សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Thursday, July 12, 2012

ស្វែងយល់​ពី​គន្លឹះ​នៃ​ការ​ធ្វើ​បទសម្ភាស
តើ​អ្នក​ធ្លាប់​មាន​កង្វល់​ ឬ​ការ​ព្រួយបារម្ភ នៅ​ពេល​ដែល​អ្នក​ទទួល​ទូរស័ព្ទ​ហៅ​សម្ភាស​ការងារ​ដែរ​ឬទេ​?តើ​អ្នក​ត្រូវ រៀបចំ​ខ្លួន​យ៉ាង​ដូច​ម្ដេច?សូម​ប្រិយមិត្ដ​ទាំង​អស់ ពិសេស​មិត្ដ​យុវវ័យ​ កុំ​បារម្ភ​ចំពោះ​បញ្ហា​នេះ ពីព្រោះ​សប្តាហ៍​នេះ លោក ខេវិន ប៊្រីថេន ជា​នាយក​គ្រប់គ្រង ក្រុមហ៊ុន Top Recruitment Cambodia ដែល​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​ និង​បេក្ខនារី អាច​ស្វែងរក​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​នានា ពន្យល់​ប្រាប់​ថា​៖ «ជាទូទៅ​ លក្ខណ​ពិសេស​របស់​បេក្ខជន-បេក្ខនារី​ដើម្បី​ទទួល​បាន​ជោគ ជ័យ​ក្នុង​ការ​ស្វែងរក​ការងារ គឺ​អាស្រ័យ​លើ ​អត្ដចរិត មុខ​ជំនាញ​ និង​បទពិសោធ»​។

ថ្វីដ្បិត​តែ​ពួក​គេ​អាច​បំពេញ​នូវ​តម្រូវ​ការ​ទាំង​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ដដែល​។
ដូច្នេះ លោក ខេវិន បាន​បក​ស្រាយ​ថា​៖ «ត្រូវ​តែ​រៀបចំ! អ្នក​ត្រូវ​តែ​រៀបចំ​សម្រាប់​ការ​សម្ភាស​តាម​រយៈ​ការ​ស្វែងយល់​ពី សកម្មភាព ប្រវត្តិ​ និង​គម្រោង​របស់​ក្រុមហ៊ុន​ដែល​លោក​អ្នក​ចង់​ធ្វើ​ការ​នោះ​»។​
លោក ​ បាន​បន្ថែម​ថា៖ «យ៉ាង​ហោច​ណាស់​ អ្នក​គួរ​តែ​ត្រៀម​សំណួរ​យ៉ាង​តិច​១ ឬ២ ដែល​នឹង​សួរ​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ទៅ​លើ​ក្រុមហ៊ុន​នោះ​ ហើយ​តើ​ហេតុអ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​លើ​ការងារ​ហ្នឹង»។
យ៉ាង​ណា​មិញ លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា៖ «បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ការងារ​គួរ​តែ​ជ្រើស​រើស​ការងារ​ណា​ស័ក្ដិ សម​នឹង​បទពិសោធ​ និង​ជំនាញ​របស់​ខ្លួន ប៉ុន្ដែ​បុគ្គលិក​ល្អ​ត្រូវ​តែ​មាន​អត្ដ​ចរិត​រឹងមាំ និង​សុទិដ្ឋិនិយម​បំផុត»៕
គន្លឹះទាំង ៥

ប្រើ​ជំនាញ​ទំនាក់​ទំនង​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព​
ទំនាក់ ​ទំនង​ល្អ និង​បោះ​ជំហាន​ឲ្យ​ទាន់​សម័យ​កាល​ គឺជា​កត្ដា​សំខាន់​បំផុត​​ដើម្បី​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​។ សូមអាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​ និង​ព្យាយាម​ស្វែង​យល់​នូវ​តម្រូវ​ការ​របស់​នយោជក​។ មុន​ពេល​ដាក់​ពាក្យ​បម្រើ​ការងារ​នៅ​ទីណា​មួយ អ្នក​ត្រូវ​ផ្ដើម​សរសេរ​ពាក្យ​សុំ​បម្រើ​ការងារ (CV) និង​លិខិត​សម្រង់ (cover letter) ​ឲ្យ​ចំ​នូវ​អ្វី​ដែល​នយោជក​ចង់​បាន​។ ជាង​នេះ​ទៅ​ទៀត អ្នក​ត្រូវ​ចេះ​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក និង​អ្នក​នៅ​ក្នុង​មជ្ឈដ្ឋាន​ការងារ​របស់​អ្នក​។ អ្នក​គួរ​តែ​ស្វែងរក​ការងារ​ណា​មួយ​ដែល​សម​នឹង​ជំនាញ​របស់​អ្នក ហើយ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ដែល​អ្នក​ចាប់​អារម្មណ៍​ចង់​ដាក់​ពាក្យ និង​ស្វែង​យល់​ពី​ក្រុមហ៊ុន​ទាំង​នោះ​នូវ​រាល់​ព័ត៌មាន​សម្រាប់​ជា ប្រយោជន៍​ដល់​អ្នក​។ អ្នក​ក៏​ត្រូវ​ដឹង​ច្បាស់​ពី​តម្រូវ​ការ​ជំនាញ និង​ផ្ដល់​ព័ត៌មាន​អ្វី​គ្រប់​យ៉ាង​ដែល​នយោជក​ស្នើ​ឡើង​៕

