កម្ពុជា កាលពី១០ឆ្នាំមុន ដែលកាលនោះ ក៏ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកនឹងប្រទេសជាដៃគូធំៗ នៅមានកំណើនសេដ្ឋកិច្ចនិងទេសចរណ៍តិចតួចនៅឡើយ វិស័យគមនាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏មិនទាន់ល្អ។
ក៏ប៉ុន្តែនៅពេលនេះ ក្នុងឋានៈជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអាគ្នយ៍ ដែលតៀ្រមក្លាយខ្លួនជា សហគមន៍ អាស៊ាន តំបន់តែមួយជោគវាសនាតែមួយ “ASEAN: One Community One Destiny” ថ្នាក់ដឹកនាំ កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាមានភាពឆ្លាតវៃ និងភាពប៉ិនប្រសព្វគ្រប់ គ្រាន់ ក្នុងការអភិវឌ្ឍ ប្រទេសខ្លួន ឯងផងដែរ និងរួមចំណែកជាមួយសហគមន៍អន្តរជាតិផងដែរ។
ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្ពុជា បានធ្វើសមាហរណកម្មខ្លួនឯងទៅក្នុងអង្គការតំបន់និងអន្តរជាតិជាច្រើន ក្នុងរាប់ទាំងជាសមាជិកពេញសិទ្ធិអង្គការពាណិជ្ជកម្មពិភពលោក ការរក្សាបានកំណើនសេដ្ឋកិច្ច២ខ្ទង់ជាប់ៗ គ្នាក្នុងរយៈពេល៤ឆ្នាំ (២០០៤, ២០០៥, ២០០៦ និង២០០៧) ការកាត់បន្ថយភាពក្រីក្របាន ជាប្រក្រតីក្នុងកម្រិត មួយភាគរយជារៀងរាល់ឆ្នាំ កំណើនចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់រហូតដល់៩០០ដុល្លារ និងអាច កាត់បន្ថយនូវផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកល ទាក់ទាញវិនិយោគក្នុងរាប់ពាន់លាន ដុល្លារក្នុងមួយ ឆ្នាំៗ បង្កើតការងារថ្មីៗ កំណើនសិស្សនិសិ្សតចូលរៀនតាមសាលារដ្ឋនិងសាកលវិទ្យាល័យឯកជន ....និង ការទប់ទប់ ប្រឆាំងនឹងការឈ្លានពានមេដឹកនាំថៃនៃរដ្ឋការអាប់ភីស៊ីត ទាំងសមរភូមិប្រដាប់អាវុធ ការទូតនិងនយោបាយ ព្រមទាំងតុលាការអន្តរជាតិ កំណើនភ្ញៀវទេសចរជាង៣លាននាក់ក្នុង១ឆ្នាំៗ។ល។
ទាំងនេះសុទ្ធសឹងតែកើតចេញពីការខិតខំប្រែងព្យាយាមរបស់មេដឹកនាំកម្ពុជា គ្រប់និន្នាការនយោបាយ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏កំពុងប្រែក្លាយខ្លួនជាសមាជិកនៃអង្គការសហប្រជាជាតិ ទៅជាសមាជិកដ៏សំខាន់មួយទៀត នៅក្នុងអសនៈក្រុមប្រឹក្សាសន្តិសុខមិន អចិន្រ្តៃយ៍របស់ស្ថាប័ន ពិភព លោកមួយនេះថែមទៀតផង។ យ៉ាងណាក៏ដោយ នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលកម្ពុជា ត្រូវយកជំនះ ឱ្យបាននោះ គឺសត្រូវនៃភាពក្រីក្រ សត្រូវនៃភាពអនក្ខរកម្ម សត្រូវនៃអំពើពុករលួយ...។ល។
កិច្ចប្រជុំជាច្រើនថ្នាក់តំបន់និងកម្រិតអន្តរជាតិ ដែលមានការចូលរូមពីរដ្ឋមន្រ្តីការបរទេសអាស៊ាននិងប្រទេស ជាដៃគូ ពីថ្ងៃ៦ដល់១៣ ខែកក្កដា ឆ្នាំ២០១២ កម្ពុជា បានត្រៀមរួចរាល់នូវរាល់កិច្ចប្រជុំនានា ទោះប្រធាន បទតំបន់និងអន្តរជាតិអ្វីក៏ដោយ។ និងមិនតែប៉ុណ្ណោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នាមុនពេល អំឡុងពេល និងក្រោយពេលប្រជុំត្រូវបានធានាដោយកងកម្លាំងសន្តិសុខជាតិគ្រប់ប្រភេទ។
