អង្គការណាសា បាននិយាយថា គ្រាប់កាំជ្រួចមួយគ្រាប់ ដែលបានពាំនាំ យក ទៅជាមួយ
ឧបករណ៍ថ្មីមួយដើម្បីសិក្សា អំពីបំរែបំរួលរបស់ដែនម៉ាញ៉េទិច
ឬវាលដែកឆក់នោះលើព្រះអាទិត្យ ត្រូវបានអ្នកវិទ្យាសាស្រ្តចាប់ផ្តើម
ធ្វើកា របង្ហោះពីកន្លែងធ្វើតេស White Sands នៅក្នុងប្រទេស New Mexico ។ភ្នាក់ងារ យានអវកាស បាននិយាយថា ឧបករណ៍សំរាប់ធ្វើការវិភាគ
អំពី ដែន ម៉ាញ៉េទិចនៃព្រះអាទិត្យដែលមានឈ្មោះថាSUMIនឹងសិក្សាទៅលើ ការបំរែChromosphere ឬ ស្រទាប់ឧស្ម័នពណ៌ក្រហមនេះ គឺជាស្រទាប់ដ៏ស្តើងមួយនៃបរិយាកាស របស់ព្រះអាទិត្យដែលស្ថិតនៅ ចន្លោះកណ្តាលរវាង ផ្ទៃខាងក្រៅដែលអាចមើលឃើញ មណ្ឌលព្រះអាទិត្យ និង បរិយាកាសរបស់វា។
ជាមួយគ្នានេះដែរ ដែនម៉ាញ៉េទិច ស្ថិតនៅ កន្លែងកំដៅដែលព្រះអាទិត្យ អាចបង្កើតការផ្ទុះយ៉ាងធំសំបើម នៃពន្លឺមួយចំនួនដូចជា ការឆេះនៃព្រះអាទិត្យ ព្រមទាំងការផ្ទុះនៃភាគល្អិត មួយចំនួនទៀត។
ក្នុងខណៈពេលដែល ឧបករណ៍ថ្មីនេះត្រូវបានគេតំឡើងរួចរាល់ ទាំងនៅក្នុងភពផែនដី និងនៅក្នុងលំហ អាចធ្វើការវិភាពដែនម៉ាញ៉េទិចនេះបាន ហើយ គ្មានស្រទាប់នៃដែនម៉ាញ៉េទិចណាមួយ ដែលឧបករណ៍ SUMI មិនអាចមើលឃើញ និងធ្វើការវិភាគបានឡើយ។ ការយល់ ដឹងអំពីរចនាសម្ព័ន្ធ របស់ដែនម៉ាញ៉េទិចនៅក្នុងតំបន់ព្រះអាទិត្យនេះ នឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ទាំងអស់អាចដឹងអំពីមូលហេតុ ដែលខ្យល់ព្រះអាទិត្យត្រូវបានបង្កើតឡើង៕

















អាត្រាប្តូរប្រាក់រៀលថ្ងៃនេះ