជាដើម​ត្រូវ​បាន​យកមក​ប្រើប្រាស់​សម្រាប់ ការព្យាបាល​អាការ​រលាក​ទងសួត​រុំា​រ៉ៃ​ដោយ​មាន​វេជ្ជ​បញ្ជ ល្កឹក​ណា​ដែល​អាការ​រលាក​ទងសួត​នេះ​កានតែ​ធ្លាក់​ទៅក្នុង​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ដ៏​ខ្លី ។

​មានតែ​ប្រភេទ​ឱសថ Corticoterroides  ខាងលើ​នេះ​តែ​ប៉​ណ្ណោះ​ដែល​រួមចំណែក​យ៉ាង​ពិសេស​ក្នុងកា​ជួយ​កាត់បន្ថយ​អា​ការឈឺចាប់ និង​ពង្រីក​ផ្លូវដង្ហើម​ចេញចូល ។

​​ការកត់សំគាល់​ពិសេស :
ឱសថ​គ្រាប់​មុខ​ទាំង​អស់​តែងតែ​មាន​ឈ្មោះ​ហៅ​របស់​វា តាម​ការ​ផ្សំ​ផលិត​មក​ហៅ​ថា Nomgenerique និង​ប្រភេទ​ឱសថ​ដែល​ដាក់ ឈ្មោះ​តាម​ម៉ាក​របស់​វា​ហៅថា Nom demarque ។ ចំណុច​ដ៏​សំខាន់​ឈ្មោះ​ឱសថ ថ្វីបើ​មាន​ឈ្មោះ​តាម​រួប​មន្ត​ផ្នែក​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ និង​ឱសថ​ដែល​មាន​ម៉ាក​សញ្ញា​សំគាល់ តាម​ការផលិត​យ៉ាងណាក៏ដោយ​ក៏​ធាតុ​ផ្សំ​នៃ​ការផលិត មាន​លក្ខណៈ​ដូច​គ្នា​ទាំងអស់ ។ ឧទាហរណ៍ ឈ្មោះ ឱសថ ( ម៉ាក ) ដូចជា​ឱសថ Acetaminophene ជាដើម​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា តើ​ឱសថ​ណាមួយ​នេះ​ជា​ប្រភេទ​ឱសថ សម្រាប់​ព្យាបាល​រលាក​ទងសួត សូម​អ្នក​កុំ​ភ្លេច​សាកសួរ​ព៌ត័មាន​នេះ​ពី​ឱសថការី ឬ គ្រូពេទ្យ​ជាដើម​ដើម្បី​ចៀសវាង​ករណី​ភ័ន្តច្រឡំ ៕

Twitter Delicious Facebook Digg Stumbleupon Favorites More