សូមថ្លែងអំណរគុណ និង គោរពជូនពរដល់មិត្តអ្នកអានទាំងអស់ឲ្យជួបតែសំណាងល្អ និងទទួលបានជោកជ័យគ្រប់ភារកិច្ច​និងបន្តការគាំទ្រដល់យើងខ្ញុំជាបន្តទៀត។ ខ្ញុំបាទរងចាំមតិរិះគន់ពីប្រិយមិត្តជានិច្ច ​សូមអគុណ ។


Wednesday, November 21, 2012

ដំណើរ​វិវត្តន៍​របស់ iOS

iOS ដែល​មុន​ដំបូង​ឡើយ​មាន​ឈ្មោះ​ថា iPhone OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple Inc ។ ដើម​ឡើយiOSបាន​បង្កើត​ឡើង​សម្រាប់​តែ​ទូរស័ព្ទ iPhone ប៉ុណ្ណោះ​បន្ទាប់​មក​បាន​ពង្រីក​ខ្លួន​ឲ្យ​ប្រើ​បាន​ជាមួយ device ផ្សេង​ៗ​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន Apple ដូច​ជា៖ iPod Touch, iPad, និងApple TV។ iOS ខុស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់​ក្រុមហ៊ុន Google ត្រង់​ថា Apple មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ផលិតផល​ផ្សេង​ដំឡើង iOS ឡើយ។
ប្រវត្តិ
ប្រព័ន្ធ ​ប្រតិបត្តិការ​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​នឹង​ទូរស័ព្ទ iPhone នៅ​ក្នុង​សន្និសីទMacworld Conference & Expo នា​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០០៧ និង​ចេញ​ជា​ផ្លូវ​ការណ៍​ខែ​មិថុនា​ឆ្នាំ​ដដែល។ ដំបូង​ឡើយ​ទីផ្សារ​អក្សរសាស្ត្រ​របស់​ក្រុមហ៊ុន Apple មិន​បាន​ចែក​ឈ្មោះ​ជាក់​លាក់​ណា​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ទេ ដោយ​ចាប់​ផ្ដើម​ពី​ឈ្មោះ​ធម្មតា​ថា “iPhone runs OS X” តែ​មិន​អាច​ប្រើ​ជាមួយ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ធំ។
បន្ទាប់ ​មក​លោក Steve Jobs ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​លើក​ឡើង​ថា developer គួរ​តែ​បង្កើត​កម្មវិធី​វិប​ដែល​ដំណើរ​ការ​ដូច​កម្មវិធី​ដើម​នៅ​លើ​ទូរស័ព្ទ iPhone។ នៅ​ថ្ងៃ​ទី ១៧​ខែ​តុលា​ឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​កម្មវិធី​ដើម Software Development Kit (SDK) កំពុង​ស្ថិត​នៅ​ក្រោម​ការ develop ហើយ​ក្រុមហ៊ុន​គ្រោង​ដាក់​ឲ្យ​ក្រុម developer សាក​ល្បង​ប្រើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ២០០៨។
ថ្ងៃ ​ទី៦ ខែ​មិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បាន​ចេញ version beta ដំបូង​ជាមួយ​នឹង​ឈ្មោះ “iPhone OS” រួច​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា “iOS” វិញ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ ២០១០។ សូម​បញ្ជាក់​ថា “iOS” ដំបូង​ឡើយ​ជា​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ក្រុមហ៊ុន Cisco បាន​ប្រើ​នៅ​លើ router អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប្ដឹងផ្ដល់​ក្រុមហ៊ុន Apple បាន​ទិញ​យក​ឈ្មោះ “iOS” ពី Cisco មក​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។
ប្រវត្តិ​ជំនាន់ iOS
បន្ទាប់ ​ពី​បាន​ប្ដូរ​ឈ្មោះ​ពី “iPhone OS” ទៅ​ជា “iOS” រួច​មក​នៅ​ថ្ងៃ​ទី ២១​មិថុនា​ឆ្នាំ​២០១០​ក្រុមហ៊ុន Apple បាន​ចេញ​ជំនាន់​ដំបូង​នៃ iOS និង​ចេញ​កំណែប្រែ​ជំនាន់​ថ្មីៗ​បន្តបន្ទាប់​​ជាច្រើន​ដូច​ជា៖
- iOS 4 ចេញ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ២០១០ ចេញ​មុន iPhone 4 ចំនួន ៣​ថ្ងៃ។
- iOS 4.0.1 ចេញ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០១០ ជា​កំណែប្រែ​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អង់តែន​របស់​ទូរស័ព្ទ iPhone 4។
- iOS 4.1 ចេញ​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​កាន់​បាន​យូរ​ជាង​មុន និង​បន្ថែម feature ជា​ច្រើន​ទៀត​ដូច​ជា៖ Game Center, HDR photography (មាន​លើ iPhone 4 និង 4S), Spell checking និង Ping។
- iOS 4.2.1 ចេញ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១០ ជា​កំណែ​ប្រែ​ដែល​អាច​ដំឡើង​លើ iPad បាន។
- iOS 4.2.5 ចេញ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០១១ ជា​កំណែ​ប្រែ​សាកល្បង​សម្រាប់ iPhone 4 ប្រភេទ CDMA និង​ក្រោយ​មក​ចេញ iOS 4.2.6 ដោយ​បន្ថែម “Personal Hotspot” នៅ​ក្នុង Setting។
- iOS 4.3 ចេញ​ថ្ងៃ​ទី៩ ខែ​មិនា ឆ្នាំ ២០១១ ចេញ​ពីរ​ថ្ងៃ​មុន iPad 2 ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​កំណែ​ប្រែ Nitro JavaScript engine នៅ​ក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើ​ប្រព័ន្ធ GSM។
- iOS 5.0 ចេញ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១១ ជា​កំណែ​ប្រែ​ដ៏​ធំ​ជាង​គេ​បន្ថែម​ពី​លើ iOS ជំនាន់​មុន​ៗ​ដែល​មាន​ដូច​ជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជា​ច្រើន​ទៀត​សរុប​ជាង​២០០។
- iOS 5.1 ចេញ​ថ្ងៃ​ទី៧ ខែ​មិនា ឆ្នាំ​២០១២ ជា​មួយ​នឹង​កំណែ​ប្រែ​បន្ថែម​ភាសា​ជប៉ុន​ឲ្យ Siriនិង​លុប​រូបភាព​ចេញ​ពី Photo Stream។
ឈ្មោះ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ “iPhone OS” និង “iOS”
- Original iPhone (iPhone OS)
- iPhone 3G (iPhone OS)
- iPhone 3GS (iPhone OS)
- iPhone 4 (iOS)
- iPhone 4S (iOS)
- iPod Touch 1st Generation (iPhone OS)
- iPod Touch 2nd Generation (iOS)
- iPod Touch 3rd Generation (iOS)
- iPod Touch 4th Generation (iOS)
- Original iPad (iOS)
- iPad 2 (iOS)
- The new iPad (iOS)
- Apple TV 1st Generation (iPhone OS)
- Apple TV 2nd Generation (iOS)
- Apple TV 3rd Generation (iOS)

ប្រភព៖ wikipedia
រូបភាព៖ hardwareinsight

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More