​​គន្លឹះ​នៃ​ការ​រៀបចំ​​ប្រវត្ដិរូប​ការងារ​
ប្រវត្ដិ ​រូប​ការងារ (CV) គឺជា​អ្នក​ណែនាំ​ខ្លួន​ដំបូង​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ការងារ​ ឬក៏​អាជីព​របស់​អ្នក ហើយ​សូម​ចង​ចាំ​ថា អ្វី​ដែល​បាន​ឃើញ​ដំបូង​គេ​ គឺ​មាន​សារៈ​សំខាន់​បំផុត​។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​ការងារ ឬក៏​អ្នក​ចង់​ឈាន​ជើង​ដល់​ដំណាក់​កាល​សម្ភាស​ការងារ អ្នក​អាច​ទាញ​យក​ក្ដី​សង្ឃឹម​ពី​ដំណាក់​កាល​ដំបូង​នេះ​ ជា​ពិសេស​ការ​រៀប​រាប់​ចំណុច​លម្អិត​ពិសេស​ដែល​នយោជក​ត្រូវ​ការ​។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ដំណឹង​ស្វែងរក​បុគ្គលិក​នោះ​សរសេរ​ថា «កុំ​ភ្ជាប់​ជាមួយ​អ្វី​ទាំង​អស់​» ដូច្នេះ​ អ្នក​មិន​ចាំបាច់​ភ្ជាប់​លិខិត​អ្វី​ទេ​ ហើយ​សរសេរ​​អត្ថន័យ​សំខាន់ ​និង​ខ្លី​បំផុត​ដែល​មិន​លើស​ពី​២​ទំព័រ​។ សូម​អនុវត្ដ​ទៅ​តាម​ជំនាញ​វេយ្យាករណ៍​នៃ​ការ​សរសេរ​ ជា​ពិសេស​ពង្រឹង​គុណភាព​ដល់​ក្រុមហ៊ុន​របស់​លោក​នា​ពេល​អនាគត​។ ​ប្រវត្ដិរូប​ការងារ​បស់​អ្នក (CV) ត្រូវ​តែ​ស្អាត​ និង​មាន​របៀប​រាប​រយ ហើយ​កុំ​បំផ្លើស​ខ្លឹម​សារ​ក្នុង​លិខិត៕
 គន្លឹះ​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើបទសម្ភាសការ ​ត្រៀម​ខ្លួន​បាន​ល្អ​គឺជា​គន្លឹះ​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ភ័យ​ ខ្លាច​របស់​ខ្លួន​។ អ្នក​ត្រូវ​តែ​ស្វែង​យល់​ពី​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ដាក់​ពាក្យ​បម្រើ​ ការងារ​ឲ្យ​បាន​ច្បាស់​ ទើប​អ្នក​អាច​មាន​ឱកាស​ទទួល​ជោគជ័យ​។ ដំបូង​ អ្នក​ត្រូវ​អាន​សាចុះ​សាឡើង​នូវ​ខិត្ត​ប័ណ្ណ​ប្រកាស​រក​បុគ្គលិក​ឲ្យ​បាន​ ហ្មត់ចត់​ ដូចជា តម្រូវ​ការ​ជំនាញ​ផ្សេង​ៗ​។ ​ព្យាយាម​សាក​សួរ​ខ្លួន​ឯង​ថា «​តើ​ខ្ញុំ​មាន​ជំនាញ​ដែល​ស័ក្ដិ​សម​នឹង​ការងារ​នេះ​ហើយ​ឬ​នៅ​?»​ បន្ទាប់​មក សរសេរ​បទ​ពិសោធ​ និង​ការ​ត្រៀម​ខ្លួន​របស់​អ្នក​ចំពោះ​ការងារ​នោះ​ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​បទ​ពិសោធ​។ អ្នក​ត្រូវ​ត្រៀម​៣​សំណួរ​ដើម្បី​នយោជក​អំពី​ការងារ​ ឬក៏​ក្រុមហ៊ុន​ ប៉ុន្ដែ​មិន​ទាន់​ដល់​ពេល​សួរ​ពី​ប្រាក់​បៀវត្សរ៍​ទេ​សម្រាប់​បទ​សម្ភាស​ លើក​ដំបូង។