អ្វីដែលជាបញ្ហាសំខាន់និងក្តៅគគុកនៅក្នុងកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា គ្មានអ្វីក្រៅជម្លោះដែន សមុទ្រចិនខាងត្បូង ជាមួយនឹងប្រទេសបួនជាសមាជិកអាស៊ាន គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី របស់របបឯកោកូរ៉េខាងជើង និងកំណែទម្រង់ដោយ ប្រយ័ត្ន ប្រយែងនៃរបបយោធាភូមាបន្ទាប់ពីជ័យជំនះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុង សានស៊ូជី នោះឡើយ។
បញ្ហាទាំងនេះ កម្ពុជា បានត្រៀមរួចរាល់អស់ហើយ នូវយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌតំបន់ ដោយកម្ពុជា មិនឱ្យប្រទេសណាមួយជាមិត្តកម្ពុជា អាក់អន់ស្រពន់ចិត្តក្នុងការធ្វើជាអ្នកសម្រួលសម្រួល ក្នុងឋានៈខ្លួនជា ប្រធាន ប្តូរវេននោះឡើយ ជាពិសេសការរិះរកមធ្យោបាយប្រកបដោយ ភាពប៉ិនប្រសព្វមិន ឱ្យប្រទេសពាក់ព័ន្ធ ធ្លាក់ក្នុងស្ថានភាពនៃការប្រឈមមុខគ្នាដោយអាវុធនោះទេ។ យ៉ាងណាក៏ដោយសម្រាប់បញ្ហាផ្សេងៗ ដែល ជាបញ្ហា រួមរបស់តំបន់និងពិភពលោក ក៏កម្ពុជា បានរូមចំណែកសកម្មភាពផងដែរ រាប់ទាំងសន្តិ សុខស្បៀង រហូតដល់សន្តិសុខអន្តរជាតិ និងបញ្ហាបរិស្ថាន។ល។
បន្ថែមលើសពីនេះ គេកត់សម្គាល់ថា តាមរយៈមន្រ្តីការទូតរបស់ប្រទេសជាមិត្តកម្ពុជា សុទ្ធតែបង្ហាញនូវការ គាំទ្រចំពោះប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន តាមរយៈការផ្តល់ជំនួយផ្សេងទាំងថវិកា បច្ចេកទេស និងស្មារតី ដែលកម្ពុជា មានភ័ព្វសំណាងមេដឹកនាំដ៏ខ្លាំងក្លាប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ ក្នុងការដោះស្រាយបញ្ហាជាតិនិងអន្តរជាតិ នោះគឺសម្តេចតេជោ សែន ក្នុងរជ្ជកាលព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃកម្ពុជា៕

កំពង់ស្ពឺ ៖ នាយកមន្ទីរពិសោធន៍ សារធាតុគីមី លោក មាស
វិរិទ្ធ បានថ្លែងថា ចំពោះសារធាតុ គីមី ដែលត្រូវបាន គេប្រទះឃើញចាក់ចោល
នៅតាមប្រឡាយ ក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្បែរផ្លូវជាតិលេខ៤
ក្នុងភូមិអូរត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពី
ពេលកន្លងទៅនេះ គឺមិនមែនជាសារធាតុ ញៀនឡើយ បន្ទាប់ពីសារធាតុគីមីទាំងនេះ
ត្រូវបានឆ្លងកាត់ការពិសោធន៍ពីសំណាក់ សមត្ថកិច្ចជំនាញខាងពិនិត្យគ្រឿងញៀន។
អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងនាយកមន្ទីរពិសោធន៍ សារធាតុគីមី លោក មាស វិរិទ្ធ បានប្រាប់ដើមអម្ពិលនៅ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ថា សារ ធាតុគីមី ដែលត្រូវបានប្រទះឃើញបន្សល់ ទុកនិងចាក់ចោលនៅក្នុងប្រឡាយនោះ គឺ មិនមែនសារធាតុញៀនឡើយ ពោលជាសារ ធាតុ ៤មុខ រួមមានទី១ សារធាតុសូដ្យូម ឌីកាបូណាត ទី២ សារធាតុសូដ្យូមអ៊ីដ្រុក ស៊ីត ទី៣ សារធាតុអាស៊ីតក្លរីទ្រីច និងទី៤ សារធាតុហ្វេនីល អាសេទិចអាស៊ីត ដែលសារ ធាតុទាំងនេះ ត្រូវបានរកឃើញក្រោយពីឆ្លង កាត់ការពិសោធន៍ ។
