សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Wednesday, November 21, 2012

Windows Phone 7 ប្រកួត​ជាមួយ ios និង Android


ក្រុមហ៊ុន​នានា​ដែលជា​អ្នកបង្កើត​គ្រឿង Hardware ជាពិ​សេស​គឺ​នៅក្នុង​ចំណោម Computer និង Mobile Phone ត្រូវធ្វើ​អ្វីៗ​ទាំងអស់​ឲ្យ​ស្រប​ត្រូវ​តាម OS ដែល​ចេញលក់ ​ដោយ​ក្រុមហ៊ុន​មួយចំនួន ដូច​តួយ៉ាង MS. Windows ផលិត​ដោយ​ក្រុមហ៊ុន Microsoft ios ផលិត​ដោយ Apple និង Android ដោយ​ក្រុមហ៊ុន google ជាដើម ។ កន្លងទៅនេះ​មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មួយចំនួន​បាន​សាកល្បង​យក Linux open souree មក​ធ្វើជា OS ឲ្យ Laptop និង Mobile Phone ខ្លះៗ​ដែរ តែ​មិនបាន​ទទួលជោគជ័យ​ឡើយ ពីព្រោះ​មិន​ទទួលបាន​ការនិយម​ពី​អ្នកទិញ​តែ google បាន​ឈាន​មួយ​ជំហាន​ទៅ​ឆ្ងាយ​ជាងគេ​គឺ ការយក Linux មក​កែ ​ដោយបាន​រៀបចំ​ជា Feature មួយចំនួន​ដែល​ខ្លួន​ចង់បាន រួច​ប្រកាស​ធ្វើការ​ប្រកួតប្រជែង​រក​បុគ្គល ឬ​ក្រុម​ណាមួយ​ដែល​អាចបង្កើត OS មួយ​ថ្មី​ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Android ។​ ​នៅពេលនេះ Android ទោះបីជា​មិនបាន​ចាប់ផ្តើម​ប្រកួត​ពី​ទី​ដំបូង​ដូច Windows Mobile និង Apple OS ក្តី ប៉ុន្តែ​វា​បាន​ក្លាយទៅជា OS ដ៏​ថ្មី​មួយ​ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើ​ទូរស័ព្ទ​រហូត​បាន​ឈរ​យ៉ាងរឹងមាំ អាច​ប្រកួត​ជាមួយ Apple និង Microsoft ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត ដែលជា​ទីផ្សារ​មួយ​មាន​ចំណូល​យ៉ាងច្រើន​បំផុត ។​
​ ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ល្បីៗ ដូច​តួយ៉ាង HTC (​តៃវ៉ាន់​) ក្រុមហ៊ុន Motorola (​អាមេរិក​) LG (​កូរ៉េ​) Samsung (​កូរ៉េ​) រួមទាំង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ផ្សេងទៀត​បាន​សម្លឹង​ឃើញ Android ថា​ជា​ជំនាន់​មួយ​ថ្មី​ទៀត​នៃ OS សម្រាប់​ទូរស័ព្ទ ​ក្រៅពី Windows Mobile, ចំណែក Apple ios វិញ​គឺ​ពុំបាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​អ្នកដទៃ​ឡើយ ដូច្នេះ Android និង WM គឺជា​គូប្រជែង​គ្នា ។​
​ ​នៅ​ក្នុងនោះ​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​មួយ​ធ្លាប់មាន​កិត្យានុភាព និង​ឧត្តមភាព​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​បាន​កំពុង​ទទួលរង​សម្ពាធ​យ៉ាងច្រើន​ពី Android OS របស់ក្រុមហ៊ុន google នៅក្នុង​រវាង ២​ឆ្នាំ​ចុង​ក្រោយនេះ ។ សូម្បី​ក្រុមហ៊ុន HP ដែល​បានដាក់​បញ្ចូល Windows Mobile 7 សម្រាប់ islate Tablet ដែលជា OS សម្រាប់ Mobile device ថ្មី​បំផុត​នោះ ​ក៏បាន​អល់អែក និង​ងាក​មក​ធ្វើ OS ដោយ​ខ្លួនឯង​វិញ​ដែរ ព្រម​ជាមួយនឹង​ការផ្អាក​ចេញលក់ islate Tablet ដែល​ត្រូវបាន​គេ​យកមក​ប្រកាស​ឲ្យ​ដឹង​នៅក្នុង​ពិ​ពណ៌​អេ​ឡិច​ត្រូ​និ​ចកាលពី​ឆ្នាំ​មុននេះ ។​
​ ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ហាក់​បាន​ងាក​មករក Android ជា​ជំនួស​ឲ្យ​ការប្រើ Mobile OS របស់ Microsoft នៅពេលនេះ​, ម្យ៉ាងវិញទៀត​នោះគេ​នៅ​មិនទាន់​ឃើញ device ណាមួយ​ប្រកាស​លក់​ មាន​បញ្ចូល Windows Mobile 7 នៅឡើយ​ទេ មាន​ក្រុមហ៊ុន​ខ្លះ​បានបង្ហាញ​ការមិន​ពេញចិត្ត​រួចទៅហើយ​ជាមួយ Windows Mobile 7 ទើប​ចេញ​ថ្មី​នេះ ព្រោះ​គេ​បានគិត​ថា​វា​មិនទាន់​សមល្មម​តាម​អ្វីដែល​គេ​ចង់បាន​នៅឡើយ​ទេ យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​មាន device ណាមួយ​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដែល​នឹង​ចេញលក់​មានភ្ជាប់ OS Windows Mobile 7 មកជា​មួយ !
