សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Sunday, July 08, 2012

ជំងឺ​ស្ងួត​ភ្នែក​កំពុង​កើន​ឡើងលើ​ក្រុមមនុស្ស​វ័យក្មេង​

ការ​ចំណុះ​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​កំពុង​រំញោច​ស្ថានភាព​ជរាភាព​ចំពោះ​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយសារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​
​ស្ងួត​ភ្នែក ជា​ស្ថានភាព​ច្រើន​កើតឡើង​នៅ​មនុស្ស​ចាស់​។ នៅ​អាមេរិក​ឆ្នាំ​២០០៦ អាកា​រៈ​ស្ងួត​ភ្នែក កើន​ខ្ពស់​ចំពោះ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ និង​ក្រោយពេល​អស់​រដូវ ដោយសារតែ​ខ្វះ​អ័រម៉ូន androgen​។ ប៉ុន្តែ​ការ​ចំណុះ​ច្រើន​ហួស​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ តាំងពី​កុំព្យូទ័រ laptop... បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ជួប​បញ្ហា​អំពី​
ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត​។​
​ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់​, ក្រហម​, ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​។​
​បណ្ឌិត Christine Purslow បានឱ្យដឹងថា ក្រុម​របស់​អ្នកស្រី រកឃើញថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់ ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក​។ រឿងនេះ​វា​មាន​ឥទ្ធិពល​ទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក​។​
​បណ្ឌិត Purslow បាន​បញ្ជាក់ថា តាម​ធម្មតា មនុស្ស​ព្រិច​ភ្នែក​ពី​១២ ទៅ​១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះ អាច​ថយចុះ​នៅត្រឹម​៧ ឬ​៨​ដង ក្នុង​មួយ​នាទី ពេល​មនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ​។ ការ​ភ្លេច​ព្រិច​ភ្នែក​នឹង​ជំរុញ​ឲ្យ​ស្រទាប់​ទឹកភ្នែក ដែលជា​ស្រទាប់​សារជាតិ​រំអិល​ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក ធ្លាក់​ក្នុងស្ថានភាព​មួយ​ដែល​សកម្មភាព គ្មាន​ប្រសិទ្ធភាព​។ បច្ចុប្បន្ន ៣០​ភាគរយ​នៃ​ប្រជាជនមាន​អាយុ​លើស​៥០​ឆ្នាំ នៅ​អង់គ្លេស កើត​ជំងឺ​ស្ងួត​ភ្នែក ប៉ុន្តែ​តួលេខ​នេះ​កំពុង​កើនឡើង​ជាមួយនឹង​ការរួមចំណែក​របស់​ក្រុមមនុស្ស​ក្មេងៗ​។​
​បណ្ឌិត Purslow បាន​ព្រមាន​ថា ម៉ាស៊ីន​កុំព្យូទ័រ កំពុង​ធ្វើឱ្យ​មនុស្ស​ចាស់​ទៅៗ ប្រសិន​ពិនិត្យ​ពី​ស្ថានភាព​ភ្នែក​។ ពីព្រោះថា ការប្រើប្រាស់ laptop ឬ​កុំព្យូទ័រ​កាន់តែច្រើន​នោះ លទ្ធភាព​ត្រូវ​ស្ងួត​ភ្នែក ក៏​កាន់តែ​ខ្ពស់​ដែរ​។ មុននេះ មនុស្ស​ច្រើន​ប្រើ​កុំព្យូទ័រ​តែ​នៅ​កន្លែងធ្វើការ ប៉ុន្ដែ​សព្វថ្ងៃ ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ បាន​ទៅតាម​ពួកគេ​នៅ​គ្រប់​ទីកន្លែង បណ្តាលឱ្យ​ភ្នែក ធ្លាក់​ទៅក្នុង​ស្ថានភាព ហួស​ចំណុះ​។​
​ពួក​អ្នកជំនាញការ បាន​ទូន្មាន​ដល់​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ជាប្រចាំ​ថា គួរ​ហាត់​ទម្លាប់​សម្រាក​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប

Twitter Delicious Facebook Digg Stumbleupon Favorites More