លោក មាស វិរិទ្ធ បានបញ្ជាក់ថា សារ ធាតុទាំងនេះ ជាសារធាតុបាស និងសារធាតុ អាស៊ីត ដែលត្រូវបានជនមិនស្ធ្គាល់មុខចាក់ ចោលទៅលើដី ខុសបច្ចេកទេស បណ្ដាលឲ្យ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ រួមទាំងប៉ះពាល់រុក្ខជាតិ ប្រភពទឹកក្រោម ដី និងជីវិតមនុស្សសត្វជាដើម ។
អគ្គលេខាធិការរងរូបនេះ បានព្រមានថា ទឹកក្រោមដី គួរផ្អាកការប្រើប្រាស់ជាបណ្ដោះអាសន្ន ដោយរង់ចាំអ្នកបច្ចេកទេសចុះទៅពិនិត្យ ដែលប្រភព ណាខ្លះធ្វើឱ្យប៉ះពាល់ ។
លោក មាស វិរិទ្ធ បានបន្ដថា “យើងមិន បានរកឃើញ សារធាតុទាំងនោះជាសារធាតុ ញៀនឡើយ ហើយមានក្រុមមិនស្គាល់មុខ ប្រើប្រាស់ក្នុង គោលបំណងអ្វីមួយ ពោលបើ គោលបំណងខុសច្បាប់ នោះនឹងបានផលិត ផលខុសច្បាប់ ហើយបើគោលបំណងត្រូវ ច្បាប់ និងបាន ផលិតត្រូវច្បាប់” ។
យ៉ាងណាក៏ដោយ មន្ដ្រីជំនាញដដែលនេះ បានអះអាងថា ទីតាំងដែលត្រូវបានរកឃើញ សារធាតុគីមីខាងលើនេះ ត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យនរណាចូលនោះឡើយ ដោយរង់ចាំក្រុមបច្ចេកទេសចុះទៅពិនិត្យមើលចំពោះបញ្ហា ដែលនាំឱ្យមានការប៉ះពាល់ដល់ អាយុជីវិតមនុស្សសត្វនិងរុក្ខជាតិ ។
គួរបញ្ជាក់ថា ដីឡូត៍មួយកន្លែង ទំហំជិត៥ ហិកតា ហ៊ុំព័ទ្ធដោយរបងថ្មបិទជិតស្ថិតនៅ ចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ក្នុង ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជា មួយកម្លាំងសមត្ថកិច្ចចម្រុះ ខេត្ដកំពង់ស្ពឺ រួម មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ជា ច្រើននាក់ ដឹកនាំដោយព្រះរាជអាជ្ញារង សឿ ឡងឌី នៅព្រឹកថ្ងៃទី០៣ ខែកក្កដា បាន ចូលឆែកឆេរនិងពិនិត្យនៅក្នុងឃ្លាំង បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យថា ទីតាំង មួយនេះ អាចជាកន្លែងផលិតគ្រឿងញៀន ទ្រង់ទ្រាយធំមួយ ក្រោយពីសមត្ថកិច្ចបាន តាមដានថា សារធាតុគីមី និងឧបករណ៍ប្រើ ប្រាស់ ដែលជាប់ពាក់ព័ន្ធនិងការផលិតគ្រឿង ញៀន ត្រូវបានរកឃើញនៅក្នុងឃ្លាំងនេះ។
ការបែកធ្លាយចុងក្រោយពីភាពមិនប្រ ក្រតី ចំពោះការលួចលាក់សារធាតុគីមី នៅ ក្នុងដីឡូត៍ដែលហ៊ុំព័ទ្ធដោយរបងបិទជិត និង មានអ្នកយាមជាជនជាតិខ្មែរម្នាក់ ចាំនៅ ខាងក្រៅ គ្រាន់តែចាក់សោឱ្យម្ចាស់ជួលដី ចូលនិងចេញនោះ បានកើតឡើងកាលពីថ្ងៃ អាទិត្យទី០១ ខែកក្កដា បន្ទាប់ពីអ្នកយាម ឃ្លាំងរូបនេះ បានធុំក្លិនមិនប្រក្រតី ហើយក៏ រាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចម្រុះ របស់ខេត្ដ រួមមាននគរបាល និងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញារង បានចុះទៅឆែកឆេរនៅក្នុងឃ្លាំងជាលើកទី១ ស្រាប់តែបានប្រទះឃើញធុងជ័រ ដែល មានទំហំធំតូច ចំនួន៨៣ធុង(រកឃើញធុង មួយទៀត ពេលចុះឆែកលើកទី២) ក្នុងនោះ ធុងតូច មានចំនួន១១ធុង រួមទាំងឧបករណ៍ ដូចជាជញ្ជីងថ្លឹង ម៉ាស៊ីនសម្ងួតជាដើម ជា ច្រើនគ្រឿង ។
លោក ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពី ពេលកន្លងទៅថា ថា កម្លាំង សមត្ថកិច្ចរបស់លោក បាននិង កំពុងស្រាវជ្រាវតាម ចាប់ជនល្មើស ដែលជាប់ពាក់ព័ន្ធក្នុងករណី នេះ ៕