​ ​អ្នក​ប្រើ Notebook Tablet Music Player និង​ទូរស័ព្ទ​ចល័ត​រមែង​សម្លឹង​ទៅលើ​ទាំង​រូបរាង​របស់ Hareware និង software (OS) ព្រមជាមួយ និង Application នានា ដែល​អាច​ឲ្យ​គេ​យកមកប្រើ​ការ​បាន​ជាមួយ​គ្រឿង Hardware ដែលគេទិញមកនោះ ជួនកាលអ្នកប្រើខ្លះបានទិញគ្រឿង Hardware ណាមួយ​មក​ប្រើ ​ដោយសារតែ​ប្រូ​ក្រាម​ណាមួយ ដែល​គេ​ត្រូវការ​បំផុត ឬ​ដោយសារតែ Feature ដ៏​សំខាន់​ណាមួយ​របស់​គ្រឿង Hardware នោះ​ប៉ុ​ណោះ, តែ​ជា​ភាគច្រើន​គឺ​បាន​សម្លឹង​ទៅរក​ភាពងាយស្រួល​នៃ​ការប្រើ និង​មាន​អ្វី​គ្រប់យ៉ាង ដែល​គេ​យល់ថា​គួរ​មាន ។​
​ ​Android ហាក់​បានធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ល្អ អាច​និយាយបានថា គឺជា​អ្នក​ទី​២ បន្ទាប់ពី Apple iPhone ios4 ឯ​ចំណែក​ទី​៣ គឺ​បាន​ទៅលើ WM របស់​ក្រុមហ៊ុន Microsoft ។​
​ ​តាម​ការអង្កេត​ទៅលើ​អ្នក​ប្រើ​នាពេល​កន្លងមកនេះ​គេ​បាន​រកឃើញថា ភាពងាយស្រួល​នៃ​ការប្រើ​គុណភាព និង​ចំនួន​ដ៏​ច្រើន​នៃ software សម្រាប់​ប្រើ​គឺជា​កត្តា​សំខាន់​ជាងគេ ត្រង់​នេះហើយ​ដែល​បានធ្វើ​ឲ្យ iPhone ក្លាយទៅជា​ទូរស័ព្ទ​ចល័ត ដែល​លក់ដាច់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។ តែ ios របស់ Apple បាន​កម្រិត OS របស់ខ្លួន​សម្រាប់តែ Hardware ​ផលិត​ដោយ​ក្រុមហ៊ុន Apple តែប៉ុណ្ណោះ​មិនបាន​ឲ្យ​អ្នកផ្សេង​យកទៅដាក់​នៅ Hardware របស់​អ្នកដទៃ​ឡើយ នេះ​គឺជា​ចំណុច​សំខាន់​មួយ​របស់ Apple ដើម្បី​រក្សា​ទីផ្សារ​ដ៏​ល្អ​របស់ខ្លួន ។​
​ ​តាំងពី​ពេល​ចាប់​ផ្តើមដំបូង, Android បាន​បង្កើត​ប្រូ​ក្រាម​ដែលមាន​ទម្រង់​ជា Multiasking រួចជាស្រេច ​នោះ​គឺ ការ​ដំណើរការ​ប្រូ​ក្រាម​ច្រើន​ក្នុងពេល​តែមួយ​ មិនមែន​មួយ​នៅមុខ​មួយ​នៅក្រោយ​នោះទេ​ គឺប្រូ​ក្រាម​ដែល​ប្រើ អាច​ដំណើរ​ព្រម​គ្នា​ក្នុងពេល​តែមួយ ។ Apple iOS មាន Multiasking service រួចជាស្រេច​ដែរ តែ​វា​ដំណើរ​ការព្រមៗ​គ្នា រហូត​យើង​មិនបាន​ដឹងថា​មាន Program ច្រើន​កំពុងដំណើរការ​ឡើយ ។​
​ ​តែ​ពេលនេះ Android បាន​ឈរ​នៅក្នុង​លំដាប់​មួយ​ដែល​អាចធ្វើ​ឲ្យ Apple និង Microsoft ព្រួយបារម្ភ​ដែរ ឯ​ចំណែក WM7 របស់ Microsoft វិញ​ក៏​ពុំទាន់​មាន​គោលដៅ​ច្បាស់លាស់​ថា​នឹង​ត្រូវបាន​យកទៅ​ធ្វើជា OS សម្រាប់ Smart Phone ឬ​សម្រាប់​គ្រឿង​អ្វី​ផ្សេងទៀត ក៏​គ្មាន​អ្នកណា​ដឹង​នៅឡើយ តែ​ក្នុង​ពេលនេះ Windows Mobite 7 ហាក់​កំពុង​ឈរ​តែឯង​រង់ចាំ​រកមើល​ដៃគូរ​នៅឡើយ​ទេ ពុំ​ដឹងថា HP, LG, Samsung HTC ឬ​ក្រុមហ៊ុន​ណា​ដែល​ព្រម​ទទួលយក Windows Mobite 7 សម្រាប់​បំពាក់​ឲ្យ Hareware របស់ខ្លួន ។​
