សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Sunday, July 08, 2012

គ្រោះថ្នាក់ពេលកិនថ្នាំគ្រាប់ និងដោះសម្បកថ្នាំ


Wednesday, 04 July 2012 15:04
ស្ថិតិបង្ហាញថា មានមនុស្សចាស់ប្រមាណ៦០ភាគរយ ជួបបញ្ហាពេលលេបថ្នាំ។ ដូច្នេះហើយមនុស្សជាច្រើនបានយកថ្នាំទៅកិនឲ្យម៉ដ្ឋ ឬដោះសម្បកថ្នាំចេញ ដើម្បីឱ្យស្រួលលេប។ ប្រការនេះអាចគ្រោះថ្នាក់បំផុត។
ក្រុមជំនាញការផ្នែកសុខាភិបាល បានឲ្យដឹងថា ប្រសិនជាអ្នកប្រើមានការពិបាកលេបថ្នាំគ្រាប់នោះ គេគួរប្តូរទៅប្រើប្រភេទថ្នាំទឹក ថ្នាំហឺត ថ្នាំបិទជ្រាបតាមស្បែក...។ល។ ព្រោះការកិនថ្នាំដើម្បីផឹក
 វានឹងបង្កផលវិបាកធ្ងន់និងថែមទាំងអាចបណ្តាលឱ្យបាត់បង់ជីវិតទៀតផង។មូលហេតុគឺដោយសារថ្នាំជា
ច្រើនប្រភេទ ត្រូវបានផ្សំជាគ្រាប់ សំដៅកែសម្រួលល្បឿនថ្នាំជ្រាបចូលទៅក្នុងប្រព័ន្ធចរាចរឈាម។
ចំពោះថ្នាំដែលដោះសម្បកហើយត្រូវកិនរួចនោះ ល្បឿនថ្នាំជ្រាបចូលទៅក្នុងប្រព័ន្ធចរាចរឈាម មានការប្រែប្រួលរហ័សហើយអ្នកប្រើប្រាស់ងាយរងការពុលថ្នាំដោយសារជាតិរំញោចដ៏រហ័សនោះដែរ។
ពពួកថ្នាំប្រើប្រាស់តែម្តងក្នុងមួយថ្ងៃតែងត្រូវបានផ្សំជាគ្រាប់យ៉ាងពិសេសសំដៅជួយឱ្យសារជាតិរំញោចចូល
ទៅក្នុងឈាមសន្សឹមៗនិងស្មើក្នុងរង្វង់២៤ម៉ោង។ពេលកិនកម្រិតថ្នាំត្រូវជ្រាបចូលដំបូងយ៉ាងខ្ពស់រួចហើយ
ពុំមាននៅសល់អ្វីសម្រាប់អំឡុងពេលនៅសល់។
ខាងក្រោមនេះ ជាប្រភេទថ្នាំមួយចំនួនដែលអ្នកប្រើប្រាស់ ត្រូវចងចាំនិងដាច់ខាតមិនត្រូវកិន ឬដោះសម្បកចេញ គឺ Tamoxifen (ភាគច្រើនត្រូវបានចេញវេជ្ជបញ្ជា សម្រាប់អ្នកជំងឺមហារីកដោះ អ្នកកិនអាចហឺតចូលកម្ទេចថ្នាំ ហើយប្រសិនជាអ្នកកំពុងមានផ្ទៃពោះគឺគ្រោះថ្នាក់បំផុត) Morphine (ប្រើសម្រាប់បន្ថយការឈឺចាប់ក្នុងបណ្តាករណីឈឺចាប់ធ្ងន់ធ្ងរដូចជាមហារីកប្រសិនកិននឹងត្រូវហួសកម្រិត ព្រោះMorphineត្រូវបានស្រូបចូលសរីរាង្គយ៉ាងរហ័ស)Nifedipine(ឱសថប្រើសម្រាប់ព្យាបាលឈឺចុកដើម
ទ្រូងនិងលើសឈាមប្រសិនកិនជាម្សៅអ្នកប្រើប្រាស់ងាយនឹងគ្រោះថ្នាក់ ត្រូវស្ត្រូក ឬគាំងបេះដូង ឬប្រតិកម្មស្រាលជាង នេះគឺនាំឲ្យឈឺក្បាល ងងឹតមុខ)។
ចំណែកពពួកឱសថដែលមានសរសេរអក្សរ ឬតួលេខដូចជា: 12-hour, 24-hour, CC, CD, CR,ER,LA,Retard,SA,Slo-,SR,XL,...នោះដាច់ខាតមិនត្រូវកិនឬក៏ដោះសម្បកចេញដើម្បីយកម្សៅផឹក
នោះទេ ៕

Twitter Delicious Facebook Digg Stumbleupon Favorites More