 គន្លឹះ​ក្នុង​ការ​ត្រៀម​លក្ខណសម្បត្ដិ​ខាង​ក្រៅ​​
ការ ​ជួប​ជាមួយ​និយោជក​ដំបូង គឺជា​រឿង​សំខាន់។ ការ​វាយ​តម្លៃ​បឋម​របស់​អ្នក​សម្ភាស​ គឺ​អាស្រ័យ​លើ​រូប​រាង​ខាង​ក្រៅ និង​សម្លៀក​បំពាក់​របស់​អ្នក​។ ដូច្នេះ​ការ​ស្លៀក​ពាក់​សមរម្យ​ ត្រូវ​តែ​ស័ក្ដិសម​បំផុត​។ បេក្ខជន ត្រូវ​ស្លៀក​ពាក់​ឯក​សណ្ឋាន អាវ​ដៃ​វែង ខោ​វែង​ ក្រវាត់​ក ស្បែក​ជើង​ប៊ូពណ៌​ខ្មៅ​ និង​សក់​សិត​ស្អាត​បាត​។ បន្ថែម​ពីនេះ បេក្ខនារី អាច​ប្រើ​គ្រឿង​អលង្ការ​ ឬ​តុប​តែង​មុខ​មាត់​បន្ដិច​បន្ដួច​។ អ្វី​ដែល​សំខាន់​បំផុត​នោះ បេក្ខជន​ទាំង​អស់ ត្រូវ​មក​ដល់​បន្ទប់​សម្ភាស​មុន​ពេល​កំណត់​ ដើម្បី​បន្ធូរ​អារម្មណ៍​នឿយហត់​។ ស្វាគមន៍​អ្នក​ធ្វើ​សម្ភាស​ដោយ​សំពះ ឬ​ក៏​ចាប់​ដៃ​ជាមួយ​ជន​បរទេស​។ ជា​ចុង​ក្រោយ អ្នក​ត្រូវ​និយាយ​ច្បាស់ៗ ដោយ​រក្សា​ស្នាម​ញញឹម៕
 សារៈ​សំខាន់​នៃការ​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ​ការ ​បត់​បែន​នៅ​កន្លែង​ការងារ មាន​ន័យ​ថា ត្រៀម​ខ្លួន​ក្នុង​ការ​កែ​តម្រូវ​ និង​ទទួល​ស្គាល់​នូវ​ការ​ផ្លាស់​ប្ដូរ​គ្រប់​បែប​យ៉ាង​។ សមត្ថភាព​ទទួល​យក​នូវ​ការ​ផ្លាស់​ប្ដូរ​ គឺជា​គុណ​សម្បត្ដិ​ដ៏​វិសេស​វិសាល​ចំពោះ​វប្បធម៌​ការងារ​ក្នុង​ពេល​ បច្ចុប្បន្ន​នេះ​។ វា​ក៏​បាន​បង្ហាញ​ថា អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ​ខ្ពស់​ និង​សុទិដ្ឋិ​និយម ព្រម​ទាំង​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​បទសម្ភាស​ការងារ អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ជានិច្ច ពីព្រោះ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​សម្ភាស​តែងតែ​សួរ​ ដូច្នេះ អ្នក​អាច​រៀបចំ​វា​ទុក​ជា​មុន​។ នៅ​ចុង​បញ្ចប់​នៃ​សំណួរ​ ពួក​គេ​តែងតែ​សួរ​ថា៖ «​តើ​អ្នក​មាន​សំណួរ​អ្វី​ដើម្បី​សួរ​ខ្ញុំ​វិញ​ទេ​?» អ្នក​ត្រូវ​តែ​សួរ​យ៉ាង​តិច ៣​សំនួរ​អំពី​ការងារ ឬក៏​ក្រុមហ៊ុន​ ហើយ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​នូវ​សំណួរ​គ្រប់​យ៉ាង​ គឺជា​គន្លឹះ​សំខាន់​បំផុត​៕

Twitter Delicious Facebook Digg Stumbleupon Favorites More