​ ​ទោះបី​​យ៉ាងណាក៏ដោយ Android 2.2 នឹង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​សម្លឹង​ឃើញថា ជា​រសជាតិ​ថ្មី​មួយទៀត​សម្រាប់​គ្រា​ខាងមុខ និង​អាច​ក្លាយទៅជា​គោលដៅ​សម្រាប់​គ្រឿង Hardware ផ្សេងៗ​ដូចជា Smart Phone, Tablet Portable Music Player ហើយក៏​អាច​ក្លាយ​ទៅជា OS មួយ​ថ្មី​ទៀត​សម្រាប់ Laptop ក៏​ថា​បាន ។ Microsoft ក៏បាន​ដឹង​ពី​អនាគត​របស់ Android ដែរ ប៉ុន្តែ Windows Mobite 7 ដែល​ទើបនឹង​ចេញ​ថ្មីៗ​នេះ ​អាចនិង​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​តែមួយ​ចំនួន​ប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន​ច្រើន​ទៀត​បាន​ងាក​ចេញទៅ Android របស់ google បាត់ទៅហើយ ។​ ​
​ ​ហេតុផល​មួយ​ដែល​ចាស់​ជាងគេ​នោះ​គឺ ​ក្រុមហ៊ុន HP បាន​ផ្អាក​មិន​ចេញលក់ islate (Tablet) របស់ខ្លួន ​ទោះបី​បានប្រកាស​ជា​ផ្លូវការ​ហើយ​ក៏ដោយចុះ នេះ​ក៏​ព្រោះ​តែមាន​ប្រការ​ជាច្រើនដែល HP មិន​ពេញចិត្ត​ជាមួយ WM7 ក្នុងពេល​ជាមួយគ្នានេះដែរ HP បាន​ទិញយក Palm OS ធ្វើជា Core OS ផ្ទាល់ខ្លួន​ អាច​ថា​នេះ​គឺជា​វិធី​មួយ ដើម្បី​ចៀសវាង​ការប្រើ ឬ​ពឹង​ទៅលើ OS បង្កើត​ទាំងស្រុង​ទៅលើ OS Windows Mobite ទាំងស្រុង​សម្រាប់ Device ទាំងឡាយ​របស់ខ្លួន ។​
​ ​អ្នកខ្លះ​បានគិត​ថា WM7 អាចជា​ដំណោះស្រាយ​ជួយ​ឲ្យ Microsoft អាចឈរជើង​ក្នុង​ទីផ្សារ Mobite Device តែ​នេះ​គ្រាន់តែ​ជាការ​យល់ឃើញ​ប៉ុណ្ណោះ ។
​ ​យោងតាម​ការវិភាគ​ជា​ច្រើន​បាន​រកឃើញថា Apple ios4 នឹង​ឈរ​នៅក្នុង​លំដាប់​ទី​១ Android ក្នុង​លំដាប់​ទី​២ ឯ WM7 អាច​នឹង​ស្ថិតក្នុង​លំដាប់​ទី​៣ ។ ពេលនេះ​ការពិត​បានបង្ហាញ​ចេញរួច​ទៅហើយ​គឺ iPhone 4 ដើរ​ដោយ ios4 Apple លក់ដាច់​បំផុត ​បើទោះបី​វា​មាន​បញ្ចូល​អង់​តែ​ន​បន្តិច​ប​ន្តួច​ក្តី Motorola Droid X និង​អាច​ជាទី​ចាប់អារម្មណ៍ និង​កំពុង​ទទួល​បានការ​សារ​ទរ​យ៉ាងច្រើន ហើយក៏​ជា​អ្វីដែល​បង្ហាញថា Android គឺជា​អ្វីដែល​គេ​ចង់បាន​បន្ទាប់ពី Apple ios4, HTC ឯណោះ​ទៅវិញ​ទេ ដែល​បាន​ជួយ​ធ្វើ​ឲ្យ WM6.5 របស់ Microsoft ទទួលបាន​ជោគជ័យ​ជាមួយ​ការកែ UI (User Interface) ឲ្យ​មាន​លក្ខណៈ​យ៉ាង​ពិសេស​ជាមួយ HTC HD2 ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​ពី​អ្នក​ប្រើ ៕

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More